ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លករបស់​ខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
Yuri's Revenge

Tuesday, June 18, 2013

ស្រីក្រមុំចិត្តធម៌

ស្រីក្រមុំចិត្តធម៌: ក្រោយពីបានជួបជាមួយនឹងលីលាវតីនៅរាត្រីយប់នោះហើយ រេវត្តកុមាររីករាយសប្បាយចិត្ត ខុសពីធម្មតា នាងទាសីក៏នៅតែនាំយកអាហារ សម្លៀកបំពាក់និងរបស់ផ្សេងៗទៀតពីលីលាវតី មកឲ្យគេមិនដាច់ រេវត្តកុមារក៏បរិភោគនិង ប្រើប្រាស់របស់របរទាំងនោះដោយគ្មានខ្លាចក្រែងរអែង ឬសង្ស័យ អ្វីតទៅទៀតឡើយ ពេលនេះ គេនឹកចង់ជួបលីលាវតីជាខ្លាំង ចង់ក្រាបសំពះបាទជើងរបស់នាង ហើយពោលពាក្យ អរព្រះគុណប្រាប់នាងឲ្យសាកសមនឹងសេចក្តីមេត្តាករុណារបស់នាង ប៉ុន្តែលីលាវតីក៏ពុំប្រាកដ ខ្លួនឲ្យឃើញទៀតឡើយ នៅពេលល្ងាចក្រោយពីស្រេចការងារហើយ រេវត្តកុមារក៏ចុះងូតទឹក ក្នុងស្រះហើយក៏ឡើងទៅអង្គុយនៅក្បែរមាត់ស្រះនោះ ជួនកាលក៏ អង្គុយរហូតដល់ព្រលប់ ទើបឡើងទៅកាន់ខ្ទមកម្សត់ដើម្បីដេកសម្រាកកាយ ។
ផ្កាកោមុទក្នុងស្រះកំពុងបែកត្របករីកសំពោងព្រោងព្រាតពាសពេញ ចំណែកឯពួកភមរជាតិ វិញកំពុងហើរឆ្វែលឆ្វាត់ចូលត្រឹបកេសរពីផ្កាមួយទៅផ្កាមួយយ៉ាងក្សេមក្សាន្តសម្រាន្តចិត្ត រេវត្តកុមារអង្គុយសម្លឹងមើលធម្មជាតិទាំងនេះយ៉ាងភ្លើតភ្លើន ទោះបីជានៅក្នុងសួនច្បារដ៏ស្ងាត់ ប៉ើមក៏ដោយ យុវកម្លោះក៏មិនកណ្តោចកណ្តែងចិត្តដូចពីមុនដែរ ត្បិតគេនឹកគិតហាក់នឹងថាមាន លីលាវតីអង្គុយនៅនែបនិត្យក្បែរខាងគ្រប់ពេលវេលា "ផ្កាឈូកទំាងនោះស្អាតណាស់" យុវកម្លោះចណ្ឌាលគិត "ប្រសិនបើបានឲ្យជាជំនូនដល់លីលាវតី មុខជាល្អណាស់" ព្រមដោយ គំនិតនេះ រេវត្តកុមារក៏ចុះទៅកាន់ស្រះរើសបេះផ្កាណាល្អៗរួមចងជាបាច់ធំ ហើយឡើងមកលើ គោកថ្កល់ទុកនៅក្បែរៗខ្លួនសម្រាប់ឲ្យជារង្វាន់ដល់លីលាវតី យុវកម្លោះចណ្ឌាលសម្លឹងមើល បាច់ផ្កានោះដោយពំនេញចិត្ត រំពេចនោះស្រាប់តែទឹកមុខរបស់គេប្រែជាក្រៀមក្រំស្រទំភ្លាម នៅពេលដែលផ្អូកគិតបានថាខ្លួនត្រឹមតែជាក្មេងចណ្ឌាលដែលមានតម្លៃថយថោកជាងសត្វ តិរច្ឆានទៅទៀត លីលាវតីស្រីត្រដែតត្រដឹមដោយយសនិងសក្តិ ត្រេកអរនឹងទទួលយកជំនូន របស់គេឬ យុវកម្លោះស្រវាចាប់យកបាច់ផ្កាដែលនៅក្បែរខ្លួនគ្រវែងចោលទៅក្នុងទឹកស្រះភ្លាម ហើយក៏អង្គុយដកដង្ហើមធំយ៉ាងកណ្តុករអុកចិត្ត ​លំនឹកសោកស្តាយញ៉ាំងឲ្យគេងាករេបែរទៅ សម្លឹងមើលបាច់ផ្កាជាច្រើនដង ។
នៅខណៈដែលរេវត្តកុមារកំពុងតែអង្គុយយ៉ាងភ្លឹកភ្លាំងនោះ លីលាវតីបានមករកគេក្នុងភិនភាគ ដដែលទៀត ពេលនេះ រេវត្តកុមារមិនច្រាស់ច្រាល់រចាល់ចិត្តទេ មានតែស្នាមញញឹមប្រិមប្រិយ និង សន្ទនាប្រាស្រ័យជាមួយនឹងនាងឲ្យបានច្រើនជាទីបំផុត
"លីលាវតី ! ខ្ញុំបាទចង់សួរអ្នកនាងមួយសំណួរឬពីរសំណួរ សូមអ្នកនាងឆ្លើយប្រាប់ខ្ញុំបាទ ដោយសុទ្ធចិត្តផង ម្តេចឡើយអ្នកនាងជាមនុស្សវណ្ណៈព្រាហ្មណ៍ដ៏ខ្ពង់ខ្ពស់មានកិត្តិយសថ្លៃថ្នូរ បានជាព្រមបន្ទន់បន្ទាបចុះមករកខ្ញុំបាទ អ្នកនាងមិនស្អប់ខ្ពើមខ្ញុំបាទទេឬ?"
នាងក្រមុំសម្លឹងមើលគេដោយសេចក្តីអាណិតអាសូរហើយឆ្លើយថា
"នាយមិនគួរមានសេចក្តីសង្ស័យណាៗតទៅទៀតទេ ពីព្រោះការដែលខ្ញុំមកសេពគប់រាប់រក នាយនេះ ក៏សម្តែងថាខ្ញុំមិនស្អប់ខ្ពើមទេ បើខ្ញុំស្អប់ខ្ពើមវិញ ខ្ញុំពិតជាមិនមករកនាយឡើយ"
ចម្លើយរបស់លីលាវតីធ្វើឲ្យយុវកម្លោះត្រូវអង្គុយទ្រឹងទាំងជញ្ជឹងគិតគន់យ៉ាងខ្លាំង
"ចម្លែកណាស់ ! "រេវត្តកុមារឧទានឡើងទាំងចម្លែកចិត្ត "លីលាវតី ! អ្នកនាងជាមនុស្សវណ្ណៈ ព្រាហ្មណ៍ដែលចម្លែកណាស់ រីឯមនុស្សវណ្ណៈព្រាហ្មណ៍ដូចយ៉ាងអ្នកនាងដែរទូទាំងផ្ទែផែន ពសុធា ពួកគេនាំគ្នាស្អប់ខ្ពើមមើលងាយមើលថោកមនុស្សចណ្ឌាល អ្នកនាងបែរជាមិនស្អប់ ខ្ពើមទៅវិញ ខ្ញុំបាទចង់សួរអ្នកនាងទៀតថាហេតុអីបានជាអ្នកនាងមិនស្អប់ខ្ពើមខ្ញុំបាទ?"
"រេវត្តៈ ! ខ្ញុំមើលមិនឃើញហេតុផលថា ម្រ៉ាងឡើយក៏ស្អប់ខ្ពើមនាយឬមនុស្សចណ្ឌាលទូទៅ នោះទេ មនុស្សយើងទោះបីជាសន្មតឲ្យផ្សេងគ្នាដោយវណ្ណៈ ដោយជាតិ ដោយត្រកូល ក៏ដោយ ការពិតទៅ ក៏នៅតែជាមនុស្សដូចគ្នា មានមនោគតិនឹកគិតដូចគ្នា ម្នាក់ៗស្រឡាញ់ជីវិត មិនគិតចង់ស្លាប់ ប្រាថ្នាសេចក្តីសុខសប្បាយ ស្អប់ស្អាយណាយទុក្ខដូចគ្នា មនុស្សទោះបីល្អ ឬអាក្រក់ ខ្ពស់ឬទាប មិនស្ថិតនៅនឹងជាតិវណ្ណៈទេ ប៉ុន្តែស្ថិតនៅនឹងអំពើរបស់មនុស្សម្នាក់ៗ ហ្នឹងឯង មនុស្សវណ្ណៈខ្ពស់ ប៉ុន្តែធ្វើអំពើអាក្រក់ ក៏ឈ្មោះថា ទាប មនុស្សវណ្ណៈទាប ប៉ុន្តែធ្វើអំពើល្អ ក៏ឈ្មោះថា ខ្ពស់ រតនជាតិមានពៃទូរ្យជាដើមទោះជាធ្លាក់ទៅ ក្នុងភក់ជ្រាំក៏នៅតែជារបស់ល្អដដែល អ្នកណាៗក៏ប្រាថ្នាចង់បាន ផ្ទុយទៅវិញ សាកសពរបស់បុគ្គលដែលស្លាប់ទៅសូម្បីបញ្ចុះនៅក្នុងក្តារមឈូសមាសតាំងនៅច្រងាងលើ ទែនបូជាយ៉ាងល្អត្រកាល ក៏នៅតែជារបស់ស្អុយរលួយដដែល អ្នកណាៗក៏មិនប្រាថ្នាចង់បាន ដែរ ខ្ញុំគិតឃើញដូច្នេះបានជាមិនស្អប់ខ្ពើមនាយ "
"លីលាវតីអើយ ! សម្តីរបស់អ្នកនាងពិតជាពីរោះអ្វីម្លេះទេ រហូតមួយជីវិតរបស់ខ្ញុំបាទនេះ មិនដែលស្តាប់ឮសម្តីបែបនេះឡើយ ដែលតែឮពាក្យថា " អាមនុស្សកាកសង្គម " អាមនុស្សគ្មានវណ្ណៈ ឬ អាមនុស្សថោកជាងតិរច្ឆាន ខ្ញុំបាទមិនដែលគិតថាខ្លួនឯងជាមនុស្សមនានឹងគេទេ គិតថាខ្លួនឯងប្រៀបដូចជាតួអបមង្គល ដែលចូលទៅកាន់ផ្ទះអ្នកណាមួយត្រូវគេបណ្តេញជំលាប ខ្ញុំបាទទើបតែស្គាល់នូវតម្លៃខ្លួនឯង ក្នុងថ្ងៃនេះទេ លីលាវតីអើយ ! អ្នកនាងពិតជាព្រះអវតារចុះមកជួយស្រោចស្រង់ខ្ញុំបាទយ៉ាង ពិតប្រាកដ" ។
យុវកម្លោះពោលនូវប្រយោគចុងក្រោយដោយសម្លេងញ័រគ្រលរ គេក្រាបចុះក្បែរជើងនាងក្រមុំ ដោយសទ្ធាសម្បទាស្មោះអស់ពីដួងចិត្ត លីលាវតីប្រាប់គេឲ្យក្រោកឡើងអង្គុយដូចដើមវិញ ហើយនិយាយថា
"មនុស្សយើងណៈរេវត្តៈ​! ច្រើនតែវីវក់ឈ្លក់វង្វេងនឹងប្រឡៅដែលចងព្យួរនៅនឹងករហូតដល់ ភ្លេចបាត់នូវសភាពពិតរបស់ខ្លួន ប្រសិនបើមនុស្សយើងនាំគ្នាដោះប្រឡៅចេញពីកហើយ មកសេពគប់រាប់រកគ្នាតាម សភាពពិត ដំណើរប្រេះស្រាំរវាងអារ្យជាតិនឹងមិនមានឡើយ សុខសន្តិភាពនឹងគ្របដណ្តប់ទូទាំងជម្ពូទ្វីបទាំងមូលមិនខាន ណ្ហើយចុះ ! ទោះអ្នកផ្សេងគេមិន ព្រមដោះប្រឡៅចេញក៏ដោយ សូមឲ្យយើងទាំងពីរនាំគ្នាដោះចេញហើយជាមិត្តល្អនឹងគ្នា តរៀងទៅ" ។ អ្នកទាំងពីរនិយាយសំណេះសំណាលគ្នារហូតអធ្រាត លីលាវតីទើបត្រឡប់ចូលប្រាសាទវិញ បន្សល់ទុករេវត្តកុមារឲ្យនៅម្នាក់ឯង ទិដ្ឋភាពនៃសួនឧទ្យានជុំវិញកូនខ្ទមស្ងប់ស្ងាត់ ប៉ុន្តែចិត្តរបស់ រេវត្តកុមារត្រឡប់ជាស្រើបស្រាយរីករាយហ៊ឹកហ៊ាក់ទៅវិញ ឥឡូវនេះគេដឹងថា គេជាមនុស្សម្នាក់ នឹងគេដែរ លីលាវតីឲ្យពាក្យធានារ៉ាប់រងដល់គេបែបនោះ យុវកម្លោះមាន ទឹកមុខស្រស់បស់ឡើង ធ្វើការងារក្នុងសួនច្បារបានដោយមិនចេះនឿយហត់ គេនឹងនឿយ ហត់ដូចម្តេចបានកាលបើមានកូនក្រមុំរបស់លោកគ្រហបតីចាំឲ្យកម្លាំងចិត្តពីក្រោយខ្នងនោះ លីលាវតីលបចុះ មករកគេស្ទើរតែរាល់យប់ នាងតែងតែនិយាយថា "រេវត្តៈ​ ! ទោះនឹងមិនមាន ស្រទាប់វណ្ណៈរវាងយើងទាំងពីរក៏មែនពិត ប៉ុន្តែអ្នកផ្សេងគេនៅមាន យើងចាំបាច់ត្រូវអាស្រ័យ អ្នកដទៃ ព្រោះហេតុនោះសូមឲ្យយើងទាំងពីរជាមិត្រនឹងគ្នាចំពោះតែរាត្រីកាលសិនទៅ នៅ ពេលថ្ងៃ យើងត្រូវធ្វើពើជាសត្រូវនឹងគ្នាដើម្បីផ្គាប់ចិត្តអ្នកដទៃទាំងដើម្បីសុវត្ថិភាពរបស់យើង ទាំងពីរផង " ។
រេវត្តកុមារឆ្លើយថា "រឿងនេះខ្ញុំបាទយល់ច្បាស់ហើយ អ្នកនាងមិនបាច់ព្រួយបារម្ភទេ ខ្ញុំបាទ នឹងប្រឹងសម្តែងល្ខោនឲ្យបានល្អជាទីបំផុតតាមដែលអាចធ្វើទៅបាន" ។
ព្រោះហេតុនោះកាលបើជួបរេវត្តកុមារដោយចៃដន្យនៅពេលថ្ងៃ លីលាវតីតែងតែលើកជាយ សំពត់ឡើងបិទមុខនិងច្រមុះ ទាំងធ្វើមុខធ្វើមាត់សម្តែងសេចក្តីស្អប់ខ្ពើម ដើម្បីឲ្យនាងព្រាហ្មណី និងកណិការឃើញថា នាងស្អប់ខ្ពើមពិតមែន ប៉ុន្តែក្នុងសំវរីកាលវិញ កាលបើមនុស្សនៅក្នុង ប្រាសាទនាំគ្នាសម្រាកសម្រាន្តនិទ្រ្ទាហើយ នាងតែងប្រាប់ទាសីជំនិតឲ្យនៅចាំមើលផ្លូវហើយ ខ្លួននាងក៏លួចទៅជួបរេវត្តកុមារដែលអង្គុយរងចាំនៅឯមាត់ស្រះកោមុទឯណោះ លុះដល់ បច្ឆិមយាមទើបត្រឡប់ឡើងទៅប្រាសាទវិញ នាងធ្វើបែបនេះជាអនុទិនមិនដែលដាច់ រហូត ដល់អ្នកទាំងពីរកើតមានសេចក្តីស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំង ដែលសេចក្តីស្និទ្ធស្នាលនេះកំពុង ប្រែក្លាយទៅជាសេចក្តីស្នេហាយ៉ាងល្អូកល្អិន ។
