ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លករបស់​ខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
Yuri's Revenge

Wednesday, July 24, 2013

ម្ភៃ (២០) ចំនុចសំខាន់ៗ របស់ មនុស្សឆ្លាត


ម្ភៃ (២០) ចំនុចសំខាន់ៗ របស់ មនុស្សឆ្លាត

 
នៅក្នុងពិភពនៃការប្រកួតប្រជែង សព្វថ្ងៃនេះ ដើម្បីរស់នៅ ឲ្យបានសមរម្យដូចអ្នកដទៃ គឺទាមទារឲ្យយើងម្នាក់ៗ មានភាពឆ្លាតវៃ។  មិនថាអ្នកត្រូវឆ្លាត ដោយវិធីណាទេ ខ្ញុំជឿជាក់ថា នឹងមានចំណុចខ្លះ ដែលធ្វើឲ្យកាន់តែឆ្លាតវៃបាន។ ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិ របស់មនុស្សឆ្លាតវៃ។ បន្ទាប់ពីអ្នកបានអាន ចំនុចសំខាន់ៗ ទាំងនេះរួច លោកអ្នកគួរ សួរខ្លួនឯងថា តើខ្ញុំមានការឆ្លាតវៃ កម្រិតណានៅក្នុង ចំនុចនីមួយៗ ? តើត្រូវបង្កើនភាពឆ្លាតវៃ តាមរបៀបណាខ្លះ?
១. មនុស្សឆ្លាតវៃ ត្រូវចេះធ្វើសេចក្តីសម្រេចចិត្តនានា ប្រកបដោយវិចារណញ្ញាណ
អ្នកឆ្លាតវៃតែងតែស្តាប់ និងធ្វើអ្វីៗ តាមការគិតពិចារណា របស់ពួកគេ ប្រកបដោយភាពច្បាស់លាស់ និងការទទួលខុសត្រូវ។ ពួកគេយល់ដឹង ពីអារម្មណ៍ និងស្គាល់ច្បាស់ ពីមជ្ឈដ្ឋានផ្សេងៗ ដែលកំពុងរត់ មករកពួកគេ ហើយប្រែក្លាយ មជ្ឈដ្ឋានក្នុងខ្លួន របស់ពួកគេទៅជា ការសម្រេចចិត្ត ប្រកបដោយគតិបណ្ឌិត។
២. មនុស្សឆ្លាតត្រូវប្រកបដោយសតិសម្បជញ្ញៈ
អ្នកដែលឆ្លាតវៃច្រើន ត្រូវតែដឹងថា ខ្លួនជានរណា? ហើយត្រូវប្រាកដថា ខ្លួនមានចំនុចខ្លាំង និងចំនុចខ្សោយអ្វីខ្លះ? អ្វីខ្លះជាបុគ្គលិកលក្ខណៈ និងតម្លៃដែលខ្លួនកំពុងតែមាន? សមដូចពាក្យមួយឃ្លារបស់ ខុង ជឺ បានពោលថា មនុស្សដែលស្គាល់អ្នកដទៃច្បាស់ ជាមនុស្សឆ្លាត មនុស្សដែលស្គាល់ ខ្លួនឯងច្បាស់ជាមនុស្ស ភ្លឺថ្លា ឬជាមនុស្ស ដែលប្រកបដោយ បារមីខ្ពស់ក្រៃលែង។ ពោលគឺ ពួកគេដឹងច្បាស់ដោយខ្លួនឯងថា អ្វីដែលសំខាន់ និងមានចំណាប់អារម្មណ៍បំផុត ដែលគេត្រូវដឹងគឺ (ខ្លួនឯង)។
៣. មនុស្សឆ្លាតគឺ មានសេចក្តីក្លាហាន ចេះកែតម្រូវ ស្ថានការណ៍ឲ្យបានកាន់តែប្រសើរ តាមរយៈការរៀនសូត្រ ពីបទពិសោធន៍អតីតកាល និងចេះបត់បែន តាមស្ថានភាពជាក់ស្តែង របស់សង្គម
អ្នកដែលឆ្លាតវៃគឺ ហ៊ានប្រឈមមុខ ទៅនឹងស្ថានការណ៍ ដែលកំពុងកើតមានឡើង និងចេះរៀនសូត្រ ពីបទពិសោធន៍អតីតកាល តាមរយៈការរកឲ្យឃើញ ថាតើអ្វីដែលអានទៅរួច និងអ្វីដែលមិនអាចទៅរួច បន្ទាប់មកទៀតគឺ គេចេះ សម្របខ្លួនទៅតាមភាពចាំបាច់ នៃហេតុការណ៍នីមួយៗ។ ពួកគេធ្វើការពិចារណាជាមុន មុននឹងធ្វើអ្វីមួយ។ ពួកគេរៀបចំគម្រោងរួចរាល់ហើយ ទើបធ្វើការអនុវត្តជាក្រោយ។ មិនតែប៉ុណ្ណោះ ពួកគេក៏ចំណាយពេលវេលាផងដែរ ទៅលើការគិតពិចារណា រកហេតុផលឲ្យឃើញ កាន់តែច្បាស់ពីអ្វីដែលបាន កំពុង នឹងកើតឡើង ។
៤. មនុស្សឆ្លាតគឺ មានចិត្តទូលាយ និងចេះគិតប្រយោជន៍រួមជាធំ ពោលគឺ គេមិនមែនជាប្រភេទមនុស្ស អាត្មានិយម
គេមិនមានគំនិតចង្អៀតចង្អល់ចំពោះអ្នកដទៃ (មនុស្សឆ្លាតវៃ រីករាយជានិច្ចក្នុងការទទួលយកនូវ គំនិតថ្មីៗ ការពិចារណានិងវិធីសាស្ត្រនៃការធ្វើអ្វីមួយ ។ ពួកគេចង់ទទួលយកឬត្រូវការ ការប្រែប្រួលដើម្បីឆ្ពោះទៅ ការគិតពិចារណាលើ ពត៌មាន គំនិត និងយោបល់អំពីមនុស្ស។ ពួកគេតែងតែពាំនាំ មកនូវគំនិតថ្មីៗ គំនិតកែប្រែ គំនិតអភិវឌ្ឍន៍ដោយឈរ លើមូលដ្ឋានគ្រឹះយ៉ាងជាក់លាក់។
