Sunday, June 2, 2013
គួរតែប្រយ័ត្នប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក
Posted on APRIL 16, 2013 by TEAV
CHHUN NAN
យើងឃើញថាសព្វថ្ងៃនេះបណ្តាញសង្គមតាម
អ៊ីនធ័រណិតដែលគេឲ្យឈ្មោះថាហ្វេសប៊ុក
កំពុងតែពេញនិយមខ្លាំងនៅពាសពេញពិភពលោក ។ ហើយប្រជាជនខ្មែរជាច្រើន
ជាពិសេសពួកយុវវ័យ បានប្រើប្រាស់ហ្វេសប៊ុកស្ទើរតែគ្រប់គ្នា
ក៏ប៉ុន្តែមួយចំនួនធំមិនបានដឹងពីហានិភ័យដែលកើតចេញពីការប្រើ
ហ្វេសប៊ុកនេះទេ ។ តើអ្វីៗដែលគេសរសេរ ឬ Post នៅលើហ្វេសប៊ុកនោះ ថាតើគេរាប់ថាជាសកម្មភាពដែលធ្វើនៅទីឯកជន
ឬក៏នៅទីសាធារណៈ? ហើយអាចមានផលវិបាកអ្វីខ្លះតាមផ្លូវច្បាប់
? បើតាមជាក់ស្តែងអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនធំ
ស្មានថាការប្រើប្រាស់
ឬសកម្មភាពផ្សេងៗរបស់ពួកគេវាកម្រិតនៅក្នុងបន្ទប់គេង
ឬក៏នៅលើកុំព្យូរទ័រ និងទូរស័ព្ទរបស់ពួកគេតែប៉ុណ្ណោះ ។
តែតាមពិតរឿងនេះគឺវាអាស្រ័យទៅនិងការកំណត់ Privacy Sittings (ជម្រើសនៃការកំណត់ឯកជនភាព)
ប្រសិនបើអ្នកប្រើប្រាស់ហ្វេសប៊ុកមិនបានកំណត់ការសម្ងាត់នេះទេ
គឺថានរណាៗក៏អាចចូលមើល Profile របស់ខ្លួនបាននោះ
គឺវាប្រាកដណាស់ថា Profile មួយនោះគឺត្រូវចាត់ទុកថាជាទីសាធារណៈ
។ ប៉ុន្តែប្រសិនបើមានការកម្រិត
ឲ្យមានមិត្តភក្តិដែលខ្លួនស្គាល់មួយចំនួនតូចប៉ុណ្ណោះដែលអាចចូល មើល Profile
របស់ខ្លួនបាន នេះបានត្រូវចាត់ទុកថាជារបស់ឯកជន ។
បញ្ហានៅត្រង់ថា ចុះបើទំព័រផ្ទាល់ខ្លួននោះ
មិត្តភក្តិរបស់គេមានចំនួនច្រើនរហូតដល់ទៅរាប់រយ រាប់ពាន់នាក់
តើទំព័រនោះនៅតែចាត់ទុកថាជាទំព័រឯកជនទៀតឬក៏យ៉ាងណា? នេះគឺនៅមិនទាន់មានចម្លើយជាក់លាក់នោះទេ
តែទោះជាយ៉ាងណាក៏មានសាលក្រមនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន
បានសម្រេចទៅលើបញ្ហានេះ សាលក្រមមួយនៅឆ្នាំ ២០០៩ អ្នកប្រើប្រាស់ហ្វេសប៊ុកដែលមានមិត្តភក្តិត្រឹម
១៥០នាក់ប៉ុណ្ណោះ ដែលតុលាការបានសម្រេចថា Profile របស់អ្នកប្រើប្រាស់ណ្ណឹងមិនមែនជាទំព័រសាធារណៈ ។
ប៉ុន្តែពេលថ្មីនេះតុលាការបានសម្រេចថាអ្នកប្រើប្រាស់ដែលមាន
មិត្តភក្តិត្រឹមតែ ៦៧នាក់ចុះក្រោមមានន័យថាអ្នកប្រើប្រាស់នេះមិនមានបំណងចែកចាយ
ទិន្ន័យជាសាធារណៈនោះទេ ហើយត្រូវបានចាត់ទុកថាជាទីឯកជន
និងស្ថិតនៅក្រោមការការពាររបស់ច្បាប់ ។
យ៉ាងណាមិញបើយើងក្រឡេកមើលទៅអ្នកប្រើប្រាស់ហ្វេសប៊ុកសព្វថ្ងៃនេះ
គឺអ្នកប្រើប្រាស់ម្នាក់ គឺមានមិត្តភ័ក្តិយ៉ាងហោចណាស់ក៏ចាប់ពី
១២០នាក់ឡើងទៅលើដែរ អ៊ីចឹងទៅបើយើងយោងទៅតាមសេចក្តីសម្រេចខាងលើណ្ណឹង
ចំពោះការបែងចែករវាងទីសាធារណៈ និងឯកជន
គឺវាសឹងតែគ្មានទាល់តែសោះនៅលើហ្វេសប៊ុក
គឺថាសុទ្ធតែជាទីសាធារណៈទាំងអស់ ។ ហើយនៅពេលដែលទំព័រហ្វេសប៊ុកណាមួយ
របស់នរណាម្នាក់ត្រូវបានចាត់ទុកថាជាទីសាធារណៈនោះ
រាល់វិធានច្បាប់ដែលមានគោលដៅក្នុងការការពារ ឯកជនរបស់បុគ្គលនោះ
គឺមិនត្រូវយកមកអនុវត្តន៍ទេនៅពេលនេះ ។
ចំពោះការ post រូបភាព រូបថតក៏ជារឿងនិយមយ៉ាងខ្លាំងដែរនៅលើទំព័រហ្វេសប៊ុក
តើអ្នកដែលមានទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននឹង
អាចចេះតែយករូបភាពណាមកដាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនបាន ដែរទេ?
