ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លករបស់​ខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
Yuri's Revenge

Wednesday, July 3, 2013

កម្លាំងចិត្ត Posted in កម្លាំងចិត្ត | Leave a comment


Category Archives: កម្លាំងចិត្ត

នាទីកម្សាន្ត

Posted in កម្លាំងចិត្ត | Leave a comment

អ្នកស៊ូមិនបរាជ័យ អ្នកបរាជ័យព្រោះមិនស៊ូ

បើថ្ងៃនេះយើងមានអារម្មណ៍រួញរាអស់សង្ឃឹម អស់កម្លាំងចិត្តក្នុងការឈានមុខទៅស្វែងរក ជ័យជំនះនោះ ក៏សាកអានប្រវត្តិរបស់បុគ្គលទាំងនេះលមើល។ ឈីន ដូមិននិក បប៊ី (Jean dominique bauby) គាត់កើតរោគស្លាប់អវៈយវៈទាំងអស់ ក្នុងរាង្គកាយ(ខ្វិន) ហើយអាចកម្រើកនិងពព្រិចភ្នែកខាងឆ្វេងបានតែម្ខាងប៉ុណ្ណោះ តែគាត់ ក៏អាចធ្វើរឿងដែលមនុស្សមានរាង្គកាយប្រក្រតីក៏នៅថាពិបាក នោះក៏គឺ “ការសរសេរសៀវភៅ” ដោយអាស្រ័យការពព្រិចភ្នែកជាសញ្ញាម្តងមួយតួអក្សរ នោះយកមករៀងជាពាក្យ ឃ្លា ប្រយោគ រហូតបានសម្រេចមកជាសៀវភៅមួយក្បាល។ គ្រិស មូន (Christ moon) ជើងខាងស្តាំរបស់គេបានដាច់ដោយសារត្រូវគ្រាប់បែក ហើយតមក ក៏ពាក់ជើងសិប្បនិម្មិត តែគាត់ក៏ជាមនុស្សពិការដំបូងបង្អស់ដែលបានរត់ម៉ារ៉ាថនឆ្លងកាត់កម្តៅថ្ងៃ ដ៏ក្តៅងំក្នុងទន្លេខ្សាច់សាហារ៉ា អស់ចម្ងាយផ្លូវ 250 គីឡូម៉ែត្រ ដើម្បីប្រមូលថវិការជួយសង្រ្គោះ មនុស្សពិការ។ មហាត្មៈ គន្ធី អ្នកតស៊ូជាមួយចក្រភពអង់គ្លេសដោយដៃទទេទាំងពី ដើម្បីឲ្យបានមកនៅ … Continue reading 
Posted in កម្លាំងចិត្ត | Leave a comment

លោកទាំងមូលនឹងក្លាយជារបស់អ្នក

“លោកទាំងមូលនឹងគេចផ្លូវអោយនរណាក៏បាន ដែលដឹងទិសដៅថានឹងទៅខាងណាពិត ប្រាកដ” ។តើអ្នកធ្លាប់មានខ្លះទេ ដែលយើងមានអារម្មណ៍ថា ជីវិតខ្វះរសជាតិ គ្មានជីវិតជីវ៉ា ងប់ងល់តប់ប្រមល់នៅតែជាមួយនឹងភាពគួរអោយ ធុញទ្រាន់ ដោយសាតែខ្លួនឯងមិនដឹងថា នឹងធ្វើអ្វីក្នុងមួយថ្ងៃៗ។កាលបើមិនដឹងថានឹងធ្វើអ្វី មិនដឹងថាមានគោលដៅដូចម្តេចខ្លះ ទើប ធ្វើអោយគ្មានអារម្មណ៍សប្បាយ។ពេលវេលាក្នុងមួយថ្ងៃៗទៀតសោត ក៏ហាក់ដូចជាយូរអើយ សែនយូរ។ តែបើយើងសាកល្បងបែរទៅពិចារណាមើល ក្នុងថ្ងៃដែលយើងមានគោលដៅច្បាស់លាស់ ដើម្បីនឹងធ្វើអ្វីម្យ៉ាងឲ្យសម្រេច ឬធ្វើអ្វីម្យ៉ាងដើម្បីលោកឪពុកអ្នកម្តាយ មិត្តស្រីមិត្តប្រុស សូម្បីតែមិត្តស្និទ្ធស្នាលឬនរណាក៏ដោយចុះ ដូចជាចង់គូររូបស្អាតៗ ឲ្យ ធ្វើរបស់ដែលជា អំណោយឬកាដូពិសេសឲ្យ ចង់អានសៀវភៅយ៉ាងហោចមួយក្បាលឲ្យចប់ជាដើមយើង ក៏នឹងមានអារម្មណ៍ថាពេលវេលាហាក់ ដូចជាគួរឲ្យភ្លើតភ្លើនសប្បាយហើយវាកន្លងហួស ទៅយ៉ាងសែនឆាប់រហ័ស!។ គោលដៅនៃការមានជីវិតរស់នៅក៏ដូចគ្នា បើកំណត់បានថាចង់ក្លាយជាអ្វីធ្វើរឿងអ្វីចង់ទទួល ជោគជ័យក្នុងរឿងអ្វី ជីវិតទើបមានរសជាតិប្រសើរឡើង។ ព្រោះមនុស្សយើងបើមានតែក្តី សុបិនមួយមុខប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវមានគោលដៅសម្រាប់ជីវិតទៀតផង កាលបើមានគោលដៅជាខ្សែជ័យហើយក៏នឹងអាចធ្វើអ្វីគ្រប់យ៉ាងបានដូចចិត្តប្រាថ្នា ព្រោះថា លោកទាំងមូលនឹងបើកផ្លូវឲ្យមនុស្សដែលដឹងថាខ្លួនឯងនឹងដើរទៅខាងណាប៉ុណ្ណោះ។ … Continue reading 
Posted in កម្លាំងចិត្ត | Leave a comment