៥. មនុស្សឆ្លាតគឺ ចេះបើកចំហរចិត្តគំនិតខ្លួនឯង បានទូលំទូលាយ
មនុស្សឆ្លាតវៃ មានការបើកចិត្តគំនិត បានទូលំទូលាយលើសមត្ថភាព គិតពីបញ្ហា និងសម្រេចចិត្ត ដោយមានហេតុផល ហើយគេអាចរកឃើញពីអ្វី ដែលមនុស្សទូទៅ ភាគច្រើនគេខ្វះចន្លោះ ។ ពួកគេនឹងឯកភាពលើពាក្យមួយឃ្លា ដែលបានពោលមកថា ចិត្តគំនិតមនុស្សប្រៀបបាន នឹងឆ័ត្រយោងដូច្នោះដែរ គឺ វាធ្វើការនៅពេល ដែលវាបើកចំហរតែប៉ុណ្ណោះ។ ពួកគេមានភាពងាយស្រួល ទៅនឹងមជ្ឈដ្ឋានផ្សេងៗគ្នា ហើយអាចទាក់ទិនទៅនឹងបញ្ហា មតិយោបល់លើផ្នែកផ្សេងៗ ជាច្រើន។
៦. មនុស្សឆ្លាតគឺ មានទំនួលខុសត្រូវខ្ពស់
មនុស្សឆ្លាតវៃគឺ ចេះទទួលស្គាល់ និងទទួលខុសត្រូវយ៉ាងរហ័ស ទៅលើឱកាស និងមហាជន។ ពួកគេប្រតិបត្តិ និងមានប្រតិកម្មឆ្លើយតប បានឆាប់រហ័ស ប្រកបដោយការប្រយ័ត្នប្រយែង ទៅលើអ្វីដែលចាំបាច់ ក្នុងការថែរក្សា និងការរៀបចំផែនការ ដ៏ច្បាស់លាស់។
៧. មនុស្សឆ្លាតគឺ ជាអ្នកដែលប្រកបទៅដោយ ធនធានសំបូរបែប
មនុស្សឆ្លាតវៃ មិនចាំបាច់ដឹងនូវរាល់អ្វីៗទាំងអស់នោះទេ គឺ គេគ្រាន់តែដឹងត្រឹមតែថា ទីណាដែលត្រូវទៅ ទីណាដែលត្រូវទាក់ទងដើម្បីទទួលបានពត៌មាន គំនិត ធនធាន ការបណ្តុះបណ្តាល ឬការអប់រំ ដែលពួកគេត្រូវការ។ ពួកគេមានទំនាក់ទំនងល្អ និងមានមនុស្សរងចាំផ្តល់ពត៌មានទាំងអស់។
៨. មនុស្សឆ្លាតគឺ ដឹងច្បាស់នូវអ្វីដែលខ្លួនត្រូវធ្វើ
មនុស្សឆ្លាតវៃគឺ គេផ្តោតតែពីខ្លួនគេផ្ទាល់ ពួកគេមិនស្រពិចស្រពិលលើវត្ថុទាំងឡាយដែលខ្លួនត្រូវធ្វើនោះទេ មានន័យថា ពួកគេដឹងនូវអ្វីៗទាំងអស់ដែលខ្លួនត្រូវអនុវត្ត។ ពួកគេច្រើនតែពិចារណា ចោទសួរ ស្វែង រកចម្លើយ ដំណោះស្រាយ ឬស្វែងរកការពិតអ្វីមួយដោយខ្លួនឯងប្រកបដោយភាពច្បាស់លាស់។
៩. មនុស្សឆ្លាតគឺ មានគំនិតទូទៅច្រើន
មនុស្សឆ្លាតវៃគឺ នៅតែឆ្លាតវៃ ពីព្រោះថា ពួកគេមានសេចក្តីប្តេជ្ញាចិត្តថា នឹងរៀនសូត្រនូវអ្វីៗដែលថ្មី ចែករំលែកនូវអ្វីដែលខ្លួនមាន ហើយរក្សានូវអ្វីដែលខ្លួនមានបានល្អ ដូចជា ជំនាញ ឥរិយាបថ និងតែងតែមាន ជំនឿចិត្តឬគំនិតវិជ្ជមានពេញមួយជីវិតរបស់ពួកគេ។
១០. មនុស្សឆ្លាតគឺ ចេះស្វែងរកឬចេះបង្កើត ភាពសប្បាយរីករាយ ការកម្សាន្តអារម្មណ៍ ប្រកបដោយសីលធម៌ សម្រាប់ខ្លួនឯង និងអ្នកដទៃ
មនុស្សឆ្លាតវៃគឺ គេមិនបណ្តោយ ឲ្យជីវិតរបស់គេ មានភាពស្មុគស្មាញឡើយ។ ពួកគេស្គាល់ នូវសារសំខាន់ នៃភាពសប្បាយរីករាយ ប្រកបដោយសីលធម៌ តាមរយៈ ការនិយាយរឿងកំប្លែង និងរឿងសប្បាយផ្សេងៗ ដែលមាននៅក្នុង ជីវិតប្រចាំថ្ងៃរបស់ពួកគេ។
១១. មនុស្សឆ្លាតគឺ ជាមនុស្សដែលហ៊ាន ធ្វើការប្រថុយប្រថាន និងចេះតស៊ូ ធ្វើរាល់កិច្ចការ ដែលខ្លួនត្រូវបំពេញ ឬការងារដែលខ្លួនពេញចិត្ត នឹងធ្វើ
មនុស្សឆ្លាតវៃគឺ តែងប្តេជ្ញាចិត្តស្វែងរកអ្វីៗដែលថ្មី បើទោះបីគេដឹងថា របស់ដែលខ្លួនត្រូវការនោះ មិនបានដំណើរការ ដូចអ្វីដែលខ្លួនគេបានប៉ងទុក ពីមុនមកក៏ដោយ។ ព្រោះគេយល់ថា ភាពបរាជ័យតែងលាក់ទុកនូវការសិក្សាជានិច្ច។ ពួកគេតែងមានក្តីសង្ឃឹមថា ក្រោយពីខ្លួនបានសិក្សា មេរៀនបរាជ័យរួចមក ពួកគេនឹងពិតជាអាច កាត់បន្ថយនូវភាពគ្រោះថ្នាក់ ដោយទទួលបានភាពជោគជ័យ ត្រលប់មកវិញ។
