ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លករបស់​ខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
Yuri's Revenge

Tuesday, May 28, 2013

អូសទូកកុំឲ្យលំអាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក



ទំនងតែង
សេចក្តីផ្តើម- វដ្តទុក្ខ គឺទុក្ខទោសទាំងឡាយដែលវិលវល់ចុះឡើងប៉ះពាល់រាល់រូប­ឥតស្រាកស្រាន្ត។ដូច្នេះ បណ្តាល
អ្នកប្រាជ្ញគ្រប់សាសន៏ប្រានចងក្រង ជាបញ្ហា ជាសុភាសិត ជាបទចរិយាសាស្រ្តផ្សេ‌‌ៗ ដើម្បីជាឧសថរំលត់ទោសនឹង
ជាយានដឹកនាំគាំពារបុថ្ជនក្នុងលោកឲ្យជៀសផុតពីអន្លង់ទុក្ខ និងឧបសគ្គគ្រប់ជំពូកដែលកើតឡើងឥតទៀងទាត់។
ដូចយ៉ាងក្នុងច្បាប់ពាក្យចាស់ លោកទូន្មានថា’’អូសទូកកុំឲ្យលំអាន ចាប់ត្រីចានកុំឲ្យល្អក់ទឹក’’’
          អត្ថានុរូប និង អត្ថបដិរូបរបស់សុភាសិត
          វគ្គទី១: អូសទូកកុំឲ្យលំអាន
          ‘’អូសទូក’’ នេះគឺទាញទូកពីគោកទៅដាក់ទឹក ។​ ‘’កុំឲ្យលំអាន’’
គឺកុំឲ្យមានស្នាមនៅលើដី ឬមានស្នាមនៅបាតទូក ព្រោះជាការនាំឲ្យសឹកដាច់បាតទូក ឬអន្តរាយធ្លុះធ្លាយទូកក៏មាន។
          អ្នកប្រាជ្ញចង់ទូន្មានថា;  កាលបើអូសទូកគឺប្រកបការអ្វីមួយយ៉ាងពិបាកដោយមានឧបសគ្គជាច្រើននៅរាំងរា
នោះត្រូវប្រយ័ត្ន’’អូសកុំឲ្យលំអាន’’គឺធ្វើការនោះទៅកុំឲ្យមានស្នាមពោលគឺកុំឲ្យមានសៅហ្មងមានរឿងរ៉ាវអ្វីផ្សេងៗ
ដែលអាចឲ្យទុក្ខទោសដល់ខ្លួន នៅវេលាកំពុងប្រតិបត្តិការនេះ។
          វគ្គទី២: ចាប់ត្រីបានកុំឲ្យល្អក់ទឹក
          គឺធ្វើម្តេចឲ្យបានត្រី​ ហើយទឹកនៅតែថ្លាដូចដើម​ អ្នកប្រាជ្ញចង់ទូន្មានថា​ បើយើងប្រាថ្នានឹង ‘’ចាប់ត្រី’’
គឺនឹងធ្វើអ្វីឲ្យបានលាភមានផលដល់យើងនោះ បើបានលាភហើយត្រូវប្រយ័ត្នកុំឲ្យមាន’’ល្អក់ទឹក’’គឺកុំឲ្យមាន
ការសៅហ្មងដិតដល់ខ្លួន. កុំឲ្យមានទុក្ខទោសដល់ខ្លួនក្នុងគ្រាក្រោយ។
ឧទាហរណ៏-​ ការដែលឃោសនាខាងបោះឆ្នោតរើសតំណាងរាស្ត្រជាការមួយធ្វើដោយពិបាក ព្រោះមាន
ឧបសគ្គជាច្រើនមករាំងរា។ នោះក្នុងការដែលឃើញថាពិបាកនេះ បេក្ខជនដែលនិយាយឃោសនាឲ្យរាស្ត្រ
បោះឆ្នោតជ្រើលខ្លួនជាតំណាង ត្រូវខំឆ្លងឲ្យផុតពីរការលំបាក ដោយឥតមានសេចក្តីសៅហ្មងដិតដល់ខ្លួន
គឺប្រយ័ត្នខំទាញខ្លួន ឲ្យចាកផុតនូវគំនរឧបសគ្គផ្សេងៗ ដោយគ្មានរឿងរ៉ាវអ្វី នឹងឲ្យទុកទោសដល់ខ្លួន
ក្នុងវេលាប្រតិបត្តិការនោះ។ បេក្ខជនដែលខំធ្វើឃោសនាយ៉ាងនេះ គឺដើម្បីនឹងឲ្យបានសំរេចបំណងមួយ
ឲ្យបានជាប់ឈ្មោះជាតំណាងរាស្ត្រ ប៉ុន្តែបេក្ខជននេះមិនត្រូវភ្លេចថា’’បើចាប់ត្រីបានកុំឲ្យល្អក់ទឹក’’គឺបើ
នឹងជាប់ឈ្មោះជាតំណាងរាស្ត្រ ក៏ជាប់ដោយត្រឹមត្រូវ ដោយដោយប្រព្រឹត្តិល្អស្អាត កុំឲ្យមានរឿងរ៉ាវផ្សេងៗ
ដែលត្រឡប់ជានាំខ្លួន’’ឲ្យល្អក់’’គឺកុំឲ្យទទូលកំហុសអ្វីមួយមកវិញបាន។
ម្យ៉ាងទៀតឯអ្នកជំនួញ​វូវអ្នករាជការគ្រប់ជានថ្នាក់ ក៏ត្រូវខំបំពេញកិច្ចការរបស់ខ្លួនរៀងៗខ្លូន ដោយជៀសវាង
កុំឲ្យមានការសៅហ្មងដិតដល់ខ្លួនបាន។​ ដែលនឹងបានផលទៀត
ក៏កុំឲ្យល្អក់គឺបានមកដោយសុខមិននាំឲ្យរំខានចិត្ត។
សេចក្តីបញ្ចប់-  កិច្ចការសព្វសារពើដែលយើងបំរុងនឹងធ្វើឬដែលបានចាប់ធ្វើទៅហើយក៏ដោយ តោងខំអូស
ខំទាញខំប្រយុទ្ឋឲ្យដល់ត្រើយដោយប្រុងប្រយ័ត្នជាដរាប កុំឲ្យការនោះហុចទុក្ខទោសមកដល់ខ្លួនវិញ។

No comments:

Post a Comment

Translate

ចូលចិត្តខ្ញុំ