ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លករបស់​ខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
Yuri's Revenge

Wednesday, July 3, 2013

ទស្សនៈអប់រំជីវិតរបស់មហាត្មៈ គន្ធី


ទស្សនៈអប់រំជីវិតរបស់មហាត្មៈ គន្ធី

មហាត្មៈ គន្ធី ជាមេដឹកនាំហើយនឹងជាអ្នកនយោបាយដ៏មានកេរិ៍្តឈ្មោះរបស់ប្រទេសឥណ្ឌា ជា​មនុ​ស្ស​​សំ​ខាន់ក្នុងការទាមទារឲ្យឥណ្ឌាមានឥស្សរភាពផុតពីនឹមអាណានិគមរបស់សហរាជ​អា​ណា​​​ចក្រ ដោយប្រើវិធីអហិង្សា ដែលក្នុងកាលជាខាងក្រោយមកវិធីនេះបានក្លាយជា​បែប​យ៉ាង​ដ៏​ល្អ​ក្នុង​ការធ្វើបាតុកម្មបែបស្ងប់សន្តិដែលពិភពលោកលើកតម្កើងទទួលស្គាល់។
គាត់ធ្វើការយ៉ាងខ្ជាប់ខ្ជួន ដើម្បីកែប្រែរឿងសិទ្ធិរបស់អ្នកភាសខ្លួន ជនជាតិឥណ្ឌានៅទ្វីបអាហ្វ្រិក​ខាងត្យូង ព្រមទាំងបានអភិវឌ្ឍន៍លទ្ធិប្រឆាំងនឹងភាពអយុត្តិធម៌។ គាត់អាចផ្លាស់ប្តូរស្ថានភាព​ជីវិត​ការរស់នៅរបស់ជនជាតិឥណ្ឌានៅអាហ្វ្រិកខាងត្បូងបានយ៉ាងច្រើន។
មហាត្មៈ គន្ធី មានអារម្មណ៍អស់សង្ឃឹមដែលប្រទេសត្រូវបានបែងចែកជាពួកហិណ្ទូនៅឥណ្ឌា ហើយនឹងឥស្លាមនៅប៉ាគីស្ថាន។ គាត់ព្យាយាមបញ្ឈប់ភាពហិង្សាដែលគួរឲ្យខ្លាចដែលកើតចេញ ពីផលនៃការបំបែកប្រទេស ធ្វើឲ្យគាត់ត្រូវអត់អាហារធ្វើបាតុកម្មស្ទើរតែបាត់បង់ជីវិត ទើប​ហេតុ​ចលា​​ចលបានស្ងប់។ នៅខែមករាឆ្នាំ 1948 មហាត្មៈ គន្ធី មានអាយុ 79 ឆ្នាំ គាត់ត្រូវគេលបធ្វើ​ឃាតខណៈដែលគាត់កំពុងដើរឆ្លងកាត់ជំនុំជនក្នុងក្រុងញូវដេលីដើម្បីទៅសូត្យមន្តពេលល្ងាច។
mahatmagandhiដរាបណាសូម្បីតែមនុស្សម្នាក់ ត្រូវស្រេកឃ្លាន ព្រោះគ្មានការងារធ្វើ ដរាប​នោះយើងនឹងទទួល​ទានអាហារ យ៉ាង​មានសេចក្តីសុខដូចម្តេច​បាន​ទៅ​។ ទៅមើលងាយមនុស្ស ដែលគ្មានខោអាវ​ស្លៀក​ពាក់ដោយ​ការ​ឲ្យ​​ខោ​អាវ​​ដល់គេធ្វើអី ចូរឲ្យការងារគេធ្វើ ដើម្បីឲ្យគេបានរក​ប្រាក់ម​ក​ទិញ​ដោយកម្លាំងញើសឈាមរបស់ខ្លួនឯង។ វាជាបាបដែលទៅ​ឲ្យ​អា​ហារ​​​ដល់មនុស្សដែលមាន​កម្លាំងធ្វើការបានបរិភោគទទេ រកការងារ​ឲ្យ​គេ​​ទៅនោះទើបជាបុណ្យ។
ភាពរឹងមាំ មិនមែនបានមកពីសមត្ថភាពផ្លូវកាយនោះទេ តែវាបាន​មក​ពី​ទឹក​​ចិត្តដែលអំណត់អត់​ធ្មត់នោះឯង។
ចូរជាមនុស្សដែលជម្រុញឲ្យពិភពលោកផ្លាស់ប្តូរ តាមបែបដែលអ្នកចង់ឃើញវាផ្លាស់ប្តូរ។