១២. មនុស្សឆ្លាតគឺ មានជំនឿជាក់ ទំនុកចិត្តលើខ្លួនឯងបំផុត
មនុស្សឆ្លាតវៃគឺ មានជំនឿជាក់ និងមានទំនុកចិត្តលើខ្លួនឯង ជាទីបំផុត។ ពួកគេមិនចាំបាច់ ធ្វើការវិនិច្ឆ័យជាអ្នកដទៃ លើការសម្រេចចិត្ត ណាមួយនោះទេ។ ពេលពួកគេដឹងថា អ្វីដែលត្រឹមត្រូវ សម្រាប់ពួកគេ នោះពួក គេនឹងធ្វើ។
១៣. មនុស្សឆ្លាតចេះ ប្រើប្រាស់ទិន្នានុលេខន៍ និងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន
មនុស្សឆ្លាតវៃគឺ យុទ្ធសាស្ត្រក្នុងការ អភិវឌ្ឍជីវិតពួកគេ យ៉ាងល្អបំផុត ដែលមានរួមបញ្ចូល ទាំងការសរសេរ បេសកកម្មគោលបំណង ក្នុងជីវិតនិងគោលដៅផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងចេះបែងចែក តារាងដាច់ពីគ្នារវាងអ្វី ដែលត្រូវធ្វើ និងអ្វីដែលចង់ធ្វើដាច់ដោយឡែក ពីគ្នាទៀតផង។
១៤. មនុស្សឆ្លាតជា មនុស្សដែលចេះធ្វើការងារ ប្រកបដោយប្រសិទ្ធិភាព
មនុស្សឆ្លាតវៃគឺ ធ្វើអ្វីៗបានដោយជោគជ័យ ទៅតាមកាលវេលាដែលខ្លួនបានកំណត់ ឬគេបានដាក់ចុះ។ ពួកគេចំណាយពេល ស្ទើរតែពេញមួយថ្ងៃ ដើម្បីធ្វើសកម្មភាព ទៅលើកិច្ចការប្រចាំថ្ងៃនីមួយៗ ជារៀងរាល់ថ្ងៃ។
១៥. មនុស្សឆ្លាត ជាមនុស្សដែលស្គាល់ខុស ស្គាល់ត្រូវ យល់ច្បាស់ពីហេតុផល និងចំណង់ចំណូលចិត្ត អ្នកដទៃ
មនុស្សឆ្លាតវៃ មានសមត្ថភាពយល់ដឹងពី ហេតុផល និងចំណង់ចំណូលចិត្តរបស់អ្នក បានយ៉ាងច្បាស់លាស់។ ដូច្នេះហើយ ពួកគេបានចាត់ចែង និងចេះជ្រើសរើសអ្វី ដែលសក្តិសមសម្រាប់ខ្លួនគេផ្ទាល់។ នៅជុំវិញខ្លួនគេគឺ មានសុទ្ធតែមនុស្ស កម្មវិធី និងទីកន្លែង ដែលប្រកបដោយគុណភាពខ្ពស់បំផុត តែប៉ុណ្ណោះ។
១៦. មនុស្សឆ្លាតគឺ ជាមនុស្សដែលស្រលាញ់ការអានបំផុត
មនុស្សឆ្លាតវៃគឺ ចេះគំនិតអ្នកដទៃ មកប្រើប្រាស់ តាមរយៈអានដូចជា៖ សៀវភៅ ខិតប័ណ្ណ ព្រឹត្តប័ត្រ្ត អត្ថបទ សំបុត្រ ផ្ទាំងបដា សេចក្តីប្រកាស កាសែត...ល។ និងអ្វីៗផ្សេងទៀត ដែលមានប្រយោជន៍ ដល់ការអភិវឌ្ឍខ្លួនគេ បានកាន់តែច្រើនជាងមុន។ លើសពីនេះទៅទៀត ពួកគេអាចដកស្រង់ យកពត៌មានណា ដែលសក្តិសមនឹងពួកគេ មកប្រើប្រាស់បានល្អថែមទៀតផង។
១៧. មនុស្សឆ្លាត ជាមនុស្សដែលចេះឲ្យតម្លៃខ្ពស់បំផុតទៅលើការរៀនសូត្រ
មនុស្សឆ្លាតវៃគឺ តែងតែបន្តការរៀនសូត្ររបស់ខ្លួន ពេញមួយជីវិត។ ពួកគេខិតខំរៀនសូត្រជានិច្ច លើគ្រប់វិស័យតាមមធ្យោបាយ ច្រើនយ៉ាងដោយពុំរើសមុខ រើសទីកន្លែង ពេលវេលា មិនថាជាការរៀនសូត្រក្រៅសាលា ក្នុងសាលា ក្នុងផ្លូវការ ក្រៅផ្លូវការ ឬជាប្រភេទការរៀនសូត្រ ដែលអាចផ្តល់ផលប្រយោជន៍ដល់ ការងារតូចធំអ្វីឡើយ។ ឲ្យតែមានឱកាសពេលណា គឺពួកគេឆ្លៀតរៀនសូត្រភ្លាម។ មនុស្សឆ្លាតវៃគឺ តែងតែផ្តល់ចំណាត់ថ្នាក់ ការរៀនសូត្រឲ្យនៅក្នុង លំដាប់សំខាន់ទីមួយជានិច្ច។ ការរៀនសូត្ររបស់មនុស្សឆ្លាតវៃគឺ មិនប្រកាន់កម្រិតអាយុឡើយ។ ពួកគេតែងតែខិតខំរៀន តាំងតែពីក្មេងវ័យរហូតដល់ វ័យចាស់ជរាតាមរយៈ ការអាន ការសន្ទនា ការគិត ការសួរ ការឆ្លើយ ការស្តាប់ ការកត់ត្រាឬការតែងនិពន្ធ ការអនុវត្ត ការចែកឬការទទួលបទពិសោធន៍ ពីគ្នាទៅវិញទៅមក....ល។ មនុស្សឆ្លាតវៃ បន្តការរៀនសូត្រ ពេញមួយជីវិតរបស់ខ្លួន ដោយមិនមានការនឿយណាយ មិនថាលើមុខជំនាញ ឬចំណេះដឹងទូទៅឡើយ។
