ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លករបស់​ខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
Yuri's Revenge

Wednesday, July 3, 2013

ជីវិតអាញស្តាញ


Category Archives: ប្រវត្តិជីវិតអ្នកតស៊ូ

ជីវិតអាញស្តាញ

“ខ្ញុំមានសេចក្តីសុខជារៀងរាល់ថ្ងៃ ព្រោះខ្ញុំមិនដែលចង់បានអ្វី​ មិន​ខ្វល់​ពីមាសប្រាក់ តំណែង ពាក្យពេចន៍លើកតម្កើង ពានរង្វាន់ រឺ អំណាចកិត្តិយស។ របស់ដែលធ្វើឲ្យខ្ញុំមានសេចក្តីសុខគឺការ ដែល​បាន​​ធ្វើការងារ បានលេងវីយ៉ូឡុង ហើយនឹងការបើកបរ​ទូក​ក្តោង​” អាល់ប៊ើរ៍ត អាញស្តាញ។ ជារៀងរាល់ឆ្នាំ តែងមានមនុស្សអច្ឆរិយៈកើតឡើងសន្ធឹកសន្ធាប់។ ជា​រៀងរាល់ 10​0 ឆ្នាំម្តងទើបមានមហាអច្ឆរិយៈកើតឡើង តែ​សម្រាប់​​​អភិមហាអច្ឆរិយៈត្រូវនាំគ្នារងចាំដល់រាប់ពាន់ឆ្នាំ។ ចាត់​ទុក​ថាជាសំណាងល្អរបស់មនុស្សជាតិដែលកាលពី 500 ឆ្នាំ​កន្លង​ទៅ​នេះ​បានមានមនុស្សអណ្តាប់ថ្នាក់ អភិមហាអច្ឆរិយៈ​កើតឡើង​ដល់​ទៅ​ពីរនាក់ គឺ អៃសាក់ ញូវតុន (Sir Isacc Newton) ហើយនឹង អាល់ប៊ើរ៍ត អាញស្តាញ (Albert Einstein)។ អ្នកទីមួយកើតមកដើម្បីក្រឡាប់ពិភពលោក ចំណែកអ្នកទីពីរកើតម​កដើម្បី​ក្រឡាប់​ពិភព​ច​ក្រវាឡ។
Posted in ប្រវត្តិជីវិតអ្នកតស៊ូ, អាញស្តាញ&ពុទ្ធសាសនា | Leave a comment

អាល់ហ្វ្រិដ ប៊ែរណា ណូបែល (Alfred Bernhard Nobel)

