Forex MetaTrader Expert Advisors Live Account Performance Test.
Friday, June 7, 2013
Thursday, June 6, 2013
Wednesday, June 5, 2013
VISTERDL - Easy For Download: [Music Remix] Khmer Song Remix Happy New Year
VISTERDL - Easy For Download: [Music Remix] Khmer Song Remix Happy New Year: Khmer Song Remix Happy New Year Tracklist: 01.Som Lor Kdam Remix || Download 02.Ba Bdey Indai Remix || Download 03.Sok Sok Song Sa Som ...
កូនមាសឪពុក:
កូនមាសឪពុក: <!--[if gte mso 9]> <![endif]--><!--[if ...: នមស្ការព្រះរតនត្រៃសង្ខេប
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។ (៣ ដង)
(ថ្វាយបង្គំម្តង)
ព្រះពុទ្ធរតនៈ
ឥតិបិសោ ភគវា អរហំ
សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ
សុគតោ លោកវិទូ អនុត្តរោ
បុរិសទម្មសារថិ សត្ថាទេវមនុស្សានំ
ពុទ្ធោ ភគវាតិ តំ អរហាទិគុណសំ
យុត្តំ ពុទ្ធំ សិរសា នមាមិ តញ្ច
ពុទ្ធំ ឥមេហិ សក្ការេហិ អភិបូជយាមិ។
(ថ្វាយបង្គំម្តង)
ព្រះធម្មរតនៈ
ស្វាក្ខាតោ ភគវតា ធម្មោ
សន្ទិដិ្ឋកោ អកាលិកោ ឯហិបស្សិកោ
ឱបនយិកោ បច្ចត្តំ វេទិតព្វោ
វិញ្ញុហីតិ តំ ស្វាក្ខាតាទិគុណសំយុត្តំ
ធម្មំ សិរសា នមាមិ តញ្ច ធម្មំ
ឥមេហិ សក្ការេហិ អភិបូជយាមិ។
(ថ្វាយបង្គំម្តង)
ព្រះសង្ឃរតនៈ
សុបដិបន្នោ ភគវតោ សាវកសង្ឃោ
ឩជុបដិបន្នោ ភគវតោ សាវកសង្ឃោ
ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ
សាមីចិបន្នោ ភគវតោ សាវកសង្ឃោ
យទិទំ ចត្តារិ បុរិសយុគានិ
អដ្ឋបុរិសបគ្គុលា ឯស ភគវតោ
សាវកសង្ឃោ អាហុនេយ្យា
បាហុនេយ្យា ទក្ខិណេយ្យោ
អញ្ជលិករណីយោ អនុត្តរំ បុញ្ញក្ខេត្តំ
លោកស្សាតិ តំ សុបដិបន្នាទិ
គុណសំ យុត្តំ សង្ឃំ សិរសា នមាមិ
តញ្ច សង្ឈំ ឥមេហិ សក្ការេហិ អភិបូជយាមិ ។
(ថ្វាយបង្គំម្តង)
កិច្ចថ្វាយបង្គំបូជនីយដ្ឋាន
វន្ទាមិ ចេតិយំ សព្វំ សព្វដ្ឋានេសុ
បតិដ្ឋិតំ សារីរិកធាតុ មហាពោធិ៏
ពុទ្ធំរូបំ សកលំ សទា ។
(ថ្វាយបង្គំម្តង)
ថ្វាយបង្គំសុំសេចក្តីសុខ
ឥច្ចេវមច្ចន្ត នមស្សនេយំ នមស្សាមានោ
រតនត្តយំ យំ បុញ្ញាតិសន្ទំ វិបុលំ អលត្ថំ
តស្សានុភាវេន ហតន្តរាយោ ។
(ថ្វាយបង្គំម្តង)
វិធីសមាទានសីល៥
ពោលព្រមគ្នាថាៈ
ឩកាស មយំ ភន្តេ វិសុំ វិសុំ
រក្ខនត្ថាយ តិសរណេន សហបញ្ច
សីលានិ យាចាម (មិ)
ទុតិយម្បិ មយំ ភន្តេ វិសុំ វិសុំ
រក្ខនត្ថាយ តិសរណេន សហបញ្ច
សីលានិ យាចាម (មិ)
តតិយម្បិ មយំ ភន្តេ វិសុំ វិសុំ
រក្ខនត្ថាយ តិសរណេន សហបញ្ច
សីលានិ យាចាម (មិ)
ព្រះសង្ឃពោល ហើយថាតាមព្រះសង្ឃថាៈ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (៣ ដង)
ពុទ្ធំ សរណំ គច្ឆាមិ
ធម្មំ សរណំ គច្ឆាមិ
សង្ឃំ សរណំ គច្ឆាមិ
ទុតិយម្បិ សរណំ គច្ឆាមិ
ទុតិយម្បិ សរណំ គច្ឆាមិ
ទុតិយម្បិ សរណំ គច្ឆាមិ
តតិយម្បិ សរណំ គច្ឆាមិ
តតិយម្បិ សរណំ គច្ឆាមិ
តតិយម្បិ សរណំ គច្ឆាមិ ។
ព្រះសង្ឃថាៈ
តិសរណគ្គហនំ បរិបុណ្ណំ
អ្នកសមាទានទទួលថាៈ
បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ។
អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ។
កាមេសុ វេរមណី សិក្ខាបទំ សមាទិយាមិ។
មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ។
សុរាមេរយមជ្ជប្បមាទជ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ។
ព្រះសង្ឃពោលថាៈ
ឥមានិ បញ្ច សិក្ខាបទានិ
សាធុកំ កត្វាអប្បមាទេន និច្ចកាលំ សម្មារក្ខិតព្វំ។
អ្នកសមាទានពោលថាៈ អាម ភន្តេ
ព្រះសង្ឃពោលថាៈ
សីលេន សុគតឹ យន្តិ,
សីលេន ភោគសម្បទា,
សីលេន និព្វុតឹ យន្តិ,
តស្មា សីលំ វិសោធនយេ ។
ប្រែថាៈ
សត្វទាំងឡាយបានទៅកាន់សុគតិភព ក៏ព្រោះសីល, សត្វទាំងឡាយបានបរិបូណ៏ដោយភោគសម្បត្តិគ្រប់យ៉ាងក៏ ព្រោះសីល, សត្វទាំងឡាយបានទៅកាន់ព្រះនិព្វានក៏ព្រោះសីល, ព្រោះហេតុដូច្នោះហើយសប្បុរសគប្បីរក្សានូវ សិក្ខាបទទាំងឡាយ៥នេះឲ្យបានបរិសុទ្ធកុំសៅហ្មងឡើយ។
អ្នកសមាទានទទួលព្រមគ្នាថាៈ
សាធុ សាធុ សាធុ ។
ប្រវត្តិទង់ព្រះពុទ្ធសាសនា
កាលបរិនិព្វាននៃព្រះពុទ្ធសម្មាសម្ពុទ្ធកន្លងផុតទៅ ២៤៩៣ ឆ្នាំមិនទាន់មានប្រទេសណាមួយបានបង្កើត ទង់ព្រះពុទ្ធសាសនាឲ្យមានរូបរាងប្រាកដនៅឡើយ។ ទើបតែថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំខាល ទោស័ក ព.ស២៤៩៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៥០ ពុទ្ធិកប្រទេស២៩ មានប្រទេសស្រីលង្កាជាដើម បានបង្កើត ពុទិ្ធសមាគមពិភពលោក ធ្វើសន្និសីទលើកទី១ នៅប្រទេសស្រីលង្កា។ គណៈប្រតិភូខ្មែរមានសម្តេចព្រះមហា សុមេធាធិបតី ជួន ណាត ជាប្រធាន ទៅចូលរួមប្រជុំផង បានមូលមតិបង្កើតទង់ព្រះពុទ្ធសាសនាឡើង។ ទង់នេះ មាន៦ពណ៌ តម្រូវទៅនឹងឆពណ្ណរង្សីរបស់ព្រះពុទ្ធជាម្ចាស់។ ហើយប្រទេសខ្មែរបានទទួលទង់នេះមកគោរព និង ប្រើប្រាស់តាំងពីឆ្នាំ១៩៥០ នោះមក។