រេវត្តកុមារនឹកចម្លែកចិត្តណាស់ ព្រោះយប់មិញនេះ លីលាវតីមកយឺតយូរជាងពេលកំណត់ តាមធម្មតា កាលបើមកដល់ហើយ ជួសនឹងស្រស់ស្រាយរីករាយ និង បបែបបួលជជែកគ្នា លេងដូចសព្វមួយដង នាងបែរជាអង្គុយដកដង្ហើមធំ បង្ហាញឲ្យឃើញថា កំពុងពិបាកចិត្តនឹង រឿងអ្វីមួយ កិរិយាអាការរបស់នាងធ្វើឲ្យរេវត្តកុមារខ្វល់ព្រួយផងដែរ
"លីលាវតី ! ថ្ងៃនេះ អ្នកនាងមើលទៅដូចជាផ្លាស់ប្តូរច្រើនណាស់ អ្នកនាងកំពុងតែមានទុក្ខ ព្រួយអីហ្នឹង សូមប្រាប់ខ្ញុំបាទផង ក្រែងលោខ្ញុំបាទមានផ្លូវជួយរំលែកទុក្ខបានខ្លះ"
"អរគុណណាស់ រេវត្តៈ ! "នាងឆ្លើយទាំងខំញញឹម "រឿងទុក្ខព្រួយនោះមានពិតមែន ប៉ុន្តែជា រឿងតូចតាចទេ គឺថា រឿងដែលយើងធ្លាប់និយាយគ្នាទុកនោះឯង ឥឡូវនេះបានកើតឡើង ហើយ រឿងដែលខ្ញុំមកសេពគប់រាប់រកឯងនេះបានហុយហាយខ្ចរខ្ចាយទៅដល់អ្នកម៉ាក់ និង បងស្រីរបស់ខ្ញុំហើយ"
"លីលាវតី ! "ក្មេងកម្លោះឧទានឡើងដោយស្លន់ចិត្ត
"នេះមិនមែនជារឿងតូចតាចទេណៈ ម្យ៉ាងវិញទៀត វាជាប់ទាក់ទងនឹងដំណើរជីវិតរបស់យើង ទាំងពីរទៀតផង តើខ្ញុំបាទនឹងជួយអ្នកនាងយ៉ាងម៉េចបាន?"
"ឯងមិនបាច់ខ្វល់ទេ រេវត្តៈ ! រឿងនេះទុកឲ្យជាមុខនាទីរបស់ខ្ញុំចុះ ខ្ញុំប្រាប់ឯងហើយថា វាជា រឿងតូចតាចទេ"លីលាវតីអះអាង
"ប៉ុន្តែរឿងនេះមិនមែនជារឿងតូចតាចទេណៈ លីលាវតី ! វាទាក់ទងនឹងវណ្ណៈព្រាហ្មណ៍ទូទៅ អ្នកនាងនឹងត្រូវអាក្រោសថ្កោលទោសថាជាមនុស្សទុយ៌សចំពោះជាតិត្រកូល ហើយអាចនឹង ត្រូវដាក់ទោសទណ្ឌយ៉ាងធ្ងន់ រឿងទាំងអស់កើតមានព្រោះតែខ្ញុំបាទនេះជាដើមហេតុ ដូច្នេះ មុននឹងរឿងនេះឡាមប៉ាមជារឿងធំ យើងគប្បីគិតរិះរកមធ្យោបាយការពារខ្លួនទុកជាមុនសិន អ្នកនាងចូរផ្អាកដំណើរមកអើតងើតខ្ញុំបាទជាបណ្ណោះអាសន្នសិនទៅ "
លីលាវតីសម្លឹងមើលរេវត្តកុមារទាំងមិនសូវពេញចិត្តហើយនិយាយចេញមកយ៉ាងម៉ឹងម៉ាត់ថា
"រេវត្តៈ ! ខ្ញុំធ្វើយ៉ាងនេះមិនបានទេ រឿងអ្វីដទៃខ្ញុំអាចធ្វើបានទាំងអស់ ប៉ុន្តែរឿងឲ្យខ្ញុំឈប់មក រកនាយនោះ ខ្ញុំធ្វើមិនបានទេ នាយស្អប់លីលាវតីហើយឬ? នាយមិនចង់សេពគប់រាប់អាន លីលាវតីហើយឬ?" នាងនិយាយដោយសម្លេងញ័ររន្ថើនសម្តែងតំណូចចិត្តជាខ្លាំង
"មិនមែនទេ លីលាវតី ! "យុវកម្លោះប្រញាប់បដិសេធភ្លាម "អ្នកនាងកុំអាលយលច្រឡំ ខ្ញុំបាទមិនមែនមានន័យដូច្នោះទេ ដោយទឹកចិត្តពិត ខ្ញុំបាទចង់នៅក្បែរអ្នកនាងគ្រប់ពេលវេលា ការបានជួបមុខអ្នកនាង បានសន្ទនាជាមួយនឹងអ្នកនាង នោះគឺជាសេចក្តីសុខរបស់ខ្ញុំបាទ ប៉ុន្តែរឿងដែលចង់ឲ្យផ្អាកដំណើរមកនៅពេលនេះ ក៏ដើម្បីការពារហេតុអាភេទអាក្រក់ តាំងពី ដើមដៃប៉ុណ្ណោះ កាលបើរឿងនោះស្ងប់ស្ងាត់បាត់ទៅហើយ យើងអាចនឹងជួបគ្នាបានដូចសព្វ មួយដងទៀត ឲ្យផ្អាកត្រឹមតែបណ្ណោះអាសន្នប៉ុណ្ណោះទេ"
លីលាវតីអង្គុយស្តាប់ហេតុផលរបស់រេវត្តកុមារមួយសន្ទុះហើយពោលថា
"ណ្ហើយចុះ ! រឿងហ្នឹងទុកឲ្យជាមុខនាទីរបស់ខ្ញុំ" និយាយបានត្រឹមតែប៉ុណ្ណេះ នាងក៏ប្រញាប់ ក្រោកឡើង ដើរប្រូចទៅក្នុងទីងងឹតអន្ធការ ។ រេវត្តកុមារនៅតែអង្គុយត្រង់កន្លែងនោះដដែល ជញ្ជឹងទ្រឹងគិតបញ្ហានោះតទៅរហូតដល់ អធ្រាត ទើបឡើងទៅកាន់ខ្ទមតូចគេងសម្រាក ប៉ុន្តែនៅខណៈដែលកំពុងតែគេងលក់រលីវៗ នោះ គេក៏ភ្ញាក់ព្រើតស្ទុះឡើង ពីព្រោះត្រចៀកបានស្តាប់ឮសម្លេងល្វើយៗមកពីចម្ងាយ ក្មេងកម្លោះម្នីម្នាក្រោកឡើង អង្គុយផ្ទៀងត្រចៀកស្តាប់យ៉ាងយកចិត្តទុកដាក់ វាជាសម្លេង ស្រែកយំរបសអ្នកណាម្នាក់លើ ប្រាសាទ ឮសូរម្តងៗហើយក៏ស្ងាត់បាត់ទៅ រេវត្តកុមារស្លន់ចិត្ត ណាស់ ខ្លាចក្រែងកើតរឿងអ្វីឡើងនៅលើប្រាសាទ គេភាវនាក្នុងចិត្តសូមកុំឲ្យរឿងហេតុនោះ ទាក់ទងនឹងលីលាវតីរបស់គេឡើយ គេអង្គុយផ្ទៀងត្រចៀកចាំស្តាប់អស់ពេលជាយូរ ប៉ុន្តែពុំ បានឮសម្លេងអ្វីទៀតឡើយ ក្រៅតែពីសម្លេងដកដង្ហើមរបស់ខ្លួនឯង ទើបប្រះខ្លួនចុះដេកទាំង ក្តីសង្ស័យ ។
លុះដល់ថ្ងៃបន្ទាប់មក លីលាវតីក៏មករកគេយឺតជាងរាល់ដង និងដោយអាកប្បកិរិយាស្រងូត ស្រងាត់ជាងសព្វដង
"រេវត្តៈ ! នាយយល់ឃើញយ៉ាងណា? សម្រាប់នាយ ពិភពផែនដីនេះ គួរឲ្យរស់នៅទេ?"
លីលាវតីនិយាយប្រារព្ធឡើងយ៉ាងសញ្ជប់សញ្ជឹង
រេវត្តកុមារគិតក្នុងចិត្តថាដល់ពេលវេលាដែលត្រូវបញ្ជាក់ប្រាប់មនោសញ្ចេតនាក្នុងចិត្តឲ្យ លីលាវតីដឹងហើយទើបឆ្លើយថា "សម្រាប់ខ្ញុំបាទ ពិភពផែនដីណាក៏ដោយចុះ ប្រសិនបើមាន លីលាវតីរស់នៅហើយ ពិភពផែនដីនោះគួរឲ្យរស់នៅទាំងអស់"
ពាក្យសម្តីដ៏មានន័យរបស់រេវត្តកុមារធ្វើឲ្យលីលាវតីសម្លឹងមើលគេទាំងភាំងស្រឡាំងកាំងអស់ពេលជាយូរ
"នាយចង់និយាយថាម៉េច? រេវត្តៈ ! "នាងសួរ "ប្រាប់មកចុះ សម្រាប់នាយ ខ្ញុំសុខចិត្តឲ្យអភ័យ ទោសទាំងអស់ "នាងធានាខុសត្រូវ
"ខ្ញុំបាទស្រឡាញ់អ្នកនាង លីលាវតី ! ខ្ញុំបាទស្រឡាញ់អ្នកនាងជាងជីវិតរបស់ខ្ញុំបាទទៅទៀត បេះដូងរបស់ខ្ញុំបាទក្បត់ទុយ៌សចំពោះអ្នកនាងដែលមានព្រះគុណទៅហើយ ខ្ញុំបាទដឹងច្បាស់ ថា ខ្លួនឯងគ្រាន់តែជាក្មេងចណ្ឌាលកម្សត់ម្នាក់ប៉ុណ្ណោះ គ្មានតម្លៃអ្វីសូម្បីតែជូតជើងឲ្យអ្នកនាង ផង ខ្ញុំបាទបានខំព្យាយាមហាមប្រាមចិត្តដែរ ប៉ុន្តែវាមិនព្រមជឿស្តាប់សោះ បពិត្រអ្នកនាង ! អ្នកនាងមិនបាច់អាក់អន់ស្រពន់ចិត្តទេ ខ្ញុំបាទមិនត្រូវការសូម្បីតែពាក្យថា ស្រឡាញ់ពីអ្នកនាង ទេ ខ្ញុំបាទគ្រាន់តែជម្រាបប្រាប់ការពិតដល់អ្នកនាងប៉ុណ្ណោះ ខ្ញុំបាទមិនអាចនឹងសន្សំវាទុកត ទៅទៀតបានទេ ប្រសិនបើអ្នកនាងយល់ឃើញថា បម្រាប់ការពិតរបស់ខ្ញុំបាទ ជាការប្រមាថ កាតទានដល់វណ្ណៈព្រាហ្មណ៍ដ៏ឧត្តុង្គឧត្តមរបស់អ្នកនាង សូមដាក់ទោសទណ្ឌប្រហារជីវិត ខ្ញុំបាទទៅចុះ ខ្ញុំបាទរីករាយនឹងក្ស័យជីវិតនៅក្រោមកណ្តាប់ដៃរបសអ្នកនាង ខ្ញុំបាទនឹងស្លាប់ ទៅប្រកបដោយសេចក្តីសុខ..."
"បានហើយ រេវត្តៈ ! "លីលាវតីលើកដៃបក់ហាមគេកុំឲ្យនិយាយតទៅទៀត
"ខ្ញុំមិនអាចស៊ូទ្រាំស្តាប់សម្តីរបស់នាយបានទេ"
ស្រីជំទង់មានអាការៈធ្លាក់ទឹកមុខស្រពាប់ស្រពោនចុះភ្លាម នាងលើកដៃខ្ទប់មុខហើយយំខ្សឹក ខ្សួលដោយសម្លេងតិចៗ រេវត្តកុមារភ័យស្លន់ណាស់ដែលបានឃើញអាការៈដ៏ចម្លែករបស់ លីលាវតី គេបានរំកិលខ្លួនចុះទៅអង្គុយលុតជង្គង់នៅចំពោះមុខនាង ហើយនិយាយដោយ សម្លេងញ័ររន្ថើនថា
"លីលាវតី ! អ្នកនាងយ៉ាងម៉េចទៅហើយ មេត្តាប្រាប់ខ្ញុំបាទផង បេះដូងរបស់ខ្ញុំបាទពេលនេះ ក្តៅក្រហល់ក្រហាយហាក់ដូចជាមានរងើកភ្លើងធំគគុលបំពក់នៅក្នុងខ្លួនអញ្ចឹង អ្នកនាងខឹង នឹងខ្ញុំបាទឬ ការដែលខ្ញុំបាទបានជ្រុលសម្តីជាមួយនឹងអ្នកនាង"
"មិនមែនទេ រេវត្តៈ ! "លីលាវតីនិយាយទាំងនៅសសឹកខ្សឹកខ្សួល "ខ្ញុំខឹងនឹងនាយដោយរឿងអ្វី ខ្ញុំគួរតែសើចក្អាកក្អាយដោយបីតិសោមនស្សទៅវិញទេដែលបានស្តាប់ឮសម្តីដ៏ពីរោះរបស់ នាយ ប៉ុន្តែកាលបើនឹកភ្នកទៅរកស្ថានភាពវុត្តិកម្មរវាងយើងទាំងពីរ ខ្ញុំទើបរើសយកយំជា ជាងសើច ប៉ុន្តែនាយដឹងហើយឬនៅថា ទឹកភ្នែករបស់មនុស្សយើងមិនមែនសុទ្ធតែជាសញ្ញានៃ សេចក្តីសោកសង្រេងនិងព្រួយចិត្តជានិច្ចកាលនោះទេ ជួនកាល ទឹកភ្នែកក៏ជាសញ្ញានៃសេចក្តី រីករាយត្រេកអរចិត្តដែរ" ។
យុវកម្លោះធូរស្បើយចិត្តនៅពេលស្តាប់ឮចម្លើយរបស់លីលាវតីហើយ គេពោលភ្លាមថា
"បើអញ្ចឹង មានន័យថា អ្នកនាងមិនខឹងនឹងខ្ញុំបាទទេ មែនទេ ផ្ទុយទៅវិញថែមទាំងត្រេកអរ ទៀត ដែលបានស្តាប់សម្តីបែបនោះរបស់ខ្ញុំបាទ ខ្ញុំបាទយល់ថាអ្នកនាងក៏ស្រឡាញ់ខ្ញុំបាទដែរ ប៉ុន្តែខ្លាចជាការយល់ខុស"
"មិនខុសទេ រេវត្តៈ ! នាយយល់ត្រូវហើយ"ស្រីក្រមុំនិយាយយ៉ាងក្លាហាន ធ្វើឲ្យរេវត្តកុមារ សោមនស្សចិត្តជាទីបំផុត គេភ្លេចខ្លួនឈោងទៅចាប់ដៃលីលាវតីមកក្រសោបឱបទុកហើយ និយាយទាំងរលះរលាំងថា
"លីលាវតីអើយ ! ប្រសិនបើសេចក្តីត្រេកអរចិត្តនិងសេចក្តីសុខផ្លូវចិត្តជាធម្មជាតិមានតួខ្លួន ប្រាណវិញ ម្លេះប្រហែលជាវារុញច្រានដើមទ្រូងរបស់រេវត្តៈខ្ញុំបាទឲ្យផ្ទុះបែកធ្លាយជាបំណែក មិនខាន ហើយសូមឲ្យទាសករភក្តីរបស់អ្នកនាងបានថើបចុម្ពិតដៃរបស់អ្នកនាងឲ្យសាកសម នឹងសេចក្តីត្រេកអរចិត្តផងចុះ"
រេវត្តកុមារចាប់ត្រកងដៃស្រីក្រមុំឡើងចុម្ពិតដោយល្អូកល្អិនដោយគ្មានការហាមប្រាមឡើយ គេទាំងពីរនាក់មានចិត្តជាសុខពន់ពេកណាស់ភ្លេចអស់នូវសេចក្តីទុក្ខលំបាកទាំងពួង គេទាំងពីរ មានអារម្មណ៍ហាក់នឹងថាលើលោកនេះមានត្រឹមតែពីរនាក់ប៉ុណ្ណោះ អ្នកទាំងពីរនិយាយសា សងគ្នាក្នុងបរិយាកាសដ៏ឈ្ងប់ឈ្ងុយដោយស្នេហាស្នេហ័ហឺតរហូតដល់ព្រះចន្ទកាឡបក្សរះ ផុតកំពូលប្រាសាទ លីលាវតីទើបវិលត្រឡប់ឡើងទៅគេហដ្ឋានដ៏ខ្ពស់ស្កឹមស្កៃវិញ រីឯរេវត្ត- កុមារក៏បានចាកចេញទៅកាន់កូនខ្ទមឯជាយឧទ្យានដែរ វាពិតជាផ្សេងគ្នាដូចមេឃនិងដីមែន ហ្ន !