អាល់ហ្រ្វិដ ណូបែល បង្វែរប្រាក់បាបជារង្វាន់កិត្តិយសដ៏ខ្ពង់ខ្ពស់ នៅក្នុងលោកនេះ មានពានរង្វាន់​កិត្តិយសដែលត្រូវបាន​បង្កើត​ឡើង​​ដោយបុគ្គល និង ស្ថាប័ន​នា​នា ជា​ច្រើនសន្ធឹកសន្ធាប់​រាប់​រយ​​រាប់ពាន់​រង្វាន់។ រង្វាន់ខ្លះ​​មាន​ប្រាក់ជា​ច្រើន​ដែល​ត្រូវបាន​ប្រ​គល់ ឲ្យ​ជា​កិត្តិ​យស​ព្រមជាមួយនឹងតួរង្វាន់ រហូត​ធ្វើឲ្យ​បុគ្គល​ដែល​​បាន​ទទួលរង្វាន់ អាចផ្លាស់ប្តូរស្ថាន ភាពជីវិត​ពីបាត​ដៃ​ជា​ខ្នង​ដៃ​បាន​ក្នុង​មួយ​ពព្រិច​ភ្នែក​​យ៉ាងមិន​គួរឲ្យ​ជឿ​។ តែក្នុងបណ្តារង្វាន់ដ៏មានកិត្តិយសទាំងអស់នៅក្នុងលោកនេះ គ្មាន​រង្វាន់​​ណាដែលមានកិត្តិយសខ្ពង់​ខ្ពស់ ហើយនឹង​មានឥទ្ធិពល​ធំបំផុត​ចំ​ពោះ​​​មនុស្សជាតិស្មើនឹង “រង្វាន់ណូបែល” នេះឡើយ។ -ពានរង្វាន់ដែលជារៀងរាល់ឆ្នាំតែងមានមនុស្សម្នាទន្ទឹងរងចាំមើល ការប្រកាស់លទ្ធផលអណ្តាប់​ពិភពលោក។ -ពានរង្វាន់ដែលបុគ្គលអ្នកទទួលបាន នឹងក្លាយជាបុគ្គលសំខាន់របស់ពិភពក្នុងមួយពព្រិចភ្នែក។ -ពានរង្វាន់ដែលនឹងជះឥទ្ធិពលចំពោះប្រព័ន្ធសេដ្ឋកិច្ច នយោបាយ សង្គម សន្តិភាព វិធីគិតរបស់ ប្រទេសជាតិ ហើយនឹងមានផលប៉ះពាល់ដល់ជតាកម្មរបស់មនុស្សជាតិទាំងក្នុងពេលបច្ចុប្បន្ន និង អនាគត។ -ពានរង្វាន់ដែលពេលបុគ្គលបានទទួលរង្វាន់លាចាកលោកនេះទៅ ពត៌មានមរណភាពរបស់គេ​នឹងក្លាយជាពត៌មានសំខាន់ទូទាំងសកល ដែលជាទីទទួលដឹងទាំងអស់គ្នានៅក្នុងលោក។ មិនគួរឲ្យជឿថា រង្វាន់ដែលមានកិត្តិយសនិងមានឥទ្ធិពលបំផុតដល់ថ្នាក់នេះ ត្រូវបានបង្កើតឡើង ដោយអ្នកជួញដូរអាវុធសង្គ្រាមម្នាក់ដែលមានឈ្មោះថា “អាល់ហ្វ្រិដ ប៊ែរណា … Continue reading 
Posted in ការអភិវឌ្ឍន៍ខ្លួន, ប្រវត្តិជីវិតអ្នកតស៊ូ | Leave a comment

ណែលសាន់ មែនដេឡា(រង្វាន់របស់អ្នកចេះអត់ធ្មត់រងចាំ)

“រឿងខ្លះវាមានចំឡើយឲ្យយើងរើសពីរផ្លូវ។ យើងមិនចាំបាច់​តបថានឹងរើសយកផ្លូវខាងឆ្វេងរឺខាង​ស្តាំ ព្រោះមធ្យោ​បាយដែល​ត្រូវការ អាចស្ថិតនៅត្រង់កណ្តាល ហើយយើងក៏អាច​មើល​ឃើញវាបាន បើយើងចេះសម្រប​សម្រួលដោយមិនឲ្យវា​ជំទាស់​នឹងគោលការណ៍” ពិភពលោកនាយុគសម័យសកលភាវូបនីយកម្ម មនុស្សជាតិ​ស្បែក​​ខ្មៅកំពុងឈានដល់យុគមាសរបស់ពួកគេក្រោយ​ពី​អត់​ធ្មត់ រងចាំអស់រយៈពេលយូរអង្វែងជាច្រើនសតវត្សមក។ ថ្នាក់​ដឹក​នាំជនជាតិ​ស្បែក​ខ្មៅជាច្រើនសន្ធឹកសន្ធាប់ត្រូវ​បាន​ពលី​ជីវិតចំពោះភាពអគតិដែលកើតមកពីការវាយតម្លៃ ភាពជាមនុស្សយ៉ាងរាក់កំផែល​គឹដោយ​គ្រាន់​តែមើលគ្នាទៅលើ “ពណ៌ស្បែក” ដែលវាគ្រាន់តែជា “សម្បក្រៅនៃភាពជាមនុស្ស” តែប៉ុណ្ណោះ។ តែមួយពព្រិចភ្នែកក្នុងខណៈដែល បារ៉ាក់ ហ៊ុសសេន អូបាម៉ា បុរសស្បែកខ្មៅនៅរដ្ឋអ៊ីលិណយស៍ គឺបុរសដែលមានបិតាជាជនជាតិខេនយ៉ា (kenya) មាតាជាជនជាតិអាមេរិកាំងស្បែកស ឈាន ជើងឡើងកាន់បល្ល័ង្កនៃមហាអំណាចលេខមួយរបស់ពិភពលោកបានសំរេច ក៏ហាក់ធ្វើឲ្យ​ឃើញ​ថា រាប់ចាប់ផ្តើមតាំងពីវិនាទីនេះតទៅ ប្រវត្តិសាស្ត្ររបស់មនុស្សជាតិស្បែកខ្មៅនឹងមិន​ដូចដើម​ទៀតឡើយ។ តែមុននឹង បារ៉ាក់ អូបាម៉ា បានមកក្រេបរសជាតិនៃឥស្សរភាព ហើយនឹងភាពស្មើភាគគ្នាយ៉ាង​​​​ ផ្អែម ក្រអូបដូចថ្ងៃនេះ វិថីរបស់គេតែងក្រាលទៅដោយដានលោហិតហើយនឹងតំណក់ទឹកនេត្រា​នៃ​ជនជាតិស្បែកខ្មៅថ្នាក់ដឹកនាំដូចជា រ៉ូសា ផារ៍ក, ម៉ារ៍ទិន លូធើរ៍ … Continue reading 
Posted in ការអភិវឌ្ឍន៍ខ្លួន, ប្រវត្តិជីវិតអ្នកតស៊ូ | Leave a comment