បទសូត្រលើកទង់ព្រះពុទ្ធសាសនា
សូមមើលទង់ជ័យ ឆពណ្ណរង្សី ដែលមានរស្មី ភ្លឺស្រស់ល្អ
ខៀវលឿងក្រហម ព្រមទាំងពណ៌ស ហង្សបាទនិងពណ៌ ដ៏ភ្លឺផ្លេក។
ប្រទេសតូចធំ បានស្ម័គ្រស្មាគម ជំនុំគ្នាច្រើន អនេក
ព្រមយករស្មី ព្រះពុទ្ធគូរត្រេក ប្រសើ់រពន់ពេក ក្រៃកន្លង។
ធ្វើជាសញ្ញា ទង់ជ័យសាសនា នៃសម្ពុទ្ធធំ ចម្បង
ចូរយើងរាល់គ្នា យកចិត្តចាំចង នឹកដល់ព្រះអង្គ ជាអម្ចាស់។
ទោះជាតិផ្សេងគ្នា ក៏ត្រូវដឹងថា សុទ្ធសឹងតែជា ពុទ្ធសាសន៏
ចូរយើងសាមគ្គី ទាំងក្មេងទាំងចាស់ ប្រឹងប្រែងឲ្យណាស់ គ្រប់ៗគ្នា។
សូមសាសនាពុទ្ធ ថ្កុំថ្កើងខ្ពស់បំផុត រុងរឿងបរិសុទ្ធ ថ្លៃថ្លា
ហើយមានជ័យជោគ ផ្សាយពេញលោកា ដោយជនជ្រះថ្លា ច្រើនសែនលាន។
មានចិត្តស្នេហា គោរពបូជា ចំពោះព្រះធម៌ ដ៏កល្យាណ
ទាំងមនុស្សទេវតា ស្នេហាគ្រប់ប្រាណ ប្រាថ្នាចង់បាន សេចក្តីសុខ។
យើងខេមរជាតិ នាំគ្នាខ្មីឃ្មាត កាន់ធម៌នឹងបាន ផុតទុក្ខ
រួបរួមសាមគ្គី ពីនោះទៅមុខ យើងនឹងបានសុខ ក្សេមក្សាន្តត្រាណ។
ព្រមព្រៀងប្រព្រឹត្ត កាន់ធម៌សុចរិត ឆ្ពោះទៅកាន់ឋាន និព្វាន
ជាទីផុតទុក្ខ បានសុខក្សេមក្សាន្ត ជាតិយើងនឹងបាន សោយសុខា។
ព.ស ២៥០០, គ.ស ១៩៥៧
(ដោយព្រះសង្ឃរាជ ជួន ណាត)
បទសូត្រដាក់ទង់ព្រះពុទ្ធសាសនា
ជាតិយើងអ្នកកាន់សាសនា ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី
ទ្រង់មានឆពណ្ណរង្សី គឺព្រះរស្មីទាំងប្រាំមួយពណ៌។
ផ្សាយចេញពីកាយទ្រង់ រុងរឿងឫទ្ធិរុងប្រសើរបវរ
ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ ទាំងប្រាំមួយពណ៌ស្រស់ល្អលោកា។
កំណើតនៃព្រះរស្មី កើតដោយបារមីនៃព្រះភគវា
ធ្វើទានឥតមានរួញរា កាលដែលនៅជាព្រះពោធិសត្វ។
រស្មីពណ៌ខៀវនោះណា កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់
ឲ្យទានដល់ឥន្ទព្រាហ្មណ៏ពិត កាលនៅជាក្សត្រនាមស្រីពិរាស្រ្ត។
រស្មីពណ៌លឿងភ្លឺថ្លា កាលដែលទ្រង់អារសាច់ផែធ្វើមាស
បិទពុទ្ធរូបភ្លឺល្អឱកាស ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត។
រស្មីក្រហមនោះណា កាលដែលមាតាពស់ខ្លាស្លាប់ពិត
បទុមស៊ូប្តូរជីវិត កាត់បេះដូងបិទធ្វើថ្នាំមាតា។
រស្មីពណ៌សសុទ្ធសាធ កាលដែលព្រះបាទវេស្សន្តរក្សត្រា
ឲ្យទានដំរីសសោភា ដល់ព្រាហ្មណ៏ប្រាថ្នាយកពោធិញ្ញាណ។
រស្មីពណ៌ដូចជើងហង្ស កាលមាតាទ្រង់យក្សចាប់យកបាន
វិជ្ជាធរអារសាច់ខ្លួនប្រាណ ឲ្យយក្សសាមាន្យស៊ីប្តូរជីវិត។
រស្មីផ្លេកពណ្ណរាយ កាលជាទន្សាយឈ្មោះសោមបណ្ឌិត
ឲ្យទានសាច់ឈាមជីវិត ដល់ឥន្ទព្រាហ្មណ៏ពិតថាអត់អាហារ។
រស្មីខៀវលឿងក្រហម សហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ
ត្រូវជាប្រាំមួយប្រការ ក្មេងចាស់កុមារចូរចាំទុកអើយ។
ព.ស ២៥០០, គ.ស ១៩៥៧
(ដោយព្រះសង្ឃរាជ ជួន ណាត)
បទសរកញ្ញ
១.សូមថ្វាយបង្គំ ព្រះសម្ពុទ្ធ ប្រសើរបំផុត ក្នុងលោកា
ជាគ្រូនៃមនុស្ស និងទេវតា ទ្រង់ត្រាស់ទេសនា ប្រដៅសត្វ។
២.ចង្អុលឲ្យដើរ ផ្លូវកណ្តាល មាគ៌ាត្រកាល អាចកំចាត់
ទុក្ខភ័យចង្រៃ ឲ្យខ្ចាយបាត់ អាចកាត់សង្សា រៈទុក្ខបាន។
៣.សាសនាព្រះអង្គ នៅសព្វថ្ងៃ សត្វមាននិស្ស័យ ពីបូរាណ
ប្រឹងរៀនប្រឹងស្តាប់ ចេះចាំបាន កាន់តាមលំអាន បានក្តីសុខ។
៤.ឥតមានសុខណា ស្មើក្តីស្ងប់ បញ្ចប់ត្រឹមសុខ ឃ្លាតចាកទុក្ខ
តាំងពីលោកនេះ តទៅមុខ ក្តីសុខនឹងមាន ព្រោះធម៌ស្ងប់។
៥.ខ្ញុំសូមបង្គំ ឆ្ពោះព្រះធម៌ ព្រះសង្ឃបវរ ទាំងគ្រប់សព្វ
រួមជាត្រៃរ័ត្ន គួរគោរព ជាម្លប់ត្រជាក់ នៃលោកា។
៦.ព្រះរូបព្រះធាតុ នៃព្រះពុទ្ធ វិសុទ្ធតាងអង្គ ព្រះសាស្តា
សូមគុណត្រៃរ័ត្ន ជួយខេមរា ឲ្យបានសុខា តរៀងទៅ។
ព.ស ២៥០០, គ.ស ១៩៥៧
(ដោយព្រះសង្ឃរាជ ជួន ណាត)
បទនគររាជ
១.សូមពួកទេវតា រក្សាមហាក្សត្រយើង
ឲ្យបានរុងរឿង ដោយជ័យមង្គលសិរីសួស្តី
យើងខ្ញុំព្រះអង្គ សូមជ្រកក្រោមម្លប់ព្រះបារមី
នៃព្រះនរបតីវង្ស ក្សត្រដែលសាងប្រាសាទថ្ម
គ្រប់គ្រងដែនខ្មែរ បុរាណថ្កើនថ្កាន។
២.ប្រាសាទសិលា កំបាំងកណ្តាលព្រៃ
គួរឲ្យស្រម៉ៃ នឹកដល់យសសក្តិមហានគរ
ជាតិខ្មែរដូចថ្ម គង់វង្សនៅល្អរឹងប៉ឹងជំហរ
យើងសង្ឃឹមពរ ភ័ព្វសំណាងរបស់កម្ពុជា
មហារដ្ឋកើតមាន យូរអង្វែងហើយ។
៣.គ្រប់វត្តអារាម ឭតែសូរស័ព្ទធម៌
សូត្រដោយអំណរ រំឮកគុណពុទ្ធសាសនា
ចូរយើងជាអ្នក ជឿជាក់ស្មោះស្ម័គ្រតាមបែបដូនតា
គង់តែទេវតា នឹងជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៏ឲ្យ
ដល់ប្រទេសខ្មែរ ជាមហានគរ។
(ដោយព្រះសង្ឃរាជ ជួន ណាត)
២០ កក្កដា ១៩៤១
បទពង្សាវតាខ្មែរ
ខ្មែរអើយចូរចាំជាក់ថា តាមសាវតា
ជាតិខេមរា ធ្លាប់តែថ្កើង
ទឹកដីខ្មែរធំ ទូលំទូលាយ
សព្វសាយរុងរឿង គេឯងតែងតែលើកតម្កើង
តម្កល់ជាតិយីង ចាត់ទុកឡើងជាជាតិច្បង ។
អារ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ
គ្រប់ទិសទាំងឡាយចុងបូព៌ា សាសនាសិល្បះ
ចម្លាក់វិចិត្រគំនិតសិក្សា តន្រ្តីទស្សនវិជ្ជា