អ្នកប្រាថ្នាល្អ

អ្នកប្រាថ្នាល្អ: នៅថ្ងៃមួយ រេវត្តកុមារត្រូវបង្ខំឲ្យចាំងស្មៅក្នុងសួនច្បារស្ទើរតែពេញមួយថ្ងៃរសៀល ទម្រាំនឹង សូរេចស្រេចហើយក៏ជ្រេល្ងាចល្មម គេមានអារម្មណ៍៍ល្ហិតល្ហៃអស់ដៃអស់ជើងជាងរាល់ថ្ងៃ ទើប
តាំងចិត្តថា នៅពេលទៅដល់ខ្ទមងូតទឹកហើយ នឹងប្រញាប់ចូលគេងសម្រាកភ្លាម គេរូតរះដើរ ត្រឡប់ទៅខ្ទមវិញ គ្រាន់តែឈានជើងឡើងលើខ្ទមប៉ុណ្ណោះ ភ្នែកក៏ប្រទះឃើញកញ្ចប់អ្វីម្យ៉ាងតាំង នៅកណ្តាលបន្ទប់ គេប្រញាប់ឈោងចាប់វាឡើងមកពិនិត្យមើលដោយចម្លែកចិត្ត វាជាកញ្ចប់អ្វី មួយមិនធំមិនតូច មានខ្សែចងឆ្វាក់ទាក់ជុំវិញយ៉ាងមាំ គេនិយាយនឹងខ្លួនឯងតិចៗថា "ស្អីហ្នឹង ខ្ញុំ ត្រូវបើកវាមើលសិន" ពោលហើយគេក៏ស្រាយខ្សែចេញសន្សឹមៗវែកសំពត់ខ្ចប់ចេញដោយដៃ ទាំងពីរញ័រចំប្រប់ និង ក្តុកក្តាក់ក្នុងពោះដោយអាការភ័យអររអឹករអាំ ទីបំផុត វត្ថុដែលនៅខាងក្នុង ក៏ត្រូវលេចគ្រហាញចេញមកក្រៅ គេប្រទះឃើញផ្លែស្វាយទុំជោរ ១ ផ្លែ បាយតំណាប់ជាច្រើនដុំ បន្ទះសាច់គោអាំងឆ្អិនហើយ ១ បន្ទះ ហើយនៅមានសំបុត្រ ១ ច្បាប់ ដែលសរសេរសេចក្តីដូចត
ទៅនេះ"រេវត្តៈ ខ្ញុំដឹងច្បាស់ថាឯងកំពុងស្ថិតនៅក្នុងអន្លង់មហាទុក្ខ ព្រោះត្រូវនាងព្រាហ្មណី និង កណិការពាធាយាយី គេទាំងពីរប្រតិបត្តិចំពោះឯងយ៉ាងឃោរឃៅណាស់ ខ្ញុំមើលឃើញ ហើយ ស៊ូទ្រាំនៅមើលបំណាំមិនបាន ទើបដាច់ចិត្តជួយសង្គ្រោះឯងតាមដែលអាចជួយបាន ឯងសូមជ្រាប
ថា តាំងពីពេលនេះតទៅ នឹងមានមិត្រអ្នកមានបំណងល្អចាំជួយឈឺឆ្អាលឯង នៅម្តុំបរិវេណនេះ ចូរទទួលយកាដូ(របស់ផ្ញើ)បន្តិចបន្តួចរបស់ខ្ញុំទុកហើយបរិភោគចុះ""អ្នកប្រាថ្នាល្អ"
យុវកម្លោះ
ចណ្ឌាលអានសេចក្តីសំបុត្រសាចុះសាឡើង ហើយខួរក្បាលរបស់គេក៏ចាប់ផ្តើមគិត ច្រើនឆ្ងល់ក្នុងចិត្តថា អ្នកណាហ្នអេះជាអ្នកផ្ញើរបស់និងសំបុត្រនេះមកឲ្យ តម្រេកត្រេកអរ សេចក្តីរំភើប និង សេចក្តីសន្ទិះពិភាល់សង្ស័យធ្វើឲ្យក្មេងកម្លោះភ្លេចក្តីនឿយហត់អស់រលីង គេពុំជឿសោះឡើយថាអ្នកណាម្នាក់នៅក្នុងគេហដ្ឋាននេះជាអ្នកផ្ញើរបស់នេះមកឲ្យគេនោះទេ ពីព្រោះមនុស្សម្នាក់ៗមើលអាកប្បកិរិយាទៅដូចជាសត្រូវចំពោះគេទាំងអស់ ក្រៅតែពីលោក គ្រហបតីនិងជ័យសេនប៉ុណ្ណោះ ប៉ុន្តែពេលនេះអ្នកទាំងពីរនាក់នោះកំពុងទៅធ្វើជំនួញនៅឯដែន ឆ្ងាយ បើដូច្នេះមានអ្នកណាផ្សេងទៀតហ្ន គេសម្លឹងមើលអាហារទាំងនោះដោយស្រេកឃ្លាន ចង់នឹងបរិភោគអាហារទាំងនោះឲ្យសមនឹងចំណង់ស្រេកឃ្លានដែរ ប៉ុន្តែនៅសន្ទិះសង្ស័យ ខ្លាច ក្រែងអាហារនោះមិនបរិសុទ្ធអាចមានអ្នកខ្លះប៉ងព្យាបាទចំពោះគេនាំយកអាហារជម្រៀត ថ្នាំ ពុលមកថ្កល់បញ្ឆោតដើម្បីសំឡេះជីវិតគេ រេវត្តកុមារយកអាហារទាំងនោះមករួមវេចដូចដើម វិញ ហើយក៏ដេកគិតមើលទៅថា"អ្នកប្រាថ្នាល្អ"ជាអ្នកណាហ្ន ! ប៉ុន្តែមិនអាចដឹងបាន ទេ ទីបំផុត គេក៏លង់លក់ទៅដោយសេចក្តីនឿយហត់ ។ លុះព្រឹកថ្ងៃតមក កាលដែលនាងទាសីយកអាហារ
មកឲ្យ រេវត្តកុមារក៏សាកសួរថា"នែបងស្រី ! ល្ងាចម្សិលមិញនេះ បងមានបានយកអាហារមក
ឲ្យខ្ញុំទេ?" "មិនបានយកមកទេ"នាងទាសីឆ្លើយដោយសំដីរាបស្មើ "ខ្ញុំទៅដងទឹកនៅឯស្ទឹង
អចិរវតីជាមួយនឹងនាងកុម្ភទាសី ហើយត្រឡប់មកដល់ផ្ទះវិញព្រលប៉ធំ ណាស់ទៅហើយ"
"បើអញ្ចឹង អ្នកណាយកកញ្ចប់បាយនេះមកឲ្យខ្ញុំ"រេវត្តៈហុចកញ្ចប់បាយនោះឲ្យនាងទាសីមើល នាងទទួលយកទៅពិនិត្យយ៉ាងល្អិតល្អន់ សម្តែងអាការងឿងឆ្ងល់ហើយនិយាយថា"ខ្ញុំមិនដឹងទេ
ឯងឃើញនៅឯណា?"រេវត្តៈចង្អុលកន្លែងឃើញឲ្យនាងមើលនាងទាសីសម្តែងចំណាប់អារម្មណ៍
យ៉ាងសំណំសំនួន ធ្វើ ឲ្យរេវត្តៈជឿជាក់ថានាងពិតជាមិនបានដឹងដំណើរដើមទងអញ្ចឹងមែន ជំនុំគ្នាមួយស្របក់ហើយ នាងទាសីក៏រូតរះត្រឡប់ទៅវិញ លុះពិសាបាយហើយរេវត្តកុមារក៏
ធ្វើការងារតាមមុខបាឋ របស់គេតទៅ រាល់ពេលវេលាដែលគេធ្វើការងារគេមិនភ្លេចនឹកគិតដល់
សំបុត្រចម្លែកនោះទេ អ្នកប្រាថ្នាល្អ ជាអ្នកណាហ្ន លុះធ្វើការងាររួចហើយគេក៏ត្រឡប់ចូល
ទៅកាន់ខ្ទមវិញគេត្រូវចម្លែកចិត្តម្តងទៀតជាលើកទីពីរនៅពេលប្រទះឃើញកញ្ចប់របស់ចម្លែក ១ កញ្ចប់ទៀត តាំងនៅត្រង់កន្លែងដដែលនឹងថ្ងៃមុន នៅពេលដែលបើកមើលទៅ គេក៏ប្រទះឃើញ
សំពត់ សំឡុយសូត្រសាច់ម៉ដ្ឋឆើតឆាយ ១ ផ្ទាំងជាសំពត់មានតម្លៃអនេកអន័គ្ឃនាំចូលមក
ពីដែនកាសី មានតែពួកអឌ្ឍជនប៉ុណ្ណោះទើបមានឱកាសប្រើប្រាស់បាន ក្រៅពីសំពត់សំឡុយ នៅមានបាយមធុបាយាសនិងសំបុត្រដូចសព្វមួយដងដែលមានដំណើរសេចក្តីថា
"រេវត្តកុមារ ខ្ញុំបានដឹងថាឯងមិនបរិភោគ ចំណីអាហារដែលខ្ញុំផ្ញើមក ទុកជូនដល់លោក
ពិសាគ្រាឃ្លាន ។ ខ្ញុំស្រងាកចិត្ត ចំពោះគំនិតដែលចេះអៀនប្រៀន ឬមួយស្អប់ខ្ញុំ
អ្នកជាម្ចាស់ទាន ធ្វើបុណ្យតាមមានជូនមនុស្សកម្សត់ ។ ទោះឯងស្អប់ក្តី ខ្ញុំមិនថាអ្វី
នាំឲ្យជូរចត់ ចូរយកសំពត់នេះ ទុកស្លៀកគ្រាអត់ ជូនរេវត្តៈកម្សត់ជាអនុស្សាណ៍"
អ្នកប្រាថ្នាល្អ រេវត្តកុមារគិតក្នុងចិត្តថា "យើងមិនបរិភោគអាហារទាំងនោះអ្នកប្រាថ្នាល្អក៏ដឹងដែរ ហើយអ្នក ដែលដឹងរឿងនេះច្បាស់អភិកាសមានតែនាងទាសីម្នាក់ប៉ុណ្ណោះ អ្នកប្រាថ្នាល្អ គឺ ប្រហែលជានាងទាសីនេះទេដឹង​ ! " ។

រេវត្តកុមារព្យាយាមឈ្លេចសួរយកការពិតពីនាងទាសីប៉ុន្តែនាងប្រកែកម៉ឹងគ្រប់ម៉ាត់ ចាប់តាំង ពីពេលនោះមក អ្នកប្រាថ្នាល្អអាសាអាសាញ់នោះក៏យកចិត្តទុកដាក់អនុគ្រោះគេជារៀងរហូត មក រេវត្តកុមារធូរស្បើយចិត្តខ្លះព្រោះគិតថានៅកណ្តាលក្តីកណ្តោចកណ្តែងនេះ គេនៅមាន រហស្សមិត្រម្នាក់ដែរ ។

កន្លែងថ្មី-ជីវិតថ្មី

 កន្លែងថ្មី-ជីវិតថ្មី: កាលបើមករស់នៅក្នុងក្រុងបានមិនយូរប៉ុន្មាន រេវត្តកុមារក៏ដឹងបានថាលោកគ្រហបតីជា កណ្យាណជនពិតដូចឪពុកគេនិយាយប្រាប់សព្វគ្រប់ប្រការ ដោយអាស្រ័យមេត្តាករុណា
របស់ លោក រេវត្តកុមារបានទទួលសម្លៀកបំពាក់ថ្មី ភួយថ្មី និង ជីវិតថ្មី គេមានឱកាសបាន
សិក្សារៀនសូធ្យអក្ខរសម័យពីព្រាហ្មណ៍អ្នកស្ទាត់ជំនាញក្នុងត្រៃវេទម្នាក់ដែលលោកគ្រហបតី
ជួលមកឲ្យ បង្រៀន ជួសនឹងរស់នៅក្នុងឋានៈជាក្មេងបម្រើរេវត្តកុមារត្រឡប់ជាបានទទួល
សេចក្តីស្រឡាញ់ អាណិតបីដូចជាកូនប្រុសរបស់លោក គេមានសេចក្តីសុខច្រើនជាងកាល
ដែលរស់នៅឯផ្ទះ ទ្វេឡើង ប៉ុន្តែក៏មិនភ្លេចថាខ្លួនជា មនុស្សចណ្ឌាលមានឋានៈត្រកូលតូចទាប
ដែរ គេទើបប្រព្រឹត្តខ្លួន គត់មត់ស្រគត់ស្រគំជានិច្ចខ្នះខ្នែងរៀនសូធ្យ និង ធ្វើការងារដោយសេចក្តី
មិនធ្វេសប្រហែស ទើបបានជាទីស្រឡាញ់ទុក ចិត្តរបស់លោកគ្រហបតីកាន់តែច្រើនឡើង ។

លោកគ្រហបតីជាថៅកែជំនួញធំម្នាក់នៅក្នុងទីក្រុងសាវត្ថី លោកតែងនាំរទេះ 500 នឹម ផ្ទុក ទំនិញបរទៅលក់តាមស្រុកភូមិផ្សេងៗក្នុងជនបទស្ទើរទូទាំងដែនដីជម្ពូទ្វីប ទម្រាំនឹងវិលត្រឡប់ មកដល់ក្រុងសាវត្ថីវិញម្តងៗ ត្រូវចំណាយពេលរាប់ខែ លោកគ្រហបតីមានកូនប្រុសម្នាក់ឈ្មោះ ជយសេន មានអាយុស្របាក់ស្របាលដំណាលនឹងរេវត្តកុមារហើយស្រឡាញ់ ចូលចិត្ត
រេវត្តកុមារពន់ពេកណាស់ មានកូនស្រីច្បងឈ្មោះ កណិការ និងកូនស្រីពៅ ឈ្មោះ លីលាវតី
ទាំងពីរនាក់នេះលោកគ្រហបតីឲ្យរស់នៅលើប្រាសាទជាន់ខ្ពស់ ខាងលើ មាននាងទាសីចាំ
ប្រណិប័តន៍បម្រើជាប្រចាំ ក្នុងគ្រាដែលមានបុណ្យនក្ខត្តឫក្សធំៗ ប៉ុណ្ណោះទោះអនុញ្ញាតឲ្យ
ចុះមកអភិរមរីករាយរអាករពាយបាន ប៉ុន្តែកាលដែលលោកគ្រហបតី មិននៅគេហដ្ឋាន នាង
ទាំងពីរក៏ចុះមកលេងកំសាន្តខាងក្រោមជាអាចិណ្ណ ពីព្រោះនាង គ្រហបតានីជាម្តាយមិនសូវ
ប្រិតប្រៀងប្រពៃណីបុរាណដូចយ៉ាងលោកគ្រហបតីជាឪពុកទេ ។

គ្រាមួយនោះ នៅពេលដែលលោកគ្រហបតីមិននៅគេហដ្ឋាន ត្រូវធ្វើដំណើរទៅប្រកបជំនួញ ជួញប្រែឯដែនកាសី មួយខែប្លាយទៀតទើបវិលត្រឡប់មកដល់ក្រុងសាវត្ថីវិញទាំងលោកក៏ បាននាំជ័យសេនជាកូនប្រុសទៅជាមួយដែរ ដើម្បីឲ្យបានមើលឃើញ និង គយគន់មើលវិធីការ ជំនួញ មើលឃើញស្រុកទេស និងពួកជនក្នុងតំបន់ផ្សេងៗ អាចនឹងមានចំណេះចេះគិតកាញ់ ទូលំទូលាយនិងចេះប្រកបរបរពាណិជ្ជកម្មបានយ៉ាងល្អតទៅអនាគត នាងព្រាហ្មណីជាម្តាយ បានឱកាសក៏នាំកូនស្រីទាំងពីរចេញដើរលំហែកាយតាមសួនឧទ្យាន តាមទេវាល័យ និង ទី
ប្រជុំជន ពេលខ្លះក៏ហួសទៅលេងទឹកក្នុងស្ទឹងអចិរវតី ក្នុងកំឡុងពេលនោះឯង រេវត្តកុមារ កម្សត់ត្រូវទទួលរងទុក្ខអភិក្រម ។

គេចាប់ផ្តើមរអៀសខ្លួនថាកំពុងត្រូវនាងព្រាហ្មណី និងកណិការសំឡក់សម្លឹងមើលដោយ ក្រសែភ្នែកសម្តែងភាពជាបច្ឆាមិត្រ គេមិនសប្បាយចិត្តសោះគិតថា ខ្លួនមុខជាធ្វើអ្វីខុសម្យ៉ាង មិនខាន ទើបជាហេតុឲ្យត្រូវផ្តោតសម្លឹងមើលបែបនោះ ក្មេងកម្លោះងាករេបែរមកពិចារណា ត្រួតត្រាមើលខ្លួនឯងយ៉ាងល្ងិតល្អន់ ប៉ុន្តែគិតមិនឃើញថាខ្លួនបានធ្វើអ្វីខុសទេ ការងារក្នុង មុខបាឋដែលដាក់ឲ្យ មិនមានខ្ចោះខ្វះចន្លោះថ្លោះធ្លោយអ្វីទេ កិរិយាឫកពាគេក៏សំរួមរវាំងបាន យ៉ាងល្អល្អះតាមដែលបានទទួលការប្រៀនប្រដៅមក ប៉ុន្តែដើម្បីជាការមិនប្រមាទទ្វេធ្វេស រេវត្តកុមារបានយកចិត្តទុកដាក់ចំពោះកាតព្វកិច្ច និង កិរិយាមារយាទឲ្យកាន់តែល្អប្រសើរ
ឡើង ទុកជាម្លឹងក៏ដោយ អាកប្បកិរិយារបស់ម្តាយកូនទាំងពីរក៏នៅតែមិនផ្លាស់ប្តូរដដែល ។ នៅថ្ងៃមួយ ខណៈដែលរេវត្តកុមារកំពុងជួតត្រដុសផ្ទៃឥដ្ឋប្រាសាទតាមធម្មតា នាងកណិការ
គាប់ ជួនដើរកាត់មក គ្រាន់តែសំឡឹងឃើញរេវត្តកុមារភ្លាម នាងក៏ម្នីម្នា លើកជាយសម្ពត់
ភូសាឡើង បិទមាត់ និង ច្រមុះ ចងចិញ្ចើមសម្តែងអាការៈមើលងាយមើល ថោកទាំងរអ៊ូរងាំរង៉ូវ
នូវអ្វីម្យ៉ាងហើយក៏ដើរចៀសចេញទៅ ។ គ្រាមួយទៀត គេបានលបស្តាប់ឬម្តាយកូនសន្ទនា
គ្នាក្នុងបន្ទប់ថា"បពិត្រអ្នកម៉ាក់​ ! អង្កាល់ណាបានអាក្មេងចណ្ឌាលកាកមនុស្សនឹងគេចចេញ
ពីផ្ទះយើង"នាងព្រាហ្មណីឆ្លើយថា "មែនហ្នឹងណៈ ម៉ាក់កំពុងតែគិតរឿងហ្នឹងដែរ ទោះជាយ៉ាង
ណា ក៏ដោយ ម៉ាក់ត្រូវតែកម្ចាត់វាចេញទៅឲ្យទាល់តែបាន ម៉ាក់នៅទ្រាំមើលកាឡកណ្ណីចង្រៃនេះ តទៅទៀតមិនបានទេ "នាងកណិការនិយាយទាំងឆុរឆាវហេវហាវថា "កូនមិនយល់សោះថា
ហេតុអីបានជាលោកប៉ាសុខចិត្តបន្ទន់បន្ទាបកិត្តិយសដ៏ខ្ពង់ខ្ពស់របស់វណ្ណៈព្រាហ្មណ៍ដ៏ស័ក្តិសិទ្ធិ
ទៅទទួលយកតួចង្រៃចង្រោកចូលមកទុកក្នុងផ្ទះយ៉ាងនេះ ប៉ាមិនខ្លាចប្រឡាក់ប្រឡូសដោយ
អពមង្គលឬយ៉ាងណាអេះ" នាងព្រាហ្មណីនិយាយបន្ទរទៀតថា "ប៉ាឯងធ្វើហ្នឹងហាក់បីដូចជា
មនុស្សវណ្ណៈព្រាហ្មណ៍សាបសូន្យអស់រលីងអំពីដែនដីជម្ពូទ្វីប ហើយអញ្ចឹង បើប៉ាឯងនៅតែ
ធ្វើអញ្ចឹងតទៅទៀត ម៉ាក់ប្រហែលជានៅទ្រាំមើលមុខអ្នកក្រុង សាវត្ថីមិនបានទៀតទេ"
អាស្រ័យពាក្យពេចន៍ទាំងអម្បាលម៉ាននេះ រេវត្តកុមារទើបដឹងច្បាស់ថាអត្តចរិតជាសត្រូវរបស់ ចៅហ្វាយនាយបណ្តាលមកពីចណ្ឌាលភាពរបស់គេហ្នឹងឯង មិនមែនព្រោះអសុក្រិតភាពក្នុង
ការងារ ឬ ចរិយាមារយាទនោះទេ ហេតុដូច្នេះគ្មានមធ្យោបាយណាដោះស្រាយបានឡើយ ក្រៅតែពីស្លាប់ហើយទៅចាប់កំណើតថ្មីក្នុងវណ្ណៈព្រាហ្មណ៍ ពុំនោះសោតទេ ក៏រត់គេចចេញពី ផ្ទះដ៏សែនទោម្នេញនោះទៅ អាកប្បកិរិយាជាអរិភាពរបស់ចៅហ្វាយនាយមើលទៅហាក់ដូច ជាធ្ងន់ធ្ងរឡើង រេវត្តកុមារត្រូវផ្តាច់បង់នូវសិទ្ធិផ្សេងៗដែលធ្វាប់បានទទួល និងត្រូវបង្ខិតបង្ខំឲ្យ ធ្វើការងារកាន់តែធ្ងន់ឡើងៗដូចយ៉ាងទាសករដទៃទៀត ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើ កិច្ចការលំបាក គេអាចល្មមនឹងស៊ូទ្រាំបាន ព្រោះកាលដែលនៅរស់ជាមួយនឹងឪពុកម្តាយ គេធ្លាប់លំបាកមកហើយ ប៉ុន្តែការដែលនឹងទទួលជំនេរជេរស្តីដោយពាក្យសម្តីទ្រគោះបោះ បោកផ្សេងៗនេះ ទើបជាហេតុឲ្យគេមិនអាចធន់ទ្រាំបាន នៅពេលដែលឪពុករបស់គេមក អើតងើតនាល្ងាចថ្ងៃមួយ គេបានបូរបាច់រ៉ាយរ៉ាប់ប្រាប់សេចក្តីទុក្ខព្រួយឲ្យឪពុកស្តាប់សព្វគ្រប់ ហើយសុំឪពុកត្រឡប់ទៅនៅផ្ទះដើមវិញ ប៉ុន្តែត្រូវឪពុកហាមឃាត់ ប្រាប់ថា "ចូរស៊ូទ្រាំទៅ
ណៈកូន​ ! ចូរខិតខំធ្វើអំពើល្អឡើង ជួលកាលអំពើល្អរបស់កូន ក៏អាចនឹងឈ្នះចិត្ត របស់គេក៏បាន បើអត់ទ្រាំមិនបានទេ នឹងត្រឡប់ ទៅនៅផ្ទះជាមួយនឹងឪពុកវិញក៏បាន ប៉ុន្តែគប្បីបង្អង់រងចាំឲ្យ លោកគ្រហបតីត្រឡប់មកគេហដ្ឋានវិញសិនសឹមជម្រាបលាលោក ត្រឡប់ទៅវិញ" ។