ជីវិតតស៊ូរបស់អាប់ប្រាហ័ម លិនខល៍ន

អាប់ប្រាហ័ម លិនខល៍ន ស៊ើបខ្សែស្រឡាយ ទៅឃើញបានត្រឹមតាទួត តែប្រវត្តិលិនខល៍ន មានអ្នកសរសេរទុកជាច្រើនហើយអ្នកសរសេរ ប្រវត្តិក្នុងពេលជាខាងក្រោយក៏ស្រាវជ្រាវរឿងរ៉ាវ ឡើងទៅរហូតបានឃើញថាត្រកូលដើមរបស់ បុគ្គលម្នាក់នេះគឺ សាម៊ូអេល លិនខល៍ន ជាង ត្បាញរោមចៀមដែលភៀសខ្លួនមកពីប្រទេស អង់គ្លេសទៅរស់នៅប្រទេសអាមេរិកតាំងពី គ.ស. ១៦៣៧ គឺ ១៧២ ឆ្នាំមុនអាប់ប្រាហ័ម លិនខល៍នកើត តែមានជីវិតដ៏លំបាកតោកយ៉ាក រហូតមកទាំងត្រកូលមិនដែលមាននរណាមាន បានស្តុកស្តម្ភរឺបានជាបុគ្គលសំខាន់អ្វីឡើយ ហើយមាតាក៏មានឋានៈក្រីក្រដូចគ្នា តែមាតា មានរឿងរ៉ាវថាជាខ្សែស្រឡាយត្រកូលវណ្ណៈខ្ពស់បូរាណ។មាតាឈ្មោះណែលស៊ី ហែង រៀបការជាមួយថូម៉ាស់ លិនខល៍នបិតាអាប់ប្រាហ័មនាគ.ស. ១៨០៦ បីឆ្នាំមុន អាប់ប្រាហ័មលិនខល៍នកើត កូនច្បងជាស្រី ឈ្មោះ សារ៉ា ចំណែកអាប់ប្រាហ័ម លិនខល៍នជាកូនទីពីរ។ ថូម៉ាស់ លិនខល៍ន បិតារបស់អាប់ប្រាហ័ម … Continue reading 
Posted in ប្រវត្តិជីវិតអ្នកតស៊ូ | Leave a comment