ជួយគ្នាពុះពារដើម្បីឲ្យក្តីសុបិនក្លាយជាការពិត

“សម្លឹងមើលទៅឲ្យឆ្ងាយឲ្យផុតជើងមេឃ យើងនឹងស្រវាចាប់ដួងតារាតូចធំឲ្យបានដូចចិត្តប្រាថ្នា នឹងឈានដើរទៅមុខម្តងមួយជំហានៗព្រមគ្នានឹងនាំគ្នាពុះពារដើម្បីក្តីសុបិននោះក្លាយទៅជាការ ពិត” ពិភពលោកដ៏ស្រស់ស្អាតរបស់យើងមួយនេះគួរឲ្យមនោរម្យជានិច្ចគ្រាន់តែយើងមានក្តីសុបិនឬ ក្តីប្រាថ្នាមុះមុតក្នុងជីវិតដោយមិនខ្វល់ថាក្តីសុបិននោះមានខ្នាតតូចឬធំសុំត្រឹមតែឲ្យយើងមាន សេចក្តីតាំងចិត្តធ្វើដំណើរទៅឲ្យដល់ត្រើយនៃក្តីសុបិនដែលជាគោលដៅខ្ពស់បំផុតរបស់អ្នក ប៉ុណ្ណោះ។ បើមនុស្សយើងត្រូវការសេចក្តីសម្រេចក្នុងជីវិតរឿងប្រការដំបូងដែលសំខាន់បំផុតគឺត្រូវមាន សេចក្តីសុបិនជាមុនសិន។ ក្តីសុបិននឹងធ្វើឲ្យយើងមានឋាមពលមានកម្លាំងចិត្តដើម្បីពុះពារបញ្ហា ឧបសគ្គផ្សេងៗថែមទាំងធ្វើឲ្យយើងមានអារម្មណ៍ថាជីវិតយើងមានគុណតម្លៃដែលបានកើតមក ជាមនុស្សទោះបីត្រូវលំបាកលំបិនក្នុងការធ្វើការងារឬត្រូវរងទុក្ខលំបាកវេទនាយ៉ាងណាក្តី ឋាមពលនិងកម្លាំងចិត្តនេះនឹងជួយឲ្យយើងពុះពារឧបសគ្គស្រវាចាប់យកក្តីសុបិននោះឲ្យ ទាល់តែបាន។ តាមការពិតនោះការងារគ្រប់បែបយ៉ាងសុទ្ធតែជាការងារធ្ងន់និងលំបាកលំបិនតែទាំងអស់ហ្នឹង តែសម្រាប់អ្នកដែលមានសេចក្តីតាំងចិត្តមុះមុតព្យាយាមខ្វល់ខ្វាយគ្រប់មធ្យោបាយឲ្យខ្លួនឯង បន្លុះដល់សេចក្តីសុបិនដែលបានតម្កល់ទុកការងារដែលធ្ងន់នោះក៏នឹងក្លាយទៅជាការងារដែល មានអារម្មណ៍ថា”ស្រាលនិងគួរឲ្យភ្លើតភ្លើន”ទៅវិញ។ មនុស្សដែលមិនមានក្តីសុបិនក្រៅពីខ្វះឋាមពលខ្វះកម្លាំងចិត្តហើយឯជីវិតទៀតសោតក៏ខ្វះ រសជាតិរស់នៅឲ្យតែផុតមួយថ្ងៃៗយ៉ាងឯកោឯកាគ្មានគោលដៅស្រងេះស្រងោចអស់សង្ឃឹម ហើយអណ្តែតអណ្តូងដូចសំណាត់ឈើកណ្តាលមហាសមុទ្រដែលមិនដឹងថាថ្ងៃណានឹងអណ្តែត ទៅឈប់នៅកោះណាទៅកឿងកើលលើឆ្នេខ្សាច់ទីណាចាំតែថ្ងៃពុកផុយបាក់បែករិចរេលព្រោះ កម្លាំងខ្យល់និងផ្ទាំងរលកនៃមហាសមុទ្រដែលបក់បោកផ្ទប់ឆ្វេងស្តាំមុខក្រោយគ្រប់ពេលវេលា។ វ៉លត៍ឌីសនីយ៍បានមានប្រសាស្រ្តថា:-” if you can dream it, you can do it” បើអ្នកមានក្តី សុបិនទោះយ៉ាងណាអ្នកក៏អាចធ្វើវាបាន។រឿងណាដែលចិត្តគិតប្រាថ្នារឿងនោះក៏នឹងអាច ក្លាយជាការពិតបានហើយនឹងជាកម្លាំងរុញច្រានដែលអាចជួយឲ្យយើងធ្វើក្នុងរឿងដែលមិន ធ្លាប់ធ្វើឬគិតថាធ្វើមិនបានពីមុនមក។ ខ្ញុំជឿថាមនុស្សគ្រប់គ្នាត្រូវមានសេចក្តីសង្ឃឹមហើយ គ្រប់គ្នាមានសិទ្ធិសាងសេចក្តីសុបិនបានទាំងអស់គ្នាហ្នឹង។ពេលយើងមានសេចក្តីសុបិនមាន …Continue reading 
Posted in កម្លាំងចិត្ត | Leave a comment

នាំគ្នាឈានទៅមុខឲ្យដល់គោលដៅ

“នាំគ្នាឈានទៅមុខម្តងមួយថ្នាក់ៗនាំគ្នាឈានទៅឲ្យដល់គោលដៅ” ជឿខ្ញុំណា៎!…គ្មានអ្វីក្នុងលោកនេះដែលសម្រេចបានដោយមិនចាប់ផ្តើមពីការធ្វើម្តងបន្តិចៗឬផ្តើម ធ្វើម្តងមួយមុខៗនោះទេ។ សាកប្រៀបធៀបមើលបើយើងរាប់ឲ្យដល់មួយរយយើងត្រូវចាប់ផ្តើម រាប់ពីទីមួយគឺពីមួយទៅជាពីរបីបួន…រហូតដល់មួយរយ។សេចក្តីសម្រចក៏ដូចគ្នាដែរសុភាសិត ចិនពោលថា”សេចក្តីសម្រេចត្រូវចាប់ផ្តើមពីជំហានដំបូងត្រូវសន្សឹមៗធ្វើសន្សឹមៗសន្សំចាប់ផ្តើម ពីម្តងមួយជំហានៗចុងក្រោយវានឹងបានជោគជ័យឯងគ្រាន់តែវាយូរឬឆាប់តែប៉ុណ្ណោះ”។ ពេលយើងឈានកន្លងភ្នំទៅម្ខាងទៀតយើងមិនអាចឈានកន្លងភ្នំតែម្តងបានដោយការឈាន ត្រឹមតែមួយជំហាននោះទេព្រោះយើងមិនមែនជាយក្សឯណាយើងជាមនុស្ស! ឬបើមិនដូច្នោះ យើងក៏មិនអាចបង្រួមភ្នំឲ្យតូចចុះយើងមិនអាចសេកអ្វីៗបានតាមចិត្តដើម្បីឈានកន្លងដោយ ការឈានជើងត្រឹមតែមួយជំហានបានទេព្រោះយើងមិនមែនជាមនុស្សវិសេសយើងជាមនុស្ស ធម្មតា។ផ្ទុយទៅវិញយើងត្រូវឈានកន្លងដុំថ្មដុំដីដុំក្រួសម្តងមួយដុំៗកាលណាយើងឈានកន្លង ម្តងមួយដុំៗរហូតដល់អស់ហើយនោះមានន័ថាយើងបានឈានកន្លងភ្នំដែលខ្ពស់លលៃបាន ហើយដែរ។ សេចក្តីសម្រេចទើបជាការសន្សំម្តងបន្តិចៗសន្សឹមៗមិនបំបោលសន្សំៗរហូតដល់ធំមហិមា។ ឧបស័គ្គដែលកើតឡើងតាមផ្លូវប្រៀបដូចដុំថ្មហើយវាគ្រាន់តែជាការជំពប់ដុំតូចៗតាមផ្លូវតែ ប៉ុណ្ណោះបើនាំវាទៅប្រៀបធៀបជាមួយគោលដៅដែលជាភ្នំឧបស័គ្គនោះក៏ហាក់ដូចជាតូចល្អិត ភ្លាមតែម្តងវាម្នាក់មួយខ្នាតម្នាក់មួយជើងមេឃតែម្តងតើមែនទេ!។ហើយចូរចាំទុកថាដុំថ្មតាមផ្លូវ មានឲ្យយើងកន្លងមិនមែនមានឲ្យយើងជំពប់នោះទេតែបើបានជាជំពប់”ដួល”ក៏”ក្រោក”ឡើង មកហើយឈានកន្លងទៅ….វាក៏ប៉ុណ្ណឹងឯង។ បើចង់ដឹងថាដួងតារាដែលដេរដាសពាសពេញលើនភាល័យមានច្រើនប៉ុណ្ណានោះក៏ត្រូវសន្សឹម រាប់ម្តងមួយដួងៗ។បើចង់ប្រសព្វសេចក្តីសម្រេចក្នុងជីវិតក៏ត្រូវឈានកន្លងឧបស័គ្គឲ្យទាល់តែ បានប្រៀបដូចការឈានកន្លងដុំថ្មទៅម្តងមួយដុំៗឈានទៅមុខម្តងមួយថា្នក់នាំគ្នាឈានទៅឲ្យ ដល់គោលដៅ។
Posted in កម្លាំងចិត្ត | Leave a comment

