ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លករបស់​ខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
Yuri's Revenge

Wednesday, July 3, 2013

ទស្សនៈអប់រំជីវិតរបស់ ខុងជឺ


Category Archives: ទស្សនវិជ្ជាចិន

ទស្សនៈអប់រំជីវិតរបស់ ខុងជឺ

ខុងជឺ មានឈ្មោះថា ជឺ ជាមនុស្សរដ្ឋលូ ជាវាគ្មិន​ អ្នកគិតអ្នកស្រាវជ្រាវ​​ និងជាអ្នកអប់រំដ៏​ល្បី​ឈ្មោះ​​បំផុត​នៅ​​​​​​​​​​​​ចុងយុគសម័យឈុនឈិវ​ និងជាអ្នកកតាំងសំណាក់“យូចៀ” រឺសំណាក់ទស្សនវិជ្ជា​ខុងជឺ​ហ្នឹងឯង។​ ខុងជឺ​បានទទួលការលើកតម្កើងថាជាបរមព្រឹទ្ធាចារ្យអ្នកមានសុជីវធម៌ខ្ពង់ខ្ពស់បំផុត។ ខុងជឺបានប្រកាស់ខ្លួនជាគ្រូបង្រៀនកាលអាយុ ៣០ ឆ្នាំហើយចាប់ផ្តើមផ្ទេរចំណេះដឹងឲ្យដល់កូន​សិស្សយ៉ាងយកចិត្តទុកដាក់គ្មានរួញរា។ គាត់បានផ្លាស់ប្តូរមុខមាត់ប្រព័ន្ធការសិក្សានាសម័យ​នោះ ដោយ​បានទំលាយរនាំងទំនៀមទម្លាប់ការបង្ហាត់បង្រៀនដែលកំណត់ឲ្យមានតែក្នុង​ព្រះរាជ​វាំង ហើយធ្វើឲ្យប្រជាជនយកចិត្តទុកដាក់ក្នុងការសិក្សានិងការរក្សាវប្បធម៌កាន់តែខ្លាំងឡើង។ ខុងជឺអប់រំសង្កត់ធ្ងន់ក្នុងរឿងមេត្តាធម៌ យុត្តិធម៌ ហើយនឹងទំនៀមទំលាប់ប្រពៃណី។ ពាក្យប្រៀន​ប្រដៅរបស់គាត់ជារបស់មានតម្លៃនិងស្រស់ស្អាតក្រៃលែង។ ទស្សនៈរបស់ខុងជឺបានក្លាយជា​ខ្លឹមសារសំខាន់នៅក្នុងវប្បធម៌ចិន ព្រមទាំងមានឥទ្ធិពលសំខាន់ទៅលើផ្នត់គំនិតនៃជនជាតិចិន។ ខុងជឺបានប្រមូលចងក្រងពិធីកម្មបូរាណ បទភ្លេង តម្រាបូរាណ ព្រមទាំងលំដាប់ហេតុការណ៍​ផ្សេងៗ ដែលបានកើតឡើង ដើម្បីបង្ហាត់បង្រៀនកូនសិស្សនៅតាមតំបន់ទន្លេស៊ូនិងទន្លេស៊ី។ ក្រោយមកទៀតខុងជឺបានធ្លាក់ខ្លួនឈឺធ្ងន់ ហើយ ៧ ថ្ងៃបន្ទាប់គាត់ក៏បានលាចាកលោកក្នុង​ជន្មាយុ ៧៣ ឆ្នាំ។ អំណាចដែលប្រាសចាកហេតុផល គឺជាអំណាចរបស់ជនពាល។ អំណាចដែលប្រាសចាក​សេចក្តីមេត្តា គឺជា​អំណាច​ដែលនាំ​មក​នូវ​​បរាជ័យ។ បណ្ឌិតគិតថា ធ្វើយ៉ាងណាទើបខ្លួនអាចមានគុណ​ធម៌ចម្រើន​ឡើង​​​បាន … Continue reading 
Posted in គតិអប់រំជីវិត, ទស្សនវិជ្ជាចិន | Leave a comment