ហើយការយករូបថតអ្នកដទៃមក post នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនអាចជាការរំលោភសិទ្ធិបុគ្គលដែលជា
ម្ចាស់រូបណ្ណឹងដែរឬទេ? តាមពិតគេអាចដាក់រូបភាពណានៅលើទំព័រហ្វេសប៊ុកក៏បានដែរ
ឲ្យតែបុគ្គលដែលជាអ្នក Post ណ្ណឹងគឺជាម្ចាស់របស់រូប
ដូចជារូបថតទេសភាព រូបថតដំណើរកំសាន្តផ្ទាល់ខ្លួន អីផ្សេងៗ… ។ល។ ហើយរូបភាពទាំងនោះមិនត្រូវផ្ទុយអំពីសីលធម៌
ឬក៏ទំនៀមទំលាប់ល្អរបស់សង្គម ឧទាហរណ៍៖ រូបអាសអាភាស ជាដើម
ដែលត្រូវហាមឃាតដោយច្បាប់ពត៌មានឆ្នាំ ១៩៩៥ ។
ម្យ៉ាងវិញទៀតបើសិនរូបភាពណា ដែលមានរូបអ្នកដទៃ អ្នកដែល post រូបភាពនោះត្រូវតែទទួលបានការព្រមព្រៀងពីម្ចាស់រូបនោះសិន
ទើបអាចយកមកដាក់បង្ហាញក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនបាន ។
ត្រង់នេះគឺថាកាលដែលម្ចាស់រូបនោះបាន យល់ព្រមឲ្យគេថា
មិនត្រូវបានចាត់ទុកថាជាការព្រមព្រៀងឲ្យអ្នកដែលថតណ្ណឹងដាក់
បង្ហាញរូបខ្លួននៅលើហ្វេសប៊ុកឡើយ បើសិនជាចង់ដាក់រូបនោះនៅលើហ្វេសប៊ុក
តាមគោលការណ៍ច្បាប់ គឺត្រូវមានការព្រមព្រៀងមួយផ្សេងទៀត ។
ហើយការព្រមព្រៀងនេះអាចមានជាពីរទម្រង់
ទីមួយ៖គឺជាការព្រមព្រៀងមួយដែលជាក់លាក់ គឺថាម្ចាស់រូបនោះយល់ព្រម
ហើយថាដាក់ក៏ដាក់ចុះ និងទីពីរ៖
គឺការព្រមព្រៀងដែលស្តែងចេញដោយអាកប្បកិរិយា ឧទាហរណ៍៖
ដឹងហើយថាគេដាក់រូបខ្លួននៅលើហ្វេសប៊ុកតែមិនប្រកែក
ឬម្យ៉ាងទៀតដែលគេទាញចេញអំពីទម្លាប់ គឺថាជាទម្លាប់ទៅហើយ
ដែលមិត្តម្នាក់នឹង នៅពេលដែលថតជុំគ្នាតែងតែដាក់រូបរបស់ខ្លួននៅលើហ្វេសប៊ុកហើយ
អ្នកដែលពាក់ព័ន្ធក្នុងរូបនោះក៏មិនដែលប្រកែកដែរ
អ៊ីចឹងគឺនៅពេលនឹងយើងអាចចាត់ទុកថាមានការព្រមព្រៀងពីម្ចាស់ រូប
ប៉ុន្តែម្ចាស់រូបនៅតែមានសិទ្ធទាមទារឲ្យដក់ចេញ
នៅពេលដែលខ្លួនមិនពេញចិត្តនៅពេលក្រោយ ។
This entry was posted in ការប្រើប្រាស់ Facebook. Bookmark the permalink.
Tuesday, May 28, 2013
អូសទូកកុំឲ្យលំអាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក
ទំនងតែង
សេចក្តីផ្តើម- វដ្តទុក្ខ គឺទុក្ខទោសទាំងឡាយដែលវិលវល់ចុះឡើងប៉ះពាល់រាល់រូបឥតស្រាកស្រាន្ត។ដូច្នេះ
បណ្តាល
អ្នកប្រាជ្ញគ្រប់សាសន៏ប្រានចងក្រង
ជាបញ្ហា ជាសុភាសិត ជាបទចរិយាសាស្រ្តផ្សេៗ ដើម្បីជាឧសថរំលត់ទោសនឹង
ជាយានដឹកនាំគាំពារបុថ្ជនក្នុងលោកឲ្យជៀសផុតពីអន្លង់ទុក្ខ
និងឧបសគ្គគ្រប់ជំពូកដែលកើតឡើងឥតទៀងទាត់។
ដូចយ៉ាងក្នុងច្បាប់ពាក្យចាស់
លោកទូន្មានថា’’អូសទូកកុំឲ្យលំអាន
ចាប់ត្រីចានកុំឲ្យល្អក់ទឹក’’’។
អត្ថានុរូប
និង អត្ថបដិរូបរបស់សុភាសិត
វគ្គទី១: អូសទូកកុំឲ្យលំអាន
‘’អូសទូក’’ នេះគឺទាញទូកពីគោកទៅដាក់ទឹក
។ ‘’កុំឲ្យលំអាន’’
គឺកុំឲ្យមានស្នាមនៅលើដី ឬមានស្នាមនៅបាតទូក
ព្រោះជាការនាំឲ្យសឹកដាច់បាតទូក ឬអន្តរាយធ្លុះធ្លាយទូកក៏មាន។
អ្នកប្រាជ្ញចង់ទូន្មានថា; កាលបើអូសទូកគឺប្រកបការអ្វីមួយយ៉ាងពិបាកដោយមានឧបសគ្គជាច្រើននៅរាំងរា
នោះត្រូវប្រយ័ត្ន’’អូសកុំឲ្យលំអាន’’គឺធ្វើការនោះទៅកុំឲ្យមានស្នាមពោលគឺកុំឲ្យមានសៅហ្មងមានរឿងរ៉ាវអ្វីផ្សេងៗ
ដែលអាចឲ្យទុក្ខទោសដល់ខ្លួន នៅវេលាកំពុងប្រតិបត្តិការនេះ។
វគ្គទី២: ចាប់ត្រីបានកុំឲ្យល្អក់ទឹក
គឺធ្វើម្តេចឲ្យបានត្រី
ហើយទឹកនៅតែថ្លាដូចដើម អ្នកប្រាជ្ញចង់ទូន្មានថា បើយើងប្រាថ្នានឹង ‘’ចាប់ត្រី’’
គឺនឹងធ្វើអ្វីឲ្យបានលាភមានផលដល់យើងនោះ
បើបានលាភហើយត្រូវប្រយ័ត្នកុំឲ្យមាន’’ល្អក់ទឹក’’គឺកុំឲ្យមាន
ការសៅហ្មងដិតដល់ខ្លួន.