ព្រះពុទ្ធសាសនា ជាគោលការណ៌ដែលខ្មែរផ្សាយទៅ ។
ខ្មែរអើយចូរស្តាប់សាវតា ដែលបានចរចារ
បញ្ជាក់ប្រាប់ថា ពូជខែ្មរថ្កើង
តាំងចិត្តឲ្យមាំ ខិតខំប្រឹងវេញ
សាមគ្គីជាតិយើង ក្នុងចិត្តតម្កើង
តម្លៃខ្មែរយើង ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតា ។
ឲ្យយើងផ្សព្វផ្សាយចិត្តបរិសុទ្ធរបស់យើងដល់សព្វសត្វគឺ
សត្វទាំងឡាយទាំងពួង ដែលដល់ហើយនូវសេចក្តីទុក្ខ សូមឲ្យជាសត្វ បាត់សេចក្តីទុក្ខទៅ។
ដែលដល់ហើយនូវភ័យ សូមឲ្យជាសត្វបាត់ភ័យទៅ។
ដែលដល់ហើយនូវសេចក្តីសោក សូមឲ្យជាសត្វបាត់សេចក្តីទៅហោង។
សូមឲ្យព្រះពុទ្ធសាសនា រុងរឿងចម្រើន។
សូមឲ្យព្រះពុទ្ធសាសនា ផ្សាយទូទៅពេញសកលលោក។
សូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាព។
ព្រះសាក្យមុនីសម្ពុទ្ធទ្រង់សម្តែងថាៈ នត្តិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខដទៃណាក្រៅអំពីសេចក្តីស្ងប់ឡើយ។
កិច្ចឧទ្ទិសកុសល
សូមជូនមគ្គផល ចំពោះទៅដល់
មាតាបិតា គុណគ្រូឧបជ្ឈា-
យាចារ្យ គុណញាតិកា
គ្រប់គ្រប់សន្តាន។
ជីដូនជីតា រស់នៅក្តីណា
លោកម្ចាស់ចែកឋាន សូមជូនមគ្គផល
កុសលថ្កើនថ្កាន សូមសុខក្សេមក្សាន្ត
ដល់ឋានផុតទុក្ខ។
រៀបចំដោយៈ
ភិក្ខុ វ៉ាត់ វិបុល បរិញ្ញាប័ត្រទស្សនៈវិជ្ជា
ភិក្ខុមហា ធឿន វុឌ្ឍី និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត
ដូនជី នៅ ចាន់ចំណាន គ្រូបង្រៀនវិបស្សនា វត្តនន្ទមុនី។
ធម្មនិងមាគ៌ាអភិវឌ្ឍន៏ជីវិត
អត្ថបទទី ១៖ បេះដូងបណ្ឌិត
(បាលីសិស្សពូកែ ឬបាលីក្លាយជាបណ្ឌិត)
- សុ.មកពីពាក្យពេញថាសុតៈ ប្រែថាស្តាប់។
- ចិ.មកពីពាក្យពេញថាចិន្តៈ ប្រែថាគិត។
- បុ.មកពីពាក្យពេញថាបុច្ឆៈ ប្រែថាសូរ។
- លិ.មកពីពាក្យពេញថាលិខិត ប្រែថាកត់ត្រា។
ពាក្យកាព្យខ្លី
សុ ប្រឹងប្រែងស្តាប់ ចិ រិះរេគិតចំណាំ
បុ ឲ្យសាកសួរនាំ លិ ចំណាំកត់ត្រាទុក។
អត្ថបទទី ២៖ បេះដូងសេដ្ឋី
(ទិដ្ឋធម្មិកត្តប្រយោជន៏៤ ជាក្បូនកើតអ្នកមាន)
១. ឧបដ្ឋានសម្បទា សេចក្តីឧស្សាហ៏ព្យាយាមខិតខំ។
២. អារក្ខសម្បទា ចេះរក្សាទុកដាក់ទ្រព្យឲ្យគង់វង្ស។
៣. កល្យាណមិត្ត ចេះជ្រើសរើស និងសេពគប់មិត្តល្អ។
៤. សមជីវិតតា ចេះប្រមាណក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរស់នៅទៅតាមភាពសមរម្យមិន ឆើតឆាយ មិនខ្ជៈខ្ជាយកុំសប្បាយចាយនឹងទ្រព្យខ្លួន។
អត្ថបទទី ៣៖ បេះដូងចៅក្រម
(ធម៌អគតិ៤ ជាក្បួនអ្នកកាត់ក្តី)
១. ឆន្ទាគតិ លម្អៀងព្រោះតែសេចក្តីស្រលាញ់។
២. ទោសាគតិ លម្អៀងព្រោះតែសេចក្តីស្អប់។
៣. មោហាគតិ លម្អៀងព្រោះតែសេចក្តីល្ងង់។
៤. ភយាគតិ លម្អៀងព្រោះតែសេចក្តីភ័យខ្លាច។
ត្រូវប្រកាន់ខ្ជាប់នូវធម៌ឧបេក្ខា គឺតម្កល់ចិត្តជាកណ្តាល សុចរិត បរិសុទ្ធ យុត្តិធម៌មិនលម្អៀង។
អត្ថបទទី ៤៖ វិធីការទៅរកភាពជោគជ័យ
(ធម៌បាទ៤ជាក្បួននៃសេចក្តីសម្រេច)
១. ឆន្ទៈ សេចក្តីប្រាថ្នាបំណងចង់បាន ចង់កើត។
២. វិរិយៈ សេចក្តីព្យាយាមដើម្បីបានសម្រេច។
៣. ចិត្តៈ សេចក្តីតាំងចិត្តយ៉ាងមុតមាំមិនងាករេ។
៤. វិមំសា ត្រិះរិះរកហេតុផល កែលម្អរខ្លួនឲ្យល្អ។
អត្ថបទទី ៥៖ សិល្បៈនៃការគ្រប់គ្រងផ្ទះ
(ធម៌ឃរាវាស៤ ជាក្បួនមេគ្រួសារ)
១. សច្ចៈ មានសេចក្តីស្មោះត្រង់ផ្តល់តម្លៃឲ្យគ្នា។
២. ទមៈ សេចក្តីភ្ញាក់រឭកដាស់តឿនខ្លួន ចេះណែនាំគ្នាទៅវិញទៅមក។
៣. ខន្តី អត់ធន់គ្រប់កិច្ចការនិងចេះអធ្យាស្រ័យគ្នា។
៤. ចាគៈ មានការលៈបង់ខ្ពស់ គិតដល់ប្រយោជន៏គ្រួសារនិងសង្គម។
អត្ថបទទី ៦៖ វិធីសាស្រ្តដោះស្រាយបញ្ហា
(ធម៌អរិយសច្ច៤ជាក្បួនដោះសា្រយបញ្ហា)
១. ទុក្ខសច្ច សេចក្តីមិនស្រួលចិត្ត មិនស្រួលកាយ មិនសប្បាយចិត្តទុក្ខញាំញីក្នុងជីវិត។
២. សមុទ្ទយសច្ច ហេតុនៃសេចក្តីទុក្ខ មិនសប្បាយចិត្ត ហេតុនៃការញាំញីជីវិតឲ្យទុក្ខចិត្ត ទុក្ខកាយ។
៣. និរោធសច្ច សេចក្តីសុខកាយសប្បាយចិត្តកើតអំពីការរួចចាកនូវសេចក្តីទុក្ខសេចក្តីសោកសៅ ក្នុងជីវិត។
៤. មគ្គសច្ច ផ្លូវដោះស្រាយបញ្ហាបាននូវសេចក្តីសុខ សេចក្តីពេញចិត្តសប្បាយចិត្តផុតពីក្តី ញាំញីជីវិត។
អត្ថបទទី ៧៖ ជំនួញ ៥ នាំឲ្យមានទោស
(ជំនួញ ៥ ជាពាណិជ្ជកម្មខុសនឹងធម៌)
១. សត្ថវណិជ្ជា លក់គ្រឿងសាស្រ្តាវុធ ប្រហារផ្សេងៗ។
២. សត្តវណិជ្ជា លក់សត្វមានជីវិតគ្រប់ប្រភេទ។
៣. មំសវណិជ្ជា លក់សត្វដែលគេសម្លាប់យកសាច់។
៤. មជ្ជណិជ្ជា គ្រឿងញៀន ស្រវឹងគ្រប់ប្រភេទ។
៥. វិសវណិជ្ជា លក់ថ្នាំពិស ថ្នាំពុលគ្រប់ប្រភេទ។
អត្ថបទទី ៨៖ បុរសដើមទ្រូង ៥ ហត្ថ
១. ក្លាហាន (ហ៊ានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន)។
២. ស្វែងរកទ្រព្យ។
៣. មិនដាក់ធុរៈចោល។
៤. ចេះចែករំលែក។
៥. មិនស្រវឹងអំណាចដែលគេប្រគល់ឲ្យ។
អត្ថបទទី ៩៖ មន្តសេ្នហ៏ស្រ្តី
(កម្លាំងស្រ្តី៥ ជាថ្នាំទិព្វរបស់បុរស)
១. កម្លាំងរូប ស្រ្តីមានរូបសម្ជស្សស្រស់ស្អាតអាចបញ្ជា ឬទាក់ទាញបុរសឲ្យធ្វើបានដោយងាយ។