ជូលៀស ស៊ីសារ៍

ជូលៀស ស៊ីសារ៍ ជាអ្នកស្រុកក្រុងរ៉ូម កើតនៅក្រុងរ៉ូម មុនគ.ស. ១០០ ឆ្នាំ។ ការសិក្សារបស់បុគ្គលម្នាក់នេះ មាននិន្នាការទៅខាងជាអ្នកនិយាយ(វាគ្មិន)ច្រើនជាង ជាអ្នកចម្បាំង។ អ្នកប្រាជ្ញខាងពង្សាវតាទទួលស្គាល់ថា ស៊ីសារ៍ជាវាគ្មិនដ៏មានវាទកោសល្យបំផុតក្នុងសម័យ នោះ ហើយព្រោះហេតុតែនៅក្រុងរ៉ូមមានកន្លែងដែល រដ្ឋអនុញ្ញាតឲ្យមនុស្សទៅនិយាយសម្តែងមតិយោបល់ របស់ខ្លួនឲ្យប្រជាជនស្តាប់បាន ទើបស៊ីសារ៍អាចប្រើ ថ្វីមាត់ជាគ្រឿងជួយខ្លួនឯងបានយ៉ាងល្អប្រសើរ។ ពេល ធំឡើងមានអាជីពជានាយទាហាន ជីវិតនៅវ័យកម្លោះ របស់ស៊ីសារ៍មិនសូវរុងរោចន៍ដូចអាលេចសាន់ដ្រាឡើយ ហើយមកចាប់ផ្តើមមានកេរិ៍្តឈ្មោះ ពេលអាយុហួស ៤០ឆ្នាំមកហើយ ពោលគឺបានច្បាំងឈ្នះនៅប្រទេសអាស្ប៉ាញអាយុ ៤១ ឆ្នាំ ហើយបានជាកុងស៊ុល(គណៈគ្រប់គ្រងដូចមល្លក្សត្រនៅឥណ្ឌា) ក្នុងអាយុ ៤២ ឆ្នាំ តពីនោះ ក៏បានទៅធ្វើចម្បាំងរាំងជល់បានជ័យជំនេះពង្រីកអំណាចក្រុងរ៉ូមទៅដល់កោះអង់គ្លេស រួច ហើយទើបត្រឡប់មកក្រុងរ៉ូម បានទទួលការតែងតាំងជាមេបញ្ជាការ (dictator) រួចហើយក៏ ទៅធ្វើសង្គ្រាមតនៅប្រទេសអេហ្សីប។ … Continue reading 
Posted in ប្រវត្តិជីវិតអ្នកតស៊ូ | Leave a comment

ព្រះចៅអាលេចសង់ដ្រា

ព្រះចៅអាលេចសង់ដ្រា កើតមុន គ.ស. ៣៥៦ ឆ្នាំ ជាព្រះរាជឳរស របស់ព្រះចៅហ្វ៊ិលិប រាជានៃរដ្ឋម៉ាសេដនដែលជារដ្ឋរបស់ពួកក្រិច បូរាណ។ ទ្រង់មានរូបឆោមស្រស់សង្ហានិងបានគ្រួដ៏ល្អគឺ អារិស្តូត ជាអ្នកអប់រំ តែអារិស្តូតជាអ្នកប្រាជ្ញ ទើបបង្ហាត់អក្សរសាស្ត្រដល់ អាលេចសង់ដ្រាជាវិជ្ជាមូលដ្ឋាន ហើយអាលេចសង់ដ្រាស្រលាញ់ វិជ្ជានេះយ៉ាងខ្លាំង ហើយការដែលទ្រង់ទៅវាយលុកក្រុងផ្សេងៗ នោះ មានអ្នកពោលថាព្រោះទ្រង់បានអានសៀវភៅដែលអ្នកនិពន្ធ តែងពណ៌នាលើកតម្កើងក្រុងនោះៗ ថាជាទីមនោរម្យ ហើយ អាលេចសង់ដ្រាមិនមែនគ្រាន់តែចង់ឃើញឡើយ តែចង់បាន មកជារបស់ខ្លួនតែម្តង។ ចំណែកវិជ្ជាចម្បាំងនោះ មិនប្រាកដថាអាលេចសង់ដ្រាបានរៀន មកយ៉ាងល្អតែប្រការណាមួយឡើយ ហើយមានការសន្និដ្ឋានថា ព្រោះលក្ខណៈរឹងមាំនោះឯង ទើបអាចធ្វើចម្បាំងបានយ៉ាងធំធេង ពោលគឺក្នុងអាយុ ១៦ ឆ្នាំបានជាទាយាទធ្វើការជំនួសព្រះរាជបិតា ក៏បានបង្ក្រាបពួកក្បត់ជោគជ័យ ហើយដណ្តើម យកដែនដីដែលនៅជិតៗ មកនៅក្រោមអាណានិគមបានខ្លះហើយ ពេលអាយុបាន … Continue reading 
Posted in ប្រវត្តិជីវិតអ្នកតស៊ូ | Leave a comment