កុំឲ្យមានទុក្ខទោសដល់ខ្លួនក្នុងគ្រាក្រោយ។
ឧទាហរណ៏-
ការដែលឃោសនាខាងបោះឆ្នោតរើសតំណាងរាស្ត្រជាការមួយធ្វើដោយពិបាក ព្រោះមាន
ឧបសគ្គជាច្រើនមករាំងរា។ នោះក្នុងការដែលឃើញថាពិបាកនេះ
បេក្ខជនដែលនិយាយឃោសនាឲ្យរាស្ត្រ
បោះឆ្នោតជ្រើលខ្លួនជាតំណាង ត្រូវខំឆ្លងឲ្យផុតពីរការលំបាក
ដោយឥតមានសេចក្តីសៅហ្មងដិតដល់ខ្លួន
គឺប្រយ័ត្នខំទាញខ្លួន ឲ្យចាកផុតនូវគំនរឧបសគ្គផ្សេងៗ
ដោយគ្មានរឿងរ៉ាវអ្វី នឹងឲ្យទុកទោសដល់ខ្លួន
ក្នុងវេលាប្រតិបត្តិការនោះ។ បេក្ខជនដែលខំធ្វើឃោសនាយ៉ាងនេះ
គឺដើម្បីនឹងឲ្យបានសំរេចបំណងមួយ
ឲ្យបានជាប់ឈ្មោះជាតំណាងរាស្ត្រ
ប៉ុន្តែបេក្ខជននេះមិនត្រូវភ្លេចថា’’បើចាប់ត្រីបានកុំឲ្យល្អក់ទឹក’’គឺបើ
នឹងជាប់ឈ្មោះជាតំណាងរាស្ត្រ ក៏ជាប់ដោយត្រឹមត្រូវ
ដោយដោយប្រព្រឹត្តិល្អស្អាត កុំឲ្យមានរឿងរ៉ាវផ្សេងៗ
ដែលត្រឡប់ជានាំខ្លួន’’ឲ្យល្អក់’’គឺកុំឲ្យទទូលកំហុសអ្វីមួយមកវិញបាន។
ម្យ៉ាងទៀតឯអ្នកជំនួញវូវអ្នករាជការគ្រប់ជានថ្នាក់ ក៏ត្រូវខំបំពេញកិច្ចការរបស់ខ្លួនរៀងៗខ្លូន
ដោយជៀសវាង
កុំឲ្យមានការសៅហ្មងដិតដល់ខ្លួនបាន។ ដែលនឹងបានផលទៀត
ក៏កុំឲ្យល្អក់គឺបានមកដោយសុខមិននាំឲ្យរំខានចិត្ត។
សេចក្តីបញ្ចប់- កិច្ចការសព្វសារពើដែលយើងបំរុងនឹងធ្វើឬដែលបានចាប់ធ្វើទៅហើយក៏ដោយ
តោងខំអូស
ខំទាញខំប្រយុទ្ឋឲ្យដល់ត្រើយដោយប្រុងប្រយ័ត្នជាដរាប
កុំឲ្យការនោះហុចទុក្ខទោសមកដល់ខ្លួនវិញ។
គន្លឹះនៃភាពជោគជ័យ
បើចង់ទទួលបាននូវភាពជោគជ័យ គប្បីបតិបត្តិតាមគន្លឹះសំខាន់ដូចតទៅនេះគឺៈ-
១.ត្រូវមានសេចក្តីសង្ឃឹម, បើមនុស្សយើងគ្មានក្តីសង្ឃឹមជីវិតក៏នឹងក្រៀមក្រោះស្វិតក្រញ៉ង់
រកកលក្សិណក្ស័យប្រៀបដូចត្រីដែលត្រូវគេញែកចេញពីទឹកនឹងត្រូវក្រៀមស្វិតក្សិណក្ស័យ
យ៉ាងពិតប្រាកដតែមនុស្សយើងមានភាពផ្សេងគ្នាពីត្រី ត្រង់ដែលថាត្រីមានត្រឹមតែទឹកក៏គ្រប់
គ្រាន់ហើយ តែសេចក្តីសង្ឃឹមរបស់មនុស្សយើងគ្មានព្រំដែនកំណត់ទេ វាពង្រីកខ្លួនកាន់តែ
ធំឡើងជារឿយៗ បើចង់ឲ្យសេចក្តីសង្ឃឹមប្រាកដចេញមកជាការពិត យើងត្រូវបន្ថែមថាមពល
ឲ្យខ្លួនឯងជាមុនសិន ដោយការអានសៀវភៅឫតម្រាឲ្យបានច្រើន។
២.ឧត្តមគតិ, មនុស្សយើងមានជីវិតរស់នៅដោយសេចក្តីសង្ឃឹមហើយសេចក្តីសង្ឃឹមនេះ
ក៏គួរតែជាសេចក្តីសង្ឃឹមដ៏ធំធេងខ្ពង់ខ្ពស់។សេចក្តីសង្ឃឹមប្រភេទនេះឯងគឺជាឧត្តមគតិដែល
យើងបានតម្កល់ទុក។
៣.មានភាពជឿជាក់,កាលបើមានសេចក្តីសង្ឃឹម មានឧត្តមគតិហើយ ក៏ត្រូវមានភាពជឿជាក់
លើខ្លួនឯងថែមទៀត ដោយជឿថាយើងអាចសម្រេចបាននូវភារកិច្ចយ៉ាងរលូនជាក់ជាមិនខាន។
ជឿជាក់ថាយើងអាចយកឈ្នះសេចក្តីលំបាកឧបសគ្គទាំងពួងបាន ហើយប្រសិនបើសូម្បីតែ
យើងខ្លួនឯង ក៏មិនជឿជាក់លើខ្លួនឯងផង តើនឹងឲ្យអ្នកដទៃមកជឿជាក់លើយើងដូចម្តេចទៅ?