១៨. មនុស្សឆ្លាតជា មនុស្សដែលចូលចិត្តបង្រៀន ឲ្យចេះស្ទាត់ដូចខ្លួនដែរ
មនុស្សឆ្លាតវៃច្រើនតែជាមនុស្ស ដែលមានទឹកចិត្តទូលាយ និងច្រើនតែមានគំនិត ចង់ឲ្យអ្នកដទៃចេះដូចខ្លួនដែរ។ ពួកគេច្រើនតែឆ្លៀតពេលវេលា ជួយបណ្តុះបណ្តាល ឬបង្ហាត់បង្រៀនអ្នកដទៃនូវចំណេះ ឬជំនាញទាំងឡាយ ដែលខ្លួនមានដោយគ្មានការ  រើសអើង។ លើសពីនេះទៅទៀត ពួកគេចេះដកស្រង់យកពត៌មានណា ដែលសក្តិសម មកប្រើប្រាស់បានត្រឹមត្រូវទៀតផង។ មនុស្សឆ្លាតវៃគឺជា គ្រូនៃពិភពលោក ដែលបានផ្តល់ចំណេះដឹងរបស់ពួកគេ ទៅឲ្យអ្នកដទៃទៀត បានចេះដូចខ្លួនដែរ។ ពួកគេបន្ថែមការងាររបស់ខ្លួន ទៅលើអ្វីៗទាំងនោះ ។ សល់ពីនោះ គឺជា ការផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក។ ការធ្វើបែបនេះ វាបានបង្កើតឲ្យមានប្រយោជន៍ជាច្រើន សម្រាប់អ្នកដែលបានចូលរួម។ មិនតែប៉ុណ្ណោះ វាក៏បានធ្វើឲ្យអ្នកបង្រៀន មានការរីកចម្រើនកាន់តែប្រសើរ ទាក់ទងនឹងការយល់ដឹង ការស្រាវជ្រាវ និងការបង្រៀនលើមុខវិជ្ជាទាំងនោះថែមទៀតផង។ ព្រោះថា ពួកគេនឹងកាន់តែសកម្ម លើការនិយាយ និងការស្រាវជ្រាវ លើមុខវិជ្ជា ដែលខ្លួនកំពុងតែបង្រៀន។
១៩. មនុស្សឆ្លាត ជាមនុស្សស្រលាញ់ចូលចិត្តការអភិវឌ្ឍ
មនុស្សឆ្លាតវៃគឺ មិនចូលចិត្តធ្វើអ្វីៗដែលដដែលៗនោះទេ។ ពួកគេចូលចិត្តការរីកចម្រើនលូតលាស់ទៅមុខ។ ជារឿយៗ ពួកគេច្រើនតែស្រមៃពី ស្លាកយីហោ ឈ្មោះក្រុមហ៊ុន និងចង់ធ្វើឲ្យកាន់តែរីកចម្រើន ឬផ្លាស់ប្តូរទាំងស្រុងតែម្តង។ ពួកគេនៅតែជាអ្នកឈានមុខគេជានិច្ច ហើយជាញឹកញាប់ ពួកគេតែងតែបង្កើតឡើង នូវឱកាសរបស់ពួកគេ ម្តងហើយម្តងទៀត។
២០. មនុស្សឆ្លាត ជាមនុស្សដែលចូលចិត្តការរៀនសូត្រអស់មួយជីវិត
មនុស្សឆ្លាតជា សិស្សនៃជីវិត។ មនុស្សឆ្លាតវៃ គឺគេមិនចាំបាច់ចងចាំជាក់លាក់ នូវរាល់មុខវិជ្ជាទាំងឡាយនៅក្នុង ខួរក្បាលទាំងអស់នោះឡើយ។ ពួកគេដឹងតែត្រឹមថា តើមុខវិជ្ជានីមួយៗ វាមានន័យយ៉ាងណា មានប្រយោជន៍ដូចម្តេច ទៅលើការវិវត្តន៍របស់មនុស្ស ឬការអភិវឌ្ឍសង្គម នោះជាការគ្រប់គ្រាន់ហើយ។ ពួកគេចង់ដឹងមិនឆ្អែតមិនឆ្អន់ ហើយចង់ដឹងខ្លាំង ពីការលូតលាស់ និងការចេះដឹង ដែលទាំងនោះជាអ្វី ដែលជាការវិវត្តន៍នៃធម្មជាតិ។ សមដូចពាក្យទស្សនវិទូចិន លោក ឡាវ ហ្សូ Lao Tzu បានពោលថា៖ ដើម្បីកើនចំណេះដឹង គេត្រូវតែចេះបន្ថែមនូវអ្វីៗ ដែលថ្មីតាមរយៈការអាន ឲ្យបានច្រើន ហើយប្រសិនបើចង់កើន ប្រាជ្ញាវិញ  ត្រូវតែចេះប្រែក្លាយអ្វីៗ ដែលមានហើយ ឲ្យមានការអភិវឌ្ឍ ។ ជាការពិតណាស់ ខួរក្បាលមនុស្សយើង ប្រៀបដូចទៅនឹងកុំព្យូទ័រដែរ វាមានតួនាទីផ្ទុកទិន្នន័យ ក្នុងកម្រិតខ្ពស់ ដែលទិន្នន័យទាំងអស់នោះ យើងបានបន្ថែមវា ចូលមកជារៀងរាល់ថ្ងៃ។ ទន្ទឹមគ្នានោះដែរ មានពត៌មានមួយចំនួន ដែលមិនបានរក្សាទុក យូរៗទៅ ក៏ត្រូវបានបាត់បង់ ពីខួរក្បាលទៅវិញ។ ចូរគិតមើលថា តើអ្វីដែលលោកអ្នកចង់បំបាត់ចោល? ហើយកម្មវិធីអ្វីដែលលោកអ្នក ចង់ដាក់ជំនួសមកវិញ?
ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១២
ប្រភពឯកសារ៖ បកប្រែពីភាសាបរទេស (អង់គ្លេស)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