រេវត្តកុមារស៊ូទ្រាំនៅតទៅទៀតតាមពាក្យណែនាំរបស់ឪពុក មុនគេងរាល់យប់ គេតែងតែសូធ្យ មន្តអង្វរព្រះសិវៈជាម្ចាស់ដើម្បីជួយបណ្តាលឲ្យលោកគ្រហបតីឆាប់វិលត្រឡប់មកវិញ ព្រះជាម្ចាស់ឰដ៏សគ្គាល័យហាក់បីដូចជាបានឮសម្លេងយំយែកក្នុងដួងចិត្តរបស់គេ ត្បិតមក មិនយូរប៉ុន្មាន លោកគ្រហបតីក៏និវត្តមកពិតមែន រេវត្តកុមារបែរជាបានទទួលសិទ្ធិសព្វយ៉ាងដូច ដើមវិញ នាងព្រាហ្មណីនិងកណិការត្រឡប់ជាបដិបត្តិចំពោះគេយ៉ាងបាតដៃជាខ្នងដៃ ទាំងម្តាយទាំងកូនបានសម្តែងសេចក្តីមេត្តាត្រាប្រណីដល់គេយ៉ាងចេញមុខចេញមាត់ ប៉ុន្តែ រេវត្តកុមារដឹងថាទង្វើទាំងអស់គេក្លែធ្វើដើម្បីផ្គាប់ផ្គន់លោកគ្រហបតីប៉ុណ្ណោះ យ៉ាងណាក៏ ដោយ រាល់ពេលវេលាដែលលោកគ្រហបតីនៅគេហដ្ឋាន គេក៏មានសេចក្តីសុខស្ទើរតែភ្លេច បាត់អស់
សេចក្តីទុក្ខសោកដែលបានទទួលនៅពេលដែលលោកមិននៅ លុះពេលតមកមិនយូរ ប៉ុន្មាន លោកគ្រហបតីក៏ត្រូវចាកចេញទៅធ្វើជំនួញទៀត ម្តងនេះ នាងព្រហ្មណីក៏ចាប់ផ្តើម កំញើញ
ពាធាទៀតថា "ឯងធ្វើបានល្អណាស់ អាគម្រក់​ ! ការដែលឯងមិនប្រាប់ឲ្យប្តីអញដឹង ជាការល្ង
ហើយ ប៉ុន្តែទោះបីជាឯងប្រាប់គាត់ក៏ដោយ ក៏គាត់មិនជឿដែរ ដើម្បីជារង្វាន់ដល់ឯង ចាប់តាំង
ពីថ្ងៃនេះជាដើមទៅ ឯងតោងតែទៅនៅក្នុងខ្ទមក្រោយប្រាសាទឯណោះ អញទ្រាំនៅ រួមជាមួយនឹងអាចង្រៃឯងយូរហើយ" ។

នៅល្ងាចថ្ងៃនោះ រេវត្តកុមារត្រូវឱបក្រសោបយកបង្វេចសម្លៀកបំពាក់របស់ខ្លួនទៅនៅក្នុង កូនខ្ទមតូចក្នុងសួនច្បារក្រោយប្រាសាទ គេបានទទួលបញ្ជាឲ្យធ្វើការងារក្នុងចម្ការ ដូចជា ដងទឹក ស្រោចដើមឈើ ចាំងស្មៅ ជ្រួយដីជាដើម នាងព្រាហ្មណីបានប្រគល់ភារកិច្ចដល់ ទាសករ
ម្នាក់ឲ្យជាអ្នកមើលការខុសត្រូវគេ រាល់ពេលព្រឹក និង ពេលល្ងាចមានទាសីម្នាក់យក ភោជនាហារ
ទៅឲ្យ អាហារនោះក៏គ្មានអ្វីក្រៅពីបាយចុងអង្ករ និង ទឹកជ្រក់ឡើយ ទោះបីជា ធ្វើការងារធ្ងន់ក៏ដោយ គេក៏មានអារម្មណ៍ធូរស្បើយស្រួលចិត្តច្រើនជាងនៅគេហដ្ឋានពីព្រោះ មិនបានឮសម្លេងជេរប្រទេច និង ប្រមាថកាតទានដោយផរុសវាចាផ្សេងៗ ម្យ៉ាងវិញទៀត ការនៅតោលម៉ោលតែម្នាក់ឯងស្ងាត់ៗ ក៏គាប់អធ្យាស្រ័យរបស់គេណាស់ ត្បិតគេធ្លាប់រស់នៅ ណែលណលតែលតោលម្នាក់ឯងមកស្ទើរ
តែគ្រប់ពេលវេលា គេមានឱកាសនៅរួមជាមួយនឹង ឪពុកម្តាយក៏ចំពោះតែពេលព្រឹក ពេលល្ងាច និង ពេលយប់ប៉ុណ្ណោះ កំឡុងពេលថ្ងៃ គេនៅក្នុង ព្រៃជាមួយនឹងគោគូជីវិតនិងពួកម៉ាកក្មេងចណ្ឌាល
ឯណោះ ព្រោះហេតុនោះ កាលបើបាន ត្រូវបោនចេញ(bounce)ពីគេហដ្ឋានមកនៅក្នុងខ្ទមម្នាក់ឯង ទើបត្រូវអធ្យាស្រ័យគេណាស់ ។

កូនមាសឪពុក: ក្មេងចណ្ឌាល


កូនមាសឪពុក: ក្មេងចណ្ឌាល: សាយណ្ហកាលកំពុងឈានចូលមក ព្រះទិនករកំពុងចរចុះទាបហៀបនឹងលិចដងព្រៃឰដ៏ត្រើយ បច្ឆិមទិសនៃមហានទីអចិរវតី ផ្នត់ពពកដ៏មីរដេរដាសលើដែននភាល័យប៉ែកបច្ឆិមទិសបា..ព្រះពាន់រង្សីចែងចាំងឡើងពណ៌ក្រហមច្រាលរន្ទាលឆ្លាស់ខ្មៅនឹងលឿងគួរឲ្យពិចពិលរមិលមើល ពន់ពេក ។

ហ្វូងបក្សាបក្សីហើរលះបង់ចោលគោចរដ្ឋានជាហ្វូងជាហ្វាយវិលត្រឡប់ទៅកាន់ សម្បុក ចំណែកឯពួកគោបាលឯណោះវិញកំពុងកៀងគោអំពែត្រឡប់ទៅកាន់ភូមិលំនៅឋានរបស់ខ្លួន បោះបង់ចោលក្សេត្រភូមិនិងសំយាបព្រៃឲ្យស្ថិតនៅនាកណ្តាលក្តីស្ងាត់ច្រងំនៃសាយណ្ហកាល ។

ក្សិណនោះ រេវត្តកុមារក្មេងកម្លោះនៃភូមិចណ្ឌាលកំពុងដើរតយង៉យទើលងើលតាម ក្រោយ គោរបស់គេសំដៅឆ្ពោះទៅកាន់ភូមិដែលមើលទៅឃើញលឹមៗនៅខាងមុខឯណោះ សម្បុរ កាយរបស់គេឡើងខ្មៅគគ្រីមគគ្រើម សូចិនាឲ្យឃើញថាជាអ្នកធ្វើការងារធ្ងន់ សម្លៀកបំពាក់ ដាច់ដាចរហែករហុយសឲ្យឃើញទុគ្គតភាពរបស់គ្រួសារ មែនពិត ឪពុករបស់គេ មានមុខ របរ ខាងការកាប់ឧសលក់ រាល់បុព្វណ្ហសម័យ ឪពុកគេតែងបររទេះចូលទៅដងព្រៃ ដើម្បីរកឧស ហើយនិងវិលត្រឡប់មកផ្ទះវិញក្នុងសាយណ្ហសម័យ លុះព្រឹកឡើង ក៏យកឧស ផ្ទុកពេញ រទេះ បរចូលទៅលក់ក្នុងក្រុងសាវត្ថីជាប្រចាំ ហើយក៏វិលត្រឡប់មកវិញមួយអន្លើ ដោយស្បៀងអាហារ និង សម្លៀកបំពាក់បន្តិចបន្តួច ។

ឪពុករបស់រេវត្តកុមារមានមេគោឆ្មាត់ ១ ក្បាល និង គោព្រោះ២ ក្បាលទៀតសម្រាប់ទឹម ។ រេវត្តកុមារតែងតែកៀងគោទាំងនោះទៅបន្ស៊ីតិណជាតិតាមក្សេត្រភូមិ និង សំយាបព្រៃប៉ែក ឧត្តរទិសនៃមហានទីអចិរវតីជាមួយនឹងពួកក្មេងគ្រាមវាសីជាទិនានុទិនជាប់មិនដាច់ ក៏ប៉ុន្តែតាម ធម្មតា រេវត្តកុមារចូលចិត្តនៅម្នាក់ឯងស្ងាត់ៗមិនសូវទៅប្រឡែងលេងជាមួយនឹងមិត្តភក្តិទេ ពីព្រោះក្លើៗទាំងនោះច្រើនតែនាំគេទៅបង្កជម្លោះប្រវាយប្រតប់នឹងពួកក្មេងវណ្ណៈព្រាហ្មណ៍ជា រឿយៗ ជួនកាលដល់ថ្នាក់រងរបួសស្នាមត្រឡប់មកវិញក៏មាន ។ ជម្លោះទាស់ទែងទាំងនេះ បណ្តាលមកពីពួកក្មេងវណ្ណៈព្រាហ្មណ៍បណ្តុះគំនិតស្អប់ខ្ពើមពួកក្មេងចណ្ឌាលដោយសម្តែង អាកប្បកិរិយាមើលងាយមើលថោកដោយប្រការផ្សេងៗ ។

ល្ងាចថ្ងៃនេះ គេត្រូវកៀងគោត្រឡប់មកផ្ទះវិញតែម្នាក់ឯង ត្បិតមិត្រសម្លាញ់ដែលឃ្វាលគោជា មួយគ្នាបានវិលត្រឡប់មកផ្ទះវិញយូរហើយ លុះមកដល់កំពង់ទឹកក្បែរភូមិ គេក៏កៀងគោឲ្យចុះផឹក ទឹកហើយខ្លួនឯងក៏ចុះងូតទឹកក្នុងស្ទឹងអចិរវតី ខណៈដែលកំពុងតែស្ថិតនៅក្នុងទឹកនោះ គេមិនភ្លេច នឹងបែរមុខទៅទិសខាងលិចហើយគយគន់មើលព្រះទិវាករពណ៌ក្រហមច្រាលដែលកំពុងចរចុះ អស្តង្គតកាន់ផ្ទៃទឹកនោះទេ ដាក់ដៃទាំងទ្វេពាតនៅចន្លោះដើមទ្រូងហើយក៏សូធ្យមន្តថ្កើងព្រះបារមី នៃព្រះសុរិយទេពជាម្ចាស់រហូតដល់ព្រះទិវាករអស្តង្គតរលត់បាត់ទៅ ទើបយកដៃទាំងពីរក្បង់ទឹក លើកឡើងហើយបង្ហូរចុះវិញព្រមទាំងអធិដ្ឋានសូមជ័យជម្នះចូរកើតមានដល់ខ្លួននិងចណ្ឌាល ទាំង ពួង រេវត្តកុមារតែងតែធ្វើយ៉ាងនេះជាប្រចាំ គេគិតរំពឹងក្នុងចិត្តនៅពេលដែលដើរតាម ក្រោយ គោ ត្រឡប់ទៅកាន់ភូមិវិញថា "ថ្មើរណេះ ពុកមុខជាវិលត្រឡប់មកពីក្រុងសាវត្ថីវិញ ហើយ ព្រឹកមិញនេះ ពុកសន្យាថានឹងទិញភួយថ្មីមកផ្ញើ ថ្មើរណេះ ភួយថ្មីប្រហែលជារងចាំ នៅឯផ្ទះហើយ តាំងពីពេល នេះតទៅ នឹងដេកនៅសុខស្រួលមិនខាន" គេនឹកញញឹមក្នុងចិត្ត កាលបើគិតស្មានថាខ្លួនឯង នឹងបាន ភួយថ្មី ព្រោះគេបានដេកនៅរងាមកតាំងពីដើមហេមន្តរដូវ ម្លេះ ការដែលគេមិនបានភួយថ្មីនៅគ្រាមុន ក៏ព្រោះតែឪពុកមានកិច្ចរវល់ត្រូវចាយវាយទ្រព្យទៅ ក្នុងផ្ទូវដទៃ ទើបប្រាក់មិនគ្រប់គ្រាន់នឹង ទិញ ភួយ​ឲ្យកូនប្រុសជាទីស្រឡាញ់តែមួយគត់របស់ខ្លួន បានទើបនឹងគ្រប់គ្រាន់នៅគ្រានេះឯង លុះ ត្រឡប់ មកដល់ផ្ទះវិញហើយ ជួសនឹងបានភួយថ្មីដូច គេគិតស្មានទុក រេវត្តកុមារបែរជាបាន ទទួល ដំណឹង​ថ្មីមួយដែលគេចាត់ទុកថាជាដំណឹងអាក្រក់ គួរសម ដោយហេតុថា ឪពុកស្រដី ឡើងក្រោយ ពីអាហារពេលល្ងាចថា "នែរេវត្តៈកូន ! ថ្ងៃនេះ លោកសុមង្គលគ្រហបតីឯក្រុង សាវត្ថី ដែលទទួល ទិញ ឧសពុកជាប្រចាំមកយូរហើយនោះ បានមានប្រសាសន៍នឹងពុកថា លោកត្រូវការក្មេងប្រុសម្នាក់ គាត់គិតថ្លៃឈ្នួលឲ្យ ១ ថ្ងៃ ១ កហាបណៈ លោកទទូចឲ្យពុកជួយរកក្មេងឲ្យ ពុកទើបជម្រាបប្រាប់​លោកថា ខ្ញុំប្របាទមាន កូនប្រុសម្នាក់អាយុ ១៥ ឆ្នាំ បើលោកម្ចាស់ត្រូវការ ខ្ញុំប្របាទនឹងនាំមក​ផ្ទុកផ្តាក់ជូន លោក គ្រហបតីប្រាប់ថាបើបានកូនប្រុសរបស់លោក រឹតតែប្រសើរ លោកនឹងគិតថ្លៃ​ឈ្នួល​ឲ្យជា ទ្វេភាគ ពុកបានប្រឹក្សាជាមួយនឹងម៉ែឯងហើយ សម្រេចថា គួរឲ្យឯងទៅ ឯងនឹង​ថា​យ៉ាងម៉េច"រេវត្តកុមារអង្គុយឈ្ងោកមុខចុះស្ងៀម មិនបានឆ្លើយតបថា ​ដូចម្តេចទេ ម្តាយមើល​អាកប្បកិរិយា ទៅដឹងថាកូនប្រុសមិនចង់ទៅ ទើបស្រដីឡើងថា "កូនមាសម្តាយ​! ចូរកូនទៅរស់​នៅនឹង លោកគ្រហបតីចុះ បើកូនទៅរស់នៅជាមួយនឹងលោក ម្តាយគិតថាកូននឹងបានទទួល ប្រយោជន៍​ច្រើនយ៉ាង ប្រាក់ថ្លៃឈ្នួលដែលកូនបានទទួលពីលោកគ្រហបតី បើនៅសល់ពី ការចាយវាយ ក៏សន្សែសន្សំរួបរួមទុកហើយក៏ផ្ញើមកឲ្យឪពុកម្តាយចាយខ្លះ វាជាការជួយ ទំនុក​បម្រុងឪពុកម្តាយចិញ្ចឹមជីវិត ឪពុកឯងនិងម្តាយមួយថ្ងៃៗកាន់តែចាស់ទៅៗ កម្លាំងវាំងជា កាន់តែ​ថមថយខ្សោយចុះរាល់ថ្ងៃ គង់នឹងមិនមានកម្លាំងកំហែងល្មមនឹងធ្វើការរកស៊ីចិញ្ចឹមជីវិត បានល្អ​ដូចមុនទេ ឪពុកម្តាយត្រូវពឹងពាក់អាស្រ័យកូន ម្យ៉ាងទៀត កាលបើកូនចូលទៅរស់នៅ ក្នុងទីក្រុង កូននឹងយល់ដឹងរឿងរ៉ាវផ្សេងៗ ការណ៍នេះកូននឹងបានចំណេះឈ្លាសវៃពិទ័គ្ធក្នុង កុសលោបាយ​រកទទួលទានសម្រាប់ខ្លួនតទៅមុខ មិនបាច់ព្រួយបារម្ភពីឪពុកម្តាយទេ ចូរកូន ព្រួយបារម្ភពី​ខ្លួន​ឯង​ឲ្យមែនទែន យើងទាំងពីរនាក់ចាស់ណាស់ហើយ សេចក្តីសុខសម្រាប់ មនុស្សចាស់គឺ ការដែលបាន​ឃើញ​កូនមាន ចំណេះវិជ្ជា សិរី សម្បត្តិ សុខ ចូរទៅរស់នៅ ជាមួយនឹងលោកគ្រហបតីចុះ ណៈកូន​ ! " និយាយហើយម្តាយក៏យកដៃអង្អែលខ្នងកូនប្រុស ដោយសេចក្តីសន្តោសប្រណី ។ ​​