មិនគិតកង្វល់ហួសហេតុ

រឿងអាក្រក់ៗក្នុងជីវិតទីបំផុតវាក៏នឹងកន្លងហួសទៅ។រឿងដែលធ្វើឲ្យយើងកើតទុក្ខស្មុគស្មាញ ក្នុងចិត្តភាគច្រើនតែងកើតចេញពីក្តីវិតក្កកង្វល់។ដើមហេតុដែលធ្វើមិនឲ្យមានក្តីសុខហើយរស់ នៅយ៉ាងកើតទុក្ខស្មុគស្មាញចិត្តនេះគឺការវិតក្កកង្វល់ជាមួយនឹងរឿងដែលមិនទាន់កើតឡើង គ្រប់ពេលវេលា។ ខ្ញុំចង់ឲ្យអត្ថន័យរបស់ពាក្យថា”វិតក្ក” គឺការគិតនឹក ជាទុក្ខគិតខ្លាចក្រែងមុនកើតហេតុកាណ៍ នោះៗដូចជាខ្លាចក្រែងទៅដល់បន្ទប់ប្រឡងមិនទាន់ពេលវេលាជាដើម។ ចំណែកពាក្យថា ”កង្វល់”បានដល់ភាពមិនសប្បាយចិត្តព្រោះតែគិតខ្លាចជាមុនមានសំនួនខ្មែរយើង ថា”តឹងមុន ទាញ” ដូចជាខ្លាចថាខ្លួនឯងនឹងធ្វើវិញ្ញាសាប្រឡងមិនបានល្អជាដើម។ ក្តីវិតក្កហើយនឹងការកង្វល់ទើបជាភាវ:របស់ចិត្តដែលគិតវិលទៅវិលមកសាំហើយសាំទៀត ដដែលៗមិនចេះចប់វិលវង់នៅជាមួយអតីតបច្ចុប្បន្នហើយនឹងអនាគតក្នុងរឿងផ្សេងៗមិនថា ការរៀនសូត្ររឿងការងារក្តីព្រាត់ប្រាស់ការឈឹចាប់គ្រុនរងារហើយសូម្បីនឹងរឿងស្នេហា។ តាមការពិតផលការវិច័យរបស់អ្នកចិត្តវិទ្យាបានសរុបទុកថា ជាង40% របស់រឿងដែលវិតក្ក ឬកង្វល់នោះច្រើនមិនដែលកើតមានឡើយ 30% ជារឿងដែលធ្លាប់កើតមានហើយ 12% ជា ការវិតក្កកង្វល់ជាមួយនឹងសុខភាពដែលគ្មានអ្វីអះអាងហើយនឹងការខ្លាចទៅតែខ្លួនឯង 12% ទៀតជារឿងរបស់អារម្មណ៍ ដែលស្មុគស្មាញបន្តិចបន្តួចដែលនៅសល់ពិតប្រាកដនោះមាន ត្រឹម 8% ប៉ុណ្ណោះដែលមានផលចំពោះជីវិតដែលយើង គិតកង្វល់នោះ។ ដូច្នេះបានន័យថា 92% នៃហេតុការណ៍ដែលកើតឡើងហើយធ្វើឲ្យវិតក្កកង្វល់នោះមិនមាន ផលប៉ះពាល់ដល់ជីវិតយើងឡើយធ្វើឲ្យខូចឋាមពលខូចពេលវេលានិងខូចអារម្មណ៍ទទេៗ។ ខ្ញុំសូមលើកតួយ៉ាងក្នុងរឿងវិតក្កកង្វល់នេះដើម្បីឲ្យឃើញជារូបធម៌ដូច្នេះ-ក្តីវិតក្កនិងក្តីកង្វល់ នេះប្រៀបដូចការបញ្ឆេះរថយន្តចោលក្នុងរោងរថយន្តពីពេលល្ងាចលុះភ្ញាក់ឡើងពេលព្រឹក រថយន្តក៏នៅនឹងកន្លែងដើមមិនទៅដល់ណាឡើយតែក្នុងរោងរថយន្តពេញទៅដោយផ្សែង ហើយនឹង … Continue reading 
Posted in កម្លាំងចិត្ត | Leave a comment

