ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លករបស់​ខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
Yuri's Revenge

Tuesday, May 28, 2013

គន្លឹះនៃភាពជោគជ័យ



បើចង់ទទួលបាននូវភាពជោគជ័យ គប្បីបតិបត្តិតាមគន្លឹះសំខាន់ដូចតទៅនេះគឺៈ-

១.ត្រូវមានសេចក្តីសង្ឃឹម, បើមនុស្សយើងគ្មានក្តីសង្ឃឹមជីវិតក៏នឹងក្រៀមក្រោះស្វិតក្រញ៉ង់
រកកលក្សិណក្ស័យប្រៀបដូចត្រីដែលត្រូវគេញែកចេញពីទឹកនឹងត្រូវក្រៀមស្វិតក្សិណក្ស័យ
យ៉ាងពិតប្រាកដតែមនុស្សយើងមានភាពផ្សេងគ្នាពីត្រី ត្រង់ដែលថាត្រីមានត្រឹមតែទឹកក៏គ្រប់
គ្រាន់ហើយ តែសេចក្តីសង្ឃឹមរបស់មនុស្សយើងគ្មានព្រំដែនកំណត់ទេ វាពង្រីកខ្លួនកាន់តែ
ធំឡើងជារឿយៗ បើចង់ឲ្យសេចក្តីសង្ឃឹមប្រាកដចេញមកជាការពិត យើងត្រូវបន្ថែមថាមពល
ឲ្យខ្លួនឯងជាមុនសិន ដោយការអានសៀវភៅឫតម្រាឲ្យបានច្រើន។

២.ឧត្តមគតិ, មនុស្សយើងមានជីវិតរស់នៅដោយសេចក្តីសង្ឃឹមហើយសេចក្តីសង្ឃឹមនេះ
ក៏គួរតែជាសេចក្តីសង្ឃឹមដ៏ធំធេងខ្ពង់ខ្ពស់។សេចក្តីសង្ឃឹមប្រភេទនេះឯងគឺជាឧត្តមគតិដែល
យើងបានតម្កល់ទុក។

៣.មានភាពជឿជាក់,កាលបើមានសេចក្តីសង្ឃឹម មានឧត្តមគតិហើយ ក៏ត្រូវមានភាពជឿជាក់
លើខ្លួនឯងថែមទៀត ដោយជឿថាយើងអាចសម្រេចបាននូវភារកិច្ចយ៉ាងរលូនជាក់ជាមិនខាន។
ជឿជាក់ថាយើងអាចយកឈ្នះសេចក្តីលំបាកឧបសគ្គទាំងពួងបាន ហើយប្រសិនបើសូម្បីតែ
យើងខ្លួនឯង ក៏មិនជឿជាក់លើខ្លួនឯងផង តើនឹងឲ្យអ្នកដទៃមកជឿជាក់លើយើងដូចម្តេចទៅ?

៤.ត្រូវមានសេចក្តីឧស្សាហ៍ព្យាយាម,ពិតណាស់ សេចក្តីឧស្សាហ៍ព្យាយាមគឺជាគន្លឹះសំខាន់
បំផុតក្នុងការកាត់ក្តីថានឹងទទួលបានជោគជ័យឫក៏អត់ ប្រសិនបើយើងមានសេចក្តីសង្ឃឹម
ឧត្តមគតិ និងការជឿជាក់ហើយ តែបើខ្វះឫប្រាសចាកសេចក្តីឧស្សាហ៍ព្យាយាមហើយនោះ
គម្រោងគ្រប់យ៉ាងក៏អាចនឹងត្រូវដួលរលំបាន។

៥.ត្រូវមានគោលដៅ, មិនថាធ្វើអ្វីក៏ដោយយើងត្រូវមានគោលដៅ បើគ្មានគោលដៅក៏នឹង
ស្រពិចស្រពិលដូចមនុស្សខ្វាក់អ៊ុំទូកក្នុងស្ទឹង គឺមិនព្រមដល់ត្រើយសោះ។ គោលដៅរបស់
យើងគប្បីច្បាស់លាស់ត្រឹមត្រូវ រុងរោចន៍ សុទិដ្ឋិនិយមប្រឹងប្រែងអត់ធនប្រណាំងប្រជែងឈាន
ទៅមុខ កាលបើគោលដៅប្រាកដដូច្នេះ រមែងទទួលបាននូវជោគជ័យយ៉ាងពិតប្រាកដ។

ពួកយើងយុវជន ប្រៀបបានទៅនឹងកង់ចក្រនៃយុគសម័យជាសសរទ្រូងនៃសង្គម ជាទាយាទ
របស់ប្រទេសជាតិ។ យើងត្រូវតែជាមនុស្សរឹងមាំអាចជួយជ្រោមជ្រែងប្រទេសជាតិបាន អាច
ធ្វើការងារបានយ៉ាងពេញទំហឹង។យើងសង្ឃឹមធ្វើការងារដែលធំតែមិនប្រាថ្នាចង់ធ្វើតែជាអ្នកធំ
ជាចៅហ្វាយជានាយគេ។ ភាពជឿជាក់របស់យើងរឹងមាំដូចពេជ្រមានសេចក្តីព្យាយាមមាន
គោលដៅដ៏ខ្ពង់ខ្ពស់រុងរោចន៍ យើងនឹងទទួលបាននូវភាពជោគជ័យយ៉ាងពិតប្រាកដ។

No comments:

Post a Comment

Translate

ចូលចិត្តខ្ញុំ