រេវត្តកុមារនៅស្ងៀមឈឹង ដោយទឹកចិត្តពិត គេមិនចង់ទៅទេ ប៉ុន្តែលុះបានស្តាប់ហេតុផលរបស់ ម្តាយគេហើយ គេក៏ចិត្តទោរទន់ ប៉ុន្តែប្រកែកថា "ប៉ុន្តែលោកគ្រហបតីហ្នឹងជាមនុស្សវណ្ណៈ ព្រាហ្មណ៍​មិនមែនឬ" ឪពុកប្រញាប់ឆ្លើយភ្លាមថា "ត្រឹមត្រូវហើយ ពិតតែលោកជាមនុស្សវណ្ណៈ ព្រាហ្មណ៍មែន តែថាកូនមិនបាច់ខ្វល់ចិត្តថានឹងបានទទួលការប្រមាថមើលងាយពីលោកទេ ពុកបានទាក់ទង​ធ្វើ​ជំនួញ​ជាមួយនឹងលោកអស់កាលយូរអង្វែងរហូតដល់ស្គាល់ចិត្តរបស់លោក ហើយ ពិតតែលោក​ជាមនុស្សវណ្ណៈព្រាហ្មណ៍ដែលកើតពីព្រះឱស្ឋរបស់ព្រះព្រហ្មមែន ប៉ុន្តែលោកមិនប្រកួច​ប្រកាន់​ស្រទាប់វណ្ណៈទេ ចំពោះរឿងនេះ ពុកធានារ៉ាប់រងបាន" ។

នៅទីបំផុត រេវត្តកុមារ​ក៏​ទទួល​ពាក្យ​ឪពុកថានឹងទៅ ប៉ុន្តែមិនមែនទៅដោយស្ម័គ្រចិត្តទេ សុខ​ចិត្តទៅព្រោះតែយោគយល់ដល់ឪពុកម្តាយប៉ុណ្ណោះ រាត្រីថ្ងៃនោះ គេគេងពុំលក់ឡើយ ត្បិត​គិតកណ្តក់ក្នុងចិត្តក្នុងការដែលនឹងត្រូវចូលទៅរស់់នៅក្នុងក្រុងសាវត្ថីត្រង់កណ្តាលហ្វូង មនុស្ស​ចម្រុះវណ្ណៈ សូម្បីបើឪពុកបានធានារ៉ាប់រងហើយថាលោកគ្រហបតីជាមនុស្សល្អ ក៏ដោយ គេអត់​នឹងកាត់ស្មានហេតុការណ៍ទៅក្នុងទុទិដ្ឋិនិយមមិនបាន ពីព្រោះគេធ្លាប់ជួបប្រទះ មកហើយ រួចក៏​ធ្លាប់តស៊ូមកហើយជាមួយនឹងទិដ្ឋិមានះដ៏រឹងរបឹងរបាញរបស់ពួកព្រាហ្មណ៍ អាកាសធាតុ​ថ្ងៃនោះ​រងាខ្លាំងណាស់ ភួយផ្ទាំងតូចរបស់គេដណ្តប់បានផុតមុខផុតក្រោយ គេហាក់នឹងថាកំពុងគេង​លើ​កំពូលភ្នំកៃលាស សព្វបើរងាញ័រញាក់ម្តេចម្តា នៅក្នុងជម្រៅ ដួងចិត្តវិញ គេនៅតែនឹកកក់ក្តៅក្នុង​ចិត្តត្បិតបាននៅនែបនិត្យជិតឪពុកម្តាយបង្កើត កាលបើ ចូលទៅរស់នៅក្នុងទីក្រុងនាកណ្តាល​ជំនុំមនុស្សវណ្ណៈផ្សេងៗហើយ គេនឹងស្រងេះស្រងោច កណ្តោចកណ្តែងអម្បាលណាហ្ន​! រេវត្ត កុមារគិតគន់ពន់រែកក្នុងរឿងនេះរហូតរាត្រីកាល ។

លុះថ្ងៃព្រឹកឡើង រេវត្តកុមារក៏ជម្រាបលាម្តាយរបស់ខ្លួនហើយក៏ដើរតាមក្រោយឪពុកឆ្ពោះទៅ កាន់ក្រុងសាវត្ថី សម្លេងម្តាយគេស្រែកផ្តាំផ្ញើជាលើកចុងក្រោយថា"ទៅនៅជាសុខចុះ កូនមាស
ម្តាយ​! ចូរកុំភ្លេចថាយើងជាមនុស្សចណ្ឌាលដ៏ថយថោក ចូរធ្វើ ខ្លួនឲ្យគត់មត់ស្រគត់ស្រគំ តាំង ចិត្តប្រណិប័តន៍បម្រុងបម្រើលោកគ្រហបតីឲ្យបានល្អ ចូរចាំបណ្តាំរបស់ម្តាយទុក ណៈកូន​ ! " ពាក្យពេចន៍របស់ម្តាយបានក្លាយជាឱសថទិព្វជួយ ស្រោចស្រពដួងចិត្តរបស់គេគ្រប់ពេលវេលា ។.

Wednesday, June 12, 2013

LEADERSHIPអ្នកដឹកនាំមានបីប្រភេទគឺ


អ្នកដឹកនាំមានបីប្រភេទគឺ
១.អ្នកដឹកនាំដ៏ល្អ: គឺជាអ្នកដឹកនាំ ដែលពូកែដោះស្រាយបញ្ហាឲ្យមនុស្ស។
២.អ្នកដឹកនាំដ៏ខ្លាំ: គឺជាអ្នកដឹនាំដែលពូកែដោះស្រាយបញ្ហាឲ្យមនុស្ស ពូកែលើក
ទឹកចិត្តមនុស្ស ពូកែបំផុតទឹកចិត្តមនុស្ស ពូកែជំរុញទឹកចិត្តមនុស្ស និងពូកែបណ្តាលចិត្តមនុស្ស
៣.អ្នកដឹកនាំដ៏អស្ចារ្យ: គឺជាអ្នកដឹនាំដែលពូកែបង្កើអ្នកដឹនាំដ៏ខ្លាំ។

Monday, June 10, 2013

ព្រះគុណម៉ែ!

ព្រះគុណម៉ែ!
ម៉ែគឺជាព្រះព្រហ្មរបស់កូន! មេត្តាធម៌របស់ម៉ែគឺជាជម្រកនៃជីវិតកូន!

ម៉ែ!​សូមម៉ែកុំទៅណាចោលកូនណា៎ម៉ែណា៎!
មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណា កូននៅតែត្រូវការម៉ែគ្រប់ពេល​​។

ទីកំណើតដែលកូនមកអាស្រ័យនៅមុនគេបង្អស់គឺផ្ទៃពោះរបស់ម៉ែ។ ជំរកដ៏ភិរម្យដែលកូនជ្រកនៅអស់រយៈពេលពី៧ទៅ១០ខែនោះគឺផ្ទៃពោះរបស់ម៉ែ។
ប៉ុន្តែថ្ងៃកំណើតរបស់កូនអាចជាថ្ងៃសូន្យសង្ខាររបស់ម៉ែ។

ពុក!ម៉ែ! ថ្ងៃខួបកំណើតកូនគួរតែជាថ្ងៃដែលកូនជប់លៀងជួនពុកម៉ែ
មិនមែនជាថ្ងៃដែលពុកម៉ែជប់លៀងឲ្យកូននោះទេ។

អានសៀវភៅ កូនមាសឪពុក ដោយអគ្គបណ្ឌិតប៊ុសាវង្ស - wat ketanak


អានសៀវភៅ កូនមាសឪពុក ដោយអគ្គបណ្ឌិតប៊ុសាវង្ស - wat ketanak

 កូនមាសឪពុក...កាលកូននៅតូចកូនខឹងអាងយំ ឥលូវកូនធំកុំប្រើហឹង្សា ត្បិត​មនុស្ស​សព្វថ្ងៃច្រើន ខ្វះមេត្តា​កូននៅទីណាប្រយ័ត្ថ​សំដី។ ឯកូនស្រីម៉ែ​ កុំ​ធ្វើ​មាយា ត្បិតប្រុសច្រើនគ្នា ឆាប់មើលងាយស្រី រូបកូននៅក្មែង​ មិនខ្វះទេប្តី ត្បិត​មនុស្ស​ប្រុសស្រី ពិមានគូរព្រេង។ 
ឃ្មុំចូលចិត្តរបស់ក្រអូបរបស់ផ្អែមឯចំណែកសត្វរុយវិញរមែងចូលចិត្ត​របស់​ស្អុយ​​របស់​រលួ​យ​។ កូនប្រុសមាសឪពុក បើកូនចូលចិត្តរបស់ដែលមិនល្អ គឺ​សេព​គប់​មនុស្សមិនល្អ គិតមិនល្អ និយាយមិនល្អ ធ្វើមិនល្អ និងទៅ​កាន់​ស្ថាន​ទី​ដែល​មិន​ល្អហើយ កូនក៏ប្រៀបដូចជា សត្វ​រុយអីចឹងឯង។ បើកូនគិត​ល្អ​និយាយ​ល្អ ធ្វើល្អ សេពគប់មិត្តល្អ នឹង​ទៅកាន់​ស្ថាន​ទីដែ​ល​ល្អ​ៗ កូនក៏ប្រាកដជា ឃ្មុំ​ដោយ​​​ពិត។ បើកូនប្រុសជា ឃ្មុំ កូនរមែង​បាន​ជួបជាមួយនឹងផ្កា តែបើ​កូន​ជារុយ​វិញ​ កូននឹងរមែង​បានជួប​តែជាមួយនឹងរបស់ដែលស្អុយរលួយ។ 

khmerbuddhism: កូនមាសឪពុក



khmerbuddhism: កូនមាសឪពុក: កូនត្រូវហាត់ធ្វើខ្លួនឳ្យសុភាពរាបសា មានការ ព្យាយាម ចេះអើពើ​ជួយធ្វើការ ​អ្នកដទៃដោយ​សេចក្តីពេញចិត្ត និងធ្វើខ្លួនឳ្យជាមនុស្ស បានការ​ដើម្បី...

Thursday, June 6, 2013

Grand Theft Auto: Vice City Cheats & Codes



Grand Theft Auto: Vice City Cheats & Codes

Grand Theft Auto: Vice City Cheats & Codes


Grand Theft Auto: Vice City Cheats & Codes

Avast Internet Security 7 2013 for 1-3 Years License Key


Avast Internet Security 7 2013 for 1-3 Years License Key

Wednesday, June 5, 2013

VISTERDL - Easy For Download: [Music Remix] Khmer Song Remix Happy New Year

VISTERDL - Easy For Download: [Music Remix] Khmer Song Remix Happy New Year: Khmer Song Remix Happy New Year Tracklist: 01.Som Lor Kdam Remix || Download 02.Ba Bdey Indai Remix || Download 03.Sok Sok Song Sa Som ...

កូនមាសឪពុក:

កូនមាសឪពុក: <!--[if gte mso 9]> <![endif]--><!--[if ...: នមស្ការព្រះរតនត្រៃសង្ខេប
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។​ (៣​ ដង)
(ថ្វាយបង្គំម្តង)

ព្រះពុទ្ធរតនៈ
ឥតិបិសោ ភគវា អរហំ
សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ
សុគតោ លោកវិទូ អនុត្តរោ
បុរិសទម្មសារថិ សត្ថាទេវមនុស្សានំ
ពុទ្ធោ ភគវាតិ តំ អរហាទិគុណសំ
យុត្តំ ពុទ្ធំ សិរសា នមាមិ តញ្ច
ពុទ្ធំ ឥមេហិ សក្ការេហិ អភិបូជយាមិ។
(ថ្វាយបង្គំម្តង)

ព្រះធម្មរតនៈ
ស្វាក្ខាតោ ភគវតា ធម្មោ
សន្ទិដិ្ឋកោ អកាលិកោ ឯហិបស្សិកោ
ឱបនយិកោ បច្ចត្តំ វេទិតព្វោ
វិញ្ញុហីតិ តំ ស្វាក្ខាតាទិគុណសំយុត្តំ
ធម្មំ សិរសា នមាមិ តញ្ច ធម្មំ
ឥមេហិ សក្ការេហិ អភិបូជយាមិ។
(ថ្វាយបង្គំម្តង)

ព្រះសង្ឃរតនៈ
សុបដិបន្នោ ភគវតោ សាវកសង្ឃោ
ឩជុបដិបន្នោ ភគវតោ សាវកសង្ឃោ
ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ
សាមីចិបន្នោ ភគវតោ សាវកសង្ឃោ
យទិទំ ចត្តារិ បុរិសយុគានិ
អដ្ឋបុរិសបគ្គុលា ឯស ភគវតោ
សាវកសង្ឃោ អាហុនេយ្យា
បាហុនេយ្យា ទក្ខិណេយ្យោ
អញ្ជលិករណីយោ អនុត្តរំ បុញ្ញក្ខេត្តំ
លោកស្សាតិ តំ សុបដិបន្នាទិ
គុណសំ យុត្តំ សង្ឃំ សិរសា នមាមិ
តញ្ច សង្ឈំ ឥមេហិ សក្ការេហិ អភិបូជយាមិ ។
(ថ្វាយបង្គំម្តង)
កិច្ចថ្វាយបង្គំបូជនីយដ្ឋាន
វន្ទាមិ ចេតិយំ សព្វំ សព្វដ្ឋានេសុ
បតិដ្ឋិតំ សារីរិកធាតុ មហាពោធិ៏
ពុទ្ធំរូបំ សកលំ សទា ។
(ថ្វាយបង្គំម្តង)
ថ្វាយបង្គំសុំសេចក្តីសុខ
ឥច្ចេវមច្ចន្ត នមស្សនេយំ នមស្សាមានោ
រតនត្តយំ យំ បុញ្ញាតិសន្ទំ វិបុលំ អលត្ថំ
តស្សានុភាវេន ហតន្តរាយោ ។
(ថ្វាយបង្គំម្តង)

វិធីសមាទានសីល៥
ពោលព្រមគ្នាថាៈ
ឩកាស មយំ ភន្តេ វិសុំ វិសុំ
រក្ខនត្ថាយ តិសរណេន​ សហបញ្ច
សីលានិ យាចាម (មិ)
ទុតិយម្បិ មយំ ភន្តេ វិសុំ វិសុំ
រក្ខនត្ថាយ តិសរណេន​ សហបញ្ច
សីលានិ យាចាម (មិ)
តតិយម្បិ មយំ ភន្តេ វិសុំ វិសុំ
រក្ខនត្ថាយ តិសរណេន​ សហបញ្ច
សីលានិ យាចាម (មិ)
ព្រះសង្ឃពោល ហើយថាតាមព្រះសង្ឃ​ថាៈ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (៣ ដង)
ពុទ្ធំ សរណំ គច្ឆាមិ
ធម្មំ សរណំ គច្ឆាមិ
សង្ឃំ សរណំ គច្ឆាមិ
ទុតិយម្បិ សរណំ គច្ឆាមិ
ទុតិយម្បិ សរណំ គច្ឆាមិ
ទុតិយម្បិ សរណំ គច្ឆាមិ
តតិយម្បិ សរណំ គច្ឆាមិ
តតិយម្បិ សរណំ គច្ឆាមិ
តតិយម្បិ សរណំ គច្ឆាមិ ។
ព្រះសង្ឃថាៈ
តិសរណគ្គហនំ បរិបុណ្ណំ
អ្នកសមាទានទទួលថាៈ
បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ។
អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ។
កាមេសុ វេរមណី សិក្ខាបទំ សមាទិយាមិ។
មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ។
សុរាមេរយមជ្ជប្បមាទជ្ឋានា​ វេរមណី សិក្ខាបទំ សមាទិយាមិ។
ព្រះសង្ឃពោលថាៈ
ឥមានិ​ បញ្ច សិក្ខាបទានិ
សាធុកំ កត្វាអប្បមាទេន និច្ចកាលំ សម្មារក្ខិតព្វំ។
អ្នកសមាទានពោលថាៈ អាម ភន្តេ
ព្រះសង្ឃពោលថាៈ
សីលេន សុគតឹ យន្តិ,
សីលេន ភោគសម្បទា,
សីលេន និព្វុតឹ យន្តិ,
តស្មា សីលំ វិសោធនយេ ។
ប្រែថាៈ
សត្វទាំងឡាយបានទៅកាន់សុគតិភព ក៏ព្រោះសីល, សត្វទាំងឡាយបានបរិបូណ៏ដោយភោគសម្បត្តិគ្រប់យ៉ាងក៏ ព្រោះសីល, សត្វទាំងឡាយបាន​ទៅកាន់ព្រះនិព្វានក៏ព្រោះសីល, ព្រោះហេតុដូច្នោះហើយសប្បុរសគប្បីរក្សានូវ សិក្ខាបទទាំងឡាយ៥នេះឲ្យបានបរិសុទ្ធកុំសៅហ្មងឡើយ។
អ្នកសមាទានទទួលព្រមគ្នាថាៈ
សាធុ សាធុ សាធុ ។


ប្រវត្តិទង់ព្រះពុទ្ធសាសនា
កាលបរិនិព្វាននៃព្រះពុទ្ធសម្មាសម្ពុទ្ធកន្លងផុតទៅ ២៤៩៣ ឆ្នាំមិនទាន់មានប្រទេសណាមួយបានបង្កើត​ ទង់ព្រះពុទ្ធសាសនាឲ្យមានរូបរាងប្រាកដនៅឡើយ។ ទើបតែថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំខាល ទោស័ក ព.ស២៤៩៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៥០ ពុទ្ធិកប្រទេស២៩ មានប្រទេសស្រីលង្កាជាដើម បានបង្កើត ពុទិ្ធសមាគមពិភពលោក ធ្វើសន្និសីទលើកទី១ នៅប្រទេសស្រីលង្កា។ គណៈប្រតិភូខ្មែរមានសម្តេចព្រះមហា សុមេធាធិបតី ជួន ណាត ជាប្រធាន ទៅចូលរួមប្រជុំផង បានមូលមតិបង្កើតទង់ព្រះពុទ្ធសាសនាឡើង។ ទង់នេះ មាន៦ពណ៌ តម្រូវទៅនឹងឆពណ្ណរង្សីរបស់ព្រះពុទ្ធជាម្ចាស់។ ហើយប្រទេសខ្មែរបានទទួលទង់នេះមកគោរព និង ប្រើប្រាស់តាំងពីឆ្នាំ១៩៥០ នោះមក។