មិនខូចចិត្តនឹងអតីតថាវាជារឿងខុសឆ្គងតែឲ្យគិតថាជាការសិក្សា

“ការសិក្សាដែលល្អបំផុតក្នុងជីវិតគឺការសិក្សាពីរឿងខុសឆ្គងដែលកន្លងមក” ហេតុការណ៍ផ្សេងៗដែលកើតឡើងកន្លងមកក្នុងអតីតដែលធ្វើឲ្យយើងមិន មានសេចក្តីសុខនោះភាគច្រើនសុទ្ធតែកើតមកពីការគិតការជឿការប្រកាន់ ខ្ជាប់រៀងរហូតមក។ ខ្ញុំឃើញមិត្តភក្តិជាច្រើននាក់ដែលធ្លាប់ធ្វើខុសឆ្គងកន្លងមកមិនព្រមលះបង់ ចោលកំហុសដែលដក់ជាប់នៅក្នុងចិត្តនៅតែគិតធ្វើទុក្ខបុកមេ្នញបំផ្លាញខ្លួន ឯងហើយនឹងប្រកាន់ខ្ជាប់ជាមួយបញ្ហាក្តីទុក្ខដើមៗរបស់ខ្លួននោះរហូត។ មិត្តភក្តិខ្ញុំខូចចិត្តជាខ្លាំងដែលបាត់បង់មិត្តស្រីព្រោះខ្លួនឯងធ្វើខុសទៅរីករាយ សប្បាយជាមួយស្រីថ្មីត្រឹមមួយខណ:កាលត្រូវចាប់បានថាចិត្តមិនស្មោះទៅ ដើរមានសហាយជាមួយស្រីផ្សេងលុះចង់ត្រឡប់មកស្រឡាញ់ស្រីដើមវិញក៏ យឺតពេលទៅហើយបច្ចុប្បន្ននេះក៏នៅកើតទុក្ខខូចចិត្តព្រោះតែចិត្តមិនត្រង់ ត្រឹមតែមួយដងធ្វើឲ្យខូចចិត្តសោកសៅរហូតមកដល់សព្វថ្ងៃនេះ។ សួរថាមិត្តរបស់ខ្ញុំធ្វើខុសឬក៏អត់ចម្លើយក៏គឺខុសពិតប្រាកដណាស់ដែលជ្រុល ទៅធ្វើមិនស្មោះត្រង់ជាមួយខាងស្រីមុនសួរថាហើយហេតុអ្វីក៏មិនព្រមបំភ្លេច រឿងអតីតចោលឲ្យអស់ទៅសោកសៅខូចចិត្តធ្វើអ្វីចម្លើយក៏គឺ “ហ្នឹងបានថា..!”។ អតីតវាបានកន្លងហួសទៅហើយកំហុសដែលធ្លាប់បានធ្វើក៏កន្លងហួសអស់ទៅ ហើយដែររឿងដែលបានកើតឡើងហើយនឹងផលដែលទទួលបានពីទង្វើក្នុងថ្ងៃ នោះ…ក៏បានកន្លងហួសអស់ទៅហើយដែរ។ សូម្បីខ្លួនយើងនៅក្នុងបច្ចុប្បន្នថ្ងៃនេះតែចិត្តវិញ្ញាណអារម្មណ៍នឹកគិតនៅវិលវល់ តែជាមួយនឹងថ្ងៃចាស់ៗក្នុងអតីតកាលដូច្នេះតើយើងនឹងមានសេចក្តីសុខជាមួយ ថ្ងៃបច្ចុប្បន្នដូចម្តេចទៅ!។ កាលបើមិត្តខ្ញុំមិនព្រមក្រវាត់ចោលកំហុសឆ្គងចាស់ៗ ចោលឲ្យអស់យ៉ាងនេះ ថ្ងៃនេះមិត្តខ្ញុំក៏នៅកើតទុក្ខសោកសៅដូចដើមទុក្ខបែបមិនដឹងថានឹងដោះស្រាយ បញ្ហាដូចម្តេច ទុក្ខបែបសាំៗដដែលៗមុខគួរឲ្យវេទនា។ ទោះបីអតីតជាតួកំណត់បច្ចុប្បន្នហើយបច្ចុប្បន្នជាតួកំណត់អនាគតក៏ពិតមែន ហើយតែកាលបើបានធ្វើខុសឆ្គងមកហើយក៏បណ្តោយឲ្យវាកន្លងហួសទៅគិត ជាថ្មីថាជាការសិក្សាស្រាវជ្រាវរកបទពិសោធវិញវាប្រសើរជាជាង។ អ្វីដែលយើងធ្វើខុសជាមួយអ្នកដទៃក៏សូមទោសគេទៅហើយកែខ្លួនជាថ្មីអ្វីដែល ធ្វើខុសឆ្គងទៅហើយមិនថាជារឿងរៀនរឿងស្នេហាក៏ឲ្យវាកន្លងហួសទៅចាប់ផ្តើម សាជាថ្មីជាមួយនឹងការរៀនដោយតាំងចិត្តអានសៀវភៅប្រលងឲ្យធ្ងន់ជាងមុនឬ ចាប់ផ្តើមជាមួយរឿងស្នេហាថ្មី (ដែលអាចល្អជាងមុន) វាប្រសើរជាជាង។ កុំមើលងាយជាន់ឈ្លីជីវិតខ្លួនឯងឡើយអារម្មណ៍ប្រកាន់ខ្ជាប់ថា “អញធ្វើខុសអញ អាក្រក់” ឬអារម្មណ៍ដែលថា … Continue reading 
Posted in កម្លាំងចិត្ត | Leave a comment

