
ម៉ែគឺជាព្រះព្រហ្មរបស់កូន! មេត្តាធម៌របស់ម៉ែគឺជាជម្រកនៃជីវិតកូន!
ម៉ែ!សូមម៉ែកុំទៅណាចោលកូនណា៎ម៉ែណា៎!
មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណា កូននៅតែត្រូវការម៉ែគ្រប់ពេល។
ទីកំណើតដែលកូនមកអាស្រ័យនៅមុនគេបង្អស់គឺផ្ទៃពោះរបស់ម៉ែ។ ជំរកដ៏ភិរម្យដែលកូនជ្រកនៅអស់រយៈពេលពី៧ទៅ១០ខែនោះគឺផ្ទៃពោះរបស់ម៉ែ។
ប៉ុន្តែថ្ងៃកំណើតរបស់កូនអាចជាថ្ងៃសូន្យសង្ខាររបស់ម៉ែ។
ពុក!ម៉ែ! ថ្ងៃខួបកំណើតកូនគួរតែជាថ្ងៃដែលកូនជប់លៀងជួនពុកម៉ែ
មិនមែនជាថ្ងៃដែលពុកម៉ែជប់លៀងឲ្យកូននោះទេ។
No comments:
Post a Comment