ជីវិតតស៊ូរបស់នប៉ូលេអុង

នប៉ូអុងកើតនៅក្រុងអាចាក់ស៊ិអូ កោះខរ៍ស៊ិកា (Ajaccio, Corsica) គ.ស. ១៧៦៩ ក្នុងត្រកូលជនជាតិអ៊ីតាលីដែល ក្រីក្រនិងមានកូនច្រើន (ចូរចាំថានប៉ូលេអុងមិនមែនជា ឈាមជឿបារាំងសេសឡើយ ការដែលអាចមកក្លាយជា អធិរាជក្នុងប្រទេសបារាំងសេសបាននោះក៏ជារឿងដ៏ អស្ចារ្យណាស់) ដោយសេចក្តីអនុគ្រោះរបស់ចៅហ្វាយ ក្រុងខរ៍ស៊ិកា ទើបបានចូលសាលារៀនទាហានអាយុ ១១ ឆ្នាំ។ លុះអាយុ ១៧ ក៏បានក្លាយជាអនុសេនីយ៍ត្រី ហើយក្នុងរវាងនោះ នប៉ូលេអុងដំណើរជីវិតយ៉ាងក្រីក្រ តោកយ៉ាកបំផុត។ អាយុ ២៥ ឆ្នាំបានជាឧត្តមសេនីយ៍ឯក បានធ្វើសង្គ្រាមមានកេរិ៍្តឈ្មោះល្បីជាលើកដំបូងនៅ ក្រុងទូឡុង តែក៏មិនបានទទួលប្រយោជន៍តបស្នងឲ្យសមនឹងស្នាដៃ ហើយពេលទទួល រងនូវការកៀបសង្កត់ខ្លាំង នប៉ូលេអុងដល់ថ្នាក់គិតចង់ទៅបម្រើរាជការនៅប្រទេសតួគឺ វិញ តែចៃដន្យត្រូវបានជ្រើសរើសតែងតាំងឲ្យជាអ្នកបង្រ្កាបប្រជារាស្ត្រដែលរឹងទទឹង ចំពោះរដ្ឋាភិបាលថ្មី ហើយធ្វើការបានជោគជ័យយ៉ាងល្អប្រសើរ ទើបធ្វើឲ្យឋានៈខ្ពង់ខ្ពស់ ឡើងភ្លាមដែរ។ បន្ទាប់មកបានរៀបអាពាហ៍ពិពាហ៍ជាមួយយោសេហ្វិនស្រីមេម៉ាយដែល … Continue reading 
Posted in ប្រវត្តិជីវិតអ្នកតស៊ូ | Leave a comment

