ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លករបស់​ខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
Yuri's Revenge

Saturday, May 25, 2013

ប្រវត្តិសាស្ត្រ​​ខ្មែរ ភាគ​រឿង​ព្រេង​និទាន និង​តាម​រយៈ​សិលាចារិក ទំព័រទី១

ដោយ​: រស់ ចន្ដ្រាបុត្រអារម្ភកថា :
នៅ​ប្រទេស​ខ្មែរ​យើង​ ​គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា​ ​បងប្អូន​ខ្មែរ​មួយ​ភាគ​ធំ​ ​តាំង​តែ​ពី​អ្នកស្រែ​ចម្ការ​រហូត​ដល់​នាម៉ឺន​មុខមន្ត្រី​ ​អ្នកនយោបាយ​មាន​យស​សក្ដិ​ធំ​ ​គេ​មិនសូវ​ឲ្យ​តម្លៃ​ ​និង​មិនសូវ​និយម​យក​ចិត្ដ​ទុក​ដាក់​ត្រិះ​រិះ​ពិចារណា​ ​ចង់​ដឹង​ចង់​ស្គាល់​អំពី​ប្រវត្ដិសាស្ដ្រ​ជាតិ​ ​ដែល​ជា​ឫស​គល់​ ​ជា​ពូជសាសន៍​ ​និង​ជា​ព្រលឹង​ជាតិ​របស់​ខ្លួន​ឡើយ ។

ចំណែកឯ​ការ​ ចង​ចេះ​ចាំ​ ​រៀនសូត្រ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​វិញ​ក៏ ​យើង​មិនសូវ​មាន​ដែរ ។​ ​អ្វីៗ​ដែល​គេ​បាន​ចង​ចាំ​ខ្លះ​នោះ​ ​គឺ​បាន​ទទួល​មក​អំពី​ការ​ឮ​សូរ​ ​ការ​ស្ដាប់​តាម​ពាក្យពេចន៍​ ​ការ​និទាន​រៀបរាប់​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ប៉ុណ្ណោះ ។​ ​ការ​ចង​ចាំ​ទាំងនេះ​មាន​លក្ខណៈ​ស្រពិចស្រពិល​ ​មិន​បាន​ច្បាស់លាស់​ទេ ។​ ​ដែល​ជា​ហេតុ​នាំ​មក​នូវ​ផល​អាក្រក់​គ្រប់​បែប​យ៉ាង​ចំពោះ​ខ្លួនឯង​ផ្ទាល់​ ​ក៏​ដូច​ជា​ចំពោះ​ប្រទេស​ជាតិ​ទៅ​អនាគត​ដែរ ។​ ​បុព្វហេតុ​ធំ​គឺ​បណ្ដាល​មក​ពី​យើង​ខ្វះ​សៀវភៅ​ក្បួនខ្នាត​សម្រាប់​សិក្សា​ ​ហើយ​អ្នក​អប់រំ​បង្ហាត់​បង្រៀន​ដែល​មាន​សម្ថភាព​ក៏​មាន​មិន​ច្រើន ។​ ​កំហុស​នេះ​ ​គេ​មិន​អាច​ជះ​ ​និង​ទម្លាក់​ទៅ​លើ​ប្រជានុរាស្ដ្រ​ខ្មែរ​ទាំង​ស្រុក​ឡើយ ។​ ​នេះ​ជា​កំហុស​នយោបាយ​របស់​អ្នកដឹកនាំ​នគរ​ ​ដែល​ខ្វះ​ការ​ពិចារណា​ ​ឬ​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​អប់រំ​ណា​ដែល​ទាក់ទង​ទៅ​នឹង​ ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​របស់​ខ្លួន​ ​មិន​បាន​រៀបចំ​ផែនការ​នយោបាយ​អប់រំ​ផ្នែក​ប្រវត្ដិសាស្ដ្រ​ប្រទេស​ជាតិ​នោះ ​ក៏​ដូច​ជា​បាន​បំផ្លិចបំផ្លាញ​ ​កំទេច​ព្រលឹង​របស់​ជាតិ​ខ្លួនឯង​ដែរ ។​ ​ប្រជាពលរដ្ឋ​ប្រទេស​ជាតិ​នោះ​ ​មាន​តែ​សំបក​រូបរាង​ខាងក្រៅ​ ​មាន​តែ​ខ្លួន​ប៉ុណ្ណោះ​ ​តែ​គ្មាន​ព្រលឹង​ ​គ្មាន​វិញ្ញាណ​ ​និង​គ្មាន​អត្ដសញ្ញាណ​អ្វី​ទាំងអស់ ។​ ​កង្វះ​នយោបាយ​ពិតប្រាកដ​ក្នុង​វិស័យ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​ជាតិ​ ​អាច​នាំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ច្រឡំ​ខុស​ ​មិន​ស្គាល់​តម្លៃ​ ​បំភ្លេច​ចោល​អស់​នូវ​អ្វី​ដែល​ជា​ព្រលឹង​ជាតិ ។​ ​គ្រានោះ​ ​ខ្មែរ​នឹង​បែរជា​នាំ​គ្នា​ឲ្យ​តម្លៃ​ ​សរសើរ​ ​គោរព​កោតខ្លាច​អ្វី​ដែល​ជា​មនោគម​វិជ្ជា​ ​និង​វប្បធម៌​បរទេស ។​ ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​ខ្មែរ​ ​និង​ត្រូវ​គេ​បន្ថោក​មាក់ងាយ​ ​មិន​រាប់អាន​ ​លើក​ស្ទួយ​ដំកើង​ឲ្យ​តម្លៃ​ឡើយ ។​ ​តើ​នរណា​នឹង​យក​ចិត្ដ​ទុក​ដាក់​ ​ឬ​នឹង​ហ៊ាន​យកអាយុ​ជីវិត​ ​ជោគវាសនា​អនាគត​របស់​ខ្លួន​ផ្ទាល់​ទៅ​ប្រថុយ​ដាក់​ប្ដូរ​ ​សម្រាប់​ថែរក្សា​ ​និង​ការពារ ?…គ្រានោះ​ ​អ្នក​សិក្សា​ ​អ្នក​ស្រាវជ្រាវ​សាស្ត្រាចារ្យ​ ​គ្រូបង្រៀន​ ​អ្នក​អប់រំ​ ​និង​អ្នកនិពន្ធ​ក៏​គ្មាន​ ​អ្នក​បោះពុម្ពផ្សាយ​សៀវភៅ​ក៏​គ្មាន​ ​ហើយ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​ ​ក៏​ត្រូវ​រលាយ​ដែរ ។