បទសូត្រលើកទង់ព្រះពុទ្ធសាសនា
សូមមើលទង់ជ័យ ឆពណ្ណរង្សី ដែលមានរស្មី ភ្លឺស្រស់ល្អ
ខៀវលឿងក្រហម ព្រមទាំងពណ៌ស ហង្សបាទនិងពណ៌ ដ៏ភ្លឺផ្លេក។
ប្រទេសតូចធំ បានស្ម័គ្រស្មាគម ជំនុំគ្នាច្រើន អនេក
ព្រមយករស្មី ព្រះពុទ្ធគូរត្រេក ប្រសើ់រពន់ពេក ក្រៃកន្លង។
ធ្វើជាសញ្ញា ទង់ជ័យសាសនា នៃសម្ពុទ្ធធំ ចម្បង
ចូរយើងរាល់គ្នា យកចិត្តចាំចង នឹកដល់ព្រះអង្គ ជាអម្ចាស់។
ទោះជាតិផ្សេងគ្នា ក៏ត្រូវដឹងថា សុទ្ធសឹងតែជា ពុទ្ធសាសន៏
ចូរយើងសាមគ្គី ទាំងក្មេងទាំងចាស់ ប្រឹងប្រែងឲ្យណាស់ គ្រប់ៗគ្នា។
សូមសាសនាពុទ្ធ ថ្កុំថ្កើងខ្ពស់បំផុត រុងរឿងបរិសុទ្ធ ថ្លៃថ្លា
ហើយមានជ័យជោគ ផ្សាយពេញលោកា ដោយជនជ្រះថ្លា ច្រើនសែនលាន។
មានចិត្តស្នេហា គោរពបូជា ចំពោះព្រះធម៌ ដ៏កល្យាណ
ទាំងមនុស្សទេវតា ស្នេហាគ្រប់ប្រាណ ប្រាថ្នាចង់បាន សេចក្តីសុខ។
យើងខេមរជាតិ នាំគ្នាខ្មីឃ្មាត កាន់ធម៌នឹងបាន ផុតទុក្ខ
រួបរួមសាមគ្គី ពីនោះទៅមុខ យើងនឹងបានសុខ ក្សេមក្សាន្តត្រាណ។
ព្រមព្រៀងប្រព្រឹត្ត កាន់ធម៌សុចរិត ឆ្ពោះទៅកាន់ឋាន និព្វាន
ជាទីផុតទុក្ខ បានសុខក្សេមក្សាន្ត ជាតិយើងនឹងបាន សោយសុខា។
ព.ស ២៥០០, គ.ស ១៩៥៧
(ដោយព្រះសង្ឃរាជ ជួន ណាត)

បទសូត្រដាក់ទង់ព្រះពុទ្ធសាសនា
ជាតិយើងអ្នកកាន់សាសនា ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី
ទ្រង់មានឆពណ្ណរង្សី គឺព្រះរស្មីទាំងប្រាំមួយពណ៌។
ផ្សាយចេញពីកាយទ្រង់ រុងរឿងឫទ្ធិរុងប្រសើរបវរ
ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ ទាំងប្រាំមួយពណ៌ស្រស់ល្អលោកា។
កំណើតនៃព្រះរស្មី កើតដោយបារមីនៃព្រះភគវា
ធ្វើទានឥតមានរួញរា កាលដែលនៅជាព្រះពោធិសត្វ។
រស្មីពណ៌ខៀវនោះណា កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់
ឲ្យទានដល់ឥន្ទព្រាហ្មណ៏ពិត កាលនៅជាក្សត្រនាមស្រីពិរាស្រ្ត។
រស្មីពណ៌លឿងភ្លឺថ្លា កាលដែលទ្រង់អារសាច់ផែធ្វើមាស
បិទពុទ្ធរូបភ្លឺល្អឱកាស ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត។
រស្មីក្រហមនោះណា កាលដែលមាតាពស់ខ្លាស្លាប់ពិត
បទុមស៊ូប្តូរជីវិត កាត់បេះដូងបិទធ្វើថ្នាំមាតា។
រស្មីពណ៌សសុទ្ធសាធ កាលដែលព្រះបាទវេស្សន្តរក្សត្រា
ឲ្យទានដំរីសសោភា ដល់ព្រាហ្មណ៏ប្រាថ្នាយកពោធិញ្ញាណ។
រស្មីពណ៌ដូចជើងហង្ស កាលមាតាទ្រង់យក្សចាប់យកបាន
វិជ្ជាធរអារសាច់ខ្លួនប្រាណ ឲ្យយក្សសាមាន្យស៊ីប្តូរជីវិត។
រស្មីផ្លេកពណ្ណរាយ កាលជាទន្សាយឈ្មោះសោមបណ្ឌិត
ឲ្យទានសាច់ឈាមជីវិត ដល់ឥន្ទព្រាហ្មណ៏ពិតថាអត់អាហារ។
រស្មីខៀវលឿងក្រហម សហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ
ត្រូវជាប្រាំមួយប្រការ ក្មេងចាស់កុមារចូរចាំទុកអើយ។
ព.ស ២៥០០, គ.ស ១៩៥៧
(ដោយព្រះសង្ឃរាជ ជួន ណាត)

បទសរកញ្ញ
១.សូមថ្វាយបង្គំ ព្រះសម្ពុទ្ធ ប្រសើរបំផុត ក្នុងលោកា
ជាគ្រូនៃមនុស្ស និងទេវតា ទ្រង់ត្រាស់ទេសនា ប្រដៅសត្វ។
២.ចង្អុលឲ្យដើរ ផ្លូវកណ្តាល មាគ៌ាត្រកាល អាចកំចាត់
ទុក្ខភ័យចង្រៃ ឲ្យខ្ចាយបាត់ អាចកាត់សង្សា រៈទុក្ខបាន។
៣.សាសនាព្រះអង្គ នៅសព្វថ្ងៃ សត្វមាននិស្ស័យ ពីបូរាណ
ប្រឹងរៀនប្រឹងស្តាប់ ចេះចាំបាន កាន់តាមលំអាន បានក្តីសុខ។
៤.ឥតមានសុខណា ស្មើក្តីស្ងប់ បញ្ចប់ត្រឹមសុខ ឃ្លាតចាកទុក្ខ
តាំងពីលោកនេះ តទៅមុខ ក្តីសុខនឹងមាន ព្រោះធម៌ស្ងប់។
៥.ខ្ញុំសូមបង្គំ ឆ្ពោះព្រះធម៌ ព្រះសង្ឃបវរ ទាំងគ្រប់សព្វ
រួមជាត្រៃរ័ត្ន គួរគោរព ជាម្លប់ត្រជាក់ នៃលោកា។
៦.ព្រះរូបព្រះធាតុ នៃព្រះពុទ្ធ វិសុទ្ធតាងអង្គ ព្រះសាស្តា
សូមគុណត្រៃរ័ត្ន ជួយខេមរា ឲ្យបានសុខា តរៀងទៅ។
ព.ស ២៥០០, គ.ស ១៩៥៧
(ដោយព្រះសង្ឃរាជ ជួន ណាត)
បទនគររាជ
១.សូមពួកទេវតា រក្សាមហាក្សត្រយើង
ឲ្យបានរុងរឿង ដោយជ័យមង្គលសិរីសួស្តី
យើងខ្ញុំព្រះអង្គ សូមជ្រកក្រោមម្លប់ព្រះបារមី
នៃព្រះនរបតីវង្ស ក្សត្រដែលសាងប្រាសាទថ្ម
គ្រប់គ្រងដែនខ្មែរ បុរាណថ្កើនថ្កាន។
២.ប្រាសាទសិលា កំបាំងកណ្តាលព្រៃ
គួរឲ្យស្រម៉ៃ នឹកដល់យសសក្តិមហានគរ
ជាតិខ្មែរដូចថ្ម គង់វង្សនៅល្អរឹងប៉ឹងជំហរ
យើងសង្ឃឹមពរ ភ័ព្វសំណាងរបស់កម្ពុជា
មហារដ្ឋកើតមាន យូរអង្វែងហើយ។
៣.គ្រប់វត្តអារាម ឭតែសូរស័ព្ទធម៌
សូត្រដោយអំណរ រំឮកគុណពុទ្ធសាសនា
ចូរយើងជាអ្នក ជឿជាក់ស្មោះស្ម័គ្រតាមបែបដូនតា
គង់តែទេវតា នឹងជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៏ឲ្យ
ដល់ប្រទេសខ្មែរ ជាមហានគរ។
(ដោយព្រះសង្ឃរាជ ជួន ណាត)
២០​ កក្កដា ១៩៤១

បទពង្សាវតាខ្មែរ
ខ្មែរអើយចូរចាំជាក់ថា តាមសាវតា
ជាតិខេមរា ធ្លាប់តែថ្កើង
ទឹកដីខ្មែរធំ ទូលំទូលាយ
សព្វសាយរុងរឿង គេឯងតែងតែលើកតម្កើង
តម្កល់ជាតិយីង ចាត់ទុកឡើងជាជាតិច្បង ។
អារ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ
គ្រប់ទិសទាំងឡាយចុងបូព៌ា សាសនាសិល្បះ
ចម្លាក់វិចិត្រគំនិតសិក្សា តន្រ្តីទស្សនវិជ្ជា
ព្រះពុទ្ធសាសនា ជាគោលការណ៌ដែលខ្មែរផ្សាយទៅ ។
ខ្មែរអើយចូរស្តាប់សាវតា ដែលបានចរចារ
បញ្ជាក់ប្រាប់ថា ពូជខែ្មរថ្កើង
តាំងចិត្តឲ្យមាំ ខិតខំប្រឹងវេញ
សាមគ្គីជាតិយើង ក្នុងចិត្តតម្កើង
តម្លៃខ្មែរយើង ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតា ។
ឲ្យយើងផ្សព្វផ្សាយចិត្តបរិសុទ្ធរបស់យើងដល់សព្វសត្វគឺ
សត្វទាំងឡាយទាំងពួង ដែលដល់ហើយនូវសេចក្តីទុក្ខ សូមឲ្យជាសត្វ បាត់សេចក្តីទុក្ខទៅ។
ដែលដល់ហើយនូវភ័យ សូមឲ្យជាសត្វបាត់ភ័យទៅ។
ដែលដល់ហើយនូវសេចក្តីសោក​ សូមឲ្យជាសត្វបាត់សេចក្តីទៅហោង។
សូមឲ្យព្រះពុទ្ធសាសនា រុងរឿងចម្រើន។
សូមឲ្យព្រះពុទ្ធសាសនា ផ្សាយទូទៅពេញសកលលោក។
សូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាព។
ព្រះសាក្យមុនីសម្ពុទ្ធទ្រង់សម្តែងថាៈ នត្តិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខដទៃណាក្រៅអំពីសេចក្តីស្ងប់ឡើយ។

កិច្ចឧទ្ទិសកុសល
សូមជូនមគ្គផល ចំពោះទៅដល់
មាតាបិតា គុណគ្រូឧបជ្ឈា-
យាចារ្យ គុណញាតិកា
គ្រប់គ្រប់សន្តាន។
ជីដូនជីតា រស់នៅក្តីណា
លោកម្ចាស់ចែកឋាន សូមជូនមគ្គផល
កុសលថ្កើនថ្កាន សូមសុខក្សេមក្សាន្ត
ដល់ឋានផុតទុក្ខ។
រៀបចំដោយៈ
ភិក្ខុ វ៉ាត់ វិបុល បរិញ្ញាប័ត្រទស្សនៈវិជ្ជា
ភិក្ខុមហា ធឿន វុឌ្ឍី និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត
ដូនជី នៅ ចាន់ចំណាន គ្រូបង្រៀនវិបស្សនា វត្តនន្ទមុនី។


ធម្មនិងមាគ៌ាអភិវឌ្ឍន៏ជីវិត
អត្ថបទទី ១៖ បេះដូងបណ្ឌិត
(បាលីសិស្សពូកែ ឬបាលីក្លាយជាបណ្ឌិត)
- សុ.មកពីពាក្យពេញថាសុតៈ ប្រែថាស្តាប់។
- ចិ.មកពីពាក្យពេញថាចិន្តៈ ប្រែថាគិត។
- បុ.មកពីពាក្យពេញថាបុច្ឆៈ ប្រែថាសូរ។
- លិ.មកពីពាក្យពេញថាលិខិត ប្រែថាកត់ត្រា។

ពាក្យកាព្យខ្លី
សុ ប្រឹងប្រែងស្តាប់ ចិ រិះរេគិតចំណាំ
បុ ឲ្យសាកសួរនាំ លិ ចំណាំកត់ត្រាទុក។

អត្ថបទទី ២៖ បេះដូងសេដ្ឋី
(ទិដ្ឋធម្មិកត្តប្រយោជន៏៤ ជាក្បូនកើតអ្នកមាន)
១. ឧបដ្ឋានសម្បទា សេចក្តីឧស្សាហ៏ព្យាយាមខិតខំ។
២. អារក្ខសម្បទា ចេះរក្សាទុកដាក់ទ្រព្យឲ្យគង់វង្ស។
៣. កល្យាណមិត្ត ចេះជ្រើសរើស និងសេពគប់មិត្តល្អ។
៤. សមជីវិតតា ចេះប្រមាណក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរស់នៅទៅតាមភាពសមរម្យមិន ឆើតឆាយ មិនខ្ជៈខ្ជាយកុំសប្បាយចាយនឹងទ្រព្យខ្លួន។

អត្ថបទទី ៣៖ បេះដូងចៅក្រម
(ធម៌អគតិ៤ ជាក្បួនអ្នកកាត់ក្តី)
១. ឆន្ទាគតិ លម្អៀងព្រោះតែសេចក្តីស្រលាញ់។
២. ទោសាគតិ លម្អៀងព្រោះតែសេចក្តីស្អប់។
៣. មោហាគតិ លម្អៀងព្រោះតែសេចក្តីល្ងង់។
៤. ភយាគតិ លម្អៀងព្រោះតែសេចក្តីភ័យខ្លាច។
ត្រូវប្រកាន់ខ្ជាប់នូវធម៌ឧបេក្ខា គឺតម្កល់ចិត្តជាកណ្តាល សុចរិត បរិសុទ្ធ យុត្តិធម៌មិនលម្អៀង។

អត្ថបទទី ៤៖ វិធីការទៅរកភាពជោគជ័យ
(ធម៌បាទ៤ជាក្បួននៃសេចក្តីសម្រេច)
១. ឆន្ទៈ សេចក្តីប្រាថ្នាបំណងចង់បាន ចង់កើត។
២. វិរិយៈ សេចក្តីព្យាយាមដើម្បីបានសម្រេច។
៣. ចិត្តៈ សេចក្តីតាំងចិត្តយ៉ាងមុតមាំមិនងាករេ។
៤. វិមំសា ត្រិះរិះរកហេតុផល កែលម្អរខ្លួនឲ្យល្អ។
អត្ថបទទី ៥៖ សិល្បៈនៃការគ្រប់គ្រងផ្ទះ
(ធម៌ឃរាវាស៤ ជាក្បួនមេគ្រួសារ)
១. សច្ចៈ មានសេចក្តីស្មោះត្រង់ផ្តល់តម្លៃឲ្យគ្នា។
២. ទមៈ សេចក្តីភ្ញាក់រឭកដាស់តឿនខ្លួន ចេះណែនាំគ្នាទៅវិញទៅមក។
៣. ខន្តី អត់ធន់គ្រប់កិច្ចការនិងចេះអធ្យាស្រ័យគ្នា។
៤. ចាគៈ មានការលៈបង់ខ្ពស់ គិតដល់ប្រយោជន៏គ្រួសារនិងសង្គម។

អត្ថបទទី ៦៖ វិធីសាស្រ្តដោះស្រាយបញ្ហា
(ធម៌អរិយសច្ច៤ជាក្បួនដោះសា្រយបញ្ហា)
១.​ ទុក្ខសច្ច សេចក្តីមិនស្រួលចិត្ត មិនស្រួលកាយ មិនសប្បាយចិត្តទុក្ខញាំញីក្នុងជីវិត។
២. សមុទ្ទយសច្ច ហេតុនៃសេចក្តីទុក្ខ មិនសប្បាយចិត្ត ហេតុនៃការញាំញីជីវិតឲ្យទុក្ខចិត្ត ទុក្ខកាយ។
៣.​ និរោធសច្ច សេចក្តីសុខកាយសប្បាយចិត្តកើតអំពីការរួចចាកនូវសេចក្តីទុក្ខសេចក្តីសោកសៅ ក្នុងជីវិត។
៤. មគ្គសច្ច ផ្លូវដោះស្រាយបញ្ហាបាននូវសេចក្តីសុខ សេចក្តីពេញចិត្តសប្បាយចិត្តផុតពីក្តី ញាំញីជីវិត។

អត្ថបទទី ៧៖ ជំនួញ ៥ នាំឲ្យមានទោស
(ជំនួញ ៥ ជាពាណិជ្ជកម្មខុសនឹងធម៌)
១. សត្ថវណិជ្ជា លក់គ្រឿងសាស្រ្តាវុធ ប្រហារផ្សេងៗ។
២. សត្តវណិជ្ជា លក់សត្វមានជីវិតគ្រប់ប្រភេទ។
៣. មំសវណិជ្ជា លក់សត្វដែលគេសម្លាប់យកសាច់។
៤. មជ្ជណិជ្ជា គ្រឿងញៀន ស្រវឹងគ្រប់ប្រភេទ។
៥. វិសវណិជ្ជា លក់ថ្នាំពិស ថ្នាំពុលគ្រប់ប្រភេទ។

អត្ថបទទី ៨៖ បុរសដើមទ្រូង ៥ ហត្ថ
១. ក្លាហាន​​ (ហ៊ានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន)។
២. ស្វែងរកទ្រព្យ។
៣. មិនដាក់ធុរៈចោល។
៤.​ ចេះចែករំលែក។
៥. មិនស្រវឹងអំណាចដែលគេប្រគល់ឲ្យ។

អត្ថបទទី ៩៖ មន្តសេ្នហ៏ស្រ្តី
(កម្លាំងស្រ្តី៥ ជាថ្នាំទិព្វរបស់បុរស)
១. កម្លាំងរូប ស្រ្តីមានរូបសម្ជស្សស្រស់ស្អាតអាចបញ្ជា ឬទាក់ទាញបុរសឲ្យធ្វើបានដោយងាយ។
២. កម្លាំងទ្រព្យ ស្រ្តីមានទ្រព្យច្រើនអាចគ្របសង្កត់លើបុរសនិងជួយបុរស ក្នុងការអភិវឌ្ឍសង្គមជាតិ បាន។
៣. កម្លាំងញាតិ ស្រ្តីមានញាតិមានបរិវារច្រើនរមែង បានជាកម្លាំងដ៏សំខាន់ដល់បុរសដើម្បីបានពឹងពាក់ ក្នុងកិច្ចកសាងអភិវឌ្ឍស្ថាបនាសង្គមជាតិ។
៤. កម្លាំងបុត្រ ស្រ្តីមានបុត្រគឺបុត្រជាកម្លាំងខ្លាំងកា្លណាស់ បើប្រៀបធៀបជាមួយឪពុកកូនជាប់ជំពាក់ ជាមួយម្តាយជាង បើស្រ្តីមានការអប់រំបុត្រឲ្យក្លាយជាបុគ្គលល្អក្នុងសង្គមគឺជាស្ត្រីឆ្នើម និងជាឧត្តមភរិយា ព្រោះកូនជំនួសកិច្ចការឪពុកក្នុងគ្រួសារ និងសង្គមបាន។
៥. កម្លាំងសីល ការប្រព្រឹត្តល្អរបស់ស្រ្តីក្នុងបែបបទសីលធម៌ជាស្រ្តីគ្រប់លក្ខណ៏ ទន់ភ្លន់ សុភាពរាបសា គឺជាកម្លាំងដ៏សំខាន់មួយផ្នែកទៀត និងពិតជាល្អប្រសើរ ខ្លាំងណាស់ បើស្រ្តីមានសីលជាថាមពលដ៏សក្តិ សិទ្ធអាចទាក់ទាញស្ថិតក្នុង ក្រមសីលធម៌ គុណធម៌ មិនឲ្យបុរស ប្រព្រឹត្តអាក្រក់បង្កសង្រ្គាមមហន្តរាយ បាន។