២. កម្លាំងទ្រព្យ ស្រ្តីមានទ្រព្យច្រើនអាចគ្របសង្កត់លើបុរសនិងជួយបុរស ក្នុងការអភិវឌ្ឍសង្គមជាតិ បាន។
៣. កម្លាំងញាតិ ស្រ្តីមានញាតិមានបរិវារច្រើនរមែង បានជាកម្លាំងដ៏សំខាន់ដល់បុរសដើម្បីបានពឹងពាក់ ក្នុងកិច្ចកសាងអភិវឌ្ឍស្ថាបនាសង្គមជាតិ។
៤. កម្លាំងបុត្រ ស្រ្តីមានបុត្រគឺបុត្រជាកម្លាំងខ្លាំងកា្លណាស់ បើប្រៀបធៀបជាមួយឪពុកកូនជាប់ជំពាក់ ជាមួយម្តាយជាង បើស្រ្តីមានការអប់រំបុត្រឲ្យក្លាយជាបុគ្គលល្អក្នុងសង្គមគឺជាស្ត្រីឆ្នើម និងជាឧត្តមភរិយា ព្រោះកូនជំនួសកិច្ចការឪពុកក្នុងគ្រួសារ និងសង្គមបាន។
៥. កម្លាំងសីល ការប្រព្រឹត្តល្អរបស់ស្រ្តីក្នុងបែបបទសីលធម៌ជាស្រ្តីគ្រប់លក្ខណ៏ ទន់ភ្លន់ សុភាពរាបសា គឺជាកម្លាំងដ៏សំខាន់មួយផ្នែកទៀត និងពិតជាល្អប្រសើរ ខ្លាំងណាស់ បើស្រ្តីមានសីលជាថាមពលដ៏សក្តិ សិទ្ធអាចទាក់ទាញស្ថិតក្នុង ក្រមសីលធម៌ គុណធម៌ មិនឲ្យបុរស ប្រព្រឹត្តអាក្រក់បង្កសង្រ្គាមមហន្តរាយ បាន។
អត្ថបទទី ១០៖ គុណសម្បត្តិអ្នកគ្រប់គ្រង
(នាយកធម៌៦ ជួយអ្នកក្លាយជាអ្នកគ្រប់គ្រងល្អ)
១. ខមា មានសេចក្តីអំណត់អត់ធន់ខ្ពស់រាល់ការ រិះគន់វាយប្រហារពីអ្នកដ៏ទៃ។
២. ជាគរិយៈ មានភាពឈ្លាសវៃ មានការភ្ញាក់រឮក ចេះកែលម្អខ្លួនជានិច្ច។
៣. ឧដ្ឋានៈ ឧស្សាហ៏ស្រវាស្រទេញស្វះស្វែង ប្រឹងប្រែងក្នុងការងារជានិច្ច។
៤. សិវិភាគៈ ចេះចែករំលែកការងារ ស្គាល់ពីផលល្អ និងផលវិបត្តិរបស់សមាជិក។
៥. ទយា ទឹកចិត្តអធ្យាស្រ័យចេះអាណិតអាសូរ និងចេះជួយរំលែកទុក្ខ សមាជិក។
៦. ឥក្ខនា សង្កេតតាមដានត្រួតពិនិត្យនិងពិចារណារាល់កិច្ចការយ៉ាងម៉ត់ចត់។
អត្ថបទទី ១១៖ សប្បុរសធម៌ ៧ យ៉ាង
(ធម៌របស់សប្បុរស)
១. ភាពជាអ្នកស្គាល់ហេតុ៖ ស្គាល់ថា នេះជាហេតុនៃសេចក្តីសុខ នេះជាហេតុនៃសេចក្តីទុក្ខ។
២. ភាពជាអ្នកស្គាល់ផល៖ ស្គាល់ថា សេចក្តីសុខជាផលរបស់បុណ្យ ទុក្ខជាផលរបស់បាបជាដើម។
៣. ភាពជាអ្នកស្គាល់ខ្លួន៖ ស្គាល់ថា អាត្មាអញមានជាតិ ត្រកូល យសស័ក្តិ សម្បត្តិ បរិវារ ចំណេះ គុណធម៌ក្នុងខ្លូនត្រឹមប៉ុណ្ណេះក៏ប្រព្រឹត្តតាមសមគួរដល់របស់ ឬអ្វីៗដែលខ្លួនមាន។
៤. ភាពជាអ្នកស្គាល់ប្រមាណ៖ ដឹងប្រមាណក្នុងការរកទ្រព្យចិញ្ចឹមជីវិត ដោយប្រពៃ និងដឹងប្រមាណក្នុង ភោជន។
៥. ភាពជាអ្នកស្គាល់កាល៖ ស្គាល់ថាពេលនេះ ត្រូវធ្វើអ្វីពេលក្រោយត្រូវធ្វើអ្វីជាដើម។
៦. ភាពជាអ្នកស្គាល់ទីប្រជុំជន និងប្រព្រឹត្តក្នុងទីប្រជុំជន គឺត្រូវដឹងថាជនពួកនេះ ពេលដែលចូលទៅរក ត្រូវធ្វើកិរិយាយ៉ាងនេះៗនិយាយយ៉ាងនេះៗជាដើម។
៧. ភាពជាអ្នកស្គាល់បុគ្គល គឺស្គាល់ថានរណា ជានរណាមានឋានៈប៉ុណ្ណា គួរនិយាយជាមួយបែបណា។
អត្ថបទទី ១២៖ សិល្បៈនៃការដំណើរជីវិតទៅរកសេចក្តីសុខនិងនិព្វាន
(ធម៌អង្គមគ្គ៨ ជាវិថីនាំនូវសុខសន្តិភាព)
១. សម្មាទិដ្ឋិ ការមានគំនិតយល់ឃើញត្រឹមត្រូវយល់ឃើញត្រូវតាមសភាវពិត ក្នុងធម្មជាតិ ក្នុងជីវិត និង ក្នុងពិភពលោក។
២. សម្មាសង្កប្ប មានការត្រិះរិះពិចារណាត្រឹមត្រូវនូវហេតុផល និងហេតុបច្ច័យ។
៣. សម្មាវាចា ពោលពាក្យពិរោះ ស្មោះត្រង់ វាចា វោហារត្រឹមត្រូវ មិនប្រជាភិថុតិ។
៤. សម្មាកម្មន្ត ប្រកបការងារត្រឹមត្រូវសុចរិត បរិសុទ្ធ យុត្តិធម៌ ស្អាតស្អំ។
៥. សម្មាអាជីវ ចិញ្ចឹមជីវិតត្រឹមត្រូវទៅតាមកម្លាំង កាយកម្លាំងឬទ្រព្យ សតិបញ្ញា។
៦. សម្មាវាយាម សេចក្តីព្យាយាមត្រឹមត្រូវ ទឹកចិត្ត មុះមុត ប្តូរផ្តាច់ ក្នុងការងារត្រឹមត្រូវ។
៧. សម្មាសតិ មានស្មារតីចងចាំ សតិភ្ញាក់រឭកនឹកឃើញត្រូវជានិច្ច។
៨. សម្មាសមាធិ មានអារម្មណ៏នឹងន ស្ងប់ស្ងាត់ ល្អ តម្កល់ចិត្តត្រឹមត្រូវជានិច្ច។
អត្ថបទទី ១៣៖ បេះដូងអ្នកដឹកនាំ
(ទសពិធរាជធម៌១០ជាគុណធម៌មេដឹកនាំ)
១. ទាន ទឹកចិត្តពោរពេញក្តីអាណិតអាសូរ ស្គាល់សុខ និងទុក្ខជួយសង្រ្គោះប្រជារាស្រ្តដូចកូនបង្កើតរបស់ ខ្លួន។
២. សីល មានសីលធម៌ គុណធម៌ល្អចេះគោរពច្បាប់ប្រទេសគឺ រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល។
៣. បរិច្ចាគ មានសេចក្តីលះបង់ខ្ពស់លះបង់ប្រយោជន៏ខ្លូនគិតដល់ប្រយោជន៏រាស្រ្ត និងជាតិជាធំ។
៤. អាជ្ជវ ស្មោះត្រង់នឹងប្រជារាស្រ្ត មិនលក់ជាតិ មិនក្បត់ប្រជាជន ក្បត់មនសិការ ឧត្តមគតិ។
៥. មទ្ទវៈ ទឹកចិត្តទូលំទូលាយ មានការអធ្យាស្រ័យល្អយោគយល់ អភ័យស្រណោះដល់រាស្រ្ត។
៦. តបៈ មានការព្យាយាមដុតបំផ្លាញនូវកិលេស គ្រឿងសៅហ្មងចិត្ត។
៧. អក្កោធ មិនខឹងក្រោធ ឆេវឆាវខុសទំនងគ្មានហេតុផល។
៨. អវិហឹង្សា គ្មានអំពើហឹង្សា ដោះស្រាយបញ្ហាដោយសន្តិវិធី ធម្មវិធី។
៩. ខន្តិ មានការអត់ធ្មត់មិនលុះក្នុងអំណាចចិត្តរវើរវាយ។
១០. អវិរោធន ព្យាយាមធ្វើខ្លួនឲ្យបានល្អ គឺប្រតិបត្តិឲ្យបានត្រឹមត្រូវជាប្រចាំកុំឲ្យខុសឆ្គងម្តងហើយម្តង ទៀត។
អត្ថបទទី ១៤៖ គោលការណ៏៥ក្លាយជាយុវជនឆ្នើម
(គោលការណ៏អភិវឌ្ឍន៏ខ្លួនឲ្យក្លាយជាមនុស្សល្អ)