៤.ត្រូវមានសេចក្តីឧស្សាហ៍ព្យាយាម,ពិតណាស់ សេចក្តីឧស្សាហ៍ព្យាយាមគឺជាគន្លឹះសំខាន់
បំផុតក្នុងការកាត់ក្តីថានឹងទទួលបានជោគជ័យឫក៏អត់ ប្រសិនបើយើងមានសេចក្តីសង្ឃឹម
ឧត្តមគតិ និងការជឿជាក់ហើយ តែបើខ្វះឫប្រាសចាកសេចក្តីឧស្សាហ៍ព្យាយាមហើយនោះ
គម្រោងគ្រប់យ៉ាងក៏អាចនឹងត្រូវដួលរលំបាន។
៥.ត្រូវមានគោលដៅ, មិនថាធ្វើអ្វីក៏ដោយយើងត្រូវមានគោលដៅ បើគ្មានគោលដៅក៏នឹង
ស្រពិចស្រពិលដូចមនុស្សខ្វាក់អ៊ុំទូកក្នុងស្ទឹង គឺមិនព្រមដល់ត្រើយសោះ។ គោលដៅរបស់
យើងគប្បីច្បាស់លាស់ត្រឹមត្រូវ រុងរោចន៍ សុទិដ្ឋិនិយមប្រឹងប្រែងអត់ធនប្រណាំងប្រជែងឈាន
ទៅមុខ កាលបើគោលដៅប្រាកដដូច្នេះ រមែងទទួលបាននូវជោគជ័យយ៉ាងពិតប្រាកដ។
ពួកយើងយុវជន ប្រៀបបានទៅនឹងកង់ចក្រនៃយុគសម័យជាសសរទ្រូងនៃសង្គម ជាទាយាទ
របស់ប្រទេសជាតិ។ យើងត្រូវតែជាមនុស្សរឹងមាំអាចជួយជ្រោមជ្រែងប្រទេសជាតិបាន អាច
ធ្វើការងារបានយ៉ាងពេញទំហឹង។យើងសង្ឃឹមធ្វើការងារដែលធំតែមិនប្រាថ្នាចង់ធ្វើតែជាអ្នកធំ
ជាចៅហ្វាយជានាយគេ។ ភាពជឿជាក់របស់យើងរឹងមាំដូចពេជ្រមានសេចក្តីព្យាយាមមាន
គោលដៅដ៏ខ្ពង់ខ្ពស់រុងរោចន៍ យើងនឹងទទួលបាននូវភាពជោគជ័យយ៉ាងពិតប្រាកដ។
Saturday, May 25, 2013
ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
និយមន័យៈ ទង្វើដោយភ្លើងកំហឹងបានផលតិចជាងទង្វើដោយអារម្មណ៍ស្ងប់ ។
អត្ថាធិប្បាយ
អត្ថានុរូប
ក្ដៅស៊ីរាក់ៈ ម្ហូបអាហារដែលនៅក្ដៅ គេហូបបានតិចៗ សើៗ លើមាត់ចាន គេមិនអាចលូកជ្រៅបានទេ ព្រោះវានាំឲ្យរលាកមាត់ ។
ត្រជាក់ស៊ីជ្រៅៈ ម្ហូបអាហារដែលត្រជាក់ គេហូបបានច្រើនៗ គេអាចចូកលូកជ្រៅបន្តិចក៏បាន ព្រោះវាត្រជាក់ មិននាំឲ្យរលាកមាត់ទេ ។
អត្ថប្បដិរូប
មនុស្សដែលមានអារម្មណ៍ឆាប់មួរម៉ៅក្ដៅក្រហាយ គេហៅមនុស្សចិត្តស្រាល ។ មនុស្សនេះ បើធ្វើការអ្វីឲ្យតែទាស់ចិត្តបន្តិច គេច្រលោតតោតតូង បោកប្រាស់ខូចខ្ទេចខ្ទីរអស់ ។
បើគេនិយាយស្ដីទៅនឹងអ្នកណាម្នាក់ ហើយគេធ្វើឲ្យថ្នាំងថ្នាក់ចិត្តតែបន្តិច គេមានប្រតិកម្មតបត បង្កហេតុបណ្ដាលឲ្យមានរឿងឈ្លោះប្រែកគ្នាភ្លាម ព្រោះគេមិនសូវចេះអត់ធ្មត់ សង្កត់ចិត្តទេ បើមានការត្រូវទៅនិយាយពឹងពាក់គេៗមិនសូវជួយយកអាសារទេ ។
រីឯមនុស្សដែលមានអធ្យាស្រ័យត្រជាក់ គេហៅមនុស្សចិត្តធ្ងន់ ។ មនុស្សនេះ បើធ្វើការអ្វី ទោះបីមានខូចខាតបន្តិចបន្តួច គេចេះអត់ធ្មត់ រួចធ្វើតទៅទោតទាល់តែបានសម្រេចផល ។
មនុស្សចិត្តត្រជាក់ បើទៅនិយាយកិច្ចការអ្វីនឹងអ្នកតូច អ្នកធំ ច្រើនបានសម្រេចផល ព្រោះគេចេះប្រើសម្ដីទន់ភ្លន់ សុភាពរាបសារគួរឲ្យអាណិត ។
ម្យ៉ាងទៀត បើអ្នកធំ ឬចៅហ្វាយនាយស្ដីបន្ទោសឲ្យគេៗចេះបន្ទន់ឥរិយាបថ អង្វរកទាល់តែគេទន់ចិត្តអាណិតអាសូរ យកទោសលែងកើត ៕
ប្រវត្តិសាស្ត្រខ្មែរ ភាគរឿងព្រេងនិទាន និងតាមរយៈសិលាចារិក ទំព័រទី១
ដោយ: រស់ ចន្ដ្រាបុត្រអារម្ភកថា :