ជីវិតមានគុណតម្លៃជាជាងទៅខ្វល់ជាមួយរឿងគ្មានខ្លឹមសារ

“គ្មាននរណាអាចធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនអន់ថយថោកទាបបានទេបើយើងមិនគិត យល់ព្រមទទួល”។ ជាញឹកញយដែលយើងមានអារម្មណ៍ញាប់ញ័រនឹងពាក្យសម្តីរឺត្រូវគំនិតអ្នកដ៏ទៃគ្របសង្កត់ ច្រើនគ្រាដែលយើងគិតខ្វល់នឹងពាក្យសម្តីអ្នកដ៏ទៃរហូតដល់កើតទុក្ខដេកមិនលក់បក់មិន ល្ហើយដោយសារការទៅចាប់អារម្មណ៍នឹងសម្តីពីរបីមាត់ដែលវាមកខ្ទប់ត្រចៀកហើយចាក់ ធ្លុះដល់ដួងចិត្ត។មានមនុស្សជាច្រើននាក់ដែលខ្វល់នឹងសម្តីខ្វល់នឹងគំនិតអ្នកដ៏ទៃ រហូតដល់ខ្លួនឯងធ្លាក់នៅក្នុងសភាព”ដុនដាប”។ តាមពិតពាក្យសម្តីដែលចេញពីមាត់វាគ្មានអំណាចអ្វីលើខ្លួនយើងទេ! មិនថាជានរណាក៏ ដោយចុះបើ យើងមិនខ្វល់នឹងវាម្យ៉ាងព្រោះពាក្យសម្តីទាំងនោះយ៉ាងពូកែណាស់ក៏គ្រាន់តែ ជាសម្តីមិនប៉ុន្មានមាត់ដែលគេយកមកចងក្រងជាប្រយោគប៉ុណ្ណឹងតែអាប្រយោគដែលថា នេះវានឹងមានអត្ថន័យដូចម្តេចនោះក៏ព្រោះយើងទៅឲ្យអត្ថន័យវាហ្នឹងឯងបើឲ្យន័យទៅ ក្នុងចំណុចទុទិដ្ឋិនិយមរឺខាងផ្លូវលប់វាក៏ធ្វើឲ្យចិត្តយើងរួញរាអស់កម្លាំង តែបើឲ្យន័យជា សុទិដ្ឋិនិយមរឺគិតខាងបូកវាក៏ជួយឲ្យយើងមានឋាមពលមានកម្លាំងចិត្ត។ តួយ៉ាងងាយៗរបស់ពាក្យដែលដូចគ្នាតែចាត់រៀងចងក្រងមិនដូចគ្នាវាមានអត្ថន័យផ្សេង គ្នាដាច់ស្រលះតែម្តងដូចជាពាក្យថា “ខ្ញុំធ្វើបាន” ហើយនឹងពាក្យថា ”ធ្វើខ្ញុំបាន” អត្ថន័យ ផ្សេងគ្នាបាតដៃជាខ្នងដៃតែម្តងប្រើពាក្យបីមាត់ដូចគ្នាគ្រាន់តែប្តូរតំណែងគ្នាប៉ុណ្ណោះកាល បើដូច្នេះតើយើងនឹងជ្រើសរើសយកអ្វីបើមិនជ្រើសយកអត្ថន័យទៅក្នុងផ្លូវចម្រើន រឺដែលជួយជំរុញយើងឲ្យមានកម្លាំងក្នុងការទ្រទ្រង់ជីវិតរស់នៅទាំងការងារក្តីស្នេហាហើយ នឹងខ្លួនយើងឯងផងទេនោះ។ ប្រយោគសំខាន់របស់អេលេនណរ៍លូសវេសត៍អ្នកការទូតជាតិអាមេរិកាំងពោលថា ”គ្មាន នរណាធ្វើឲ្យយើងមានអារម្មណ៍អាប់អន់ថោកថយបានទេបើយើងមិនយល់ឃើញថាវា ដូច្នោះរឺបើយើងមិនព្រមទទួលស្គាល់វាទេនោះ “No one make you feel inferior without your consent.” កាលបើយើងមិនព្រមទទួលយកអារម្មណ៍ដែលគិតថាខ្លួនអន់គ្មានគុណតម្លៃឲ្យចូលមក … Continue reading 
Posted in កម្លាំងចិត្ត | Leave a comment

ជោគជតាជាមួយក្តីសម្រេច

“ឡើងបានចុះបានមិនរួញរាចំពោះបញ្ហា មានបញ្ញាពោរពេញទៅដោយក្តីសង្ឃឹមស៊ូតទៅ”។ វិថីជីវិតមិនមែនជារឿងមនោរម្យដរាបទេ បញ្ហាឧបសគ្គទាំងឡាយរៀងរាយនៅមិនចេះអស់ មិនចេះហើយ។ ឧត្តមការនៃក្តីសុបិនពិបាកនឹងសម្រេចបាន នរណាដែលមានចិត្តមិនរឺងមាំ មានចិត្តរួញរាថយក្រោយមិនអត់ធន តែងមិនអាចឈានតទៅមុខទៀតបានទេ។ របស់ម្យ៉ាងដែលយើងអាចពឹងពាក់បានគឺខ្លួនឯង គ្រប់រឿងរ៉ាវដែលចូលមកគ្រាន់តែជា បទសាកល្បងប៉ុណ្ណោះ បើអាចឆ្លងផុតបាន យើងនឹងចម្រើនលូតលាស់ក្លៀវក្លាថែមទៀត តែបើឆ្លងមិនបានទេយើងនឹងឈប់ស្ងៀមគាំងមួយកន្លែងទៅណាមិនរួចទេ។ មនុស្សយើងហ្នឹងសំខាន់នៅលើចិត្ត សុំត្រឹមមានការជឿជាក់និងសទ្ធាតែប៉ុណ្ណោះ ប្រើ សតិបញ្ញាតស៊ូពុះពារឧបសគ្គ គង់មានថ្ងៃណាមួយសម្រេចបានដូចក្តីប្រាថ្នាមិនខាន។ ផ្កាឈើវានឹងរីកឯងពេលណាដល់រដូវកាលរបស់វា។ ការរចនាប្រឌិតរបស់ផ្សេងៗត្រូវ ប្រើពេលវេលាប្រកបជាមួយភាពរឹងមាំនឹងអត់ធន ចំណុចសំខាន់គឺត្រូវប្រកាន់ខ្ជាប់ចំពោះ គោលដៅ។បើមានសទ្ធាជឿជាក់មិនឃ្លេងឃ្លោងហើយ នៅទីបំផុតនឹងធ្វើឲ្យយើងបន្លុះ ដល់គោលដៅមិនខានឡើយ។ រយះផ្លូវហ្មឺនគីឡូចាប់ផ្តើមពីជំហានដំបូង វិថីជីវិតក៏មាន ឧបមាដូច្នោះដែរ។ ជំហានដំបូងនេះសំខាន់ណាស់ណា តែជំហានតទៅសំខាន់ជាងហ្នឹងទៅទៀត បើ ប្រាសចាកភាពរឹងមាំមុះមុតដាច់ខាតហើយនោះ គ្មាននរណាអាចទៅដល់គោលដៅ បានឡើយ។ ទោះមានឧបសគ្គរាំងរាច្រើនប៉ុណ្ណាក្តី កុំរួញរាកង្វល់ក្នុងចិត្តថ្វី ចូរប្រើបញ្ញានិងភាព ក្លាហានជាទ្រនិចទិសចង្អុលនាំផ្លូវឈានតទៅ។
Posted in កម្លាំងចិត្ត | Leave a comment