ជីវិតតស៊ូរបស់ប៊ិសស្មាក់

បើយើងមានឳកាសបានពិគ្រោះពិចារណារូបរបស់ លោកប៊ិសស្មាក់ នឹងឃើញបានថា ប៊ិសស្មាក់ជា មនុស្សដែលធ្វើអ្វីធ្វើពិត បើត្រូវការអ្វីហើយ ត្រូវតែ យកឲ្យបានមិនព្រមលះបង់សេចក្តីព្យាយាមឡើយ នេះឯងគឺជាលក្ខណៈដ៏ពិតប្រាកដរបស់ប៊ិសស្មាក់ ហើយភាពប្រាកដនិយមនេះឯងដែលនាំប៊ិសស្មាក់ ទៅកាន់ភាពជោគជ័យដ៏ធំធេងក្នុងពង្សាវតា។ និស្ស័យដែលធ្វើអ្វីធ្វើពិតនេះ មាននៅក្នុងខ្លួន ប៊ិសស្មាក់តាំងពីវ័យក្មេង ដូចមានរឿងដែលពោលពី ប្រវត្តិកាលពីក្មេងដែលជាគ្រឿងសម្តែឲ្យឃើញ “និស្ស័យដែកថែប” របស់គាត់ដូច្នេះ- កាលពីក្មេងកំពុងនៅរៀនអាយុប្រហែល ១១-១២ ខួប មានពិធីបុណ្យក្នុងភូមិរបស់ខ្លួន ហើយប៊ិសស្មាក់នឹងទៅរាំ លេងជាមួយមិត្តភក្តិក្មេងៗ ផងគ្នា តែមិនមានទ្រនាប់ជើង រកទិញដែលត្រូវចិត្តមិនមានទើប កុម្មង់ជាងឲ្យកាត់ទ្រនាប់ជើងឲ្យ។ ជាដំបូងជាងបដិសេធព្រោះមានការងារច្រើនណាស់ ដោយមានមនុស្សមកកុម្មង់ទុកមុនជាច្រើនហើយត្រូវប្រញាប់ធ្វើឲ្យរួចទាន់ក្នុងថ្ងៃបុណ្យ តែប៊ិសស្មាក់អង្វរករមិនព្រមឈប់ទីបំផុតក៏ទទួលពាក្យទុក។ លុះមុនពេលដល់ថ្ងៃបុណ្យ ប៊ិសស្មាក់ក៏ទៅសួររឿងទ្រនាប់ជើង ជាងប្រាប់ថានៅមិនទាន់បានចាប់ផ្តើមធ្វើនៅឡើយ ហើយនរណាកុម្មង់មុនក៏ត្រូវធ្វើឲ្យគេមុន ចំណែកប៊ិសស្មាក់កុម្មង់ក្រោយគេ ជាងក៏គ្មាន មធ្យោបាយធ្វើឲ្យទាន់ថ្ងៃបុណ្យបានឡើយ។ប៊ិសស្មាក់ឈរសញ្ជឹងគិតមួយសន្ទុះក៏និយាយ ជាមួយជាងថា “ទោះបីជាយ៉ាងណា … Continue reading 
Posted in ប្រវត្តិជីវិតអ្នកតស៊ូ | Leave a comment

ជីវិតតស៊ូរបស់ស្តាលិន

ស្តាលិនមិនមែនឈាមជឿរុស្សីទេ តែជាជនជាតិ ចរ៍ចៀ បិតាមាតារបស់ស្តាលិន មិនចេះនិយាយ ភាសារុស្សីឡើយចំណែកស្តាលិនក៏និយាយរុស្សី បែបសំនៀងចរ៍ចៀ។ ពាក្យថា “ស្តាលិន” មិនមែន នាមពិតទេ នាមពិតរបស់បុរសនេះគឺ Yosif Visarionovitch Dzhugasshyili ពាក្យថា “ស្តាលិន” ប្រែថា “ដែក” ជារហស្សនាមរឺនាមបង្កប់ ដែលនៅគ្រាដំបូងគឺជានាមបង្កប់ពិតមែន គឹក្នុងការ ចាប់ផ្តើមធ្វើបដិវត្តន៍ម្នាក់ៗ ក៏ត្រូវប្រើនាមបង្កប់ ហើយទំនាក់ទំនងគ្នាដោយនាមបង្កប់។ នាមប្រភេទ នេះក្នុងភាសាបារាំងហៅថា Nom de Revolution ប្រែថា នាមបដិវត្តន៍។ ក្រោយមកពេលការបដិវត្តន៍ ចប់សព្វគ្រប់ហើយ ក៏នៅរលឹកនឹកដល់នាមដែល ធ្លាប់ប្រើមកទើបនាំយកមកប្រើតទៅទៀត។ ចំណែកមនុស្សដែលមិនមែនជាអ្នកធ្វើបដិវត្តន៍ ក៏តាំងនាមបង្កប់របស់ខ្លួនដែរដូច្នេះបុគ្គលសំខាន់ៗ នៅរុស្សីសម័យនេះ សុទ្ធតែប្រើរហស្ស …Continue reading 
Posted in ប្រវត្តិជីវិតអ្នកតស៊ូ | Leave a comment