នៅប្រទេសខ្មែរយើង គេសង្កេតឃើញជាទូទៅថា បងប្អូនខ្មែរមួយភាគធំ តាំងតែពីអ្នកស្រែចម្ការរហូតដល់នាម៉ឺនមុខមន្ត្រី អ្នកនយោបាយមានយសសក្ដិធំ គេមិនសូវឲ្យតម្លៃ និងមិនសូវនិយមយកចិត្ដទុកដាក់ត្រិះរិះពិចារណា ចង់ដឹងចង់ស្គាល់អំពីប្រវត្ដិសាស្ដ្រជាតិ ដែលជាឫសគល់ ជាពូជសាសន៍ និងជាព្រលឹងជាតិរបស់ខ្លួនឡើយ ។
ចំណែកឯការ ចងចេះចាំ រៀនសូត្រប្រវត្ដិសាស្ដ្រខ្មែរឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតវិញក៏ យើងមិនសូវមានដែរ ។ អ្វីៗដែលគេបានចងចាំខ្លះនោះ គឺបានទទួលមកអំពីការឮសូរ ការស្ដាប់តាមពាក្យពេចន៍ ការនិទានរៀបរាប់ពីមាត់មួយទៅមាត់មួយប៉ុណ្ណោះ ។ ការចងចាំទាំងនេះមានលក្ខណៈស្រពិចស្រពិល មិនបានច្បាស់លាស់ទេ ។ ដែលជាហេតុនាំមកនូវផលអាក្រក់គ្រប់បែបយ៉ាងចំពោះខ្លួនឯងផ្ទាល់ ក៏ដូចជាចំពោះប្រទេសជាតិទៅអនាគតដែរ ។ បុព្វហេតុធំគឺបណ្ដាលមកពីយើងខ្វះសៀវភៅក្បួនខ្នាតសម្រាប់សិក្សា ហើយអ្នកអប់រំបង្ហាត់បង្រៀនដែលមានសម្ថភាពក៏មានមិនច្រើន ។ កំហុសនេះ គេមិនអាចជះ និងទម្លាក់ទៅលើប្រជានុរាស្ដ្រខ្មែរទាំងស្រុកឡើយ ។ នេះជាកំហុសនយោបាយរបស់អ្នកដឹកនាំនគរ ដែលខ្វះការពិចារណា ឬមិនឲ្យតម្លៃទៅលើការសិក្សាស្រាវជ្រាវអប់រំណាដែលទាក់ទងទៅនឹង ប្រវត្ដិសាស្ដ្រ និងវប្បធម៌របស់ខ្លួន មិនបានរៀបចំផែនការនយោបាយអប់រំផ្នែកប្រវត្ដិសាស្ដ្រប្រទេសជាតិនោះ ក៏ដូចជាបានបំផ្លិចបំផ្លាញ កំទេចព្រលឹងរបស់ជាតិខ្លួនឯងដែរ ។ ប្រជាពលរដ្ឋប្រទេសជាតិនោះ មានតែសំបករូបរាងខាងក្រៅ មានតែខ្លួនប៉ុណ្ណោះ តែគ្មានព្រលឹង គ្មានវិញ្ញាណ និងគ្មានអត្ដសញ្ញាណអ្វីទាំងអស់ ។ កង្វះនយោបាយពិតប្រាកដក្នុងវិស័យប្រវត្ដិសាស្ដ្រ និងវប្បធម៌ជាតិ អាចនាំប្រជាពលរដ្ឋឲ្យយល់ច្រឡំខុស មិនស្គាល់តម្លៃ បំភ្លេចចោលអស់នូវអ្វីដែលជាព្រលឹងជាតិ ។ គ្រានោះ ខ្មែរនឹងបែរជានាំគ្នាឲ្យតម្លៃ សរសើរ គោរពកោតខ្លាចអ្វីដែលជាមនោគមវិជ្ជា និងវប្បធម៌បរទេស ។ ប្រវត្ដិសាស្ដ្រ និងវប្បធម៌ខ្មែរ និងត្រូវគេបន្ថោកមាក់ងាយ មិនរាប់អាន លើកស្ទួយដំកើងឲ្យតម្លៃឡើយ ។ តើនរណានឹងយកចិត្ដទុកដាក់ ឬនឹងហ៊ានយកអាយុជីវិត ជោគវាសនាអនាគតរបស់ខ្លួនផ្ទាល់ទៅប្រថុយដាក់ប្ដូរ សម្រាប់ថែរក្សា និងការពារ ?…គ្រានោះ អ្នកសិក្សា អ្នកស្រាវជ្រាវសាស្ត្រាចារ្យ គ្រូបង្រៀន អ្នកអប់រំ និងអ្នកនិពន្ធក៏គ្មាន អ្នកបោះពុម្ពផ្សាយសៀវភៅក៏គ្មាន ហើយប្រវត្ដិសាស្ដ្រ និងវប្បធម៌ ក៏ត្រូវរលាយដែរ ។