Tuesday, July 9, 2013

ទស្សនៈអប់រំជីវិតរបស់មហាត្មៈ គន្ធី


ទស្សនៈអប់រំជីវិតរបស់មហាត្មៈ គន្ធី
Posted on November 7, 2012 by នូ​ ចំណាន

មហាត្មៈ គន្ធី ជាមេដឹកនាំហើយនឹងជាអ្នកនយោបាយដ៏មានកេរិ៍្តឈ្មោះរបស់ប្រទេសឥណ្ឌា ជា​មនុ​ស្ស​​សំ​ខាន់ក្នុងការទាមទារឲ្យឥណ្ឌាមានឥស្សរភាពផុតពីនឹមអាណានិគមរបស់សហរាជ​អា​ណា​​​ចក្រ ដោយប្រើវិធីអហិង្សា ដែលក្នុងកាលជាខាងក្រោយមកវិធីនេះបានក្លាយជា​បែប​យ៉ាង​ដ៏​ល្អ​ក្នុង​ការធ្វើបាតុកម្មបែបស្ងប់សន្តិដែលពិភពលោកលើកតម្កើងទទួលស្គាល់។ 
Posted on October 26, 2012 by នូ​ ចំណាន
ខុងបេង រឺ ជូកាត់លៀង ជាអ្នកនយោបាយ និងជាអ្នកដាក់ផែនការនៅចុងសម័យរាជវង្សហាន់ របស់​ប្រទេស​ចិន មានកេរ្តិ៍ឈ្មោះក្រោយពេលដែលរាជវង្សហាន់បានបាត់បង់ទៅហើយតែ​មាន​ភក្តី​ភាព​ចំពោះ​រាជវង្សហាន់យ៉ាងខ្លាំង ទើបព្រមទៅជួយឡៅពី ដើម្បីស្តាររាជវង្សហាន់។ ខុងបេង​ត្រូវ​បានគេស្គាល់​ក្នុងឋានៈជាសេនាធិការកងទ័ព, ជាអ្នកនយោបាយ, ជាវិស្វករ, ជាវាគ្មិន។ ខុងបេង​ត្រូវបានគេ​លើកតម្កើងថាជាមនុស្សដឹងសព្វមេឃដីមហាសមុទ្រ បានទទួល​រហ័ស​នាម​ថា ​“ហុកឡុងមាន​ន័យថា នាគពួនរឺ នាគដេក។ 
Posted in គតិអប់រំជីវិត |  

ជីវិតអាញស្តាញ


ជីវិតអាញស្តាញ
ខ្ញុំមានសេចក្តីសុខជារៀងរាល់ថ្ងៃ ព្រោះខ្ញុំមិនដែលចង់បានអ្វី​ មិន​ខ្វល់​ពីមាសប្រាក់ តំណែង ពាក្យពេចន៍លើកតម្កើង ពានរង្វាន់ រឺ អំណាចកិត្តិយស។ របស់ដែលធ្វើឲ្យខ្ញុំមានសេចក្តីសុខគឺការ ដែល​បាន​​ធ្វើការងារ បានលេងវីយ៉ូឡុង ហើយនឹងការបើកបរ​ទូក​ក្តោង​អាល់ប៊ើរ៍ត អាញស្តាញ។