អត្ថបទទី ១០៖ គុណសម្បត្តិអ្នកគ្រប់គ្រង
(នាយកធម៌៦ ជួយអ្នកក្លាយជាអ្នកគ្រប់គ្រងល្អ)
១. ខមា មានសេចក្តីអំណត់អត់ធន់ខ្ពស់រាល់ការ រិះគន់វាយប្រហារពីអ្នកដ៏ទៃ។
២. ជាគរិយៈ មានភាពឈ្លាសវៃ មានការភ្ញាក់រឮក ចេះកែលម្អខ្លួនជានិច្ច។
៣. ឧដ្ឋានៈ ឧស្សាហ៏ស្រវាស្រទេញស្វះស្វែង ប្រឹងប្រែងក្នុងការងារជានិច្ច។
៤. សិវិភាគៈ ចេះចែករំលែកការងារ ស្គាល់ពីផលល្អ និងផលវិបត្តិរបស់សមាជិក។
៥.​​ ទយា ទឹកចិត្តអធ្យាស្រ័យចេះអាណិតអាសូរ និងចេះជួយរំលែកទុក្ខ សមាជិក។
៦. ឥក្ខនា សង្កេតតាមដានត្រួតពិនិត្យនិងពិចារណារាល់កិច្ចការយ៉ាងម៉ត់ចត់។

អត្ថបទទី ១១៖ សប្បុរសធម៌ ៧ យ៉ាង
(ធម៌របស់សប្បុរស)
១. ភាពជាអ្នកស្គាល់ហេតុ៖ ស្គាល់ថា នេះជាហេតុនៃសេចក្តីសុខ នេះជាហេតុនៃសេចក្តីទុក្ខ។
២. ភាពជាអ្នកស្គាល់ផល៖​ ស្គាល់ថា សេចក្តីសុខជាផលរបស់បុណ្យ ទុក្ខជាផលរបស់បាបជាដើម។
៣. ភាពជាអ្នកស្គាល់ខ្លួន៖ ស្គាល់ថា អាត្មាអញមានជាតិ ត្រកូល យសស័ក្តិ សម្បត្តិ បរិវារ ចំណេះ គុណធម៌ក្នុងខ្លូនត្រឹមប៉ុណ្ណេះក៏ប្រព្រឹត្តតាមសមគួរដល់របស់ ឬអ្វីៗដែលខ្លួនមាន។
៤. ភាពជាអ្នកស្គាល់ប្រមាណ៖ ដឹងប្រមាណក្នុងការរកទ្រព្យចិញ្ចឹមជីវិត ដោយប្រពៃ និងដឹងប្រមាណក្នុង ភោជន។
៥. ភាពជាអ្នកស្គាល់កាល៖ ស្គាល់ថាពេលនេះ ត្រូវធ្វើអ្វីពេលក្រោយត្រូវធ្វើអ្វីជាដើម។
៦. ភាពជាអ្នកស្គាល់ទីប្រជុំជន និងប្រព្រឹត្តក្នុងទីប្រជុំជន គឺត្រូវដឹងថាជនពួកនេះ ពេលដែលចូលទៅរក ត្រូវធ្វើកិរិយាយ៉ាងនេះៗនិយាយយ៉ាងនេះៗជាដើម។
៧. ភាពជាអ្នកស្គាល់បុគ្គល គឺស្គាល់ថានរណា ជានរណាមានឋានៈប៉ុណ្ណា គួរនិយាយជាមួយបែបណា។

អត្ថបទទី ១២៖ សិល្បៈនៃការដំណើរជីវិតទៅរកសេចក្តីសុខនិងនិព្វាន
(ធម៌អង្គមគ្គ៨ ជាវិថីនាំនូវសុខសន្តិភាព)
១. សម្មាទិដ្ឋិ ការមានគំនិតយល់ឃើញត្រឹមត្រូវយល់ឃើញត្រូវតាមសភាវពិត ក្នុងធម្មជាតិ ក្នុងជីវិត និង ក្នុងពិភពលោក។
២. សម្មាសង្កប្ប មានការត្រិះរិះពិចារណាត្រឹមត្រូវនូវហេតុផល និងហេតុបច្ច័យ។
៣. សម្មាវាចា ពោលពាក្យពិរោះ ស្មោះត្រង់ វាចា វោហារត្រឹមត្រូវ មិនប្រជាភិថុតិ។
៤. សម្មាកម្មន្ត ប្រកបការងារត្រឹមត្រូវសុចរិត បរិសុទ្ធ យុត្តិធម៌ ស្អាតស្អំ។
៥. សម្មាអាជីវ ចិញ្ចឹមជីវិតត្រឹមត្រូវទៅតាមកម្លាំង កាយកម្លាំងឬទ្រព្យ សតិបញ្ញា។
៦. សម្មាវាយាម សេចក្តីព្យាយាមត្រឹមត្រូវ ទឹកចិត្ត មុះមុត ប្តូរផ្តាច់ ក្នុងការងារត្រឹមត្រូវ។
៧. សម្មាសតិ មានស្មារតីចងចាំ សតិភ្ញាក់រឭកនឹកឃើញត្រូវជានិច្ច។
៨. សម្មាសមាធិ មានអារម្មណ៏នឹងន ស្ងប់ស្ងាត់ ល្អ តម្កល់ចិត្តត្រឹមត្រូវជានិច្ច។

អត្ថបទទី ១៣៖ បេះដូងអ្នកដឹកនាំ
(ទសពិធរាជធម៌១០ជាគុណធម៌មេដឹកនាំ)
១.​ ទាន ទឹកចិត្តពោរពេញក្តីអាណិតអាសូរ ស្គាល់សុខ​​ និងទុក្ខជួយសង្រ្គោះប្រជារាស្រ្តដូចកូនបង្កើតរបស់ ខ្លួន។
២. សីល មានសីលធម៌ គុណធម៌ល្អចេះគោរពច្បាប់ប្រទេសគឺ រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល។
៣. បរិច្ចាគ មានសេចក្តីលះបង់ខ្ពស់លះបង់ប្រយោជន៏ខ្លូនគិតដល់ប្រយោជន៏រាស្រ្ត និងជាតិជាធំ។
៤. អាជ្ជវ ស្មោះត្រង់នឹងប្រជារាស្រ្ត មិនលក់ជាតិ មិនក្បត់ប្រជាជន ក្បត់មនសិការ ឧត្តមគតិ។
៥. មទ្ទវៈ ទឹកចិត្តទូលំទូលាយ មានការអធ្យាស្រ័យល្អយោគយល់ អភ័យស្រណោះដល់រាស្រ្ត។
៦. តបៈ មានការព្យាយាមដុតបំផ្លាញនូវកិលេស គ្រឿងសៅហ្មងចិត្ត។
៧. អក្កោធ មិនខឹងក្រោធ ឆេវឆាវខុសទំនងគ្មានហេតុផល។
៨. អវិហឹង្សា គ្មានអំពើហឹង្សា ដោះស្រាយបញ្ហាដោយសន្តិវិធី ធម្មវិធី។
៩. ខន្តិ មានការអត់ធ្មត់មិនលុះក្នុងអំណាចចិត្តរវើរវាយ។
១០. អវិរោធន ព្យាយាមធ្វើខ្លួនឲ្យបានល្អ គឺប្រតិបត្តិឲ្យបានត្រឹមត្រូវជាប្រចាំកុំឲ្យខុសឆ្គងម្តងហើយម្តង ទៀត។

អត្ថបទទី ១៤៖ គោលការណ៏៥ក្លាយជាយុវជនឆ្នើម
(គោលការណ៏អភិវឌ្ឍន៏ខ្លួនឲ្យក្លាយជាមនុស្សល្អ)
១. កូនល្អ ជាកូនល្អរបស់ឪពុកម្តាយ គឺចេះគោរពប្រណិប័តន៏ ស្តាប់ពាក្យទូន្មាន ខំរៀនសូត្រចេះរក្សាទ្រព្យ និងកេរ្តិ៏ឈ្មោះត្រកូល។
២. សិស្សល្អ ជាសិស្សល្អរបស់គ្រូ គឺខំរៀនឲ្យពូកែ កិច្ចការគ្រូ ដាក់ឲ្យត្រូវធ្វើឲ្យបានល្អ រក្សាកេរ្តិ៏ឈ្មោះ សាលា និងកិត្តិយសគ្រូ។
៣. មិត្តល្អ ជាមិត្តល្អរបស់មិត្ត គឺស្រឡាញ់មិត្តដោយស្មោះ ចេះជួយមិត្ត ណែនាំមិត្តធ្វើខុសឲ្យត្រឡប់មក ធ្វើល្អវិញដោយ មិនប្រកាន់មានក្រ រើសអើងឋានៈពណ៌សម្បុរ។
៤. ពលរដ្ឋល្អ ជាពលរដ្ឋល្អរបស់សង្គម គឺចេះគិតគូរដល់ប្រយោជន៏ជាតិ និងប្រជាជន រួមចំណែកកសាង សង្គមរក្សាវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្លួន។
៥. ពុទ្ធសាសនិកជនល្អ ជាសាសនិកល្អរបស់ព្រះពុទ្ធសាសនា គឺត្រូវសិក្សាព្រះធម៌ ហើយយកទៅអនុវត្តន៏ ផ្សព្វផ្សាយ រក្សាការពារ ពង្រឹងតម្កើង ដើម្បីប្រយោជន៏សុខដល់ខ្លួនឯង អ្នកដ៏ទៃ សង្គមជាតិ និងមនុស្ស ជាតិទូទាំងពិភពលោក។

តួនាទី (សង្គមធម៌)
មាតាបិតាមានតួនាទី ៥ យ៉ាង
១. ហាមកូនកុំឲ្យធ្វើអំពើអាក្រក់
២. អប់រំកូនឲ្យតាំងនៅក្នុងអំពើល្អ
៣. បញ្ជូនកូនឲ្យសិក្សារៀនសូត្រ
៤. រៀបចំកូនឲ្យមានគូស្វាមីភរិយាតាមសមគួរ
៥. ចែកមត៌តដល់កូនក្នុងកាលសមគួរ។

កូនល្អរបស់ឪពុកម្តាយ
១. មាតាបិតាចិញ្ចឹមយើងហើយ ត្រូវចិញ្ចឹមគាត់វិញ
២. ជួយធ្វើការរបស់គាត់
៣. រក្សាវង្សត្រកូលឲ្យបានល្អគង់វង្ស
៤. រក្សាមត៌កដែលគាត់ចែកមិនចាយវាយក្នុងផ្លូវខុស
៥. ធ្វើបុណ្យឧទ្ទិសជូនគាត់ ពេលលាចាកលោកទៅ។

គ្រូមានតួនាទី៥យ៉ាង
១. ដឹកនាំល្អ គឺត្រូវមានចំណេះដឹង មានគរុកោសល្យ
២. បង្រៀនមុខវិជ្ជាល្អ ជាវិជ្ជាអាចសាងអនាគតដល់សិស្ស
៣. ពន្យល់មេរៀនឲ្យសព្វគ្រប់ ប្រកបដោយក្រមសីលធម៌
៤. លើកទឹកចិត្តសិស្ស ដោយការសរសើរឬផ្តល់រង្វាន់
៥. ការពារសិស្ស ស្រលាញ់អាណិតជួយការពារសិស្ស។

សិស្សល្អរបស់គ្រូ
១. ចេះគោរពអោនលំទោន
២. ជួយកិច្ចការលោកគ្រូអ្នកគ្រូ
៣. ស្តាប់ឱវាទពាក្យប្រៀនប្រដៅរបស់លោកគ្រូ អ្នកគ្រូ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា
៤. ឧបត្ថម្ភនិងបម្រើប្រណិបតន៏ដោយបច្ច័យ៤
៥. រៀនសូត្រដោយសេចក្តីគោរព។

មិត្តល្អរបស់មិត្ត
១. ជួយយកអាសារគ្នាទៅវិញទៅមក
២. ប្រើពាក្យពិរោះពិសារជាមួយមិត្ត
៣. ណែនាំតែប្រយោជន៏ឲ្យដល់មិត្ត
៤. ដាក់ខ្លួនឲ្យស្មើនឹងមិត្ត
៥. មិនពោលពាក្យខុសពីការពិត

ពលរដ្ឋល្អរបស់សង្គមមានព្រហ្មវិហាធម៌
១. មេត្តា៖ សេចក្តីស្រលាញ់
២. ករុណា៖ សេចក្តីអាណិតអាសូរ
៣. មុទិតា៖ សេចក្តីរួសរាយ
៤. ឧបេក្ខា៖ ការតាំងចិត្តជាកណ្តាល។

សង្គមធម៌
១. ទាន៖ ការចេះចែករំលែក
២. បិយវាចា៖ ការពោលពាក្យពិរោះពិសារ សុភាព ទន់ភ្លន់
៣. អត្ថចរិយា៖ ការប្រព្រឹត្តធ្វើប្រយោជន៏ដល់អ្នកដ៏ទៃ
៤. សមានត្តតា៖ ធ្វើខ្លួនចូលជាមួយគេមិនប្រកាន់ខ្លួន

ពុទ្ធសាសនិកជនល្អរបស់ព្រះពុទ្ធសាសនា
១. នាទីការពារៈ មិនឲ្យលទ្ធិដ៏ទៃបៀតបៀន មូលបង្កាច់ពោលបំភ្លៃខុសពីការពិត។
២. នាទីកំចាត់ គឺកំចាត់រឿងអវិជ្ជមានដែល កើតមានឡើងចំពោះព្រះពុទ្ធសាសនា។
៣. នាទីបង្កើន ពង្រឹង និងពង្រីកការយល់ដឹង ផ្នែកពុទ្ធសាសនា និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ។
៤. នាទីរក្សា រក្សានូវគុណធម៌ គុណភាព បរិមាណ ពុទ្ធបរិស័កព្រមទាំងពុទ្ធវចនៈ និងស្ថាប័ន ដែលមាន ហើយមិនឲ្យបាត់បង់។
នាទីពុទ្ធសាសនិកជនគឺ សិក្សា បដិបត្តិការពារ កំចាត់បង្កើន រក្សាព្រះពុទ្ធសាសនាឲ្យបានត្រឹម ត្រូវ។




អត្ថបទទី ១៥៖ សីលធម៌ពុទ្ធសាសនា

សីល៥ (និច្ចសីល)
១. បាណាតិបាតា វេរមណី វៀរចាកការបៀតបៀន សម្លាប់ ជីវិតសត្វ
២. អទិន្នាទានា វេរមណី វៀរចាកការលួចទ្រព្យគេ
៣. កាមេសុ មិច្ចាចារា វេរមណី វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ
៤. មុសាវាទា វេរមណី វៀរចាកការនិយាយពាក្យ កុហក
៥. សុរាមេយមជ្ជប្បមាទដ្ឋានា វេរមណី វៀរចាកការផឹកទឹកស្រវឹងគ្រឿងញៀន។

កល្យាណធម៌ (ធម៌ល្អ) ៥​ យ៉ាង
១. មេត្តា ការស្រលាញ់រាប់អាន
២. សម្មាអាជីវៈ ការចិញ្ចឹមជីវិតដោយប្រពៃ
៣. សទារសន្តោសៈ សន្តោសគឺត្រេកអរចំពោះតែភរិយាស្វាមីរបស់ខ្លួន
៤. សច្ចៈ ការនិយាយពាក្យពិត ពាក្យត្រង់
៥. អប្បមាទៈ ការមិនប្រមាណភ្លេចខ្លួន។

សីល៥ និងកល្យាណធម៌ជាគូគ្នា
សីល៥ និងកល្យាណធម៌ ត្រូវស្ថិតនៅជាគូនឹងគ្នាជានិច្ច ព្រោះថាសីល៥នេះបើមិនមាន កល្យាណ ធម៌ជាជន្ទល់សម្រាប់ការពារទ្រទ្រង់ទេ វាមិនអាចស្ថិតនៅជាប់លាប់ឡើយ។
១. បាណា… ជាគូជាមួយមេត្តា
២. អទិន្នា… ជាគូជាមួយសម្មាអាជីវៈ
៣. កាមេ… ជាគូជាមួយសទារសន្តោស
៤. មុសា… ជាគូជាមួយសច្ចៈ
៥. សុរា… ជាគូជាមួយអប្បទានៈ

សីល៥ជាគូនឹងកល្យាណធម៌៥
ឧៈ សីលទី ១ មិនសម្លាប់សត្វ ជាគូនឹងកល្យាណធម៌ទី១ ការស្រលាញ់រាប់អាន។ មនុស្សយើងបើមានការ ស្រលាញ់រាប់អានហើយ មិនអាចលើកដៃសម្លាប់បានឡើយ។

អានិសង្សសីល៥
១. ការមិនសម្លាប់ មិនបៀតបៀនគេ ធ្វើឲ្យយើងមានអាយុវែង មិនសូវមានរោគ។
២. ការមិនលួចទ្រព្យគេ ធ្វើឲ្យយើងទុកដាក់ទ្រព្យសម្បត្តិបានគង់វង្ស។
៣. ការមិនប្រព្រឹត្តក្នុងកាមធ្វើឲ្យយើងមានសុភមង្គលក្នុងសង្គមគ្រួសារ កូនចៅ ប្រកបដោយគន្លងធម៌។
៤. ការមិននិយាយកុហក ធ្វើឲ្យយើងជាមនុស្សត្រឹមត្រូវហ្មត់ចត់ ពេលនិយាយអ្វីមានគេជឿ។
៥. ការមិនប្រើប្រាស់គ្រឿងញៀន ធ្វើឲ្យយើងមិនវង្វេងស្មារតី មានការចងចាំ គ្រប់គ្រាន់ត្រឹមត្រូវ។