ជា ខ្មែរ យើងមានប្រវត្ដិសាស្ដ្រជាងពីរពាន់ឆ្នាំមកហើយ ។ ការមិនយកចិត្ដទុកដាក់ ការបំភ្លេចចោលនូវប្រវត្ដិរបស់ជាតិខ្លួន អាចចាត់ទុកជាកំហុសមួយធ្ងន់ណាស់នៅចំពោះមុខវិញ្ញាណក្ខន្ធជីដូនជីតា បុព្វបុរសយើង ។ ដូចនេះ យើងជាកូនខ្មែរ ត្រូវនាំគ្នាស្វាធ្យាយរៀនសូត្រ ឲ្យបានចេះចងចាំច្បាស់លាស់ ដើម្បីទុកយកមកស្រាវជ្រាវ រិះគិតថ្លឹងថ្លែងពិចារណា ហើយដកស្រង់យកមកធ្វើជាមេរៀនសម្រាប់បច្ចុប្បន្នកាលផង និងសម្រាប់អនាគតកាលផង ។ អ្វីដែលនឹងត្រូវកើតក្នុងអនាគតកាល សុទ្ធតែមានជាប់ជំពាក់ទាក់ទងចេញមកអំពីគ្រប់សកម្មភាព គ្រប់អំពើ ឬគ្រប់បញ្ហានយោបាយបច្ចុប្បន្ន ។ ហើយអ្វីដែលកំពុងតែកើតក្នុងបច្ចុប្បន្ន មិនមែនកើតដោយចៃដន្យដោយ

ឯកសារប្រវត្តិសាស្ត្រខ្មែរជាង១សែនទំព័រ ត្រូវបានដាក់ផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត
ឯកសារប្រវត្តិសាស្ត្រវប្បធម៌ និងអរិយធម៌ខ្មែរជាង១សែនទំព័រ ដែលត្រូវបានបើកកាយរើឡើងវិញដោយលោកបណ្ឌិត មីសែល ត្រាណេ សាស្ត្រាចារ្យប្រវត្តិសាស្ត្រនិងវប្បធម៌ខ្មែរ ត្រូវបានដាក់ផ្សព្វផ្សាយជាសាធារណៈ នៅតាមប្រព័ន្ធអ៊ីនធឺណិត។
ចាងហ្វាងកាសែត អនឡាញ Cambodia Express News និងជាប្រធានក្លឹបអ្នកកាសែតកម្ពុជាលោក ប៉ែន សមិទ្ធិ បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយនៅឯក្លឹបអ្នកកាសែតកម្ពុជា កាលពីព្រឹកថ្ងៃពុធថា បច្ចេកវិទ្យាព័ត៌មាននឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្ដុកទុកនូវឯកសារជាច្រើន។ លោកថ្លែងថា "រឿងរ៉ាវគ្រប់យ៉ាង ដែលមានទាក់ទង និងអត្តសញ្ញាណខ្មែរ នឹងត្រូវដាក់បញ្ចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណិត ដែលមានអាសយដ្ឋាន www.cen.com.kh "។
លោក ប៉ែន សមិទ្ធិ បញ្ជាក់ទៀតថា កាសែតអនឡាញ នឹងក្លាយទៅជាឃ្លាំងស្ដុករាល់ទិន្នន័យ និងឯកសារប្រវត្តិសាស្ត្រ និងអរិយធម៌របស់កម្ពុជា ហើយក្រុមការងាររបស់លោក កំពុងប្រមូលឯកសារដែលមានសារសំខាន់ទាំងនោះ។ លោកបញ្ជាក់ថា "វាជាឱកាសមួយដែលកម្ពុជា មានឃ្លាំងវប្បធម៌ និងអរិយធម៌មួយសម្រាប់ឲ្យប្រជាពលរដ្ឋ និងអន្តរជាតិស្រាវជ្រាវ ពីអ្វីដែលជារបស់ខ្មែរពិតប្រាកដ"។
លោកប៉ែន សមិទ្ធិ បានឲ្យដឹងថា រាល់ឯកសារប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរទាំងនោះ គឺសុទ្ធតែជាការស្រាវជ្រាវរបស់បណ្ឌិត មីសែល ត្រាណេ ដែលរហូតមកដល់ពេល គឺមានជាង១សែនទំព័រហើយដែលបានបង្ហោះតាមវេបសាយ។
លោកបណ្ឌិត មីសែល ត្រាណេ អាយុ៦៦ឆ្នាំ ជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលបានស្រាវជ្រាវឯកសារ ប្រវត្តិសាស្ត្រខ្មែរជាង៤០ឆ្នាំមកហើយ បានឲ្យដឹងថាប្រជាពលរដ្ឋខ្មែរភាគច្រើន នៅមិនទាន់បានស្គាល់នូវវប្បធម៌ និងអរិយធម៌របស់ខ្លួន ឲ្យបានច្បាស់លាស់ និងស៊ីជម្រៅនៅឡើយទេ។ លោកបណ្ឌិតបញ្ជាក់ថា "គ្មានវប្បធម៌ណាដែលពុំមានការចងចាំនោះទេ"។ ការចងក្រងឯកសារ និងជីកកកាយនូវប្រវត្តិសាស្ត្រពិតប្រាកដ ដែលស្ទើរតែកប់បាត់ និងត្រូវរក្សាទុកដើម្បីជាភស្តុតាងមួយ សម្រាប់ប្រជាជាតិខ្មែរ កូនខ្មែរនិងអន្តរជាតិ ឲ្យបានស្វែងយល់ តាមបច្ចេកវិទ្យាអ៊ីនធឺណិត។