ជីវិតតស៊ូរបស់មុសសូលិនី

ក្នុងសៀវភៅដែលបានបោះពុម្ពកាលពី ១០ ឆ្នាំកន្លងមកហើយ ដែលមានចំណងជើងថា I Know Dictator ជាស្នាដៃនិពន្ធរបស់ G. Ward Price ពោលថា ការចូលទៅរកឌីណាម៉ូ ធ្វើឲ្យយើងមាន អារម្មណ៍ព្រឺព្រួចដោយកំលាំងឋាមពលអគ្គិសនីយ៉ាងណាមិញ ការចូលទៅរកមុសសូលិនី ក៏ធ្វើឲ្យសរសៃរប្រសាទញាប់ញ័រដោយ អំណាចកម្លាំងចិត្តរបស់មុសសូលិនីក៏ដូច្នោះដែរ។ មុសសូលិនី ផ្សាយអំណាចកម្លាំងចិត្តបានដូចដែកដែលផ្សាយកំដៅ។ យើងប្រហែលជាគិតថាការសរសេរលើកតម្កើងមុសសូលិនីដូច្នេះ អាចព្រោះ G. Ward Price ជាមិត្តជិតស្និទ្ធរបស់មុសសូលិនី តែបើ បានអានសៀវភៅរបស់ John Gunther ដែលមានចំណងជើងថា Inside Europe ក៏នឹងបានប្រទះសេចក្តីដូចគ្នានេះថា ក្នុងវេលាធ្វើព្យុហយាត្រា ដែលពួកទាហាន កំពុងឈរយ៉ាងមានរបៀបរៀបរយនោះ លុះមុសសូលិនី មកដល់ អ្នករាល់គ្នាក៏មានអារម្មណ៍ … Continue reading 
Posted in ប្រវត្តិជីវិតអ្នកតស៊ូ | Leave a comment

ជីវិតតស៊ូរបស់ហ៊ីទ្លែ

ការឡើងកាន់អំណាចក្តី ការគ្រប់គ្រងអំណាចក្តី ហ៊ីទ្លែមាន ការលំបាកជាងមុសសូលិនីច្រើនណាស់ ព្រោះថាក្នុង ប្រទេសអាល្លឺម៉ង់នោះ ជាប្រទេសដែលប្រកាន់ទំនៀម ប្រពៃណីខ្លាំង។ ទាហានអាល្លឺម៉ង់ចាត់ជាវណ្ណៈមួយផ្សេង ដោយឡែកពីបុគ្គលសាមញ្ញធម្មតា ការប្រកាន់វណ្ណៈរបស់ បុគ្គលថ្នាក់ទាបថ្នាក់ខ្ពស់ មាននៅក្នុងប្រទេសអាល្លឺម៉ង់ ច្រើនជាងនៅអ៊ីតាលីទៅទៀត។ ការដែលបុគ្គលម្នាក់ ឈានមកដល់ភាពជាមេផ្តាច់ការនោះ សម្រាប់នៅអាល្លឺម៉ង់ ពិបាកជាងនៅអ៊ិតាលីណាស់។ ហ៊ីត្លែធ្វើការបានសម្រេច ក៏ព្រោះអាស្រ័យមនុស្សពូកែៗ នៅជួយជាជើងដៃ ដល់ពេលនេះក៏ដូចគ្នា អ្នកសង្កេតការណ៍គ្រប់គ្នា ទទួលស្គាល់ថា ហ៊ីត្លែមានមនុស្សពូកែៗ សម្រាប់ប្រើ ច្រើនជាងមុសសុលិនីច្រើនណាស់ សម្រាប់រដ្ឋការប្រចាំនោះត្រូវចាត់ទុកថាល្អបំផុតនៅអ៊ឺរ៉ុប ព្រោះហេតុដូច្នោះវិធីរបស់ហ៊ីទ្លែនិងមុសសូលិនីទើបផ្សេងគ្នា។ មុសសូលិនីសម្តែងចេញមក ដោយបើកចំហថា ខ្លួននឹងនៅគ្រប់គ្រងអំណាចឲ្យយូរបំផុតដែលអាចយូរបាន ចំណែកហ៊ីទ្លែ ចូលចិត្តនិយាយថា មេដឹកនាំអាចស្លាប់បាន មេដឹកនាំអាណាចផ្លាស់ប្តូរបាន តែគណៈណាស៊ី ត្រូវគង់នៅគូប្រទេសអាល្លឺម៉ង់។ មុសសូលិនីមិនដែលសម្តែងចេញថា ពេលខ្លួនអស់បុណ្យ …Continue reading 
Posted in ប្រវត្តិជីវិតអ្នកតស៊ូ | Leave a comment