ជិវិតមនុស្សយើងមានឡើងមានចុះ

“ធម្មជាតិមានតុល្យភាពក្នុងខ្លួនរបស់វា កាលបើដល់ទីបំផុតក៏ត្រូវផ្លាស់ប្តូរការផ្លាស់ប្តូរស្រេចទៅ លើកាល:ទេស:និងឳកាស អ្នកល្មើសមិនសម្របតាមស្ថានការណ៍រមែងត្រូវគេប្រឆាំង”។ ជិវិតជារបស់នរណា? ជីវិតជារបស់យើងពិតរឺ? ប្រសិនបើវាជារបស់យើងៗរមែងអាចគ្រប់គ្រង ចាត់ចែងបានតាមចិត្ត យើងប្រាថ្នា ប្រហែលគ្មាននរណាត្រូវការជួបប្រទះនឹងការអស់សង្ឃឹម ខកចិត្តនោះទេ។ តែបើយើងសង្កេតតាមសភាវពិត រឿងរ៉ាវជាច្រើនយ៉ាងត្រលប់ជាផ្ទុយគ្នាសុខមួយដងមួយគ្រា ក៏ត្រលប់ក្លាយជាទុក្ខ សមបំណងត្រឹមមួយពព្រិចភ្នែកក៏ត្រឡប់ក្លាយជាអស់សង្ឃឹមវិញ ប្រសិន បើពេលវេលាឈប់ស្ងៀម រឿងរ៉ាវក្នុងលោកនេះប្រហែលជាមិនផ្លាស់ប្តូរទេ កាលបើហេតុ ទាំងឡាយមិនប្រែក្លាយក៏គ្មានរឿងអ្វីឲ្យផ្លាស់ប្តូរដែរ។ ជោគជ័យ និង ការដួលរលំនៅក្នុងជីវិតរបស់មនុស្សយើង វាអាស្រ័យទៅលើលក្ខខណ្ឌនិងហេតុ បច្ច័យ។ កាលបើបរិដ្ឋានផ្លាស់ប្តូរវាធ្វើឲ្យរឿងផ្សេងៗផ្លាស់ប្តូរតាមផងដែរ។ ភាពរុងរឿងនិងភាព អន់ថយចាត់ទុកជារឿងធម្មតាសាមញ្ញ។ មនុស្សយើងគួរឡើងបានចុះក៏បាន គួរយល់និងមិនអស់សង្ឃឹមចំពោះជីវិត។ការរីកចំរើនលូត លាស់នៃសព្វវត្ថុនិងសេចក្តីសម្រេចក្នុងជីវិតរបស់មនុស្សយើងក៏មានប្រការដូច្នោះដែរ។កាល បើដល់ចំណុចខ្ពស់បំផុតវាតែង ព្យាយាមគង់សភាពនៅរហូតដល់ក្លាយជាការល្មើសបញ្ច្រាស់ ក្រសែធម្មជាតិ។ នៅទីបំផុតក៏នឹងត្រូវប្រឆាំងផ្តួលរំលំនិងបំផ្លិចបំផ្លាញ ហើយបើកឳកាសឲ្យ ដល់របស់ថ្មី ៗឡើងមកជំនួសវិញ។ ការផ្លាស់ប្តូរមានទាំងផ្នែកខាងវិជ្ជមាននិងផ្នែកខាងអវិជ្ជមាន ក្នុងផ្លូវរចនាគឺវាឲ្យកំនើតរបស់ថ្មី … Continue reading 
Posted in កម្លាំងចិត្ត | Leave a comment

កើតទុក្ខជាមួយរបស់ដែលគ្មានជាការបំផ្លាញរបស់ដែលមាននៅក្នុងដៃ

“កុំបណ្តោយឲ្យជីវិតក្រៀមស្ងួតហួតហែង និង កន្លងផុតទៅសូន្យទទេ ដោយមិនបានមាន សេចក្តីសុខជាមួយរបស់ដែលមាននៅ” កាលបើនិយាយដល់សេចក្តីសុខសម្រាប់ជីវិត ខ្ញុំគិតថា វាមានអត្ថន័យជាច្រើនរូបបែប ស្រេចតែនរណានឹង កំណត់ថាយ៉ាងណា តែដែលប្រាកដនោះ អ្នកប្រាជ្ញ អ្នកនិពន្ធ អ្នកគិត ទាំងឡាយរួមទាំងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធផងច្រើននិយាយដល់សេចក្តីសុខថា កើត ពីការចេះនែបនិត្យមនោរម្យជាមួយរបស់ដែលមាននៅ គឺមិនបាច់ត្រេចចរស្វែងរកពីទីណា ឆ្ងាយខ្លួនឡើយ វានៅក្នុងដៃអ្នកហ្នឹងឯង លាតចេញមកក៏ប្រទះហើយ។ ដេល ខារ៍នេកី និយាយថាៈ “ជារឿងគួរឲ្យសោកស្តាយយ៉ាងណា ដែលមនុស្សយើងច្រើនមិន ប្រើជីវិតឲ្យនៅជាមួយបច្ចុប្បន្ន ត្រេចចរសុបិន្តចិន្តនាការឆ្ងាយដល់កុឡាបក្នុងសួនសួគ៌ា ជំនួស ការនែបនិត្យមនោរម្យជាមួយផ្កាកុឡាបដើមតួចដែលនៅក្បែបង្អួច”។ គាត់ពោលយ៉ាងនេះមានន័យថា ចៅផ្កាកុឡាបដែលស្រស់ស្អាតនៅមុខផ្ទះនោះណឹះ! នែបនិត្យស្រង់ក្លិនវាបាន ក៏ត្រអាលជាមួយវាទៅ ហេតុអីចាំបាច់ត្រេចចរស្វះស្វែងរកកុឡាប ដែលនៅឆ្ងាយដូចជើងមេឃមិនដឹងថ្ងៃណានឹងបានរួមរ័ក្សមេត្រី។ អ្នកប្រាជ្ញពោលថា “សេចក្តីសុខមាននៅទីនេះ ហើយនឹង ឥឡូវនេះ” … Continue reading 
Posted in កម្លាំងចិត្ត | Leave a comment

បុប្ផាក្នុងចន្លោះផ្ទាំងសិលា

ជាទិដ្ឋភាពដ៏ស្រស់ស្អាតមួយបានមិនគួរឲ្យជឿ កាលបើដើមរុក្ខជាតិតូចល្អិត ចេញផ្កាពណ៌ស ញញឹមស្រស់នៅលើផ្ទាំងសិលា ក្នុងសភាពទន់ភ្លន់ស្រគត់ស្រគំដាក់ខ្លួន មានលក្ខណៈល្អព្រម ក្នុងការបង្អួតពណ៌នៃបុប្ផាដ៏ល្អស្រស់ចម្ែលកភ្នែក ក្នុងខណៈដែលដើមរុក្ខជាតិគ្រប់ដើមគួរតែ ស្រស់បំព្រោងបានត្រឹមតែនៅលើទីលានដីដែលមានសភាពសើមជោគជាំប៉ុណ្ណោះ ហើយវា មកចម្រើនលូតលាស់នៅលើផ្ទាំងសិលាបានដោយរបៀបណាទៅ។ បើយើងពិនិត្យមើលឲ្យល្អិតល្អ នៅលើផ្ទាំងសិលាដែលមានដុំថ្មរៀងរាយគ្នានោះ នឹងមាន ប្រហោងតូចៗ តាមស្នាមតំណនៃចន្លោះថ្ម ដែលមានដីសើមបន្តិចបន្តួចមើលឃើញជាសសៃ ស្តើងៗ។ តែជួនកាល ក៏ច្រើនល្មមសម្រាប់ការចម្រើនលូតលាស់នៃដើមរុក្ខជាតិតូចៗ ប្រភេទ ខ្លះ ដែលមិនត្រូវការផ្ទៃដីច្រើនសន្ធឹកសន្ធាប់ តែសុំត្រឹមមានកន្លែងដោតដើមជ្រៀតបៀតហើយ នឹងអាចបញ្ចេញស្លឹកផ្កាប៉ុណ្ណោះក៏បានហើយ។ ជីវិតយើងក៏ដូច្នោះដែរ ច្រើនលើកដែលយើងធ្វើអ្វីម្យ៉ាង ខណៈដែលយើងមិនមានសមត្ថភាព ស្មើនឹងអ្នកដទៃ នឹងចាប់នឹងធ្វើអ្វីក៏មិនមានសភាពព្រម នឹងបែររកអ្វីក៏មានតែសេចក្តីខ្វះកន្លះ ធ្វើឲ្យការងារនីមួយៗ ហាក់មានឧបស័គ្គសន្ធឹកសន្ធាប់ រហូតធ្វើឲ្យរួញរា និង អស់កម្លាំងចិត្ត មានអារម្មណ៍ហាក់ដូចខ្លួនឯងមិនមានវេទី មិនមានឳកាស ហើយយើងនឹងអាចរស់នៅបានឫទេ? នឹងរស់នៅដូចម្តេចក្នុងកន្លែងបែបនោះ? … Continue reading 
Posted in កម្លាំងចិត្ត | Leave a comment