លោកបណ្ឌិត មីសែល ត្រាណេ បានថ្លែងថា "ខ្ញុំនឹងខិតខំស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រ អរិយធម៌ខ្មែរបន្ថែមទៀត នៅចន្លោះពេលដែលខ្ញុំមានជីវិត ដើម្បីទុកនៅក្នុងឃ្លាំងឯកសារដ៏សំខាន់មួយនេះ ទុកឲ្យកូនខ្មែរជំនាន់ក្រោយ បានស្វែងយល់ពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌របស់ខ្លួន"។ លោកថ្លែងទៀតថា ខ្ញុំមានមហិច្ឆតា ឲ្យអន្តរជាតិ បានស្គាល់នូវប្រវត្តិសាស្ត្រខ្មែរ និងអរិយធម៌ខ្មែរពិតប្រាកដ។ ខ្ញុំមានមហិច្ឆតាចង់ថែរក្សាវប្បធម៌ខ្មែរ វាជាអាវុធមួយដែលគ្មានផ្សែង សម្រាប់អភិវឌ្ឍន៍ប្រទេស"។
លោកប៉ែន សមិទ្ធិ បានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ ចូលរួមវិភាគទាននៅក្នុងការថែរក្សាប្រវត្តិសាស្ត្រវប្បធម៌ និងអរិយធម៌ខ្មែរ ទាំងការផ្ដល់នូវឯកសារនានា និងថវិកាមួយចំនួន ដើម្បីជាការជួយដល់ដំណើរការស្រាវជ្រាវរបស់លោកបណ្ឌិត មីសែល ត្រាណេ៕
Thursday, May 23, 2013
មរតករបស់ម៉ែឪ
មានអ្នកដែលតែងតែពោល ទំនងជាអន់ចិត្តថា “ខ្លួនជាមនុស្សអភ័ព្វ ព្រោះម៉ែឪ ជីដូនជីតាមិនបានឲ្យនូវមរតកដូចជាអ្នកដទៃ ម៉្លោះហើយត្រូវប្រឹងប្រែងដោយកម្លាំងរបស់ខ្លួនឯង” ។
តាមពិត អ្នកដែលពោលដូច្នេះ គឺជាអ្នកមានការយល់ខុសទៅលើការពិត ព្រោះគ្រប់គ្នាសុទ្ធតែបានទទួលនូវមរតកពីបុព្វជនរបស់ខ្លួនដូចៗ គ្នា គឺបានអវយវៈខ្លួនប្រាណដៃជើងក្បាលមុខមាត់ រហូតដល់សតិបញ្ញាដែលមាតាបិតាបានបង្វឹកបង្ហាត់ ។ តិចគ្នាណាស់ដែលកើតមកហើយ ត្រូវពិកល្យពិការខុសធម្មតានោះ ។
អវយវៈរាងកាយព្រមដោយសតិបញ្ញាដែលគ្រប់គ្នាបានមាននេះនោះ ជាសម្បត្តិដ៏ប្រសើរជាទីបំផុត គឺវិសេសជាងទ្រព្យមរតកណាៗ ទាំងអស់ ព្រោះគ្រប់គ្នាបានប្រើសម្បត្តិដែលជាប់តាមខ្លួននេះ ធ្វើការចិញ្ចឹមជីវិតខ្លួនឯងបានជារៀងរហូត ទាំងជាគ្រឿងសាងសេចក្តីសុខដែលពិតប្រាកដឲ្យដល់ខ្លួនឯងទៀតផង ។
មាសប្រាក់ផ្ទះសំបែងទីកន្លែងស្រែចម្ការ ដែលសន្មតថាជាសម្បត្តិនោះ រមែងមានវិបត្តិផ្លាស់ប្តូរប្រែប្រួលជាខាងក្រោយ ទាំងមិនអាចនាំយកទៅទិញដូរឲ្យបាននូវសេចក្តីស្ងប់ចិត្តផងឡើយ ។ ចំណែករាងកាយសតិបញ្ញាជាទ្រព្យសម្បត្តិជាប់តាមខ្លួន បើអ្នកមានបញ្ញានាំយកទៅប្រើឲ្យជាប្រយោជន៍ រមែងទទួលបាននូវសេចក្តីស្ងប់ចិត្ត ដែលចាត់ថាជាសេចក្តីសុខដែលពិតប្រាកដរហូតតទៅ ។
ព្រោះដូច្នោះ យើងចូររីករាយចិត្តក្នុងសម្បត្តិដែលខ្លួនមានដោយការនឹករលឹកយ៉ាងធ្ងន់ចិត្តថា “រាងកាយ អវយវៈ សតិបញ្ញា និងជីវិត ទាំងអស់នេះសុទ្ធតែជាមរតករបស់មាតាបិតានៃយើង ដែលលោកបានប្រគល់ឲ្យមក” ហើយចូរព្យាយាម ប្រើប្រាស់គ្រប់យ៉ាងនូវរបស់ដែលមានឲ្យកើតប្រយោជន៍ពិតប្រាកដដល់ខ្លួនឯង កុំរវល់តែអង្គុយគិត ដេកគិត ហើយអន់ចិត្តថាខ្លួនអភ័ព្វ ដែលវាជាការនាំឲ្យខូចពេលវេលា ប្រាសចាកនូវប្រយោជន៍ ។
Wednesday, May 22, 2013
បទពិចារណា