ជារៀងរាល់ឆ្នាំ តែងមានមនុស្សអច្ឆរិយៈកើតឡើងសន្ធឹកសន្ធាប់។ ជា​រៀងរាល់ 10​0 ឆ្នាំម្តងទើបមានមហាអច្ឆរិយៈកើតឡើង តែ​សម្រាប់​​​អភិមហាអច្ឆរិយៈត្រូវនាំគ្នារងចាំដល់រាប់ពាន់ឆ្នាំ។ ចាត់​ទុក​ថាជាសំណាងល្អរបស់មនុស្សជាតិដែលកាលពី 500 ឆ្នាំ​កន្លង​ទៅ​នេះ​បានមានមនុស្សអណ្តាប់ថ្នាក់ អភិមហាអច្ឆរិយៈ​កើតឡើង​ដល់​ទៅ​ពីរនាក់ គឺ អៃសាក់ ញូវតុន (Sir Isacc Newton) ហើយនឹង អាល់ប៊ើរ៍ត អាញស្តាញ (Albert Einstein)។ អ្នកទីមួយកើតមកដើម្បីក្រឡាប់ពិភពលោក ចំណែកអ្នកទីពីរកើតម​កដើម្បី​ក្រឡាប់​ពិភព​ច​ក្រវាឡ។ 
Posted in ប្រវត្តិជីវិតអ្នកតស៊ូ, អាញស្តាញ&ពុទ្ធសាសនា
ជំនឿ
Posted on December 20, 2012 by នូ​ ចំណាន

រឿងព្រះអាទិត្យប្រាំពីរគោចរមកប្រជុំគ្នានោះ ពួកហោរនាំ​គ្នា​ភ័យខ្លាចខ្លាំងណាស់។ កាលបើខ្លាច​ខ្លាំងដូច្នេះហើយ ​ក៏កើត​ការ​សម្តែង​វិជ្ជា​អូ​ស​ទាញ ​ឲ្យអ្នកដទៃកើតខ្លា​ចទៅជាមួយនឹង​ខ្លួន​​ផង​​ដែរ។ នៅ​ប្រទេស​​ប៉ាគីស្ថាន​ រឿងនេះ​ហាក់​ដូច​ជាធ្ងន់​ធ្ងរ​ជាងកន្លែង​ផ្សេង​ៗ ព្រោះ​​ឃើញថា​ការទំនាយរបស់ហោរ​ធ្វើឲ្យកើតការ​ចលា​ចល​ រហូតរដ្ឋាភិបាល​ត្រូវ​ចាប់ពួកហោរ​យក​​ទៅ​ដេក​គុក​។ 
Posted in ការអភិវឌ្ឍន៍ខ្លួន |  
មនុស្សរមែងអាចផ្លាស់ប្តូរខ្លួនឯងបាន
Posted on December 19, 2012 by នូ​ ចំណាន

មាននិ​ទានអ៊ីរ៉ង់រឿងមួយថា មានក្សត្រាមួយអង្គ​មានខ្នងកោងមក​ពី​​កំ​ណើត​​ នរណាៗ ក៏គិតថាក្សត្រាអង្គនេះគ្មានថ្ងៃនឹង​អាចឈតម្រង់​ព្រះកាយ​​ឲ្យ​ត្រង់សង្ហាបានឡើយ។ តែពេលក្សត្រាអង្គនេះ​មានព្រះ​ជន្ម​​​ច​ម្រើន​​​​​​​ឡើង ទ្រង់បានឲ្យជាងចម្លាក់ឆ្លាក់រូប​ព្រះអង្គឲ្យមានព្រះ​កាយ​ឈ​​រ​​ត្រង់ ហើយ​ព្រះរាជក្សត្រាក៏យករូ​ប​ចម្លាក់នោះ​​មក​តម្កល់​ទុក​នៅក្នុងបន្ទប់បន្ទំរបស់ទ្រង់។​ ជារៀង​រាល់ថ្ងៃ ទ្រង់តែង​ទៅឈរ​នៅមុខរូបចម្លាក់នោះ​ ​មិន​យូរ​ប៉ុន្មាន​ព្រះកាយរបស់ទ្រង់​ក៏ចាប់ផ្តើម​យឺតត្រង់ម្ត​ងបន្តិចៗ រហូតអាចឈរត្រង់​យ៉ាងស្រស់សង្ហាបាន ដូច​រូប​ចម្លាក់នោះ​ដូច្នោះ។