១. កូនល្អ ជាកូនល្អរបស់ឪពុកម្តាយ គឺចេះគោរពប្រណិប័តន៏ ស្តាប់ពាក្យទូន្មាន ខំរៀនសូត្រចេះរក្សាទ្រព្យ និងកេរ្តិ៏ឈ្មោះត្រកូល។
២. សិស្សល្អ ជាសិស្សល្អរបស់គ្រូ គឺខំរៀនឲ្យពូកែ កិច្ចការគ្រូ ដាក់ឲ្យត្រូវធ្វើឲ្យបានល្អ រក្សាកេរ្តិ៏ឈ្មោះ សាលា និងកិត្តិយសគ្រូ។
៣. មិត្តល្អ ជាមិត្តល្អរបស់មិត្ត គឺស្រឡាញ់មិត្តដោយស្មោះ ចេះជួយមិត្ត ណែនាំមិត្តធ្វើខុសឲ្យត្រឡប់មក ធ្វើល្អវិញដោយ មិនប្រកាន់មានក្រ រើសអើងឋានៈពណ៌សម្បុរ។
៤. ពលរដ្ឋល្អ ជាពលរដ្ឋល្អរបស់សង្គម គឺចេះគិតគូរដល់ប្រយោជន៏ជាតិ និងប្រជាជន រួមចំណែកកសាង សង្គមរក្សាវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្លួន។
៥. ពុទ្ធសាសនិកជនល្អ ជាសាសនិកល្អរបស់ព្រះពុទ្ធសាសនា គឺត្រូវសិក្សាព្រះធម៌ ហើយយកទៅអនុវត្តន៏ ផ្សព្វផ្សាយ រក្សាការពារ ពង្រឹងតម្កើង ដើម្បីប្រយោជន៏សុខដល់ខ្លួនឯង អ្នកដ៏ទៃ សង្គមជាតិ និងមនុស្ស ជាតិទូទាំងពិភពលោក។
តួនាទី (សង្គមធម៌)
មាតាបិតាមានតួនាទី ៥ យ៉ាង
១. ហាមកូនកុំឲ្យធ្វើអំពើអាក្រក់
២. អប់រំកូនឲ្យតាំងនៅក្នុងអំពើល្អ
៣. បញ្ជូនកូនឲ្យសិក្សារៀនសូត្រ
៤. រៀបចំកូនឲ្យមានគូស្វាមីភរិយាតាមសមគួរ
៥. ចែកមត៌តដល់កូនក្នុងកាលសមគួរ។
កូនល្អរបស់ឪពុកម្តាយ
១. មាតាបិតាចិញ្ចឹមយើងហើយ ត្រូវចិញ្ចឹមគាត់វិញ
២. ជួយធ្វើការរបស់គាត់
៣. រក្សាវង្សត្រកូលឲ្យបានល្អគង់វង្ស
៤. រក្សាមត៌កដែលគាត់ចែកមិនចាយវាយក្នុងផ្លូវខុស
៥. ធ្វើបុណ្យឧទ្ទិសជូនគាត់ ពេលលាចាកលោកទៅ។
គ្រូមានតួនាទី៥យ៉ាង
១. ដឹកនាំល្អ គឺត្រូវមានចំណេះដឹង មានគរុកោសល្យ
២. បង្រៀនមុខវិជ្ជាល្អ ជាវិជ្ជាអាចសាងអនាគតដល់សិស្ស
៣. ពន្យល់មេរៀនឲ្យសព្វគ្រប់ ប្រកបដោយក្រមសីលធម៌
៤. លើកទឹកចិត្តសិស្ស ដោយការសរសើរឬផ្តល់រង្វាន់
៥. ការពារសិស្ស ស្រលាញ់អាណិតជួយការពារសិស្ស។
សិស្សល្អរបស់គ្រូ
១. ចេះគោរពអោនលំទោន
២. ជួយកិច្ចការលោកគ្រូអ្នកគ្រូ
៣. ស្តាប់ឱវាទពាក្យប្រៀនប្រដៅរបស់លោកគ្រូ អ្នកគ្រូ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា
៤. ឧបត្ថម្ភនិងបម្រើប្រណិបតន៏ដោយបច្ច័យ៤
៥. រៀនសូត្រដោយសេចក្តីគោរព។
មិត្តល្អរបស់មិត្ត
១. ជួយយកអាសារគ្នាទៅវិញទៅមក
២. ប្រើពាក្យពិរោះពិសារជាមួយមិត្ត
៣. ណែនាំតែប្រយោជន៏ឲ្យដល់មិត្ត
៤. ដាក់ខ្លួនឲ្យស្មើនឹងមិត្ត
៥. មិនពោលពាក្យខុសពីការពិត
ពលរដ្ឋល្អរបស់សង្គមមានព្រហ្មវិហាធម៌
១. មេត្តា៖ សេចក្តីស្រលាញ់
២. ករុណា៖ សេចក្តីអាណិតអាសូរ
៣. មុទិតា៖ សេចក្តីរួសរាយ
៤. ឧបេក្ខា៖ ការតាំងចិត្តជាកណ្តាល។
សង្គមធម៌
១. ទាន៖ ការចេះចែករំលែក
២. បិយវាចា៖ ការពោលពាក្យពិរោះពិសារ សុភាព ទន់ភ្លន់
៣. អត្ថចរិយា៖ ការប្រព្រឹត្តធ្វើប្រយោជន៏ដល់អ្នកដ៏ទៃ
៤. សមានត្តតា៖ ធ្វើខ្លួនចូលជាមួយគេមិនប្រកាន់ខ្លួន
ពុទ្ធសាសនិកជនល្អរបស់ព្រះពុទ្ធសាសនា
១. នាទីការពារៈ មិនឲ្យលទ្ធិដ៏ទៃបៀតបៀន មូលបង្កាច់ពោលបំភ្លៃខុសពីការពិត។
២. នាទីកំចាត់ គឺកំចាត់រឿងអវិជ្ជមានដែល កើតមានឡើងចំពោះព្រះពុទ្ធសាសនា។
៣. នាទីបង្កើន ពង្រឹង និងពង្រីកការយល់ដឹង ផ្នែកពុទ្ធសាសនា និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ។
៤. នាទីរក្សា រក្សានូវគុណធម៌ គុណភាព បរិមាណ ពុទ្ធបរិស័កព្រមទាំងពុទ្ធវចនៈ និងស្ថាប័ន ដែលមាន ហើយមិនឲ្យបាត់បង់។
នាទីពុទ្ធសាសនិកជនគឺ សិក្សា បដិបត្តិការពារ កំចាត់បង្កើន រក្សាព្រះពុទ្ធសាសនាឲ្យបានត្រឹម ត្រូវ។
អត្ថបទទី ១៥៖ សីលធម៌ពុទ្ធសាសនា
សីល៥ (និច្ចសីល)
១. បាណាតិបាតា វេរមណី វៀរចាកការបៀតបៀន សម្លាប់ ជីវិតសត្វ
២. អទិន្នាទានា វេរមណី វៀរចាកការលួចទ្រព្យគេ
៣. កាមេសុ មិច្ចាចារា វេរមណី វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ
៤. មុសាវាទា វេរមណី វៀរចាកការនិយាយពាក្យ កុហក
៥. សុរាមេយមជ្ជប្បមាទដ្ឋានា វេរមណី វៀរចាកការផឹកទឹកស្រវឹងគ្រឿងញៀន។
កល្យាណធម៌ (ធម៌ល្អ) ៥ យ៉ាង
១. មេត្តា ការស្រលាញ់រាប់អាន
២. សម្មាអាជីវៈ ការចិញ្ចឹមជីវិតដោយប្រពៃ
៣. សទារសន្តោសៈ សន្តោសគឺត្រេកអរចំពោះតែភរិយាស្វាមីរបស់ខ្លួន
៤. សច្ចៈ ការនិយាយពាក្យពិត ពាក្យត្រង់
៥. អប្បមាទៈ ការមិនប្រមាណភ្លេចខ្លួន។
សីល៥ និងកល្យាណធម៌ជាគូគ្នា
សីល៥ និងកល្យាណធម៌ ត្រូវស្ថិតនៅជាគូនឹងគ្នាជានិច្ច ព្រោះថាសីល៥នេះបើមិនមាន កល្យាណ ធម៌ជាជន្ទល់សម្រាប់ការពារទ្រទ្រង់ទេ វាមិនអាចស្ថិតនៅជាប់លាប់ឡើយ។
១. បាណា… ជាគូជាមួយមេត្តា
២. អទិន្នា… ជាគូជាមួយសម្មាអាជីវៈ
៣. កាមេ… ជាគូជាមួយសទារសន្តោស
៤. មុសា… ជាគូជាមួយសច្ចៈ
៥. សុរា… ជាគូជាមួយអប្បទានៈ
សីល៥ជាគូនឹងកល្យាណធម៌៥
ឧៈ សីលទី ១ មិនសម្លាប់សត្វ ជាគូនឹងកល្យាណធម៌ទី១ ការស្រលាញ់រាប់អាន។ មនុស្សយើងបើមានការ ស្រលាញ់រាប់អានហើយ មិនអាចលើកដៃសម្លាប់បានឡើយ។
អានិសង្សសីល៥
១. ការមិនសម្លាប់ មិនបៀតបៀនគេ ធ្វើឲ្យយើងមានអាយុវែង មិនសូវមានរោគ។
