ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លករបស់​ខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
Yuri's Revenge

Wednesday, May 22, 2013

បទពិចារណា (ពាក្យ៨) អនិច្ចំទុក្ខំអនត្តា ដែលព្រះសម្មាសម្ពុទ្ធសម្តែង





បទពិចារណា

(ពាក្យ៨)

អនិច្ចំទុក្ខំអនត្តា ដែលព្រះសម្មាសម្ពុទ្ធសម្តែង

មនុស្សសត្វក្នុងលោកមិនថាចាស់ក្មេងវិលវល់វង្វេងតាមសភាពពិត។

ទុក្ខំខ្មែរប្រែថាភាពជាទុក្ខ កង្វាល់ឆ្ងាយសុខអម្ពល់ក្នុងចិត្ត

បង្កស្មាញ់ស្មោគ្រទុក្ខរួមរិត សង្ខេបតាមពិតមាន៥ប្រការ។

អនិច្ចំនោះភាពជាការមិនទៀង កើតស្លាប់តរៀងក្នុងវដ្តសង្សារ

ពីក្មេងដល់ចាស់ផ្លាស់ជាធម្មតា ខែប្រាំវស្សាប្តូរតាមរដូវ។

ឯអនត្តាថាមិនមែនខ្លួន ហាក់ដូចមិនជួនផ្ទួននៅលើផ្លូវ

ខ្លួនខ្ញុំទេតើម្តេចថាមិនត្រូវ ស្មាញស្មោគ្រពេកកូវសូមញាតិពិចារណ៍។


នេះភ្នេកនេះធ្មេញនេះស្បែកសរសៃ ក្រចកជើងដៃហើយទាំងលោមា

នៅជាច្រើនទៀតមិនពណ៍នា ជាទីស្នេហារក្សាគ្រប់វេលា។

តាមពិតខ្ចីគេទេលោកអ្នក ឥតមានអន់អាក់ជាក់ក្នុងអត្ថា

កើតចាស់ឈឺស្លាប់ជាច្បាប់លោកា នៃសព្វសត្តាក្នុងភពផែននេះ។

សំខាន់ត្រង់ន័យយើងត្រូវគិត​ មកលើជីវិតដ៏ខ្ពើមមួយនេះ

ច្រើនឆ្នាំកន្លងយើងត្រូវត្រិះរិះ មនុស្សមានចំណេះចេះពិចារណា។

No comments:

Post a Comment

Translate

ចូលចិត្តខ្ញុំ