ចូរប្រើជីវិតឲ្យហាក់ដូចជាអ្នកនឹងស្លាប់ក្នុងថ្ងៃស្អែក ចូរសិក្សាស្រាវជ្រាវ​ឲ្យហាក់ដូចជាអ្នកមាន​ជីវិត​​ស្ថិតនៅ​ជា​និច្ចនិរន្តរ៍។
អ្នកដែលអាចគ្រប់គ្រងខ្លួនឯង រឺ ធ្វើការងារបានច្រើនបំផុត ច្រើនតែជាមនុស្សដែលនិយាយតិច​បំផុត​។​ ការនិយាយហើយនឹងការធ្វើច្រើនតែមិនអាចទៅជាមួយគ្នា។ ចូរមើលធម្មជាតិចុះ វាធ្វើ​ការ​គ្រប់ពេលវេលា មិនឈប់សម្រាកសូម្បីមួយ​ខណៈ​ពេល តែធម្មជាតិក៏មិននិយា​យស្តីអ្វី​សោះ​ឡើយ​។
ភាពលើកខ្លួនឆ្មើងក​ន្ត្រើងជាឫសគល់នៃបណ្តាសេចក្តីទុក្ខលំបាកទាំងពួង។
អ្នកដែលបរិសុទ្ធិពីខាងក្នុងពិតប្រាកដ រមែងមិនអាចស្មោកគ្រោពុករលួយខាងក្រៅសោះឡើយ។
ទីណាមានសេចក្តីស្រលាញ់ ទីនោះមានជីវិត។
ចូរប្រាប់ក្មេងៗ ដទៃថា ខ្ញុំស្រលាញ់ពួកអ្នកខ្លាំងណាស់ស្មើនឹងកូនរបស់ខ្ញុំខ្លួនឯង។
ពាក្យកុហកត្រឹមតែបន្តិចក៏អាចបំផ្លាញមនុស្សបាន ប្រដូចនឹងថ្នាំពិសតែមួយតំណក់រមែងធ្វើទឹក​ដោះឲ្យខូចបាន។
អ្នកដទៃប៉ុណ្ណោះដែលអាចមើលឃើញខ្នងរបស់យើងបាន ខ្លួនយើងមិនអាចមើលឃើញយ៉ាង​ណាមិញ កំហុសរបស់ខ្លួនឯង យើងក៏រមែងមើលមិនឃើញយ៉ាងនោះដែរ។
គិតល្អគឺជារឿងមួយ ធ្វើល្អក៏ជារឿងមួយដទៃទៀត។
រឿងសំខាន់ តែបើនៅក្រៅចំនុច ក៏អស់ភាពសំខាន់។ រឿងដែលនៅក្នុងចំនុច ទោះបីជារឿងតូច​តាច ក៏ក្លាយជារឿងសំខាន់ខ្លាំងបាន។
បើអ្នកគិតចង់ធំ អ្នកក៏នឹងក្លាយជាអ្នកធំ បើអ្នកគិតចង់ក្លាយជាអ្វី អ្នកក៏នឹងក្លាយជារបស់នោះ។
ខ្ញុំជំទាស់ការប្រើភាពហិង្សា ព្រោះពេលភាពហិង្សាឲ្យផលក្នុងផ្លូវល្អវាគ្រាន់តែជាកំឡុងពេលខ្លីៗ​ប៉ុណ្ណោះ តែផលអាក្រក់នៃភាពហិង្សានោះស្ថិតនៅជានិច្ចនិរន្តរ៍។
ខ្ញុំគោរពសាសនាហិណ្ឌូ យេស៊ូគ្រឹស្ត ឥស្លាម ជិហ្វ ពុទ្ធសាសនា ព្រមទាំខុងជឺ។ សាសនាគ្រាន់តែ ជាថ្នល់ដែលមានដងផ្លូវផ្សេងគ្នា តែតម្រង់ឆ្ពោះទៅកាន់គោលដៅតែមួយជាមួយគ្នា។
“លេងនយោបាយដោយប្រាសចាកគោលការសំខាន់ ស្វែងសុខសម្រាន្តដោយមិនរំពឹងគិត មាន​បាន​​ពេកពិតដោយមិនបានធ្វើការងារ មានចំណេះដឹងឥតគណនាតែប្រព្រឹត្តិមិនល្អ ជាឈ្មួញជួញ​ដូរ​តែគ្មានសីលធម៌បវរ វិទ្យាសាស្រ្តខ្ពង់ខ្ពស់អស្ចារ្យតែគ្មានធម៌ដែលជាភាពថ្លៃថ្នូរបស់មនុស្ស ចេះបូជាដ៏ខ្ពង់ខ្ពស់តែគ្មានការលះបង់” នេះគឺជាបាប ៧ អង្គតាមមុំគំនិតរបស់មហាត្មៈ គន្ធី។

No comments:

Post a Comment

Translate

ចូលចិត្តខ្ញុំ