២. ការមិនលួចទ្រព្យគេ ធ្វើឲ្យយើងទុកដាក់ទ្រព្យសម្បត្តិបានគង់វង្ស។
៣. ការមិនប្រព្រឹត្តក្នុងកាមធ្វើឲ្យយើងមានសុភមង្គលក្នុងសង្គមគ្រួសារ កូនចៅ ប្រកបដោយគន្លងធម៌។
៤. ការមិននិយាយកុហក ធ្វើឲ្យយើងជាមនុស្សត្រឹមត្រូវហ្មត់ចត់ ពេលនិយាយអ្វីមានគេជឿ។
៥. ការមិនប្រើប្រាស់គ្រឿងញៀន ធ្វើឲ្យយើងមិនវង្វេងស្មារតី មានការចងចាំ គ្រប់គ្រាន់ត្រឹមត្រូវ។
អត្ថបទទី ១៦៖
ព្រះពុទ្ធសង្ខេប
ព្រះពុទ្ធជាម្ចាស់ព្រះអង្គជាជាតិក្សត្រពួកសាក្យរាជ ជាគោត្តមគោត្ត ព្រះនាមដើមថា សិទ្ធត្ថ ព្រះបិតានាម សុទ្ធោទនៈ នៅក្នុងនគរកបិលពស្តុ ដែនសក្កៈព្រះមាតានាម សិរិមហាមាយា ព្រះទេពីនាម យសោធរាពិម្ភា និងព្រះឱរសនាម រាហុល។
១. ការចាប់បដិសន្ធិ៖ ថ្ងៃព្រហស្បត្តិ៏ ១៥កើត ខែអាសាឍ ឆ្នាំរកា វេលាជិតភ្លឺ (មុនព.ស. ៨១ឆ្នាំ)។
២. ប្រសូតិ៖ ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច វេលាថ្ងៃជិតត្រង់ ក្នុងលុម្ពិនីឱទ្យាននៅក្នុងប្រទេស នេប៉ាល់សព្វថ្ងៃ (មុនព.ស ៨១ឆ្នាំ)។
៣. ការសោយរាជសម្បត្តិ៖ ថ្ងៃសៅ ១៥កើត ខែអាសាឍ ឆ្នាំឆ្លូវ (មុនព.ស ៦៤ឆ្នាំ)។
៤. ការចេញសាងផ្នួស៖ ថ្ងៃព្រហស្បត្តិ៏ ១៥កើត ខែអាសាឍ ឆ្នាំថោះ (មុនព.ស ៥១ឆ្នាំ)។
៥. ការត្រាស់ដឹង៖ ថ្ងៃពុធ ១៥កើត ខែវិសាខ ឆ្នាំរកា (មុនព.ស ៤៥ឆ្នាំ)។
៦. សម្តែងបឋមទេសនា៖ ថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំរកា (មុនព.ស ៤៥ឆ្នាំ)។
៧. ការដាក់ព្រះជន្មាយុសង្ខារ៖ ថ្ងៃ១៥កើត ខែមាឃ ឆ្នាំម្សាញ់ ក្នុងព្រះជន្ម ៨០ឆ្នាំ (មុន ព.ស១ឆ្នាំ)។
៨. ការបរិនិព្វាន៖ ថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ (មុនព.ស ១ឆ្នាំគឺ ១ថ្ងៃ) ក្នុងព្រះជន្ម ៨០ ឆ្នាំគត់។
ការកំណត់ពុទ្ធសករាជ៖ ចាប់ផ្តើមតាំងពីថ្ងែពុធ ១រោច ខែពិសាខ ឆ្នាំម្សាញ់។ ការគ្រប់ ៥០០០ ព្រះវស្សានៃព្រះពុទ្ធសាសនាក្នុងឆ្នាំជូត។
- ចុះ៖ រ អា ព្រ
- ប្រ ៖ ច ពិ សុ
- សោយ៖ ឆ្លូវ អា ស
- ហួស៖ ថោះ អា ព្រ
- ត្រាស់៖ រ ពិ ពុធ
- និ៖ ម្សាញ់ ពិ អង្គារ
ព្រះពុទ្ធវចនៈទូន្មានយើង
- មិនឲ្យយើងធ្វើអាក្រក់ Avoid evils,
- ឲ្យធ្វើតែអំពើល្អ Do good,
- ជម្រះចិត្តឲ្យស្អាត Purity your heart,
រៀបរៀងដោយ
ភិក្ខុ វ៉ាត់ វិបុល បរិញ្ញាប័ត្រទស្សនៈវិជ្ជា
ភិក្ខុមហា ហែម សុធា និស្សិតសាកលវិទ្យាល័យអង្គរ
ភិក្ខុមហា ហ៊ុំ សុទ្ធា និស្សិតសាកលវិទ្យាល័យព្រះសីហនុរាជ
ភិក្ខុមហា ធឿន វុឌ្ឍី និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត
ឪពុកម្តាយស្លូតត្រង់ ចិត្តមិនចង់ឲ្យកូនខ្លៅ
ជេរវាយស្តីប្រដៅ ឲ្យកូនចៅបានចេះដឹង។
ឪពុកគ្មានតំរិះ ឃើញកូនចេះមិនដែលខឹង
ឃើញកូនខំប្រិតប្រឹង ឪពុកដឹងតែងត្រេកអរ។
ដាស់តឿនក្រើនរំលឹក ជេរល្ងាចព្រឹកខ្លាចកូនក្រ
ចង់ឲ្យតែកូនល្អ លោមអង្វរឲ្យកូនប្រឹង។
កូនកាចបំពេញទុក្ខ ម្តាយឪពុកមានបារម្ភ
កូនស្លូតដឹងគួរសម មេបាថ្កុំថ្កើងកេរ៌្តឈ្មោះ។
ឪពុកម្តាយខ្សត់ខ្សោយ កុំបណ្តោយឲ្យអាប់យស
ខំរៀនឲ្យបានខ្ពស់ គ្រាន់សង្រ្គោះដល់មេបា។
អ្នកល្ង់ហេតុពីខ្ជិល ឥតមន្ទិលរឿងធម៌អាថ៌
គួរកូនចៅសិក្សា រៀនអក្ខរាទាំងប្រុលស្រី។
មិនចេះលេខអក្សរ មុខមាត់ល្អប្រាជ្ញាអាប់
ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់ គេសូត្រប្រាប់ទើបបានដឹង។
ភ្នែកជាភ្លឺក្រឡែត ល្ងង់ព្រោះហេតុមិនខំប្រឹង
កើតទាស់មានចិត្តខឹង ពឹងរកគេសរសេរឲ្យ។
មនុស្សក្រហេតុពីខ្ជិល មិនរមិលមើលមុខក្រោយ
ម្យ៉ាងខ្សត់ពីព្រោះខ្សោយ ញឹកខាងឲ្យរង្វើលរក។
ម្យ៉ាងក្រពីព្រោះល្ងង់ ជួញលិចលង់មិនលែលក
ទិញថ្លៃទៅលក់ថោក ចេះតែយកមិនគិតយល់។
អ្នកមានៗគំនិត ដេកដើរគិតកើតរវល់
ប្រាជ្ញាជាឬសគល់ កើតអំពល់អំពីទ្រព្យ។
អ្នកល្ងង់និងអ្នកចេះ បើនឹងរិះរាយរៀបរាប់
អ្នកចេះប្រសើរគាប់ ល្ងង់ឥតភ័ព្វអាប់រាសី។

F4F: មេរៀនទស្សនវិទ្យា
F4F: មេរៀនទស្សនវិទ្យា: 1) តើការសិក្សាទស្សនវិជ្ចាផ្តល់ប្រយោជន៏អ្វីខ្លះដល់អ្នក? · ការសិក្សាទស្សនវិជ្ជាផ្តល់ប្រយោជន៏ដូចជា៖ ...
Sunday, June 2, 2013
២០ ចំនុចការប្រើ Facebook គួតែដឹង
Posted on April 10, 2013
by itcambo_admin
២០ ចំនុចលើការប្រើ Facebook
ដែលអ្នកគួតែដឹង
ប្រសិនបើលោកអ្នកប្រើ
Facebook ជាប្រចាំឬម្តងម្កាលនោះលោកអ្នកនឹងជួបប្រទះនូវការលុបការបន្ថែម
មិត្តភក្តិការធ្វើឲ្យទ្រង់ទ្រាយរបស់វាប្រសើរឡើងនិងអ្វីផ្សេងៗ
ជាច្រើនទៀត។ ខាងក្រោមនេះគឺជាគន្លឹះ ២០ ចំនុចគួរឲ្យចាប់អារម្មណ៍ដែលលោកអ្នកអាចប្រើប្រាស់បានជាមួយ
Facebook កាន់តែទូលំទូលាយនិងមានប្រយោជន៍។
១. បញ្ចូល Facebook
Chat នៅលើ Sidebar របស់ Firefox
ប្រសិនបើលោកអ្នកប្រើកម្មវិធីរុករកអ៊ីនធឺណិត
Firefox នោះលោកអ្នកអាចដាក់ Facebook
Chat នៅលើ Sidebar របស់វាបាន។ បែបនេះអាចចំណេញក្នុងការអនុវត្តន៍ការងារច្រើនក្នុងពេលតែមួយ។
២.