ជា​ ខ្មែរ យើង​មាន​ប្រវត្ដិសាស្ដ្រ​ជាង​ពីរ​ពាន់​ឆ្នាំ​មក​ហើយ ។​ ​ការ​មិន​យក​ចិត្ដ​ទុកដាក់ ការ​បំភ្លេច​ចោល​នូវ​ប្រវត្ដិ​របស់​ជាតិ​ខ្លួន អាច​ចាត់ទុកជា​កំហុស​មួយ​ធ្ងន់​ណាស់​នៅ​ចំពោះ​មុខ​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា ​បុព្វបុរស​យើង ។​ ​ដូចនេះ​ ​យើង​ជា​កូន​ខ្មែរ​ ​ត្រូវ​នាំ​គ្នា​ស្វាធ្យាយ​រៀនសូត្រ​ ​ឲ្យ​បាន​ចេះ​ចង​ចាំ​ច្បាស់លាស់​ ​ដើម្បី​ទុក​យក​មក​ស្រាវជ្រាវ​ ​រិះគិត​ថ្លឹងថ្លែង​ពិចារណា​ ​ហើយ​ដកស្រង់​យក​មក​ធ្វើ​ជា​មេរៀន​សម្រាប់​បច្ចុប្បន្នកាល​ផង​ ​និង​សម្រាប់​អនាគត​កាល​ផង ។​ ​អ្វី​ដែល​នឹង​ត្រូវ​កើត​ក្នុង​អនាគតកាល​ ​សុទ្ធតែ​មាន​ជាប់ជំពាក់​ទាក់ទង​ចេញ​មក​អំពី​គ្រប់​សកម្មភាព​ ​គ្រប់​អំពើ​ ​ឬ​គ្រប់​បញ្ហា​នយោបាយ​បច្ចុប្បន្ន ។​ ​ហើយ​អ្វី​ដែល​កំពុង​តែ​កើត​ក្នុង​បច្ចុប្បន្ន​ ​មិនមែន​កើត​ដោយ​ចៃដន្យ​ដោយ​

No comments:

Post a Comment

Translate

ចូលចិត្តខ្ញុំ