អំពិលអំពេកនិងដួងតារា

សេចក្តីសុខក្នុងជីវិតរបស់មនុស្សយើង អាចជាការដែលបានឈ្ងោកមើលខ្លួនឯងថា ខ្លួនរបស់ យើង មានអ្វីដែលមានគុណតម្លៃខ្លះ បានធ្វើអ្វីដែលមានគុណតម្លៃដល់អ្នកដទៃ ដល់សង្គម ដល់ពិភពលោកខ្លះ មើលឲ្យឃើញខ្លួនឯងដោយមិនចាំបាច់ទៅប្រៀបធៀប ឫ ប្រណាំង ប្រជែងជាមួយនរណា ព្រោះគុណតម្លៃនៃសភាវៈគ្រប់បែបយ៉ាងសុទ្ធតែមាននៅក្នុងខ្លួនឯង ដែលអាចសាងប្រយោជន៍ និង មានគុណតម្លៃដល់លោកយើងនេះផ្សេងៗ ពីគ្នា។ នៅពេលរាត្រី ដែលដួងតារាបាចសាចពន្លឺភ្លឺព្រោងព្រាតពាសពេញមេឃា ដួងតារានេះឯង ដែលជារបស់សំខាន់ដែលផ្លាស់ប្តូររាត្រីដែលងងឹតស្លប់ឲ្យភ្លឺស្វាង។ នៅក្នុងពេលជាមួយគ្នា នោះឆ្ងាយចេញទៅ មេឃម្ខាងទៀតដែលត្រូវពពកបិតបាំងពន្លឺរស្មីទុក មានហ្វូងសត្វអំពិល អំពេកកំពុងហោះហើរយ៉ាងមានសេចក្តីសុខនៅក្រោមដើមអំពិលទឹក។ ពួកក្មេងក្មាង ម្នាក់ៗ នាំគ្នាហក់លោតដេញតាមចាប់ពន្លឺដែលចែងចាំងចេញអំពីហ្វូងសត្វតូចល្អិតទាំងនេះយ៉ាង សប្បាយរីករាយ។ មុំមួយនៃសេចក្តីសុខដែលបានកើតឡើងនៅទីនោះ អាចព្រោះ អំពិលអំពេក មិនដែលយកខ្លួនឯងទៅប្រៀបជាមួយពន្លឺនៃដួងតារា។ ការមានពន្លឺនៅក្នុងខ្លួននៃសត្វអំពិលអំពេក ទោះបីមិនអាចឆ្លុះបញ្ចាំងឲ្យពេលរាត្រីភ្លឺស្វាងបាន ក្នុងរយៈឆ្ងាយ តែអំពិលអំពេក ក៏អាចឲ្យពន្លឺដ៏ស្រស់ស្អាត ដែលធ្វើឲ្យបរិវេណជុំវិញមានមន្តស្នេហ៍ …Continue reading 
Posted in កម្លាំងចិត្ត | Leave a comment

បាត់បង់អ្វីទៅរមែងបានអ្វីមកវិញ

ធម្មជាតិសាងតុល្យភាពឲ្យដល់គ្រប់សភាវៈ (សភាវៈរស់ និង សភាវៈប្រាសចាកជីវិត) ជានិច្ច។ គ្រប់យ៉ាងក្នុងលោកនេះទើបមានពីរខាង គឺជាវិធីគិតដែលធម្មជាតិមិនដែលប្រាប់យើងនោះទេ តែយើងនឹងសន្សឹមៗ ស្វែងយល់បានដោយខ្លួនឯងនៅថ្ងៃណាមួយ ពេលដែលជីវិតត្រូវជួបជា មួយរឿងណាមួយដែលវាមិនប្រព្រឹត្តទៅតាមអ្វីដែលយើងបានគិត។ ថ្ងៃដែលយើងបាត់បង់នូវ របស់ដែលយើងស្រឡាញ់ណាមួយទៅ ឫនៅថ្ងៃដែលយើងបាននូវរបស់អ្វីមួយមក ការយល់ ដឹងនោះនឹងមិនធ្វើឲ្យយើងមានអារម្មណ៍ឈ្លក់វង្វេង ឫអណ្តែតអណ្តូងនៅក្នុងអន្លង់នៃសេចក្តី សុខសមប្រាថ្នា ទន្ទឹមនឹងនេះក៏មិនធ្វើឲ្យយើងធ្លាក់ចុះទៅក្នុងជ្រោះជ្រលងនៃសេចក្តីទុក្ខដែល កើតអំពីការអស់សង្ឃឹមផងដែរ។ ធម្មជាតិរមែងមានពីរខាងជានិច្ច នៅលើយើងថាតើអាចរកម្ខាងទៀតឃើញឫអត់។ សាកល្បង រំលឹកសារឡើងវិញនៅអារម្មណ៍ដែលកន្លងមក ចាំបានទេនៅថ្ងៃដែលមានសេចក្តីសុខ? យើង បានអ្វីម្យ៉ាងមកយើងត្រេកអរ មានសេចក្តីសុខក្នុងចិត្តប៉ុណ្ណា។ យើងមិនទាន់បានគិតទេថាមាន នរណាត្រូវបាត់បង់អ្វីទៅខ្លះ។ ថ្ងៃដែលអ្នកខ្លះកំពុងត្រេកអរជាមួយខឿនស្តុកទឹកទុក និងខឿន ផលិតវារីអគ្គិសនី មានអ្នកដទៃជាច្រើននាក់ទៀតកំពុងបាត់បង់ធម្មជាតិដែលពួកគេស្រឡាញ់ ទៅ។ នៅថ្ងៃដែលអ្នកខ្លះបានឈើធំទៅសាងផ្ទះ សត្វព្រៃជាច្រើនអាចកំពុងបាត់បង់អាណាចក្រ ដែលជាទីពឹងពំនាក់អាស្រ័យ។ ថ្ងៃដែលយើងមានសេចក្តីសុខជាមួយមិត្តភក្តិ មនុស្សនៅឯផ្ទះ …Continue reading 
Posted in កម្លាំងចិត្ត | Leave a comment