ទាញយកអ៊ាល់ប៊ុមរូបថតនៅលើ Facebook
FacePAD (Facebook
Photo Album Downloader) គឺជាកម្មវិធីមួយដែលអនុញ្ញាតិឲ្យលោកអ្នកទាញយកនូវអាល់ប៊ុមរូបថត
របស់មិត្តភក្តិលោកអ្នកយ៉ាងងាយស្រួលដោយគ្រាន់តែចុចប៉ុន្មាន Click
តែប៉ុណ្ណោះ។
៣. ចែករំលែករូបថតពី Flickr
ទៅ Facebook
Flickr2Facebook គឺជាកម្មវីធីសម្រាប់ Upload មិនផ្លូវការមួយដែលអនុញ្ញាតឲ្យលោកអ្នកធ្វើការ Upload
រូបថតទៅ Facebook តាមរយៈវ៉ិបអ៊ាល់ប៊ុម Flickr។
៤. Update
Facebook ដោយមិនចាំបាច់បើក Facebook
hellotxt និង Ping.fm គឺជា កម្មវិធីដែលមានមុខងារពិសេសដែលអាចឲ្យលោកអ្នកធ្វើការ Update
ទៅលើទំព័រ Facebook បានយ៉ាងល្អដោយមិនចាំបាច់បើកគេហទំព័រ Facebook
តាមកម្មវិធីអ៊ីនធឺណិត Browser នោះឡើយ។
៥. កំណត់ពេលផ្ញើសាររបស់
Facebook ទុកជាមុន
Sendible អនុញ្ញាតឲ្យលោកអ្នកកំណត់ពេលវេលាសំរាប់ផ្ញើសាររបស់ Facebook
ទុកជាមុន។
ដូចនេះលោកអ្នកអាចផ្ញើសារទៅមិត្តភក្តិអតិថិជនឬអ្នកធ្វើការជាមួយ
គ្នានៅពេលក្រោយ។
៦.
ធ្វើជាមិត្តភ័ក្រ្តនណាម្នាក់លើ Facebook ហើយលាក់វាពីការ Update របស់អ្នក
ការបង្រៀននៅក្នុងវិបសាយ Makeuseof និងបង្ហាញអ្នកអំពីរបៀបលាក់នូវការ Update លើ Facebook របស់អ្នកហើយនឹងរក្សានូវលក្ខណៈដដែលនោះសម្រាប់មិត្តភក្តិជិតស្និត
របស់អ្នកដែល។
៧.បង្កើត Photo
Collage ដោយប្រើរូបភាពមិត្តភ័ក្ដិរបស់អ្នកលើ Facebook
សូមចុចលើ Friend Tab រូចចុចលើ More Tab ចេញពីមីនុយទម្លាក់ Choose an Option ជ្រើសរើសសញ្ញា ” – ” ណាមួយដែលលោកអ្នកចង់បាន ។
បន្ទាប់មកមិត្តភ័ក្ដិក្នុង Facebook របស់អ្នកនឹងលេចឡើងខាងស្តាំនៃអេក្រង់ជាមិនខាន។
៨.
តើយើងអាចដឹងដោយរបៀបណា?
ពេលមិត្តភ័ក្ដិរបស់អ្នកលុបអ្នកចេញដោយស្ងាត់ៗឬ
Block អ្នកពី Facebook
សេវាកម្មនេះត្រូវបានផ្អាកហើយតែ X-Friend
ជាឧបករណ៍តែមូយគត់សម្រាប់ធ្វើការតាមដានមិត្តភ័ក្ដិដែលបានបាត់ពី
Facebook។
៩.
បង្ហាញរូបភាពដែលបានជ្រើសរើសតែនៅលើទំព័រ Profile Facebook របស់អ្នក
លក្ខណៈដែលអាចដឹងដោយតិចតួចបំផុតមួយនៅក្នុង
Facebook ដែលអនុញ្ញាតឲ្យអ្នកគិតមើលថាតើអ្នកណាម្នាក់ដែលនឹងត្រូវបង្ហាញ
នៅក្នុងប្រអប់មិត្តភក្តិ។ លោកអ្នកគ្រាន់តែចុច Edit នៅលើប្រអប់មិត្តភ័ក្ដិរួចវាយឈ្មោះមិត្តភ័ក្ដិក្នុងប្រអប់ដែល
និយាយថា”Always show these friend” ជាការស្រេច។
១០.
ដកចេញការផ្សព្វផ្សាយពាណិជ្ជកម្មពីទំព័រ Facebook
Facebook: Cleaner អាចយកចេញនូវការផ្សព្វផ្សាយពាណិជ្ជកម្មដែលរំខានចេញពីទំព័រ
Facebook របស់ អ្នក។
១១. រៀបចំ (syncs)
រូបថតមិត្តភ័ក្ដិលើ Facebook ជាមួយ Contact ក្នុង Microsoft Outlook
OutSync គឺជាកម្មវិធីឥតគិតថ្លៃរបស់វីនដូដែលអាច syncs
រូបថតមិត្តភ័ក្ដិរបស់អ្នកនៅលើ Facebook
ឲ្យភ្ជាប់ទៅនឹង Contact ក្នុង Microsoft Outlook។ វាអនុញ្ញាតឲ្យយើងជ្រើសរើស Contact សម្រាប់ធ្វើការ Update។ ដូចនេះអ្នកអាចធ្វើការ Update នូវ Contact ទាំងអស់ក្នុងពេលតែមួយឬ២ទៅ៣ម្តង។
១២.<./strong>
បង្ហាញ Facebook Status នៅលើ WordPress blog
វិធីសាស្ត្រខាងក្រោមបង្ហាញពីការដាក់បង្ហាញ
Facebook Status Feed និង WordPress
RSS Widget ដើម្បីបង្ហាញ Status
Facebook នៅលើ WordPress blog ។
១៣.
ដាក់បង្ហាញនូវប្លក់ Post ទាំងឡាយរបស់អ្នកទៅលើ
Facebook Wall របស់អ្នកដោយស្វ័យប្រវត្តិ
Wordbook អនុញ្ញាតឲ្យអ្នកប្រើលក្ខណៈឆ្លងនៃការ Post
(Cross-Post) នៃប្លក់ Post របស់អ្នកទៅលើ Facebook Wall របស់អ្នក ។ ” Boxes” Tab នៃ Facebook របស់អ្នកនឹងបង្ហាញនូវប្លុកដែលបានបង្ហោះថ្មីៗរបស់អ្នក។
១៤. ចូលទៅកាន់ Facebook
Chat លើ Desktop
Gabtastik និង Digsby ជាកម្មវិធីដែលអាចឲ្យលោកអ្នកលេង Facebook Chat នៅលើ Windows Desktop ដោយពុំចាំបាច់ប្រើកម្មវិធីរុករកអ៊ីនធឺណិតហើយវាត្រូវការ
Screen តូចនិងស៊ី memory
តិច។
១៥. បង្កើតការប្រលង(Quiz)
នៅលើ Facebook យ៉ាងងាយស្រួល
LOLapps ផ្តល់នូវការបង្កើតការប្រឡងខ្លីៗដែលយើងនិយមហៅថា(Quiz)
ដែលត្រូវបានគេប្រើដើម្បីឲ្យដឹងអំពីការប្រលងណាដែលត្រូវបានគេ
ប្រើច្រើននៅលើ Facebook។
១៦. លាក់ Online
Status របស់អ្នកនៅលើ Facebook Chat ចេញពី Contact ផ្សេងៗដែលបានជ្រើសរើស
Facebook បានរួមបញ្ចូលតារាងឈ្មោះនៃមិត្តភ័ក្ដិជាមួយ Chat
ដែលអ្នកអាចជ្រើសរើសឈ្មោះមួយណាដែលអ្នកចង់ឲ្យឃើញអ្នកតាម
Online។
១៧. ទទួលបានការ Update
Facebook នៅលើអ៊ីមែល
NutshellMail បានបង្រួមចូលនូវ Facebook Account របស់អ្នកតាមរយៈ Inbox ដែលអ្នកប្រើច្រើនបំផុត។
១៨. Update
Facebook Status ចេញពី Firefox
FireStatus គឺជាកម្មវិធីមួយប្រើប្រាស់ដើម្បីបីជាជំនួយនូវលក្ខណៈ
Status Update សម្រាប់ប្រព័ន្ធទំនាក់ទំនងសង្គមជាច្រើនរួមបញ្ចូលគ្នាគិតទាំង
Facebook ផងដែរ។
១៩. ទាញយក Facebook
មកដាក់លើ Desktop
Seesmic Desktop,
Facebooker, Xobni, Facebook Slidebar Gadget, Scrapboy និង Facebook AIR Application គឺជា Desktop Application ដែលអនុញ្ញាតឲ្យអ្នកប្រើ Facebook ដោយមិនចាំបាច់មាន Browser។
២០. របៀបលុប,
Cancel និងបញ្ចប់ Facebook account និង Profile
វិធីយ៉ាងងាយស្រួលសម្រាប់បញ្ចប់, លុបឬ Cancel Facebook Account ទាំងអស់នេះគឺត្រូវចូលទៅ Facebook Profile ដើម្បីធ្វើយ៉ាងងាយស្រួល។