ទស្សនវិទូសុនជឺ

ប្រវត្តិស៊ុនជឺ មានឈ្មោះពិតថា ខួង kuang កើតនៅរដ្ឋចូវ ដែលស្ថិតនៅនាភាគខាងជើងក្រុងហូពើយនិង ឆានស៊ីបច្ចុប្បន្ន។ ឆ្នាំកើតនិងមរណភាពមិនប្រាកដច្បាស់លាស់ សន្និដ្ឋានថាសុនជឺអាចមាន ជីវិតរស់នៅក្នុងកំឡុងពេលរវាង ព.ស ២៤៥ដល់៣០៥។ កាលគាត់មានអាយុបាន៥០ ឆ្នាំ ស្តេចសៀងនៅក្រុងឈីក៏បានអញ្ជើញគាត់ទៅធ្វើការនៅក្នុងរដ្ឋរបស់ព្រះអង្គ។ ស៊ុនជឺបានបង្ហាញថ្វីដៃបំពេញការងារយ៉ាងអស់ពីសមត្ថភាពរហូតដល់មន្រ្តីតូចធំនាំគ្នាច្រណែន និន្ទាឈ្នានីស ហើយញុះញង់ចាក់ដោតទម្លាក់កំហុសលើគាត់ សុនជឺក៏លាលែងពីតំណែងរួច ហើយក៏មកធ្វើការងាររាជការនៅរដ្ឋឈូវិញ។ ក្រោយមកទៀតគាត់ក៏បានលាលែងចេញទៅធ្វើ ជាគ្រូបង្រៀនសិល្ប៍វិជ្ជាផ្សេងៗ រហូតបានសិស្សសំខាន់ ២នាក់គឺ លីស៊ឺ ហើយនឹងហាន់ហ្វើយជឺ។ ទស្សនវិជ្ជារបស់ស៊ុនជឺ ស៊ុនជឺគោរពកោតក្រែងចំពោះខុងជឺក្រៃលែងហើយប្រកាន់យកខុងជឺជាគំរូដ៏ល្អ ព្រោះហេតុនេះ ទើបធ្វើឲ្យគាត់សម្លឹងឃើញថា ប្រពៃណីទំនៀមទម្លាប់ តន្ត្រី ហើយនឹងគុណធម៌មានសារៈសំខាន់ តែក៏មានគំនិតផ្ទុយគ្នានឹងម៉ជឺដែលជាទស្សនវិទូរួមសំណាក់ជាមួយគាត់ ដោយសុនជឺយល់ឃើញ ថាធម្មជាតិរបស់មនុស្សមានតែភាពអាក្រក់ឃោរឃៅទាល់តែទទួលបាននូវការអប់រំទើបអាច ប្រសើរឡើងបាន។ ទ្រឹស្តីពុទ្ធិទស្សនវិជ្ជា ស៊ុនជឺពោលថា ដំណើរប្រព្រឹត្តទៅនៃសភាវៈទាំងពួងក្នុងលោកនេះមានអត្ថិភាព … Continue reading 
Posted in ទស្សនវិជ្ជាចិន | Leave a comment

ខុងជឺសន្ទនាយ៉ុងឈីជី

ថ្ងៃមួយអ្នកប្រាជ្ញខុងជឺត្រេចចរទៅកាន់ភ្នំថៃសាន(ភ្នំសក្តិសិទ្ធប្រចាំបូព៌ាទិសនៅមណ្ឌល សានតុង)ក៏បានជួបព្រឹទ្ធាចារ្យយ៉ុងឈីជី កំពុងធ្វើដំណើរតាមរជើងព្រៃព្រឺក្សដែលជាតំបន់ របស់ក្រុងឈើង(ជាក្រុងនៅក្នុងរដ្ឋលូ បច្ចុប្បន្ននៅក្នុងមណ្ឌលសានតុង) បិទបាំងរាងកាយ ដោយស្បែកប្រើសសាច់គគ្រើម រឹតចង្កេះដោយខ្សែសាច់គគ្រើម ហើយផ្ទាត់ឃឹមវាយស្គ ស្រែកច្រៀងកំសាន្តបណ្តើរ អ្នកប្រាជ្ញខុងជឺទើបសួរទៅថា “លោកព្រឹទ្ធាចារ្យ! លោកមាន សេចក្តីសុខសំរាន្តចិត្តដោយហេតុអ្វីរឺ?”។ ព្រឹទ្ធាចារ្យយ៉ុងឈីជីស្តីតបទៅថា “សេចក្តីសុខសំរាន្តរបស់ខ្ញុំនេះ មានច្រើនណាស់ ដូចជា មេឃនោះបានឲ្យកំនើតដល់សព្វសភាវៈដោយប្រកាន់យកមនុស្សនេះថាមានគុណតម្លៃ ខ្ពង់ខ្ពស់បំផុតជាងភាវៈដទៃ កាលបើខ្លួនខ្ញុំបានកំនើតមកក្នុងភាពជាមនុស្ស ទើបចាត់បាន ថាជាសេចក្តីសុខសំរាន្តប្រការទីមួយ។ ម្យ៉ាងទៀត បុរសយើងមានការបែងចែកញែកផ្សេងពីស្ត្រី ដោយបុរសជាភេទខ្ពង់ខ្ពស់ជាង ភេទស្រ្តីខ្លួនខ្ញុំនេះបានកំនើតមកក្នុងភេទជាបុរស នោះគឺសេចក្តីសុខសំរាន្តប្រការទីពីរ។ មួយវិញទៀត មនុស្សដែលកើតមក អ្នកខ្លះក៏ទ្រទ្រង់ជីវិតរស់នៅមិនទាំងបានមួយថ្ងៃរឺ មួយខែផងហើយអ្នកខ្លះទៀត ធ្វើកាលកិរិយាតាំងតែខ្លួននៅជាកូនងែត ចំណែកខ្លួនខ្ញុំនេះ បានមានជីវិតរស់នៅយឺនយូរដល់ទៅ ៩០ ឆ្នាំហើយ នោះគឺសេចក្តីសុខសំរាន្តប្រការទីបី។ សេចក្តីក្រីក្រនោះគឺជាប្រក្រតីរបស់បុរស ហើយសេចក្តីក្សិណក្ស័យក៏ជាគោលដៅចុង … Continue reading 
Posted in ទស្សនវិជ្ជាចិន | Leave a comment

No comments:

Post a Comment

Translate

ចូលចិត្តខ្ញុំ