២១-បើសម្លឹងមើលអ្នកដទៃក្នុងរឿងល្អ រមែងឃើញនូវផ្កាកុលាប តែបើសម្លឹងមើលក្នុងរឿងអាក្រក់ រមែងឃើញបន្លា ។
២២-សេចក្តីអត់ធន់ គឺជាអំណាច និងជាកម្លាំងដ៏ពិសេស ដែលយើងត្រូវប្រើជាមួយមនុស្សណា ដែលយើងត្រូវការនឹងយកឈ្មះមនុស្សនោះ ដូចពាក្យថា «អំណត់មានអំណាច» ។
២៣-ការរៀនសូត្រស្វែងរកការចេះដឹង ជាចក្ខុរបស់ចិត្ត ។
២៤-ដរាបណា យើងនៅមានការស្រលាញ់ស្អប់ ដរាបនោះយើងមិនទាន់មានការចេះដឹងសព្វគ្រប់ទេ ។
២៥-ឋានៈទាប មិនមែនគួរឲ្យរង្កៀសទេ ដែលគួរឲ្យរង្កៀសនោះ គឺការអត់សមត្ថភាពក្នុងឋានៈរបស់ខ្លួន ។
២៦-ការសង្កេតពិនិត្យ គឺជាគ្រូដ៏សំខាន់ ។
២៧-ការប្រុងប្រយ័ត្ន គឺជាមាតា ឯការអត់ធន់ ជាបិតានៃគុណធម៌ និងយសសិរី ។
២៨-អំណាចដ៏ខ្លាំងក្លាជាទីបំផុតគឺគុណធម៌ ព្រោះអាចយកឈ្មះលើចិត្តអាក្រក់របស់ខ្លួនឯងបាន ទាំងដែលអ្នកណាៗក៏មិនអាចដកហូតបានឡើយ ។
២៩-ព្យាយាមខន្តីស្មារតីប្រយ័ត្ននិយាយពាក្យពិតមានចិត្តកតញ្ញូ អ្នកមានធម៌នេះជាមនុស្សគំរូ សេពគប់យូរៗរឹតតែទុកចិត្ត ។
៣០-ប្រដៅខ្លួនឯងឲ្យបាន អានខ្លួនឯងឲ្យដឹង ប្រឹងខ្លួនឯងឲ្យដល់ ។
៣១-ធ្វើជាតួយ៉ាង ល្អជាងពាក្យប្រដៅទៅទៀត ។
៣២-ឃ្លាំងបញ្ញាពេញដោយសុភាសិត ។
៣៣-បើយើងមិនស្វែងរកការចេះដឹង និងសេចក្តីស្ងប់ទេ យើងពិតជាមិនបានជួបឡើយ ព្រោះការចេះដឹង និងសេចក្តីស្ងប់នោះ មិនមករកយើងជាដាច់ខាត ។
៣៤-បើប្រាថ្នាគ្រប់គ្រង់អ្នកដទៃ ត្រូវគ្រប់គ្រង់ដល់ចិត្តសន្តានរបស់គេផង គួរប្រើព្រះគុណជាងព្រះតេជ ។
៣៥-ការប្រឹងប្រែងព្យាយាម ដោយខ្វះចំណេះដឹងដូចព្រះចន្ទក្នុងពពក ហើយបើខ្វះព្យាយាមថែមទៅទៀតនោះ រមែងងងឹតដូចរាត្រីរនោច ។
៣៦-សៀវភៅល្អរមែងសម្លាញ់ដែលល្អ ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតរហូតតទៅ ។
៣៧-ការរៀបអាពាហ៍ពិពាហ៍វាជារឿងងាយ តែការគ្រប់គ្រង់ផ្ទះវាជាការលំបាក ។
៣៨-រៀបការព្រោះប្រាថ្នាសម្បត្តិទ្រព្យ វាជាការលក់សេរីភាពខ្លួនឯង ។
៣៩-ស្វាមីត្រចៀកថ្លង់ និងភរិយាខ្វាក់ភ្នែក នៅជាមួយគ្នាមានសេចក្តីសុខគ្រាន់បើ ។
៤០-ស្នេហា វាច្រើនតែផ្អែមត្រជាក់ក្នុងពេលចាប់ផ្តើម លុះមកដល់ចុងរមែងសាប ដូចបរិភោគអំពៅដេញពីគល់មករកចុងអ៊ីចឹងឯង ។

បទពិចារណា (ពាក្យ៨) អនិច្ចំទុក្ខំអនត្តា ដែលព្រះសម្មាសម្ពុទ្ធសម្តែង
បទពិចារណា
(ពាក្យ៨)
អនិច្ចំទុក្ខំអនត្តា ដែលព្រះសម្មាសម្ពុទ្ធសម្តែង
មនុស្សសត្វក្នុងលោកមិនថាចាស់ក្មេងវិលវល់វង្វេងតាមសភាពពិត។
ទុក្ខំខ្មែរប្រែថាភាពជាទុក្ខ កង្វាល់ឆ្ងាយសុខអម្ពល់ក្នុងចិត្ត
បង្កស្មាញ់ស្មោគ្រទុក្ខរួមរិត សង្ខេបតាមពិតមាន៥ប្រការ។
អនិច្ចំនោះភាពជាការមិនទៀង កើតស្លាប់តរៀងក្នុងវដ្តសង្សារ
ពីក្មេងដល់ចាស់ផ្លាស់ជាធម្មតា ខែប្រាំវស្សាប្តូរតាមរដូវ។
ឯអនត្តាថាមិនមែនខ្លួន ហាក់ដូចមិនជួនផ្ទួននៅលើផ្លូវ
ខ្លួនខ្ញុំទេតើម្តេចថាមិនត្រូវ ស្មាញស្មោគ្រពេកកូវសូមញាតិពិចារណ៍។
Subscribe to:
Posts (Atom)