Posted in ការប្រើប្រាស់ Facebook | 7 Comments
|
គួរតែប្រយ័ត្នប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក
Posted on APRIL 16, 2013 by TEAV
CHHUN NAN
យើងឃើញថាសព្វថ្ងៃនេះបណ្តាញសង្គមតាម
អ៊ីនធ័រណិតដែលគេឲ្យឈ្មោះថាហ្វេសប៊ុក
កំពុងតែពេញនិយមខ្លាំងនៅពាសពេញពិភពលោក ។ ហើយប្រជាជនខ្មែរជាច្រើន
ជាពិសេសពួកយុវវ័យ បានប្រើប្រាស់ហ្វេសប៊ុកស្ទើរតែគ្រប់គ្នា
ក៏ប៉ុន្តែមួយចំនួនធំមិនបានដឹងពីហានិភ័យដែលកើតចេញពីការប្រើ
ហ្វេសប៊ុកនេះទេ ។ តើអ្វីៗដែលគេសរសេរ ឬ Post នៅលើហ្វេសប៊ុកនោះ ថាតើគេរាប់ថាជាសកម្មភាពដែលធ្វើនៅទីឯកជន
ឬក៏នៅទីសាធារណៈ? ហើយអាចមានផលវិបាកអ្វីខ្លះតាមផ្លូវច្បាប់
? បើតាមជាក់ស្តែងអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនធំ
ស្មានថាការប្រើប្រាស់
ឬសកម្មភាពផ្សេងៗរបស់ពួកគេវាកម្រិតនៅក្នុងបន្ទប់គេង
ឬក៏នៅលើកុំព្យូរទ័រ និងទូរស័ព្ទរបស់ពួកគេតែប៉ុណ្ណោះ ។
តែតាមពិតរឿងនេះគឺវាអាស្រ័យទៅនិងការកំណត់ Privacy Sittings (ជម្រើសនៃការកំណត់ឯកជនភាព)
ប្រសិនបើអ្នកប្រើប្រាស់ហ្វេសប៊ុកមិនបានកំណត់ការសម្ងាត់នេះទេ
គឺថានរណាៗក៏អាចចូលមើល Profile របស់ខ្លួនបាននោះ
គឺវាប្រាកដណាស់ថា Profile មួយនោះគឺត្រូវចាត់ទុកថាជាទីសាធារណៈ
។ ប៉ុន្តែប្រសិនបើមានការកម្រិត
ឲ្យមានមិត្តភក្តិដែលខ្លួនស្គាល់មួយចំនួនតូចប៉ុណ្ណោះដែលអាចចូល មើល Profile
របស់ខ្លួនបាន នេះបានត្រូវចាត់ទុកថាជារបស់ឯកជន ។
បញ្ហានៅត្រង់ថា ចុះបើទំព័រផ្ទាល់ខ្លួននោះ
មិត្តភក្តិរបស់គេមានចំនួនច្រើនរហូតដល់ទៅរាប់រយ រាប់ពាន់នាក់
តើទំព័រនោះនៅតែចាត់ទុកថាជាទំព័រឯកជនទៀតឬក៏យ៉ាងណា? នេះគឺនៅមិនទាន់មានចម្លើយជាក់លាក់នោះទេ
តែទោះជាយ៉ាងណាក៏មានសាលក្រមនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន
បានសម្រេចទៅលើបញ្ហានេះ សាលក្រមមួយនៅឆ្នាំ ២០០៩ អ្នកប្រើប្រាស់ហ្វេសប៊ុកដែលមានមិត្តភក្តិត្រឹម
១៥០នាក់ប៉ុណ្ណោះ ដែលតុលាការបានសម្រេចថា Profile របស់អ្នកប្រើប្រាស់ណ្ណឹងមិនមែនជាទំព័រសាធារណៈ ។
ប៉ុន្តែពេលថ្មីនេះតុលាការបានសម្រេចថាអ្នកប្រើប្រាស់ដែលមាន
មិត្តភក្តិត្រឹមតែ ៦៧នាក់ចុះក្រោមមានន័យថាអ្នកប្រើប្រាស់នេះមិនមានបំណងចែកចាយ
ទិន្ន័យជាសាធារណៈនោះទេ ហើយត្រូវបានចាត់ទុកថាជាទីឯកជន
និងស្ថិតនៅក្រោមការការពាររបស់ច្បាប់ ។
យ៉ាងណាមិញបើយើងក្រឡេកមើលទៅអ្នកប្រើប្រាស់ហ្វេសប៊ុកសព្វថ្ងៃនេះ
គឺអ្នកប្រើប្រាស់ម្នាក់ គឺមានមិត្តភ័ក្តិយ៉ាងហោចណាស់ក៏ចាប់ពី
១២០នាក់ឡើងទៅលើដែរ អ៊ីចឹងទៅបើយើងយោងទៅតាមសេចក្តីសម្រេចខាងលើណ្ណឹង
ចំពោះការបែងចែករវាងទីសាធារណៈ និងឯកជន
គឺវាសឹងតែគ្មានទាល់តែសោះនៅលើហ្វេសប៊ុក
គឺថាសុទ្ធតែជាទីសាធារណៈទាំងអស់ ។ ហើយនៅពេលដែលទំព័រហ្វេសប៊ុកណាមួយ
របស់នរណាម្នាក់ត្រូវបានចាត់ទុកថាជាទីសាធារណៈនោះ
រាល់វិធានច្បាប់ដែលមានគោលដៅក្នុងការការពារ ឯកជនរបស់បុគ្គលនោះ
គឺមិនត្រូវយកមកអនុវត្តន៍ទេនៅពេលនេះ ។
ចំពោះការ post រូបភាព រូបថតក៏ជារឿងនិយមយ៉ាងខ្លាំងដែរនៅលើទំព័រហ្វេសប៊ុក
តើអ្នកដែលមានទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននឹង
អាចចេះតែយករូបភាពណាមកដាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនបាន ដែរទេ?
ហើយការយករូបថតអ្នកដទៃមក post នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនអាចជាការរំលោភសិទ្ធិបុគ្គលដែលជា
ម្ចាស់រូបណ្ណឹងដែរឬទេ? តាមពិតគេអាចដាក់រូបភាពណានៅលើទំព័រហ្វេសប៊ុកក៏បានដែរ
ឲ្យតែបុគ្គលដែលជាអ្នក Post ណ្ណឹងគឺជាម្ចាស់របស់រូប
ដូចជារូបថតទេសភាព រូបថតដំណើរកំសាន្តផ្ទាល់ខ្លួន អីផ្សេងៗ… ។ល។ ហើយរូបភាពទាំងនោះមិនត្រូវផ្ទុយអំពីសីលធម៌
ឬក៏ទំនៀមទំលាប់ល្អរបស់សង្គម ឧទាហរណ៍៖ រូបអាសអាភាស ជាដើម
ដែលត្រូវហាមឃាតដោយច្បាប់ពត៌មានឆ្នាំ ១៩៩៥ ។
ម្យ៉ាងវិញទៀតបើសិនរូបភាពណា ដែលមានរូបអ្នកដទៃ អ្នកដែល post រូបភាពនោះត្រូវតែទទួលបានការព្រមព្រៀងពីម្ចាស់រូបនោះសិន
ទើបអាចយកមកដាក់បង្ហាញក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនបាន ។
ត្រង់នេះគឺថាកាលដែលម្ចាស់រូបនោះបាន យល់ព្រមឲ្យគេថា
មិនត្រូវបានចាត់ទុកថាជាការព្រមព្រៀងឲ្យអ្នកដែលថតណ្ណឹងដាក់
បង្ហាញរូបខ្លួននៅលើហ្វេសប៊ុកឡើយ បើសិនជាចង់ដាក់រូបនោះនៅលើហ្វេសប៊ុក
តាមគោលការណ៍ច្បាប់ គឺត្រូវមានការព្រមព្រៀងមួយផ្សេងទៀត ។
ហើយការព្រមព្រៀងនេះអាចមានជាពីរទម្រង់
ទីមួយ៖គឺជាការព្រមព្រៀងមួយដែលជាក់លាក់ គឺថាម្ចាស់រូបនោះយល់ព្រម
ហើយថាដាក់ក៏ដាក់ចុះ និងទីពីរ៖
គឺការព្រមព្រៀងដែលស្តែងចេញដោយអាកប្បកិរិយា ឧទាហរណ៍៖
ដឹងហើយថាគេដាក់រូបខ្លួននៅលើហ្វេសប៊ុកតែមិនប្រកែក
ឬម្យ៉ាងទៀតដែលគេទាញចេញអំពីទម្លាប់ គឺថាជាទម្លាប់ទៅហើយ
ដែលមិត្តម្នាក់នឹង នៅពេលដែលថតជុំគ្នាតែងតែដាក់រូបរបស់ខ្លួននៅលើហ្វេសប៊ុកហើយ
អ្នកដែលពាក់ព័ន្ធក្នុងរូបនោះក៏មិនដែលប្រកែកដែរ
អ៊ីចឹងគឺនៅពេលនឹងយើងអាចចាត់ទុកថាមានការព្រមព្រៀងពីម្ចាស់ រូប
ប៉ុន្តែម្ចាស់រូបនៅតែមានសិទ្ធទាមទារឲ្យដក់ចេញ
នៅពេលដែលខ្លួនមិនពេញចិត្តនៅពេលក្រោយ ។
This entry was posted in ការប្រើប្រាស់ Facebook. Bookmark the permalink.
Subscribe to:
Posts (Atom)
Grand Theft Auto: Vice City
Avast Internet Security 7 2013 for 1-3 Years License Key
Key Features :