Wednesday, July 3, 2013

ពិចារណា​ពី​សភាព​របស់​ចិត្ត​


ពិចារណា​ពី​សភាព​របស់​ចិត្ត​

សភាព​របស់​ចិត្ត​ដែល​យើង​មិន​បាន​អប់​រំ​ឲ្យ​បាន​ល្អ​រមែង​ប្រែ​ប្រួល​ ឃ្លេង​ឃ្លោង​មិន​តាំង​នៅ​នឹង​ន ជាពិសេស​ចិត្ត​ដែល​មិន​បាន​អប់​រំ​នេះ​ រមែង​នាំ​ទៅ​កាន់​អារម្មណ៍​ជា​អកុសលនានា លុះ​ត្រា​តែ​យើង​បាន​ហាត់​ពត់​អប់​រំ​ដោយ​សមា​ធិ​កម្មដ្ឋាន មាន​សតិ​រលឹក​ជា​ប់​ជា​និច្ច​ហើយ​ ទើប​អាច​រក្សា​ចិត្ត​នោះ​ឲ្យ​បានក្នុង​ផ្លូវ​ប្រពៃ​។ សមដូច​ពុទ្ធ​ភាសិត​ក្នុង​ធម្មបទដ្ឋ​កថា សំ​ដែង​ថា «​ផន្ទនំ ចបលំ ចិត្តំ ទុរក្ខំ ទុន្និវារយំ, ឧ​ជុំ ករោតិ មេធាវី ឧសុការោវ តេជនំ។»​ ប្រែ​ថា “​ចិត្ត​នេះ​ឃ្លេង​ឃ្លោង ញាប់​ញ័រ ពិបាក​រក្សា​និង​ហាម​ឃាត់​បាន​ មាន​តែ​អ្នក​មាន​ប្រាជ្ញា​ទេ ដែល​ពត់​លត់​ដំ​ចិត្ត​ឲ្យ​ត្រង់​ ឲ្យ​ស្អាត​ ដូច​ជា​ជាង​កូន​សរ ពត់​តម្រង់​កូន​សរ​ឲ្យ​ត្រង់​ គួរ​ដល់​ការ​បាញ់​ចំ​ចំ​ណុច​ក្នុង​ទិស​ទាំង​៤​ដូច្នោះ​ដែរ​។​​
តើ​ក្នុង​មួយ​ថ្ងៃ​ លោក​អ្នក​ធ្វើ​ជា​ចៅ​ហ្វាយ​របស់​ចិត្ត​បាន​ប៉ុន្មាន​ម៉ោង និង​ធ្វើ​ជា​ទាសករ​របស់​ចិត្ត​ប៉ុន្មាន​ម៉ោង?​