ជីវិតតស៊ូរបស់មហាត្មៈគន្ធី

បុរសម្នាក់នេះបានព្យាយាមលើកតម្កើងមនុស្សវណ្ណៈ ទាបបំផុត ដែលហៅថាពួក “ប៉ះពាល់ខ្លួនមិនបាន” (untouchable)តែក៏ព្យាយាមកំចាត់ពួកនេះចេញពី សាសនាហិណ្ឌូ។ មហាត្មៈគន្ធីសម្តែងខ្លួនជាបដិបក្ស ចំពោះវិទ្យាសាស្ត្រសម័យថ្មីតែព្រមឲ្យពេទ្យធ្វើការ វះកាត់ព្រមប្រើឆ្នាំងរក្សាកម្តៅ ហើយនឹងព្រមប្រើ ប្រាស់វែនតា។បុរសម្នាក់នេះព្យាយាមផ្សារភ្ជាប់រវាង សាសនាហិណ្ឌូជាមួយនឹងសាសនាអ៊ិស្លាមឲ្យចូល គ្នាជាធ្លុងមួយ តែក៏មិនព្រមឲ្យនរណាម្នាក់ក្នុងគ្រួសារ គាត់ក្លាយជាអ៊ិស្លាម។ តែទោះជាយ៉ាងណាក៏ដោយ មានសេចក្តីពិតដែលត្រូវទទួលរ៉ាប់រងទាំងអស់គ្នាថា មហាត្មៈគន្ធី ជារដ្ឋបុរសដ៏សំខាន់បំផុតរបស់ឥណ្ឌា។ ពាក្យថា “រដ្ឋបុរស” អាចមិនល្មមគ្រប់គ្រាន់រឺមិនត្រឹមត្រូវ ក្នុងការប្រើជាមួយបុរសម្នាក់នេះ ជួនកាលយើងអាចត្រូវប្រើពាក្យថា “God”។ ក្នុងប្រវត្តិកាណ៍ របស់ឥណ្ឌា បើលើកលែងព្រះពុទ្ធចេញហើយក៏មិនមាននរណាសំខាន់ស្មើនឹងមហាត្មៈគន្ធី អាសោកមហារាជក្តី អាក់បារ៍មហាម៉ូកុលក្តី បើប្រៀបជាមួយនឹងមហាត្មៈគន្ធីហើយននោះឃើញ ថាឆ្ងាយគ្នាខ្លាំងណាស់ ឥទ្ធិពលរបស់បុរសម្នាក់នេះធ្វើឲ្យជនជាតិឥណ្ឌាគោរពស្រឡាញ់ហួស នឹងពណ៌នាបាន។មានមនុស្សជាច្រើនហ្មឺននាក់អាចលុតជង្គង់ចុះថើបដី ដែលមានស្នាមដាន ជើងមហាត្មៈគន្ធីដើរឆ្លងកាត់ទៅ។ មនុស្សជាច្រើនពាន់នាក់អាចធ្វើដំណើរដោយជើងអស់ ចម្ងាយផ្លូវ ២០ មៃល៍ … Continue reading 
Posted in ប្រវត្តិជីវិតអ្នកតស៊ូ | Leave a comment

No comments:

Post a Comment

Translate

ចូលចិត្តខ្ញុំ