កម្លាំងចិត្តពេលរួញរាអស់សង្ឃឹម

នៅពេលដែលយើងអស់កម្លាំងចិត្ត ព្រោះនឿយហត់ជាមួយជីវិតហួសពេក ឫព្រោះអស់សង្ឃឹម ក្នុងរបស់ដែលយើងប្រាថ្នាក៏ដោយ ពេលនោះយើងតែងមានអារម្មណ៍មិនចង់ឈានដើរតទៅ មុខទៀតសូម្បីតែមួយជំហាន ដោយសារយើងមានអារម្មណ៍ថាវាហាក់ដូចជាអស់កម្លាំងចិត្ត ល្ហិតល្ហៃខ្លាំងណាស់។ ពេលយើងខ្វះកម្លាំងចិត្ត យើងតែងសម្លឹងរកមើលកម្លាំងចិត្តនោះពីអ្នកដទៃ តែតាមការពិតនោះ មានតែខ្លួនយើងខ្លួនឯងប៉ុណ្ណោះដែលអាចដាស់តឿនលួងលោមខ្លួនឯងបានល្អបំផុត។ ព្រោះទោះបីជាមាននរណាម្នាក់មកឲ្យកម្លាំងចិត្តក៏ដោយ ក៏មិនអាចធ្វើឲ្យយើងមានអារម្មណ៍ ស្រស់ស្រាយសប្បាយចិត្តបានឡើយ ដោយសារយើងបានយកចិត្តទៅចងភ្ជាប់នឹងមនុស្សដទៃ ឫរបស់ដទៃផ្សេងទៀត រហូតមិនអាចមើលឃើញគុណតម្លៃរបស់មនុស្សដែលកំពុងឲ្យកម្លាំងចិត្ត ដល់យើងក្នុងខណៈនោះបានទៅហើយ។ ហើយទោះថាយើងត្រូវនៅឯកោម្នាក់ឯងក្តី ថ្ងៃដែលយើងរកមើលនរណាក៏មិនជួបប្រទះសោះ នោះយើងក៏ត្រូវចេះធ្វើជាមិត្តជាមួយខ្លួនឯង ចាំលួងលោមនិងឲ្យកម្លាំងចិត្តដល់ខ្លួនឯង កុំជាន់ ថែមថាជាកំហុសឆ្គងរបស់ខ្លួនឯង កុំបង្រៀនឲ្យខ្លួនឯងចេះបន្ទោស ឫទម្លាក់កំហុសលើអ្នកដទៃ តែប្រាប់ខ្លួនឯងឲ្យទទួលស្គាល់នូវរឿងដែលបានកើតឡើង និយាយជាមួយខ្លួនឯងថាយើងនឹង សន្សឹមៗរកមធ្យោបាយឈានតទៅមុខទៀត ធ្វើឲ្យខ្លួនឯងឃើញថា បើយើងរួញរាអស់កម្លាំងចិត្ត រហូតដល់បោះបង់ចោលហើយនោះនឹងមានលទ្ធផលដូចម្តេចខ្លះ ហើយបើស៊ូតទៅទៀតនឹងល្អ ប្រសើរឡើងដូចម្តេចខ្លះ។ បើយើងរួញរាព្រោះអស់សង្ឃឹម ឲ្យសាងក្តីសង្ឃឹមជាថ្មី។ បើយើងរួញរាព្រោះហត់នឿយ ឲ្យសម្រាកហើយចាំចាប់ផ្តើមជាថ្មី។ បើយើងរួញរាព្រោះធុញទ្រាន់ …Continue reading 
Posted in កម្លាំងចិត្ត | Leave a comment

កម្លាំងចិត្តដ៏មុះមុត

ធម្មជាតិសាងទាំងមនុស្សនិងសត្វ ឲ្យតស៊ូឧបសគ្គ ឲ្យបញ្ចេញកម្លាំងមានៈព្យាយាម បើមិន ដូច្នោះទេក៏មិនអាចទ្រទ្រង់រក្សាជីវិតនៅបាន។ សត្វត្រីត្រូវតែហែលបញ្ច្រាស់ទឹក ទើបស្វែង រកចំណីបាន មនុស្សយើងក៏គួរគប្បីប្រព្រឹត្តទៅដូចថ្នោះដែរ ។ យើងនឹងមានជីវិតរស់នៅបាន ក-រាង្គសាងឋានៈរបស់យើងបាន នឹងចរណៃអនាគតឡើងបាន យើងចាំបាច់ត្រូវតស៊ូជាមួយ នឹងឧបសគ្គ។ ជីវិតដែលមិនធ្លាប់ប្រឈមមុខជាមួយឧបសគ្គគ្មានថ្ងៃនឹងបានទទួលនៅភាព រីកចម្រើនឈានមុខសូម្បីម្យ៉ាង។ ខ្លែងដែលនឹងឡើងខ្ពស់បាន ក៏ព្រោះវាច្រាស់ខ្យល់ ឯខ្លែង ដែលអណ្តែតទៅតាមខ្យល់ ក៏គឺខ្លែងដែលដាច់ខ្សែហើយនោះឯង។ កម្លាំងចិត្តក្នុងកិច្ចការងារ បានដល់ការឧស្សាហ៍ព្យាយាម មិនខ្ជិលច្រអូស សេចក្តីឧស្សាហ៍ ព្យាយាមជាកម្លាំងចិត្តដ៏សំខាន់ម្យ៉ាង ចំណែកសេចក្តីខ្ជិលច្រអូស ជាសញ្ញាសំគាល់ដ៏ច្បាស់ លាស់ នៃការខ្វះខាតកម្លាំងចិត្ត។ ធម្មជាតិសាងមនុស្សឲ្យឧស្សាហ៍ព្យាយាម យើងអាចឃើញបានថាក្មេងដែលកើតមក ពេល វាចេះក្រឡាប់ផ្កាប់ផ្ងាចេះលូនចេះវាចេះដើរតតេះតតះភ្លាមក៏នៅមិនសុខ យើងហៅព្រឹត្តិកម្ម នេះថា “រពឹស” តែការពិតគឺជារឿងដែលធម្មជាតិសាងមកឲ្យមនុស្សមានភាពឧស្សាហ៍ ព្យាយាមនោះឯង។ … Continue reading 
Posted in កម្លាំងចិត្ត | Leave a comment

No comments:

Post a Comment

Translate

ចូលចិត្តខ្ញុំ