ទស្សនៈអប់រំជីវិតរបស់មហាត្មៈ គន្ធី


ទស្សនៈអប់រំជីវិតរបស់មហាត្មៈ គន្ធី

មហាត្មៈ គន្ធី ជាមេដឹកនាំហើយនឹងជាអ្នកនយោបាយដ៏មានកេរិ៍្តឈ្មោះរបស់ប្រទេសឥណ្ឌា ជា​មនុ​ស្ស​​សំ​ខាន់ក្នុងការទាមទារឲ្យឥណ្ឌាមានឥស្សរភាពផុតពីនឹមអាណានិគមរបស់សហរាជ​អា​ណា​​​ចក្រ ដោយប្រើវិធីអហិង្សា ដែលក្នុងកាលជាខាងក្រោយមកវិធីនេះបានក្លាយជា​បែប​យ៉ាង​ដ៏​ល្អ​ក្នុង​ការធ្វើបាតុកម្មបែបស្ងប់សន្តិដែលពិភពលោកលើកតម្កើងទទួលស្គាល់។
គាត់ធ្វើការយ៉ាងខ្ជាប់ខ្ជួន ដើម្បីកែប្រែរឿងសិទ្ធិរបស់អ្នកភាសខ្លួន ជនជាតិឥណ្ឌានៅទ្វីបអាហ្វ្រិក​ខាងត្យូង ព្រមទាំងបានអភិវឌ្ឍន៍លទ្ធិប្រឆាំងនឹងភាពអយុត្តិធម៌។ គាត់អាចផ្លាស់ប្តូរស្ថានភាព​ជីវិត​ការរស់នៅរបស់ជនជាតិឥណ្ឌានៅអាហ្វ្រិកខាងត្បូងបានយ៉ាងច្រើន។
មហាត្មៈ គន្ធី មានអារម្មណ៍អស់សង្ឃឹមដែលប្រទេសត្រូវបានបែងចែកជាពួកហិណ្ទូនៅឥណ្ឌា ហើយនឹងឥស្លាមនៅប៉ាគីស្ថាន។ គាត់ព្យាយាមបញ្ឈប់ភាពហិង្សាដែលគួរឲ្យខ្លាចដែលកើតចេញ ពីផលនៃការបំបែកប្រទេស ធ្វើឲ្យគាត់ត្រូវអត់អាហារធ្វើបាតុកម្មស្ទើរតែបាត់បង់ជីវិត ទើប​ហេតុ​ចលា​​ចលបានស្ងប់។ នៅខែមករាឆ្នាំ 1948 មហាត្មៈ គន្ធី មានអាយុ 79 ឆ្នាំ គាត់ត្រូវគេលបធ្វើ​ឃាតខណៈដែលគាត់កំពុងដើរឆ្លងកាត់ជំនុំជនក្នុងក្រុងញូវដេលីដើម្បីទៅសូត្យមន្តពេលល្ងាច។
mahatmagandhiដរាបណាសូម្បីតែមនុស្សម្នាក់ ត្រូវស្រេកឃ្លាន ព្រោះគ្មានការងារធ្វើ ដរាប​នោះយើងនឹងទទួល​ទានអាហារ យ៉ាង​មានសេចក្តីសុខដូចម្តេច​បាន​ទៅ​។ ទៅមើលងាយមនុស្ស ដែលគ្មានខោអាវ​ស្លៀក​ពាក់ដោយ​ការ​ឲ្យ​​ខោ​អាវ​​ដល់គេធ្វើអី ចូរឲ្យការងារគេធ្វើ ដើម្បីឲ្យគេបានរក​ប្រាក់ម​ក​ទិញ​ដោយកម្លាំងញើសឈាមរបស់ខ្លួនឯង។ វាជាបាបដែលទៅ​ឲ្យ​អា​ហារ​​​ដល់មនុស្សដែលមាន​កម្លាំងធ្វើការបានបរិភោគទទេ រកការងារ​ឲ្យ​គេ​​ទៅនោះទើបជាបុណ្យ។
ភាពរឹងមាំ មិនមែនបានមកពីសមត្ថភាពផ្លូវកាយនោះទេ តែវាបាន​មក​ពី​ទឹក​​ចិត្តដែលអំណត់អត់​ធ្មត់នោះឯង។
ចូរជាមនុស្សដែលជម្រុញឲ្យពិភពលោកផ្លាស់ប្តូរ តាមបែបដែលអ្នកចង់ឃើញវាផ្លាស់ប្តូរ។
ចូរប្រើជីវិតឲ្យហាក់ដូចជាអ្នកនឹងស្លាប់ក្នុងថ្ងៃស្អែក ចូរសិក្សាស្រាវជ្រាវ​ឲ្យហាក់ដូចជាអ្នកមាន​ជីវិត​​ស្ថិតនៅ​ជា​និច្ចនិរន្តរ៍។
អ្នកដែលអាចគ្រប់គ្រងខ្លួនឯង រឺ ធ្វើការងារបានច្រើនបំផុត ច្រើនតែជាមនុស្សដែលនិយាយតិច​បំផុត​។​ ការនិយាយហើយនឹងការធ្វើច្រើនតែមិនអាចទៅជាមួយគ្នា។ ចូរមើលធម្មជាតិចុះ វាធ្វើ​ការ​គ្រប់ពេលវេលា មិនឈប់សម្រាកសូម្បីមួយ​ខណៈ​ពេល តែធម្មជាតិក៏មិននិយា​យស្តីអ្វី​សោះ​ឡើយ​។
ភាពលើកខ្លួនឆ្មើងក​ន្ត្រើងជាឫសគល់នៃបណ្តាសេចក្តីទុក្ខលំបាកទាំងពួង។
អ្នកដែលបរិសុទ្ធិពីខាងក្នុងពិតប្រាកដ រមែងមិនអាចស្មោកគ្រោពុករលួយខាងក្រៅសោះឡើយ។
ទីណាមានសេចក្តីស្រលាញ់ ទីនោះមានជីវិត។
ចូរប្រាប់ក្មេងៗ ដទៃថា ខ្ញុំស្រលាញ់ពួកអ្នកខ្លាំងណាស់ស្មើនឹងកូនរបស់ខ្ញុំខ្លួនឯង។
ពាក្យកុហកត្រឹមតែបន្តិចក៏អាចបំផ្លាញមនុស្សបាន ប្រដូចនឹងថ្នាំពិសតែមួយតំណក់រមែងធ្វើទឹក​ដោះឲ្យខូចបាន។
អ្នកដទៃប៉ុណ្ណោះដែលអាចមើលឃើញខ្នងរបស់យើងបាន ខ្លួនយើងមិនអាចមើលឃើញយ៉ាង​ណាមិញ កំហុសរបស់ខ្លួនឯង យើងក៏រមែងមើលមិនឃើញយ៉ាងនោះដែរ។
គិតល្អគឺជារឿងមួយ ធ្វើល្អក៏ជារឿងមួយដទៃទៀត។
រឿងសំខាន់ តែបើនៅក្រៅចំនុច ក៏អស់ភាពសំខាន់។ រឿងដែលនៅក្នុងចំនុច ទោះបីជារឿងតូច​តាច ក៏ក្លាយជារឿងសំខាន់ខ្លាំងបាន។
បើអ្នកគិតចង់ធំ អ្នកក៏នឹងក្លាយជាអ្នកធំ បើអ្នកគិតចង់ក្លាយជាអ្វី អ្នកក៏នឹងក្លាយជារបស់នោះ។
ខ្ញុំជំទាស់ការប្រើភាពហិង្សា ព្រោះពេលភាពហិង្សាឲ្យផលក្នុងផ្លូវល្អវាគ្រាន់តែជាកំឡុងពេលខ្លីៗ​ប៉ុណ្ណោះ តែផលអាក្រក់នៃភាពហិង្សានោះស្ថិតនៅជានិច្ចនិរន្តរ៍។
ខ្ញុំគោរពសាសនាហិណ្ឌូ យេស៊ូគ្រឹស្ត ឥស្លាម ជិហ្វ ពុទ្ធសាសនា ព្រមទាំខុងជឺ។ សាសនាគ្រាន់តែ ជាថ្នល់ដែលមានដងផ្លូវផ្សេងគ្នា តែតម្រង់ឆ្ពោះទៅកាន់គោលដៅតែមួយជាមួយគ្នា។
“លេងនយោបាយដោយប្រាសចាកគោលការសំខាន់ ស្វែងសុខសម្រាន្តដោយមិនរំពឹងគិត មាន​បាន​​ពេកពិតដោយមិនបានធ្វើការងារ មានចំណេះដឹងឥតគណនាតែប្រព្រឹត្តិមិនល្អ ជាឈ្មួញជួញ​ដូរ​តែគ្មានសីលធម៌បវរ វិទ្យាសាស្រ្តខ្ពង់ខ្ពស់អស្ចារ្យតែគ្មានធម៌ដែលជាភាពថ្លៃថ្នូរបស់មនុស្ស ចេះបូជាដ៏ខ្ពង់ខ្ពស់តែគ្មានការលះបង់” នេះគឺជាបាប ៧ អង្គតាមមុំគំនិតរបស់មហាត្មៈ គន្ធី។

Translate

ចូលចិត្តខ្ញុំ