អត្ថបទទី ១៦៖
ព្រះពុទ្ធសង្ខេប
ព្រះពុទ្ធជាម្ចាស់ព្រះអង្គជាជាតិក្សត្រពួកសាក្យរាជ ជាគោត្តមគោត្ត ព្រះនាមដើមថា សិទ្ធត្ថ ព្រះបិតានាម សុទ្ធោទនៈ នៅក្នុងនគរកបិលពស្តុ ដែនសក្កៈព្រះមាតានាម សិរិមហាមាយា ព្រះទេពីនាម យសោធរាពិម្ភា និងព្រះឱរសនាម រាហុល។
១.​ ការចាប់បដិសន្ធិ៖ ថ្ងៃព្រហស្បត្តិ៏ ១៥កើត ខែអាសាឍ ឆ្នាំរកា វេលាជិតភ្លឺ​ (មុនព.ស. ៨១ឆ្នាំ)។
២. ប្រសូតិ៖ ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច វេលាថ្ងៃជិតត្រង់ ក្នុងលុម្ពិនីឱទ្យាននៅក្នុងប្រទេស នេប៉ាល់សព្វថ្ងៃ (មុនព.ស ៨១​ឆ្នាំ)។
៣. ការសោយរាជសម្បត្តិ៖ ថ្ងៃសៅ ១៥​កើត ខែអាសាឍ ឆ្នាំឆ្លូវ (មុនព.ស ៦៤ឆ្នាំ)។
៤. ការចេញសាងផ្នួស៖ ថ្ងៃព្រហស្បត្តិ៏ ១៥កើត ខែអាសាឍ ឆ្នាំថោះ (មុនព.ស ៥១ឆ្នាំ)។
៥. ការត្រាស់ដឹង៖ ថ្ងៃពុធ ១៥កើត ខែវិសាខ ឆ្នាំរកា (មុនព.ស ៤៥ឆ្នាំ)។
៦. សម្តែងបឋមទេសនា៖ ថ្ងៃអាទិត្យ ១៥កើត​ ខែអាសាឍ ឆ្នាំរកា (មុនព.ស ៤៥ឆ្នាំ)។
៧. ការដាក់ព្រះជន្មាយុសង្ខារ៖ ថ្ងៃ១៥កើត ខែមាឃ ឆ្នាំម្សាញ់ ក្នុងព្រះជន្ម ៨០ឆ្នាំ (មុន ព.ស១ឆ្នាំ)។
៨. ការបរិនិព្វាន៖ ថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ (មុនព.ស ១ឆ្នាំគឺ ១ថ្ងៃ) ក្នុងព្រះជន្ម ៨០ ឆ្នាំគត់។
ការកំណត់ពុទ្ធសករាជ៖ ចាប់ផ្តើមតាំងពីថ្ងែពុធ ១រោច ខែពិសាខ ឆ្នាំម្សាញ់។ ការគ្រប់ ៥០០០ ព្រះវស្សានៃព្រះពុទ្ធសាសនាក្នុងឆ្នាំជូត។
- ចុះ៖ រ អា ព្រ
- ប្រ ៖ ច ពិ សុ
- សោយ៖ ឆ្លូវ អា ស
- ហួស៖ ថោះ អា ព្រ
- ត្រាស់៖ រ ពិ ពុធ
- និ៖ ម្សាញ់ ពិ អង្គារ

ព្រះពុទ្ធវចនៈទូន្មានយើង
- មិនឲ្យយើងធ្វើអាក្រក់ Avoid evils,
- ឲ្យធ្វើតែអំពើល្អ Do good,
- ជម្រះចិត្តឲ្យស្អាត Purity your heart,

រៀបរៀងដោយ
ភិក្ខុ វ៉ាត់ វិបុល បរិញ្ញាប័ត្រទស្សនៈវិជ្ជា
ភិក្ខុមហា ហែម សុធា និស្សិតសាកលវិទ្យាល័យអង្គរ
ភិក្ខុមហា ហ៊ុំ សុទ្ធា និស្សិតសាកលវិទ្យាល័យព្រះសីហនុរាជ
ភិក្ខុមហា ធឿន វុឌ្ឍី និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត

ឪពុកម្តាយស្លូតត្រង់​ ចិត្តមិនចង់ឲ្យកូនខ្លៅ
ជេរវាយស្តីប្រដៅ ឲ្យកូនចៅបានចេះដឹង។

ឪពុកគ្មានតំរិះ ឃើញកូនចេះមិនដែលខឹង
ឃើញកូនខំប្រិតប្រឹង ឪពុកដឹងតែងត្រេកអរ។

ដាស់តឿនក្រើនរំលឹក ជេរល្ងាចព្រឹកខ្លាចកូនក្រ
ចង់ឲ្យតែកូនល្អ លោមអង្វរឲ្យកូនប្រឹង។

កូនកាចបំពេញទុក្ខ ម្តាយឪពុកមានបារម្ភ
កូនស្លូតដឹងគួរសម មេបាថ្កុំថ្កើងកេរ៌្តឈ្មោះ។

ឪពុកម្តាយខ្សត់ខ្សោយ កុំបណ្តោយឲ្យអាប់យស
ខំរៀនឲ្យបានខ្ពស់ គ្រាន់សង្រ្គោះដល់មេបា។

អ្នកល្ង់ហេតុពីខ្ជិល ឥតមន្ទិលរឿងធម៌អាថ៌
គួរកូនចៅសិក្សា រៀនអក្ខរាទាំងប្រុលស្រី។

មិនចេះលេខអក្សរ មុខមាត់ល្អប្រាជ្ញាអាប់
ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់ គេសូត្រប្រាប់ទើបបានដឹង។

ភ្នែកជាភ្លឺក្រឡែត ល្ងង់ព្រោះហេតុមិនខំប្រឹង
កើតទាស់មានចិត្តខឹង ពឹងរកគេសរសេរឲ្យ។

មនុស្សក្រហេតុពីខ្ជិល មិនរមិលមើលមុខក្រោយ
ម្យ៉ាងខ្សត់ពីព្រោះខ្សោយ ញឹកខាងឲ្យរង្វើលរក។

ម្យ៉ាងក្រពីព្រោះល្ងង់ ជួញលិចលង់មិនលែលក
ទិញថ្លៃទៅលក់ថោក ចេះតែយកមិនគិតយល់។

អ្នកមានៗគំនិត ដេកដើរគិតកើតរវល់
ប្រាជ្ញាជាឬសគល់ កើតអំពល់អំពីទ្រព្យ។

អ្នកល្ងង់និងអ្នកចេះ បើនឹងរិះរាយរៀបរាប់
អ្នកចេះប្រសើរគាប់ ល្ងង់ឥតភ័ព្វអាប់រាសី។

F4F: មេរៀនទស្សនវិទ្យា

F4F: មេរៀនទស្សនវិទ្យា: 1)       តើការសិក្សាទស្សន‌វិជ្ចាផ្តល់ប្រយោជន៏អ្វីខ្លះដល់អ្នក? ·         ការសិក្សាទស្សនវិជ្ជាផ្តល់ប្រយោជន៏ដូចជា៖                       ...

Sunday, June 2, 2013

២០ ចំនុច​ការ​ប្រើ Facebook ​គួ​តែ​ដឹង



Posted on April 10, 2013  by itcambo_admin

២០ ចំនុច​លើ​ការ​ប្រើ Facebook ដែល​អ្នក​គួ​តែ​ដឹង
ប្រសិន​បើ​លោក​អ្នក​ប្រើ Facebook ជា​ប្រចាំ​ឬ​ម្តង​ម្កាល​នោះ​លោក​អ្នក​នឹង​ជួប​ប្រទះ​នូវ​ការ​លុប​ការ​បន្ថែម ​មិត្តភក្តិ​ការ​ធ្វើ​ឲ្យ​ទ្រង់​ទ្រាយ​របស់​វា​ប្រសើរ​ឡើង​និង​អ្វី​ផ្សេងៗ​ ជា​ច្រើន​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ ២០ ចំនុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​លោក​អ្នក​អាច​ប្រើប្រាស់​បាន​ជា​មួយ Facebook កាន់​តែ​ទូលំទូលាយ​និង​មាន​ប្រយោជន៍។
១. បញ្ចូល Facebook Chat នៅ​លើ Sidebar របស់ Firefox
 ប្រសិន​បើ​លោក​អ្នក​ប្រើ​កម្មវិធី​រុករក​អ៊ីនធឺណិត Firefox នោះ​លោក​អ្នក​អាច​ដាក់ Facebook Chat នៅ​លើ Sidebar របស់​វា​បាន។ បែប​នេះ​អាច​ចំណេញ​ក្នុងការ​អនុវត្តន៍​ការងារ​ច្រើន​ក្នុង​ពេល​តែមួយ។

២. ទាញ​យក​អ៊ាល់ប៊ុម​រូប​ថត​នៅ​លើ Facebook
 FacePAD (Facebook Photo Album Downloader) គឺ​ជា​កម្មវិធី​មួយ​ដែល​អនុញ្ញាតិ​ឲ្យ​លោក​អ្នក​ទាញ​យក​នូវ​អាល់ប៊ុម​រូប​ថត ​របស់​មិត្តភក្តិ​លោក​អ្នក​យ៉ាង​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​ចុច​ប៉ុន្មាន Click តែ​ប៉ុណ្ណោះ។

៣. ចែក​រំលែក​រូបថត​ពី Flickr ទៅ Facebook
 Flickr2Facebook គឺ​ជា​កម្មវីធី​សម្រាប់ Upload មិន​ផ្លូវការ​មួយ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើការ Upload រូប​ថត​ទៅ​ Facebook តាម​រយៈ​វ៉ិប​អ៊ាល់​ប៊ុម Flickr

៤. Update Facebook ដោយ​មិន​ចាំ​បាច់​បើក Facebook
 hellotxt និង Ping.fm គឺជា កម្មវិធី​ដែល​មាន​មុខងារ​ពិសេស​ដែល​អាច​ឲ្យ​លោក​អ្នក​ធ្វើការ Update ទៅ​លើ​ទំព័រ Facebook បាន​យ៉ាង​ល្អ​ដោយ​មិន​ចាំបាច់​បើក​គេហទំព័រ Facebook តាម​កម្មវិធី​អ៊ីនធឺណិត Browser នោះ​ឡើយ។

៥. កំណត់​ពេល​ផ្ញើសារ​របស់ Facebook ទុក​ជា​មុន
 Sendible អនុញ្ញាត​ឲ្យ​លោកអ្នក​កំណត់​ពេល​វេលា​សំរាប់​ផ្ញើសារ​របស់ Facebook ទុក​ជា​មុន។ ដូចនេះ​លោក​អ្នក​អាច​ផ្ញើសារ​ទៅ​មិត្តភក្តិ​អតិថិជន​ឬ​អ្នក​ធ្វើការ​ជាមួយ​ គ្នា​នៅ​ពេល​ក្រោយ។

៦. ធ្វើជា​មិត្តភ័ក្រ្ត​នណា​ម្នាក់​លើ Facebook ហើយ​លាក់​វា​ពី​ការ Update របស់​អ្នក
 ការ​បង្រៀន​នៅ​ក្នុង​វិបសាយ Makeuseof និង​បង្ហាញ​អ្នក​អំពីរ​បៀប​លាក់​នូវការ Update លើ Facebook របស់​អ្នក​ហើយ​នឹង​រក្សា​នូវ​លក្ខណៈ​ដដែល​នោះ​សម្រាប់​មិត្តភក្តិ​ជិត​ស្និត ​របស់​អ្នក​ដែល។

៧.បង្កើត Photo Collage ដោយ​ប្រើ​រូបភាព​មិត្តភ័ក្ដិ​របស់​អ្នក​លើ Facebook សូម​ចុច​លើ Friend Tab រូច​ចុច​លើ More Tab ចេញ​ពី​មីនុយ​ទម្លាក់ Choose an Option ជ្រើស​រើស​សញ្ញា ” – ” ណា​មួយ​ដែល​លោក​អ្នក​ចង់​បាន ។ បន្ទាប់​មក​មិត្តភ័ក្ដិ​ក្នុង Facebook របស់​អ្នក​នឹង​លេច​ឡើង​ខាង​ស្តាំ​នៃ​អេក្រង់​ជា​មិន​ខាន។

៨. តើ​យើង​អាច​ដឹង​ដោយ​របៀប​ណា?
 ពេល​មិត្តភ័ក្ដិ​របស់​អ្នក​លុប​អ្នក​ចេញ​ដោយ​ស្ងាត់ៗ​ឬ Block អ្នក​ពី Facebook សេវាកម្ម​នេះ​ត្រូវ​បាន​ផ្អាក​ហើយ​តែ X-Friend ជា​ឧបករណ៍​តែ​មូយ​គត់​សម្រាប់​ធ្វើការ​តាម​ដាន​មិត្តភ័ក្ដិ​ដែល​បាន​បាត់​ពី ​Facebook

៩. បង្ហាញ​រូបភាព​ដែល​បាន​ជ្រើសរើស​តែ​នៅ​លើ​ទំព័រ Profile Facebook របស់​អ្នក
 លក្ខណៈ​ដែល​អាច​ដឹង​ដោយ​តិចតួច​បំផុត​មួយ​នៅ​ក្នុង Facebook ដែល​អនុញ្ញាត​ឲ្យ​អ្នក​គិត​មើល​ថា​តើ​អ្នក​ណា​ម្នាក់​ដែល​នឹង​ត្រូវ​បង្ហាញ​ នៅ​ក្នុង​ប្រអប់​មិត្តភក្តិ។ លោក​អ្នក​គ្រាន់​តែ​ចុច Edit នៅ​លើ​ប្រអប់​មិត្តភ័ក្ដិ​រួច​វាយ​ឈ្មោះ​មិត្តភ័ក្ដិ​ក្នុង​ប្រអប់​ដែល​ និយាយ​ថា​”Always show these friend” ជាការស្រេច។

១០. ដក​ចេញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពី​ទំព័រ Facebook
 Facebook: Cleaner អាច​យក​ចេញ​នូវ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​រំខាន​ចេញ​ពី​ទំព័រ Facebook របស់ អ្នក។

១១. រៀប​ចំ (syncs) រូបថត​មិត្តភ័ក្ដិ​លើ Facebook ជាមួយ Contact ក្នុង Microsoft Outlook
 OutSync គឺជា​កម្មវិធី​ឥត​គិត​ថ្លៃ​របស់​វីនដូ​ដែល​អាច syncs រូបថត​មិត្តភ័ក្ដិ​របស់​អ្នក​នៅ​លើ Facebook ឲ្យ​ភ្ជាប់​ទៅ​នឹង Contact ក្នុង Microsoft Outlook។ វា​អនុញ្ញាត​ឲ្យ​យើង​ជ្រើស​រើស Contact សម្រាប់​ធ្វើការ Update។ ដូចនេះ​អ្នក​អាច​ធ្វើការ Update នូវ Contact ទាំង​អស់​ក្នុង​ពេល​តែមួយ​ឬ២​ទៅ​៣​ម្តង។

១២.<./strong> បង្ហាញ Facebook Status នៅ​លើ WordPress blog
 វិធី​សាស្ត្រ​ខាង​ក្រោម​បង្ហាញ​ពី​ការ​ដាក់​បង្ហាញ Facebook Status Feed និង WordPress RSS Widget ដើម្បី​បង្ហាញ Status Facebook នៅ​លើ WordPress blog

១៣. ដាក់​បង្ហាញ​នូវ​ប្លក់ Post ទាំង​ឡាយ​របស់​អ្នក​ទៅ​លើ Facebook Wall របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ
 Wordbook អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​លក្ខណៈ​ឆ្លង​នៃ​ការ Post (Cross-Post) នៃ​ប្លក់ Post របស់​អ្នក​ទៅ​លើ Facebook Wall របស់​អ្នក ។ ” Boxes” Tab នៃ Facebook របស់​អ្នក​នឹង​បង្ហាញ​នូវ​ប្លុក​ដែល​បាន​បង្ហោះ​ថ្មីៗ​របស់​អ្នក។

១៤. ចូល​ទៅ​កាន់ Facebook Chat លើ Desktop
 Gabtastik និង Digsby ជា​កម្មវិធី​ដែល​អាច​ឲ្យ​លោក​អ្នក​លេង Facebook Chat នៅ​លើ Windows Desktop ដោយ​ពុំចាំ​បាច់​ប្រើ​កម្មវិធី​រុករក​អ៊ីនធឺណិត​ហើយ​វា​ត្រូវ​ការ Screen តូច​និង​ស៊ី memory តិច។

១៥. បង្កើត​ការ​ប្រលង(Quiz) នៅ​លើ Facebook យ៉ាង​ងាយ​ស្រួល
 LOLapps ផ្តល់​នូវ​ការ​បង្កើត​ការ​ប្រឡង​ខ្លីៗ​ដែល​យើង​និយម​ហៅ​ថា(Quiz) ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ឲ្យ​ដឹង​អំពី​ការ​ប្រលង​ណា​ដែល​ត្រូវ​បាន​គេ​ ប្រើ​ច្រើន​នៅ​លើ Facebook

១៦. លាក់ Online Status របស់​អ្នក​នៅ​លើ Facebook Chat ចេញ​ពី Contact ផ្សេងៗ​ដែល​បាន​ជ្រើស​រើស
 Facebook បាន​រួម​បញ្ចូល​តារាង​ឈ្មោះ​នៃ​មិត្តភ័ក្ដិ​ជា​មួយ Chat ដែល​អ្នក​អាច​ជ្រើសរើស​ឈ្មោះ​មួយ​ណា​ដែល​អ្នក​ចង់​ឲ្យ​ឃើញ​អ្នក​តាម Online

១៧. ទទួល​បាន​ការ Update Facebook នៅ​លើ​អ៊ីមែល
 NutshellMail បាន​បង្រួម​ចូល​នូវ Facebook Account របស់​អ្នក​តាម​រយៈ Inbox ដែល​អ្នក​ប្រើ​ច្រើន​បំផុត។

១៨. Update Facebook Status ចេញ​ពី Firefox
 FireStatus គឺ​ជា​កម្មវិធី​មួយ​ប្រើប្រាស់​ដើម្បី​បី​ជា​ជំនួយ​នូវ​លក្ខណៈ Status Update សម្រាប់​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ជា​ច្រើន​រួម​បញ្ចូល​គ្នា​គិត​ទាំង Facebook ផង​ដែរ។

១៩. ទាញ​យក Facebook មក​ដាក់​លើ Desktop
 Seesmic Desktop, Facebooker, Xobni, Facebook Slidebar Gadget, Scrapboy និង Facebook AIR Application គឺជា Desktop Application ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ Facebook ដោយ​មិន​ចាំ​បាច់​មាន Browser

២០. របៀប​លុប, Cancel និង​បញ្ចប់ Facebook account និង Profile
 វិធី​យ៉ាង​ងាយ​ស្រួល​សម្រាប់​បញ្ចប់, លុប​ឬ Cancel Facebook Account ទាំង​អស់​នេះ​គឺ​ត្រូវ​ចូល​ទៅ Facebook Profile ដើម្បី​ធ្វើ​យ៉ាង​ងាយ​ស្រួល។
 Posted in ការប្រើប្រាស់ Facebook  | 7 Comments  |

Translate

ចូលចិត្តខ្ញុំ