ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លករបស់​ខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
Yuri's Revenge

Sunday, June 2, 2013

គួរ​តែ​ប្រយ័ត្ន​​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក



aយើង​ឃើញ​ថា​សព្វ​ថ្ងៃ​នេះ​បណ្តាញ​សង្គម​តាម ​អ៊ីនធ័រណិត​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ហ្វេសប៊ុក កំពុង​តែ​ពេញ​និយម​ខ្លាំង​​នៅ​ពាស​ពេញ​ពិភព​លោក ។ ហើយ​ប្រជា​ជន​ខ្មែរ​ជា​ច្រើន​ ជា​ពិសេស​ពួក​យុវវ័យ បាន​ប្រើប្រាស់​ហ្វេសប៊ុក​​ស្ទើរ​តែ​គ្រប់​គ្នា ក៏​ប៉ុន្តែ​មួយ​ចំនួន​ធំ​មិន​បាន​ដឹង​ពី​ហា​និភ័យ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ ហ្វេសប៊ុក​នេះ​ទេ ។ តើ​អ្វី​ៗ​ដែល​គេ​សរសេរ​ ឬ​ Post នៅ​លើ​ហ្វេសប៊ុក​នោះ ថា​តើ​គេ​រាប់​ថា​ជា​សកម្ម​ភាព​ដែល​ធ្វើ​នៅ​ទី​ឯក​ជន​ ឬ​ក៏​នៅ​ទី​សាធារណៈ? ហើយ​អាច​មាន​ផល​វិបាក​អ្វី​ខ្លះ​តាម​ផ្លូវ​ច្បាប់ ? បើ​តាម​ជាក់​ស្តែង​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ធំ ស្មាន​ថា​ការ​ប្រើប្រាស់​ ឬ​សកម្ម​ភាព​ផ្សេង​ៗ​របស់​ពួក​គេ​វា​កម្រិត​នៅ​ក្នុង​បន្ទប់​គេង ឬ​ក៏​នៅ​លើ​កុំព្យូរទ័រ និង​ទូរស័ព្ទ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ ។ តែ​តាម​ពិត​រឿង​នេះ​គឺ​វា​អាស្រ័យ​ទៅ​និង​ការ​កំណត់ Privacy Sittings (ជម្រើស​នៃ​ការ​កំណត់​ឯកជន​ភាព) ប្រសិន​បើ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មិន​បាន​កំណត់​ការ​សម្ងាត់​នេះទេ គឺ​ថា​នរណាៗ​ក៏​អាច​ចូល​មើល Profile របស់​ខ្លួន​បាន​នោះ គឺ​វា​ប្រាកដ​ណាស់​ថា Profile មួយ​នោះ​គឺ​ត្រូវ​ចាត់​ទុក​ថា​ជាទី​​សាធារណៈ ។ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​កម្រិត ឲ្យ​មាន​មិត្តភក្តិ​ដែល​ខ្លួន​ស្គាល់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​អាច​ចូល​ មើល Profile របស់​ខ្លួន​បាន នេះ​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​របស់​ឯកជន ។ បញ្ហា​នៅ​ត្រង់​ថា​ ចុះ​បើ​ទំព័រ​ផ្ទាល់​ខ្លួន​នោះ​ មិត្ត​ភក្តិ​របស់​គេ​មាន​ចំនួន​ច្រើន​រហូត​ដល់​ទៅ​រាប់​រយ​ រាប់​ពាន់​នាក់ តើ​ទំព័រ​នោះ​នៅ​តែ​ចាត់​ទុក​ថា​ជា​ទំព័រ​ឯកជន​ទៀត​ឬ​ក៏​យ៉ាង​ណា? នេះ​គឺ​នៅ​មិន​ទាន់​មាន​ចម្លើយ​ជាក់លាក់​នោះ​ទេ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​មាន​សាលក្រម​នៅ​តាម​បណ្តា​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​ បាន​សម្រេច​ទៅ​លើ​បញ្ហា​នេះ សាល​ក្រម​មួយ​នៅ​ឆ្នាំ​ ២០០៩ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដែល​មាន​មិត្តភក្តិ​ត្រឹម​ ១៥០នាក់​ប៉ុណ្ណោះ ដែល​តុលា​ការ​បាន​សម្រេច​ថា​ Profile របស់​អ្នក​ប្រើប្រាស់​ណ្ណឹង​មិន​​មែន​ជា​ទំព័រ​សាធារណៈ ។ ប៉ុន្តែ​ពេល​ថ្មី​នេះ​តុលា​ការ​បាន​សម្រេច​ថា​អ្នក​ប្រើប្រាស់​ដែល​មាន​ មិត្តភក្តិ​ត្រឹម​តែ​ ៦៧នាក់​ចុះ​ក្រោមមាន​ន័យ​ថា​អ្នក​ប្រើប្រាស់​នេះ​មិន​មាន​បំណង​ចែក​ចាយ​ ទិន្ន័យ​ជា​សាធារណៈ​នោះ​ទេ ហើយ​ត្រូវ​បាន​ចាត់​ទុកថា​ជា​ទី​ឯកជន និង​ស្ថិត​នៅ​ក្រោម​ការ​ការពារ​របស់​ច្បាប់ ។ យ៉ាង​ណា​មិញ​បើ​យើង​ក្រឡេក​មើល​ទៅ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​សព្វ​ថ្ងៃ​នេះ ​គឺ​អ្នក​ប្រើប្រាស់​ម្នាក់ គឺ​មាន​មិត្តភ័ក្តិ​យ៉ាង​ហោច​ណាស់​ក៏​ចាប់​ពី ១២០នាក់​ឡើង​ទៅ​លើ​ដែរ អ៊ីចឹង​ទៅ​បើ​យើង​យោងទៅ​តាម​សេចក្តី​សម្រេច​ខាងលើ​ណ្ណឹង​ ចំពោះ​ការ​បែង​ចែក​រវាង​ទី​សាធារណៈ និង​ឯកជន គឺវា​សឹង​តែ​គ្មាន​ទាល់​តែ​សោះនៅ​លើ​ហ្វេសប៊ុក គឺ​ថា​សុទ្ធ​តែ​ជា​ទីសាធារណៈ​ទាំង​អស់ ។ ហើយ​នៅ​ពេល​ដែល​ទំព័រ​ហ្វេសប៊ុក​ណា​មួយ​ របស់​នរណា​ម្នាក់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ទី​សាធារណៈ​នោះ រាល់​វិធាន​ច្បាប់​ដែល​មាន​គោលដៅ​ក្នុង​ការ​ការពារ ឯកជន​របស់​បុគ្គលនោះ​ គឺ​មិន​ត្រូវ​យក​មក​អនុវត្តន៍​ទេ​នៅ​ពេល​នេះ ។
ចំពោះ​ការ​ post រូប​ភាព រូប​ថតក៏​ជា​រឿង​និយម​យ៉ាង​ខ្លាំង​ដែរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក តើ​អ្នក​ដែល​មាន​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នឹង​ អាច​ចេះ​តែ​យក​រូប​ភាព​ណា​មក​ដាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​បាន​ ដែរទេ? ហើយ​ការ​យក​រូប​ថត​អ្នក​ដទៃ​មក​ post នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អាច​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល​​ដែល​ជា​ ម្ចាស់​រូប​​ណ្ណឹង​​ដែរ​ឬទេ? តាម​ពិត​គេ​អាច​ដាក់​រូប​ភាព​ណា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ក៏​បាន​ដែរ​ ឲ្យ​តែ​បុគ្គល​ដែល​ជា​អ្នក Post ណ្ណឹង​គឺ​ជា​ម្ចាស់​របស់​រូប ដូច​ជា​រូប​ថត​ទេសភាព រូប​ថត​ដំណើរ​កំសាន្ត​ផ្ទាល់​ខ្លួន អីផ្សេងៗ។ល។ ហើយ​រូប​ភាព​ទាំង​នោះ​មិន​ត្រូវ​ផ្ទុយ​អំពី​សីលធម៌ ឬ​ក៏​ទំនៀម​ទំលាប់​ល្អ​របស់​សង្គម ឧទាហរណ៍៖ រូប​អាសអាភាស​ ជាដើម ដែល​ត្រូវ​ហាម​ឃាត​ដោយ​ច្បាប់​ពត៌មាន​ឆ្នាំ ១៩៩៥ ។ ម្យ៉ាង​វិញទៀតបើ​សិន​រូប​ភាព​ណា​ ដែល​មាន​រូប​អ្នក​ដទៃ អ្នក​ដែល​ post រូប​ភាព​នោះ​ត្រូវ​តែ​ទទួល​បាន​ការ​ព្រម​ព្រៀងពី​ម្ចាស់​រូប​នោះ​សិន ទើប​អាច​យក​មក​ដាក់​បង្ហាញ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​បាន ។ ត្រង់​នេះ​គឺ​ថា​កាល​ដែល​ម្ចាស់​រូប​នោះ​បាន​ យល់​ព្រម​ឲ្យ​គេ​ថា មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ព្រម​ព្រៀងឲ្យ​អ្នក​ដែល​ថត​ណ្ណឹង​ដាក់​ បង្ហាញ​រូប​ខ្លួន​នៅ​លើ​ហ្វេសប៊ុក​ឡើយ បើ​សិន​ជា​ចង់​ដាក់​រូប​នោះ​នៅ​លើ​ហ្វេសប៊ុក តាម​គោល​ការណ៍ច្បាប់​ គឺ​ត្រូវ​មាន​ការ​ព្រម​ព្រៀង​មួយ​ផ្សេងទៀត ។ ហើយ​ការ​ព្រម​ព្រៀង​នេះ​អាច​មាន​ជា​ពីរ​ទម្រង់ ទី​មួយ​៖គឺ​ជា​ការ​ព្រម​ព្រៀង​មួយ​ដែល​ជាក់​លាក់ គឺ​ថាម្ចាស់​រូប​នោះ​យល់​ព្រម​ ហើយ​ថា​ដាក់​ក៏​ដាក់​ចុះ និង​ទីពីរ៖ គឺ​ការ​ព្រម​ព្រៀង​ដែល​ស្តែង​ចេញ​ដោយ​អាកប្បកិរិយា ឧទាហរណ៍៖ ដឹង​ហើយ​ថា​គេ​ដាក់​រូប​ខ្លួន​នៅ​លើ​ហ្វេសប៊ុក​តែ​មិន​ប្រកែក ឬ​ម្យ៉ាង​ទៀត​ដែល​គេ​ទាញ​ចេញ​អំពី​ទម្លាប់ គឺ​ថា​ជា​ទម្លាប់​ទៅ​ហើយ ដែល​មិត្ត​ម្នាក់​នឹង​ នៅ​ពេល​ដែល​ថត​ជុំ​គ្នា​តែង​តែ​ដាក់​រូប​របស់​ខ្លួន​នៅ​លើ​ហ្វេសប៊ុក​ហើយ​ អ្នក​ដែល​ពាក់​ព័ន្ធ​ក្នុង​រូប​នោះ​ក៏​មិន​ដែល​ប្រកែក​ដែរ អ៊ីចឹង​គឺ​នៅ​ពេល​នឹង​យើង​អាច​ចាត់​ទុក​ថា​មាន​ការ​ព្រម​ព្រៀង​ពី​ម្ចាស់​ រូប ប៉ុន្តែ​ម្ចាស់​រូប​នៅ​តែ​មាន​សិទ្ធ​ទាម​ទារ​ឲ្យ​ដក់​ចេញ​ នៅ​ពេល​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​នៅ​ពេល​ក្រោយ ។
This entry was posted in ការប្រើប្រាស់ Facebook. Bookmark the permalink.

No comments:

Post a Comment

Translate

ចូលចិត្តខ្ញុំ